ខ្មែរណូត

ស្វែងរក

  • PR

    ផាក កាហ្វេ យកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំណីអាហារ

    BY Khmernote Media April 28, 2020
    ផាក កាហ្វេ យកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំណីអាហារ

    សុខភាពគឺជារឿងសំខាន់ជាងគេបំផុតសម្រាប់មនុស្សយើងហើយរឹតតែជារឿងសំខាន់ដែលយើងត្រូវតែគិតគូរក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។ បើសិនជាលោកអ្នកជាអ្នកដែលពិសាអាហារដែលគិតគូរអំពីសុខភាពនិងសុវត្ថិភាពចំណីអាហារ ផាកកាហ្វេគឺជាភោជនីដ្ឋានដែលល្អឥតខ្ចោះសម្រាប់លោកអ្នក។ ផាកកាហ្វេ មានគណៈកម្មការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារច្បាស់លាស់ដើម្បីត្រួតពិនិត្យ វត្ថុធាតុដើមសម្រាប់ចម្អិនអាហារ ដែលមានដូចជាសាច់ បន្លែ និងគ្រឿងទេសផ្សេងៗ។ ដើម្បីអាចជាប់ការពិនិត្យបាន វត្ថុធាតុដើមទាំងនោះត្រូវធានាអោយបាននូវគុណភាពល្អ មិនមានប្រើសារធាតុគីមីដែលហាមឃាត់ និងមានប្រវត្តិក្រុមហ៊ុនល្អ។ មិនតែប៉ុណ្ណោះ គណៈកម្មការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារ មានកាលវិភាគត្រឹមត្រូវដើម្បីចុះទៅធ្វើសវនកម្មដៃគូរផ្គត់ផ្គង់វត្ថុធាតុដើមដល់ទីកន្លែង។

    ចុងភៅនៅផាកកាហ្វេត្រូវបានបង្វឹកអំពីវិធី និងបទបញ្ជាផ្ទៃក្នុងអំពីការចម្អិនម្ហូបអាហារយ៉ាងច្បាស់លាស់មុនចូលបម្រើការងារ។ បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ឧបករណ៍ការពារផ្សេងៗដែលសមស្របទៅនឹងតំណែងរបស់ខ្លួន និងវាស់កំដៅមុនចូលហើយ ហាងបើកកំដៅលើសពី៣៧.៥ អង្សារសេ ពួកគាត់មិនត្រូវបានអនុញ្ញាត្តិឲ្យចូលក្នុងហាងនោះទេ។ ដោយក្តីស្រឡាញ់និងគិតគូរអំពីសុខភាពជាអាទិភាព រាល់អាហារនៅផាកកាហ្វេ គឺមិនមានប្រើជាតិប៊ីចេងនោះទេ។ មិនតែប៉ុណ្ណោះ ផាកកាហ្វេបានប្រើប្រាស់ទឺកឃ្មុំធម្មជាតិសុទ្ធ និងទឹកដោះគោគ្មានជាតិខ្លាញ់សម្រាប់ភេសជ្ជៈ។

    ការពង្រីកសាខាយ៉ាងឆាប់រហ័សធ្វើឲ្យអតិថិជនមានការបារម្ភអំពីគុណភាពនិងសេវាកម្ម ក៏ប៉ុន្តែ ផាកកាហ្វេ មានរចនាសម្ពន្ធក្រុមការងារច្បាស់លាស់ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការ និងការពេញចិត្តរបស់អតិថិជន។ ក្រៅតែអំពីការមកពិសាក្នុងហាង និងខ្ចប់ទៅផ្ទះ អតិថិជនដែលគាំទ្រផាក កាហ្វេ អាចបញ្ជារទិញអាហារពីផាកកាហ្វេ តាមរយៈសេវាដឹកជូនមិនប៉ះផ្ទាល់ជាមួយអតិថិជនឥតគិតថ្លៃរបស់ផាកកាហ្វេ តាមរយៈទូរស័ព្ទលេខ ០២៣ ៩២០ ៩២០។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay