ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបំបែកសំណុំរឿងឡាន ខម បុកម៉ូតូហើយ ស្គាល់អស់ហើយជនបង្កជាយោធា ស័ក្តិ ៥ មានមុខរបរ រកសុីក្រៅ​ ខួងបុកគ្រឹះ បច្ចុប្បន្នកំពុងគេចខ្លួន

    BY Khmernote Media April 29, 2020
    លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបំបែកសំណុំរឿងឡាន ខម បុកម៉ូតូហើយ ស្គាល់អស់ហើយជនបង្កជាយោធា ស័ក្តិ ៥ មានមុខរបរ រកសុីក្រៅ​ ខួងបុកគ្រឹះ បច្ចុប្បន្នកំពុងគេចខ្លួន

    កាលពីយប់ថ្ងៃសៅរ៍ថ្ងៃទី ២៥ មេសា ឆ្នាំ ២០២០ មានឡានពាក់ស្លាកលេខ ខម បានបើកបុកម៉ូតូហើយមិនត្រឹមតែមិនចុះមកមើលជនរងគ្រោះទេ ថែមទាំងអូសម៉ូតូចេញ បើកឡានទៅទៀត ចំណែកបុរសម្ចាស់ម៉ូតូសន្លប់ស្តូកលើផ្លូវតែម្តង តែពេលម្សិលមិញនេះបានទទួលដំណឹងថា គាត់បានបាត់បង់ជីវិតបាត់ទៅហើយ។ ប្រជាពលរដ្ឋ ក៏ដូចអ្នកលេងហ្វេសបុក បានសំណូមពរឲ្យសមត្ថកិច្ចស្វែងរកម្ចាស់ឡាន ខម នេះមកផ្តន្ទាទោសតាមផ្លូវច្បាប់។

    នៅព្រឹកនេះវិញលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបំបែកសំណុំរឿងនេះបាន​ហេីយ​! ជនបង្ក​ឈ្មោះ (ឈុន​ សារ៉េត​ )​ បច្ចុប្បន្នរត់គេចខ្លួន
    – អង្គភាពធ្វេីការ​ (សុំលាក់)
    – ឋានន្តរសក្តិ​ សក្តិ៥កងយោធពលខេមរភូមិន្ទ
    – មុខរបរកសុីក្រៅ​ ខួងបុកគ្រឹះ គឺស្គាល់អស់ហេីយ​ ! ធានាថាមិនយូទេនិងអូសករយកមកអោយទទួលខុសត្រូវចំពោះមុខច្បាប់។ យកល្អជនបង្កត្រូវចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះ។ អ្នកអាចរត់​ ប៉ុន្តែអ្នកមិនអាចគេចពីសំណាញ់ច្បាប់បានរហូតទេ​ !។

    សង្ឃឹមថានាពេលខ្លីខាងមុខសមត្ថកិច្ចនឹងចាប់ជនបង្កបាន ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ស្វែងរកជនបង្កមកដាក់ទោសតាមផ្លូូវច្បាប់៕

    https://youtu.be/f_eoZ_9GmKY

    Share This Post:
    MPO4D jitutoto mpo4d Mpoplay