PR

ក្រុមហ៊ុនសែលកាតប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មនិងដាក់ឱ្យដំណើរការនូវគម្រោងថ្មី Cellcard 4U ដើម្បីរក្សាទំនាក់ទំនងដល់អតិថិជនរបស់ខ្លួន

BY
choung samrith
March 23, 2020

ភ្នំពេញ៖ ថ្ងៃច័ន្ទទី ២៣ ខែមីនាឆ្នាំ ២០២០ ថ្ងៃនេះក្រុមហ៊ុនសែលកាតបានប្រកាសពីវិធានការណ៍ថ្មីៗជាច្រើនពីការផ្តល់ជូននិងសេវាកម្មបន្ថែមដើម្បីជួយដល់អតិថិជនសែលកាតទាំងអស់ក្នុងគ្រាលំបាកទាំងនេះ។

លោក អៀន វ៉ាត់សុន (Ian Watson)នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថាប្រជាជនកម្ពុជាអាចពឹងផ្អែកលើក្រុមហ៊ុនសែលកាតដែលតែងតែនៅក្បែរអតិថិជនរបស់ខ្លួននិងផ្តល់ទំនុកចិត្តដល់ពួកគេថាយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីរក្សាសេវាកម្មទាំងអស់ឱ្យដំណើរការបានពេញ២៤ម៉ោង។

ក្រុមហ៊ុនសែលកាតនឹងធានាថាយើងគាំទ្រដល់អតិថិជនទាំងអស់របស់យើងឱ្យទទួលបាននូវការថែរក្សាសុវត្ថិភាពនិងការធានាដែលពួកគាត់ត្រូវការនៅពេលនេះដូច្នេះពួកយើងកំពុងដាក់ចេញនូវវិធានការបន្ថែមដើម្បីធានានូវការប្តេជ្ញាចិត្តរបស់យើងចំពោះពួកគាត់។

“ សែលកាតកំពុងបង្កើនចំនួនភ្នាក់ងារបំរើអតិថិជនដើម្បីបង្កើនសមត្ថភាពសេវាកម្មទំនាក់ទំនងអតិថិជនរបស់យើង អោយពេញ២៤ ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជនត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់” ។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស នឹងពង្រីកម៉ោងប្រតិបត្តិការបន្ថែមមួយម៉ោងទៀតនៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច។ ហើយប្រសិនបើអតិថិជនសែលកាតណាមួយដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូនទៅពួកគេដោយផ្ទាល់ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស។
ក្រុមការងារបណ្តាញវិស្វកររបស់យើងនិងក្រុមបច្ចេកទេសទាំងអស់ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធប្រតិបត្តិការរបស់យើងបានត្រៀមរួចរាល់២៤ម៉ោងក្នុងមួយថ្ងៃដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលអាចកើតឡើង។
ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឱ្យប្រទេសយើងមានទំនាក់ទំនងគ្នាពីមួយថ្ងៃទៅមួយថ្ងៃមិនថាមានបញ្ហាអ្វីក៏ដោយ” ។

ដើម្បីគាំទ្របន្ថែមទៀតនូវតំរូវការនៃការទំនាក់ទំនងនៅក្នុងគ្រាលំបាកនេះក្រុមហ៊ុនសែលកាតបានប្រកាសដាក់ចេញនូវគំរោងថ្មីដែលមានឈ្មោះថាCellcard4U ដែលអាចអោយអតិថិជនរក្សាទុក ទិន្នន័យការហៅចេញនិងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ។

លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា“ ប្រសិនបើអតិថិជនមិនបានប្រើប្រាស់គម្រោងរបស់ពួកគាត់អោយអស់ទេយើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ក្នុងគម្រោងនោះបន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាចបន្តទុកវារហូតទៅដល់ពេញ១ឆ្នាំ” ។
យើងក៏នឹងផ្តល់ជូនអតិថិជនដែលបន្តភ្ជាប់គម្រោងដោយមិនគិតថ្លៃរៀងរាល់សប្តាហ៍ទី៤ ។ “ ការផ្តល់ជូនថ្មីនេះគឺដើម្បីជួយមនុស្សគ្រប់គ្នាក្នុងគ្រាលំបាកនេះហើយក៏ចង់បង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់អោយបានដឹងថាក្រុមហ៊ុនសែលកាតគឺនៅទីនេះសម្រាប់អ្នកហើយយើងតែងតែបំពេញតាមការរំពឹងទុកនិងការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃ សេវាកម្ម គុណភាពរួមជាមួយនឹងបទពិសោធន៍បណ្តាញដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

យើងយល់ច្បាស់ថាក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិជនជាតិខ្មែរតែមួយគត់យើងត្រូវធានាថាយើងនឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងគ្រាលំបាកនេះ។

យើងនៅទីនេះសម្រាប់អ្នកដើម្បីរួបរួមគ្នា។ ការផ្តល់ជូនគម្រោងថ្មីរបស់យើងគឺពិតជាគួរអោយទាក់ទាញ ហើយនេះជាការផ្តល់ជូនលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាហើយមានន័យថាអតិថិជនរបស់យើងទាំងអស់អាចរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងតម្លៃសមរម្យ។
Cellcard4Uមានតម្លៃ ៥០០០ រៀលក្នុងមួយសប្តាហ៍ដែលផ្តល់ការប្រើទិន្នន័យអិនធើណេតបានរហូតដល់ ៥ ជីកាបៃ ការហៅចេញបានរហូតដល់ ៥០០០ នាទីនិង ការផ្ងើរសារបានចំនួ ៥០០ សារ។

អតិថិជនដែលបញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នានឹងទទួលបានគម្រោងដោយមិនគិតថ្លៃនៅសប្តាហ៍ទី ៤។

រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច5000# ។

ហើយអតិថិជនថ្មីអាចទូរស័ព្ទមកលេខ ០១២ ៨១២៨១២ ឬទៅកាន់ហាងឬបណ្តាញចែកចាយស៊ីមដោយឥតគិតថ្លៃរបស់ពួកគាត់បាន។

Share This Post: