ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្ត ខំសន្សំលុយដាក់ពោងសុវត្ថិភាពនៅឆ្នេរអូឈើទាល ស្រាប់តែយប់មិញមានទូកបុកខ្ទេច ឥលូវ ឯកឧត្តម គួច ចំរើន អោយម្ចាស់ទូកចូលមកដោះស្រាយទូទាត់សំណង យូរបំផុតត្រឹមថ្ងៃស្អែក

    BY Khmernote Media April 29, 2020
    រដ្ឋបាលខេត្ត ខំសន្សំលុយដាក់ពោងសុវត្ថិភាពនៅឆ្នេរអូឈើទាល ស្រាប់តែយប់មិញមានទូកបុកខ្ទេច ឥលូវ ឯកឧត្តម គួច ចំរើន អោយម្ចាស់ទូកចូលមកដោះស្រាយទូទាត់សំណង យូរបំផុតត្រឹមថ្ងៃស្អែក

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទុកពេលអោយម្ចាស់ទូកដែលបានបុកពោងសុវត្ថិភាពបណ្តាលអោយខូចខាតកាលពីយប់មិញ ចូលខ្លួនមកដោះស្រាយទូទាត់សំណង អោយបានលឿនបំផុត ដោយទុកពេលយូរបំផុតត្រឹមម៉ោង ១៧:១៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយប្រសិនបើមិនចូលខ្លួនមកដោះស្រាយទេ រដ្ឋបាលខេត្តនឹងចាត់វិធានការស្រាវជ្រាវ ហើយនឹងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

    អភិបាលខេត្តរូបនេះបានរៀបរាប់អោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា៖ “សូម​ឱ្យម្ចាស់ទូក​ ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព​ នៅឆ្នេរអូឈេីទាល​ កាលពីយប់មិញនេះ​ ចូលខ្លួនមកដោះស្រាយ​ ទូទាត់​សំណង​ រៀបចំ​ ការជួសជុល​ឡេីងវិញ​ ផុតវេលាថ្ងៃនេះ​ ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៧:៣​០នាទី​ រដ្ឋបាលខេត្ត​នឹងចាត់វិធានការស្រាវជ្រាវ​ ហេីយនឹងយកមកធ្វេីការផ្តន្ទាទោសពីបទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​តាមច្បាប់ដោយគ្មានការលេីកលែង។ (ថវិការៀបចំពោងសុវត្ថិភាព រដ្ឋបាលខេត្ត​ ខិតខំ​សន្សែសន្សំថវិកា​ ពីភ្ញៀវទេសចរណ៍ជិះទូកកំសាន្ត)”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay