PR

បែកគ្នាជិត១ទសវត្ស គង់ សុជាតិ និងសុខា សុធានី ក្លាយជាអ្នកតំណាងសំឡីអនាម័យ WinIonរួមគ្នា

BY
choung samrith
June 9, 2020

ភ្នំពេញ៖ពិធីការនីជើងចាស់ពីររូប អ្នកនាង គង់ សុជាតិ និងអ្នកនាង សុខា សុធានី បានខកខានអាជីពកាន់ម៉ៃក្រូហ្វូនរួមគ្នាប្រមាណជិត១ទសវត្សមកហើយ ទើបថ្មីៗនេះ ដែលអ្នកទាំងពីរមានឱកាសរួមការងារជាមួយគ្នាម្តងទៀត ជាអ្នកតំណាងឲ្យសំឡីអនាម័យស្រី្តម៉ាក វីនអ៊ីយ៉ុង(WinIon) ។

ក្នុងសន្និសីទសារព័ត៌មានជាអ្នកតំណាងសំឡីអនាម័យ កាលពីពេលថ្មីៗ នៅហាងលក់សម្ភារៈកូនក្មេងតាមបណ្តោយផ្លូវ២០០៤ អតីតពីធីការនីទូរទស្សន៍ប៉ុស្តលេខ៣ អ្នកនាង សុខា សុធានី និងអ្នកនាង គង់ សុជាតិ បានឲ្យដឹងស្រដៀងគ្នាថា មុនសម្រេចចិត្តធ្វើអ្នកតំណាងផលិតផលនេះ ទាំងពីរនាក់បានសម្រេចចិត្តយ៉ាងល្អិតល្អន់ ដោយបានសាកល្បងប្រើប្រាស់សំឡីនេះអស់រយៈច្រើនសប្តាហ៍មកហើយ រហូតជឿជាក់គុណភាពដែលប្រកបតាមស្តង់ដារ ទើបហ៊ានសម្រេចចិត្តណែនាំផលិតផលនេះជាសាធារណដល់មហាជន។

បញ្ជាក់បន្ថែមដោយទឹកមុខរីករាយ អ្នកនាង សុខា សុធានី ថាវាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសផ្សព្វផ្សាយអ្វីមួយដល់មហាជន ព្រោះបើផ្សព្វផ្សាយអ្វីមិនពិតចេញទៅ អាចនឹងធ្វើឲ្យខាតប្រយោជន៍ប្រជាពលរដ្ឋ។

កុងត្រាការងារថ្មីក្រោយបែកគ្នាអស់ជិត១ទសវត្សនេះ មានរយៈពេលមួយឆ្នាំ ចំណែកថ្លៃពលកម្មវិញនោះ ពិធីការនីទាំងពីរសុំមិនបញ្ចេញនោះឡើយ។

ការងារជាអ្នកតំណាងផលិតផលលើកនេះ ជាការងារថ្មីមួយសម្រាប់អតីតពីធីការនី សុខា សុធានី ប៉ុន្តែវាជាការងារធម្មតាបណ្តោះសម្រាប់អ្នកនាង គង់ សុជាតិ ព្រោះអ្នកម្តាយរូបនេះ តែងទទួលថតផលិតផល និងជាអ្នកតំណាងផលិតផល ផ្សេងៗទៀតជាច្រើនមុខ៕

Share This Post: