PR

ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែលវីរុសកូរ៉ូណាបានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

BY
choung samrith
March 29, 2020

● នៅក្នុងឆ្នាំ២០១៩ចំណូលបានកើនឡើងរហូតដល់២៨% ចាប់ពី១,៤២ទៅ ១, ៨១ពាន់លានអឺរ៉ូ
● ការលក់នៅទូទាំងពិភពលោកក៏បានកើនឡើងចំនួន៤៣% ចាប់ពី៥,៧៥០ ទៅ ៨,២០៥គ្រឿង
● ម៉ូដែលរថយន្តស្ព័រពីរប្រភេទដែលលក់ដាច់ជាងគេគឺប្រភេទ V10 និង V12
● រថយន្តកំពូល SUV ក៏បានបន្តមានសន្ទុះក្នុងការលក់ខ្លាំងផងដែរដែលក្នុងនោះម៉ូដែលUrus ស្ទើរតែ៥,០០០គ្រឿងត្រូវបានលក់ជូនទៅកាន់អតិថិជន
● ការលក់នៅទូទាំងតំបន់៖ EMEA, អាមេរិចនិងអាស៊ីប៉ាស៊ីភិចសុទ្ធតែទទួលបានការលក់បានច្រើនគួរអោយកត់សម្គាល់

ទីក្រុងបូឡូញ៉ាប្រទេសអ៉ីតាលីចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២០៖ Fiscal Year ២០១៩ (ចាប់ពីថ្ងៃទី១មករា-៣១ធ្នូ) Automobili Lamborghini S.p.A បានទទួលនូវលទ្ធផលដ៏ល្អបំផុតដែលពុំធ្លាប់មានពីមុនមកធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំ។ជាក់ស្តែងអ្នកផលិតរថយន្តស្ព័រអ៉ីតាលីនេះបានទទួលជោគជ័យលើសពីការរំពឹងទុកដែលក្នុងនោះមានផ្តោតសំខាន់ទៅលើគោលការណ៍ធំៗមួយចំនួនដូចជាការលក់ដែលទទួលបាននូវផលចំណេញយ៉ាងច្រើនក្រាស់ក្រាលនិងពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការបង្កើតរថយន្តនេះអស់រយៈកាល៥៦ឆ្នាំកន្លងមកនេះ។

យ៉ាងណាមិញ ភាពជោគជ័យទាំងឡាយដែលមាននៅក្នុងឆ្នាំ២០១៩ត្រូវបានគ្របដណ្តប់និងទទួលផលប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណាដែលកំពុងតែរីករាលដាលទូទាំងពិភពលោក។ ទាំងនេះបាននឹងក្លាយជាការប្រឈមដ៏ធំសម្បើមមួយដែលពិភពលោកកំពុងជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ។

លោក Stefano Domenicali ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini បានលើកឡើងថា៖នៅក្នុងឆ្នាំ Fiscal Year ២០១៩កន្លងទៅនេះ, Lamborghini បានបន្តស្ថេរភាពនៅក្នុងការរីកចម្រើននិងកំណត់នូវប្រវត្តិសាស្ត្រថ្មីៗជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ខណៈពេលដែលយើងកំពុងតែរីករាយជាមួយនឹងភាពជោគជ័យយើងក៏ចាំបាច់ស្វែងយល់បន្ថែមអំពីទស្សនៈរបស់មនុស្សជុំវិញក៏ដូចជាដៃគូសហការណ៍ដទៃទៀតដែលកំពុងប្រឈមទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

យើងអាចនិយាយបានថាប្រទេសរបស់យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលពុំមាននរណាម្នាក់ធ្លាប់គិតថានឹងអាចកើតឡើងឡើយ។តាំងនាមជាតំណាងឲ្យក្រុមហ៊ុនខ្ញុំសូមធ្វើការថ្លែងអំណរគុណទៅកាន់អ្នកដែលកំពុងបំរើនៅក្នុងវិស័យសុខាភិបាលស្ថាប័នសុខាភិបាលនិងកងកម្លាំងសន្តិសុខទាំងអស់ដែលកំពុងតែរួមកម្លាំងគ្នាយ៉ាងស្វិតស្វាញក្នុងប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងការវិវត្តន៍នៃស្ថានភាពដ៏តឹងតែងមួយនេះ។

