ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចសង្ឃ២ព្រះអង្គ ចេញលិខិតទាំងយប់ស្នើរដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើការណែនាំគ្រូបង្រៀនម្នាក់ ដែលប្រៀបធៀបលើតម្កើនព្រះសង្ឃធម្មយុត្តិកនិកាយ ថាមិនកាន់លុយ ប្រើទូរស័ព្ទ និងពាក់ស្បែកជើង ឯព្រះសង្ឃមហានិកាយ មានវិន័យធូររលុង ហាក់ដូចអាក្រក់ណាស់

    BY Khmernote Media April 28, 2020
    សម្តេចសង្ឃ២ព្រះអង្គ ចេញលិខិតទាំងយប់ស្នើរដ្ឋមន្ត្រីក្រសួងអប់រំ ធ្វើការណែនាំគ្រូបង្រៀនម្នាក់ ដែលប្រៀបធៀបលើតម្កើនព្រះសង្ឃធម្មយុត្តិកនិកាយ ថាមិនកាន់លុយ ប្រើទូរស័ព្ទ និងពាក់ស្បែកជើង ឯព្រះសង្ឃមហានិកាយ មានវិន័យធូររលុង ហាក់ដូចអាក្រក់ណាស់

    យោងតាមលិខិតគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចុះហត្ថលេខាពីសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានធ្វើការស្នើសុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អោយធ្វើការណែនាំដល់សាស្រ្តាចារ្យ ឡុង សារិន បង្រៀននៅក្រុមហ៊ុន E-School Cambodia ដែលការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាងធ្ងន់ធ្ងរ។

    នៅក្នុងលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដដែលបានអោយដឹងដែរថា លោកសាស្រ្តាចារ្យ ឡុង សារិន បានធ្វើការប្រៀបធៀបរវាងព្រះសង្ឃនៃគណៈមហានិកាយ ជាមួយនឹងព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយ ដោយការប្រៀបធៀបនោះបានបង្អាប់ម្ខាងដល់បាតាល និងលើកម្ខាងដល់កំពូល ដែលផ្ទុយទៅនឹងភាពពិតជាក់ស្តែងនាពេលបច្ចុប្បន្ន។ លោកសាស្រ្តាចារ្យ ឡុង សារិន បានប្រៀបធៀបថា ព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយប្រព្រឹត្តិវិន័យតឹងរ៉ឹង ដូចលោកធុត្តង្គ មិនកាន់លុយទោះសម័យគេមានលុយ មិនប្រើទូរស័ព្ទ មិនពាក់ស្បែកជើងជាដើម ហើយបង្អាប់ព្រះសង្ឃនៃគណៈមហានិកាយ ស្មើដោយបព្វជិតគ្មានវិន័យ ប្រព្រឹត្តិធូររលុងប្រាសចាកធម៌វិន័យរបស់ខ្លួន ហាក់ដូចជាអាក្រក់ណាស់ ពិបាកនឹងគោរព។

    ក្នុងលិខិតដដែលនោះក៏បានចោទសួរវិញថាតើក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានវត្តណាមួយដែលព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយ មិនកាន់លុយ មិនប្រើទូរស័ព្ទ និងមិនពាក់ស្បែកជើងនោះ។ ម៉្យាងទៀតសម្តេចព្រះសង្ឃទាំង២ព្រះអង្គក៏មិនអាចទទួលយកលិខិតបំភ្លឺរបស់ក្រុមហ៊ុន E-School Cambodia បានដែរ ព្រោះខ្លឹមសារមិនឆ្លុះបញ្ចាំងពីភាពខុសឆ្គងរបស់លោក ឡុង សារិន នោះទេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay