ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់រំលោភមិនបាន យកកាំបិតចាក់នារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយរហូតដល់ស្លាប់ ចុងក្រោយសមត្ថកិច្ចក្របួចបាន

    BY Khmernote Media April 29, 2020
    ចាប់រំលោភមិនបាន យកកាំបិតចាក់នារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយរហូតដល់ស្លាប់ ចុងក្រោយសមត្ថកិច្ចក្របួចបាន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី មានករណីឃាតកម្មគិតទុកជាមុន ដោយយកកូនកាំបិតចាក់ ជ្រុញ​ ​និងឆ្នាំងបាយ វាយបណ្តាលឲ្យស្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង មុខរបរកម្មករសំណង់ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

    ចំណែកឯជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មការនីរោងចក្រ (ស្លាប់ មានស្នាមចាក់ដោយកាំបិតត្រូវដើមទ្រូង ខ្នងនិងបំពង់ក ជាច្រើនកន្លែង និងស្នាមបែកក្បាលពីក្រោយ)។ វត្ថុតាងចាប់យកមានដូចជា ឆ្នាំងបាយប្រឡាក់ឈាម ចំនួន ០១ , ជ្រុញប្រឡាក់ឈាម ចំនួន ០១ ។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានយកកូនកាំបិតចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះគំរាមចាប់រំលោភ តែនារីជនរងគ្រោះមិនព្រមក៏ជនសង្ស័យយកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់តែម្តង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ វង់ ភារម្យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    https://youtu.be/kDok8mmUQQ8

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay