Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ: យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីដ្ឋានវត្តភ្នំ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ រយៈពេលបីថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយ រីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្ដវត្តភ្នំ

    April 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ។ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

    April 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:១០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹកនិងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈនៅមូលដ្ឋានខណ្ឌទួលគោក -យោង: សេចក្ដីណែនាំលេខ០០៣/២០២៤ ស.ណ.ន.អ សេចក្ដីណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីឯកឧត្តមអគ្គស្នងការងនឹងជាស្នងការរាជធានីភ្នំពេញ -ក្នុងនោះសមត្ថកិច្ចយើងបានអញ្ជើញសិស្សគេចសាលាដែលធ្វេីអោយបាត់សណ្តាប់ធ្នាប់លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាធ្វេីអោយបាត់សណ្តាប់ធ្នាប់តាមដងផ្លូវមកធ្វើការអប់រំមនុស្ស– -ចំនួន១១៣ -ប្រុស៨៩នាក់ -ស្រី២៤នាក់ -មកពី១៦វិទ្យាល័យ , -ម៉ូតូចំនួន៥១គ្រឿង, -កាំភ្លើងជ័រសម្រាប់បាញ់ទឹក០៤ដើម ។ សកម្មភាពបានប្រមូលផ្តុំគ្នា

    March 26, 2024
  • ព័ត៌មានជាតិ

    ‪ខេត្ត​ព្រះសីហនុ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ថ្ងៃ ចន្ទ ៩រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ១២ និង៤០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង​ស្ថិត​នៅ​លើផ្លូវល្បឿនលឿនត្រង់ចំនុចគីឡូម៉ែត្រលេខ ១៣៤ -១៣៥​ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតក្នុងចំនុច ភូមិ ស្ទឹងឆាយខាងជើង ឃុំ ស្ទឹងឆាយ

    March 5, 2024
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។ នៅមុននេះបន្តិចលោកស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសបុករបស់លោកថា៖ ” សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី!តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេពូក៌ធ្វើការងារនេះជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ។ សូម អរគុណក្មួយ ពីពូ រាជសឹង្ហ”។ ចំណែកខាងក្រោមនេះជាសំណេររបស់ប្អូនស្រីម៉ូលីកា ដែលបានរៀបរាប់រឿងដែលបានកើតហេតុ៖ ” នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ

    February 6, 2024
  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យ ដកហូតឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក ពីឈ្មោះ សុខ សុភាព នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

    January 19, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៣​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ​ដែលមានលោកវរសេនីយ៍ឯក ​ពេជ្រ​ សារ៉ែន​ ជាអធិការ​បានបញ្ជូនជនសង័្សយម្នាក់ឈ្មោះ សា ម្លិះ ភេ​ទ​ ប្រុ​ស អាយុ ៤៣ឆ្នាំ មានទីលំ​នៅ​​ភូមិដង្កោទាប សង្កាត់ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់ស្នងការដ្ឋាន ដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់​ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីង តាមបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានឲ្យដឹងាថ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លាប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩

    December 29, 2023
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា

    December 26, 2023
  • PR

    គម្រោងផ្សារទំនើប Prince Mall Phnom Penh ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបស៊ីវីល័យនិងសិល្បៈថ្មីមួយនៅក្នុងទីក្រុងភ្នំពេញបានប្រកាសជាផ្លូវការជាសាធារណៈ។ ម៉ាកយីហោអន្តរជាតិ Haidilao Hotpot បានប្រកាសចូលក្នុងទីផ្សារប្រទេសកម្ពុជា ដោយបានចុះហត្ថលេខាបើកសាខាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹងផ្សារទំនើប Prince Mall Phnom Penh។ នៅវេលាម៉ោង៦ល្ងាច នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សន្និសីទស្តីពីពិធីសម្ពោធផ្សារទំនើប Prince Mall Phnom Penh បានប្រារព្ធឡើងជាផ្លូវការ។ អ្នកវិនិយោគ និងអាជីវករនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ជាច្រើនបានចូលរួមក្នុងកម្មវិធីនេះ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ ផ្សារទំនើប Prince Mall Phnom Penh បានចុះហត្ថលេខាជាមួយម៉ាកយីហោអន្តរជាតិ

    December 1, 2023