ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ែចាស់ អាយុ៧៥ឆ្នាំ​ ជាមេជួញដូរថ្នាំញៀនដ៏កក្រេីក​ ប្រចាំក្រុងបាត់ដំបង​ ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនរួមជាមួយ ​កូនថង់ដាក់ ម៉ាទឹកកក​ រំលែកទុកលក់

    BY Khmernote Media April 28, 2020
    ម៉ែចាស់ អាយុ៧៥ឆ្នាំ​ ជាមេជួញដូរថ្នាំញៀនដ៏កក្រេីក​ ប្រចាំក្រុងបាត់ដំបង​ ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនរួមជាមួយ ​កូនថង់ដាក់ ម៉ាទឹកកក​ រំលែកទុកលក់

    កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០​២០ វេលាម៉ោង​១៥ និង៣៥ នាទីនៅចំណុចក្រុម​ទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ក៏ដូចជាយោបល់ណែនាំលេីការងារជំនា​ញ​ពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រងផែន​ការងារគ្រឿងញៀន​នៃស្នងការដ្ឋាន​ នគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនី​យ៍​ឯក​ ឆាង​វណ្ណឆៃ​ ជាអធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក​ដឹក​ជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី​ និងឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ គឺឈ្មោះ វិន តឿ ហៅ យាយតឿ ហៅ យាយសក់ស ភេទ​ស្រី អាយុ​ ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ​ភូមិ​កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ។

    ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង​រួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ដែលជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ICEចំនួន ០៤ថង់មានទម្ងន់១៦,៥៨ក្រា​ម -កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។នៅពេលសាកសួរស្រាវជ្រាវជនសង័្សយខាងលេីបានសារភាពថានោះគឺជា(គ្រឿងញៀន) ដែលខ្លួនជាអ្នកចែកចាយនារយ:កន្លងមក។ បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង​បា​នរៀបចំសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងមកកាន់ការិយា​ល័យំ​ជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលក្រុងនិងផែនប្រឆាំងគ្រឿងញៀន​)​៕

    https://youtu.be/swDUJsuTMfk

     

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay