PR

សែលកាតស្វែងរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

BY
choung samrith
June 9, 2020

ភ្នំពេញ៖ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជនមហាសំណាងម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋានរបស់គាត់នាថ្ងៃនេះ ក្នុងទឹកដីខេត្តព្រះសីហនុ។

លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ ប្រចាំឆ្នាំ ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារជាប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុផងដែរ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែល ឱ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុបដ៏សម្បើមអស្ចារ្យ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយក៏សូមចូលរួមអបអរសាទរជាមួយអ្នកឈ្នះរង្វាន់ផងដែរ។ ក្រុមហ៊ុនសែលកាតមានក្តីសោមនស្សបំផុត ដែលមានឱកាសអាចចូលរួមចំណែកជួយដល់គ្រួសារបងប្អូនខ្មែរក្នុងគ្រាដ៏លំបាកនេះ។ <<យើងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់របស់លោក ខឹម សារ៉ន ហើយយើងក៏សង្ឃឹមថា គាត់និងក្រុមគ្រួសារទាំងមូល ពិតជាសប្បាយរីករាយជាមួយនឹងការឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចគ្នា។ ក្រុមហ៊ុនសែលកាត សូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏ស្មោះស្ម័គ្រទាំងអស់ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានមោទនភាពបំផុតផងដែរ ដែលបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង>>។

លោក ខឹម សារ៉ន បានឱ្យដឹងថា៖ <<ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ”។ ការឈ្នះប្រាក់រង្វាន់ពីកម្មវិធីប្រូម៉ូសិននេះ នឹងជួយសម្រួលដល់ជីវភាពរបស់គ្រួសារខ្ញុំ ឱ្យមានភាពប្រសើរឡើងក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណជាអនេកដល់ក្រុមហ៊ុនសែលកាតចំពោះឱកាសដ៏មហាសំណាងនេះ។ កម្មវិធីប្រូមូសិនរបស់សែលកាតនេះ គឺជាកម្មវិធីដ៏អស្ចារ្យមែនទែន ព្រោះវាបានផ្តល់នូវសំណាងមិននឹកស្មានដល់ ហើយវាថែមទាំងអាចជួយកែប្រែជីវិតរបស់យើងបានទៀតផង>>។

ការចាប់រង្វាន់ផ្លូវការនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមិថុនា វេលាម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕

Share This Post: