Khmernote Media
  • សង្គម

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច។ បងប្អូនប្រជាពលរដ្ឋមានបំណងចង់ប្តូរ​ និងពន្យារប័ណ្ណបើកបរ​ ត្រូវមានឯកសារដូចជា៖ *១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ *២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

    April 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ត PRIUS នៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៣០ កែងជាមួយផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AV-5936 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច ខណៈពេលដែលឆ្លងកាត់ផ្លូវបំបែកជាបួន កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក suzuki smah ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ

    April 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

    April 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ទុស្សេចរន្តអគ្គិសនីកាបីនភ្លើងមួយកន្លែង នៅជាប់ KOi Cafe ច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យឆាបឆេះជាអណ្ដាតភ្លើង ផ្អើលប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តអគ្គីភ័យចេញអន្តរាគម៍ជួយបាញ់ពន្លត់ កាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេបានឃើញផ្សែងហុយចេញពីកាបីនភ្លើងជាប់ និងបង្គោលភ្លើង១ដើម ហើយភ្លាមនោះក៏ឆាបឆេះលេចចេញជាអណ្ដាតភ្លើង ខណៈពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ក៏បានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅខាង EDC ឲ្យជួយមកបិទចរន្តភ្លើង និងហៅរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង មកដល់កន្លែងកើត ធ្វើការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង

    April 30, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០៣នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះលក់ភេសជ្ជៈ និងចាប់ហួយមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយបាញ់ពន្លត់ ផ្អើលទាំងកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយប្រើប្រាស់ម៉ូតូអនាម័យ របស់រដ្ឋបាលខណ្ឌ សហការជាមួយរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលក់ភេសជ្ជៈ និងចាប់ហួយមួយកន្លែងយីហៅ ចែពេជ្រ ស្ថិតនៅបណ្តោយផ្លូវលេខ៤៧ ទល់មុខមន្ទីរពេទ្យគន្ធបុប្ផា (ក្បែរកាសា) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    April 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដួង តារា បានឲ្យដឹងថា៖ ” អរគុណសន្តិភាព​ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៌ដល់ជនជាតិអាមេរិកាំង (ថម) ហើយនៅយប់នេះ!​ (O’BRIEN GEORGE ALLEN) កាលពីម៉ោង ៧០០ យប់មិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម។ ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៌ពិតប្រាកដនៅយប់នេះ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៌ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត​ ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ។

    April 30, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបង្ហោះសារនៅលើ Facebook របស់លោកនាពេលថ្មីៗនេះដោយអួតថា សហរដ្ឋអាមេរិកបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺកូវីដ-១៩ ដល់ទៅ១លានករណី គឺព្រោះតែឧបករណ៍ធ្វើតេស្តរកមេរោគ របស់អាមេរិក ល្អជាងឧបករណ៍ធ្វើតេស្តរកមេរោគរបស់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែលអាចរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ តិចតួចប៉ុណ្ណោះ។ លោក ដូណាល់ត្រាំ បានរៀបរាប់ថា៖ “ហេតុផលតែមួយគត់ដែលសហរដ្ឋអាមេរិក មានរបាយការណ៍អ្នកឆ្លង CoronaVirus ១លានករណី គឺដោយសារឧបករណ៍ធ្វើតេស្តរបស់យើងល្អជាងប្រទេសដទៃលើពិភពលោកឆ្ងាយណាស់។ ប្រទេសដទៃដើរក្រោយយើងទេក្នុងការធ្វើតេស្តនេះ ហើយលទ្ធផលបង្ហាញឃើញតិចជាងយើងឆ្ងាយអញ្ចឹងហើយ៕

    April 29, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះអគ្គិសនីកម្ពុជា បានបរិច្ចាគថវិកាចំនួន១២៤លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលថវិកាទាំងអស់គឺជាការស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ​ និងនិយោជិត-កម្មករទាំងអស់​ នៃ​អគ្គិសនីកម្ពុជាទូទាំងប្រទេស ហើយថវិកាទាំងអស់បានប្រគល់ជូនដល់ ​ឯកឧត្តម សេង​ ទៀង​ នាយករងខុទ្ទការល័យសម្តេចតេជោ​ ហ៊ុន​ សែន ដែលតំណាងអោយ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ យោងតាមផេកផ្លូវការរបស់ អគ្គិសនីកម្ពុជា បានរៀបរាប់ថា៖ “ឯកឧត្តម​ អេង​ គន្ធា​ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា​ រួមនិងថ្នាក់ដឹកនាំ​ និងយុវជនអគ្គិសនីកម្ពុជា​ បាននាំយកថវិកាចំនួន​ 124,000,000 រៀលដែលជាការចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ​ និងនិយោជិត-កម្មករទាំងអស់​

    April 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀន ជាង ១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អនុវត្តបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ

    April 29, 2020