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះវាបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការគិតនិងទម្លាប់របស់យើងខ្ញុំគ្រប់គ្នានៅទីនេះដោយឆ្លុះបញ្ចាំងតាមរយៈពិភពលោកទាំងមូល។កត្តាទាំងនេះជម្រុញឲ្យយើងទាំងអស់គ្នាចាំបាច់ត្រៀមខ្លួនទទួលយកនិងស្វែងរកវិធីដោះស្រាយណាមួយ ដែលមានប្រសិទ្ធភាព និងឆាប់រហ័សបំផុតដើម្បីយកមកទប់ទល់នឹងទិដ្ឋភាពដែលកំពុងកើតឡើងជាក់ស្តែងនេះ។ទោះជាយ៉ាងណាក្តីដោយសារតែមានការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំ២០២០ស្តែងចេញតាមរយៈចំនួនលក់ក្នុងពេល២ខែដំបូងទាំងនេះហើយដែលបានផ្តល់ពួកយើងនូវកម្លាំងចិត្តដើម្បីត្រៀមខ្លួនយ៉ាងសកម្មក្នុងការទទួលយកជាមួយនឹងអ្វីដែលកើតមានថ្មីៗនិងបញ្ហាប្រឈមទាំងឡាយ។

លទ្ធផលជោគជ័យនៅក្នុងឆ្នាំ២០១៩បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងតស៊ូរបស់បុគ្គលិករបស់យើងទាំងអស់គ្នានៅជុំវិញសកលលោកហើយយើងក៏សូមអរគុណដល់បុគ្គលិកនិងម្ចាស់ភាគហ៊ុនទាំងអស់ដែលតែងតែមាននូវទំនុកចិត្តនិងបន្តគាំទ្រយើងខ្ញុំរហូតមក។យើងខ្ញុំបានដឹងច្បាស់ពីបុគ្គលិកលក្ខណៈ ក៏ដូចជាគោលដៅតាំងចិត្តដ៏មុតមាំនៃបុគ្គលិកនីមួយៗដែលបំរើការនៅក្នុង Lamborghini ដែលទាំងនេះរឹតតែស្តែងកាន់តែច្បាស់នៅក្នុងគ្រាលំបាកមួយនេះ។ដោយផ្អែកលើលទ្ធផលនិងភាពជោគជ័យដែលទាំងអស់គ្នាបានសាងមកពួកយើងនូវតែបន្តរៀបចំនូវគម្រោងសម្រាប់ការអភិវឌ្ឍន៍និងការលូតលាស់ដែលប្រកបដោយនិរន្តភាពជាពិសេសគឺបង្កើតជាឪកាសនៃការច្នៃប្រឌិតថ្មីៗគួបផ្សំនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀតដើម្បីឈានទៅរកវឌ្ឍនភាពនៅថ្ងៃខាងមុខ។

តូលេខរបស់ Lamborghini នៅក្នុងFiscal Year 2019

យើងឃើញថាចំណូលត្រូវបានកើនឡើង២៨% ចាប់ពី១,៤២ពាន់លានទៅ១,៨១ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ២០១៩។កំណើននៃការលក់ទូទាំងសកលលោករឹតតែមានសំទុះខ្លាំងជាងមុនដោយកើនឡើងរហូតដល់៤៣% ដែលមានចំនួនដល់ទៅ៨,២០៥គ្រឿងបានលក់ជូនអតិថិជនបូករួមទាំងការលក់នៅជុំវិញតំបន់សំខាន់ៗដូចជា៖ EMEA, អាមេរិច និងអាស៊ីប៉ាស៊ីភិចជាដើម។នៅក្នុងឆ្នាំដំបូងដែលកំពូលរថយន្ត Lamborghini Urus ប្រភេទ SUV បានមានវត្តមាននៅលើទីផ្សារគឺមានការលក់បានរហូតទៅដល់៤,៩៦២គ្រឿងដែលនេះសរបញ្ជាក់អោយឃើញពីសន្ទុះនៃការលក់ដែលខ្ពស់អស្ចារ្យ។ជោគជ័យនេះផងដែរ ក៏មានចំណែកពីការលក់បានចំនួនដ៏ច្រើនរបស់រថយន្តស្ព័រស៊េរីទំនើបពីរផ្សេងទៀត នោះគឺម៉ូដែល V12 Aventador (ចំនួន១,១០៤គ្រឿង) និងម៉ូដែល V10 Huracan (ចំនួន២,១៣៩គ្រឿង)។

បន្ថែមពីនេះទៅទៀតយើងក៏បានជ្រើសរើសនិយោជិកបន្ថែមមកធ្វើការនៅក្រុមហ៊ុនដែលសរុបទាំងអស់មានរហូតទៅដល់១,៧៨៧នាក់គិតត្រឹមដំណាច់ឆ្នាំ២០១៩កន្លងមកនេះ។មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩ដដែលនោះ Lamborghini ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានបុគ្គលិកឆ្នើមនិងមានទេពកោសល្យដែលបានទទួលនូវវិញ្ញាបនប័ត្រផ្នែកTop Employer Italia៧ឆ្នាំជាប់ៗគ្នា។ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនបានអភិវឌ្ឍន៍និងគ្រងគ្រងផ្នែកធនធានមនុស្សដោយអោយតម្លៃទៅលើជំនាញរបស់បុគ្គលម្នាក់ៗជាពិសេសគឺការលើកកម្ពស់និងឲ្យតម្លៃសង្គមនិងសីលធម៌។នៅក្នុងន័យនេះក្រុមហ៊ុនបានគិតគូរទៅដល់សមភាពយេនឌ័រសម្រាប់បុគ្គលិកស្រ្តីនិងបុរសសុទ្ធតែមានឪកាសទទួលបាននូវប្រាក់បៀវត្សនិងតួនាទីស្មើរៗគ្នា។

Lamborghini បានរក្សានូវផលប័ត្រផលិតផលដែលប្រកបដោយភាពទាក់ទាញនិងប៉ិនប្រសប់ក្នុងការលក់ទៅកាន់សកលលោកដែលក្នុងនោះតំណាងចែកចាយមានចំនួន១៦៥ភ្នាក់ងារនៅទូទាំង៥១ប្រទេស។នៅក្នុងឆ្នាំ២០២០នេះយើងចាប់ផ្តើមដំណើរការឲ្យមានការចែកចាយបន្តនូវរថយន្តស្ព័រទំនើបថ្មី Hurancan Evo ស៊េរីV10 និង Lamboghini Sianដែលជាប្រភេទរថយន្តស្ព័របែបទំនើបថ្មីស៊ីសាំងតិចនិងជាផលិតផលមានចំនួនកំណត់ (Limited Edition) អមជាមួយនឹងគម្រោងផ្សេងៗជាច្រើនទៀតផងដែរ។នៅក្នុងពេលនេះដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណាក្រុមហ៊ុនក៏ពុំទាន់អាចផ្សព្វផ្សាយនិងផ្តល់ព័ត៌មានលម្អិតអំពីរថយន្តក៏ដូចជាការអភិវឌ្ឍន៍ទៅលើអាជីវកម្មសម្រាប់ឆ្នាំ២០២០បាននៅឡើយទេដែលយើងនឹងរង់ចាំឲ្យស្ថានភាពនេះស្ងប់ស្ងាត់ជាមុនសិន។

Share This Post: