ព័ត៌មានជាតិ
ចតឡានកណ្តាលផ្លូវ ចូលទិញកាហ្វេ និងតែគុជតែម្តង ឥលូវនេះរដ្ឋបាលខណ្ឌទួលគោក ហៅម្ចាស់ហាងមកធ្វើកិច្ចសន្យា ចាំមើលនៅមានអ្នកចតរំលោភផ្លូវទៀតទេ?
BY Khmernote Media
April 28, 2020
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារចុះទៅ ធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ដែលមានភ្ញៀវចតឡាន ម៉ូតូ ចូលទិញកាហ្វេ និងតែគុជ និងទំនិញសេវាកម្មផ្សេងៗទៀត ដោយគ្មានសណ្តាប់ធ្នាប់រំលោភផ្លូវសាធារណៈ បណ្តាលឲ្យមានភាពរញ៉េរញ៉ៃ និងពិបាកធ្វើដំណើរ។ រដ្ឋបាលខណ្ឌទួលគោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការថា “ឡានសុទ្ធតែថ្លៃៗ សូមម្ចាស់ចតឡានអោយសមនឹងតម្លៃផងលោកម្ចាស់ ។ ថ្ងៃនេះអោយក្រុមការងារ ធ្វេីកិច្ចសន្យាជាមួយម្ចាស់ហាង សូមចូលរួមគោរពច្បាប់”។

គួរបញ្ជាក់ថាទីតាំងខាងលើនេះជារៀងរាល់ថ្ងៃឃើញមានភ្ញៀវជិះរថយន្ត និងម៉ូតូ មកចូលទិញកាហ្វេ និងតែគុជ ទំនិញសេវាកម្មផ្សេងៗទៀតដោយចតឡានលើទ្រូងផ្លូវតែម្តង ព្រោះគ្មានទីតាំងចតឡានច្រើននោះទេ។ តើបន្ទាប់ពីម្ចាស់ហាងធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌទួលគោករួច តើនឹងមានករណីចតឡានគ្មានសណ្តាប់ធ្នាប់នេះកើតឡើងទៀតនោះទេ?


