ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បើកការស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានហើយ ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីរូបស្រស់ម្នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣ កាលពីល្ងាចមិញនេះ

    BY Khmernote Media April 29, 2020
    កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បើកការស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានហើយ ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីរូបស្រស់ម្នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣ កាលពីល្ងាចមិញនេះ

    រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ និងផ្នែកជំនាញពាក់ព័ន្ធ បើកការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីរូបស្រស់ម្នាក់ នៅបន្ទប់ផ្ទះជួលជាន់ទី៣មួយកន្លែង នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានហើយ នេះបើតាមលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតដឹងនាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ។

    សូមបញ្ជាក់ថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើកោសល្យវិច្ច័យលើសាកសពរបស់ស្ដ្រីរងគ្រោះ និងស្រាវជ្រាវបន្ដទៀត ដើម្បីសន្និដ្ឋានជុំវិញការស្លាប់នេះផងដែរ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay