- Khmernote Media
- PR
តារាសម្តែងជើងចាស់ រាងខ្ពស់ស្រឡះ សម្បុរសបែបកូនកាត់ អ្នកនាង កែវ ស្រីនាង ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយដួង ដែលមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំ មិនថាក្នុងការសម្តែងទៅលើបទចម្រៀងខារ៉ាអូខេ និងនៅក្នុងភាពយន្តភាគ។ បន្ទាប់ពីវិលចូលទ្រនំសិល្បៈសារជាថ្មីម្តងទៀតនោះ តារាសម្តែងរូបនេះ នៅតែទទួលបានទីផ្សារសិល្បៈភាពយន្តមិនចាញ់ពីមុននោះទេ។ ទន្ទឹមនឹងនេះដែរ សម្រាប់ខ្សែភាពយន្តភាគខ្មែរថ្មី ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនិកជនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅដើម ខែឧសភានេះ ក៏នឹងមានការចូលរួមសម្តែងពីអ្នកនាងផងដែរ។ ជាមួយនឹងការនាំមកនូវវត្តមានរឿងភាគខ្មែថ្មីនេះ អ្នកនាង កែវ ស្រីនាង ត្រូវបានគ្រងដំណែងជាតួឯកស្រីផងដែរ។ មារតី ជាតួអង្គ ដែលអ្នកនាងសម្តែង មានចរិតកាចឆ្នាស់ឆ្នើម ជានារីក្រមុំចាស់ មិនទាន់រៀបការ បានជួបនឹងតួឯកប្រុសដែលកំពូលព្រាននារីគ្មានពីរ មានសង្សាររាប់មិនអស់។ នៅក្នុងសាច់រឿងនេះដែរ ក៏ឆ្លុះបញ្ចាំងពីសុភមង្គលនៃស្នេហាពិតរវាងភរិយា
April 29, 2020 - បច្ចេកវិទ្យា
កំពូលស្មាតហ្វូន ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 Huawei P40 Pro ពណ៌ពន្លឺមាសមានលក់ភ្លាម ក្រុមហ៊ុនហួវៃ ទទួលកក់ពណ៌ប្រាក់ទឹកកកភ្លែត ក្នុងតម្លៃត្រឹមតែ $899 ចំណេញបាន $69 រាល់ការជាវផ្គួបជាមួយកាសកាលីបឥតខ្សែ Huawei FreeBuds 3 (តម្លៃពេញ$169)។ https://www.youtube.com/watch?v=sLX5sTE_oPc ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះ មានសុពលភាពរហូតដល់ថ្ងៃទី ០4 ឧសភា 2020 ដូច្នេះប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទដៃនានាដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃដែលនៅក្បែរផ្ទះលោកអ្នកជាងគេ រួចធ្វើការកក់ទុកមុននូវកំពូលស្មាតហ្វូនកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ គុណភាពខ្ពស់5G ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី 2 ទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទៅកាន់កុំព្យូទ័រយួរដៃ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប។ ស្មាតហ្វូន5G HUAWEI P40
April 29, 2020 - PR
លោកអ្នកដែលជាប្រិយមិត្តគាំទ្រម៉ូឌែលត្រកូល V ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗអំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗដែល V19 មាន។ ឥឡូវយើងបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការរាប់ថយក្រោយ (Countdown) ចំនួន ០៣ ថ្ងៃទៅដល់ថ្ងៃសម្ពោធធំម៉ូដែល V19 ដែលមានឈ្មោះថា “V19 Super Night Concert” នៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ។ កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន V19 នឹងប្រព្រឹត្តនៅថ្ងៃទី ០២ ខែឧសភា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមាន ជាពិសេសពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងអោយទូរសព្ទ
April 29, 2020 - បច្ចេកវិទ្យា
នៅពេលដែលមានស្មាតហ្វូនកាន់តែច្រើនឡើងដែលភ្ជាប់មកជាមួយនឹងកាមេរ៉ាមុខពីរដែលត្រូវបានដាក់បង្ហាញនាពេលថ្មីៗនេះ អ្នកនឹងសង្កេតឃើញថាម៉ាកស្មាតហ្វូនមិនត្រឹមតែផ្តោតទៅលើសមត្ថភាពកាមេរ៉ាក្រោយប៉ុណ្ណោះទេ។ ថ្មីៗនេះក្រុមហ៊ុន realme ក៏បានចេញនូវម៉ូឌែលថ្មីមួយដែលបំពាក់នូវកាមេរ៉ាខាងមុខពីរ – realme 6Pro ។ ក្រៅពីកាមេរ៉ាគោលខាងមុខទំហំ១៦មេហ្គាភិចស៊ែល realme 6Pro បានបំពាក់ជាមួយលែនប្លង់ទូលាយ ១០៥ដឺក្រេ។ វិធីសាស្ត្រនេះបានដោះស្រាយបញ្ហាធំបំផុតនៃការថតរូបSelfieគឺ: មុំ និងចម្ងាយ។ ប្លង់ទូលាយ៖ ជាមួយកាមេរ៉ាប្លង់ទូលាយខាងមុខទំហំ៨មេហ្គាភិចសែលនេះ វាកាន់តែងាយស្រួលក្នុងការផ្តិតយករូបភាពមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងរូបតែមួយ។ ប្លង់ទូលាយនេះធំជាងមុន២.៥ដង និងគាំទ្រដល់ការកែការខូចទ្រង់ទ្រាយគែមផងដែរ។ ការថតរូប Selfie ពេលយប់៖ កាមេរ៉ាខាងមុខទាំងពីរនៅលើ realme 6 Pro គាំទ្រ HDR និង ថតរូប
April 29, 2020 - ព័ត៌មានជាតិ
កាលពីព្រឹកមិញនេះលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបំបែកសំណុំរឿងនេះបានហេីយ! ជនបង្កឈ្មោះ (ឈុន សារ៉េត ) បច្ចុប្បន្នរត់គេចខ្លួន អង្គភាពធ្វេីការ (សុំលាក់) ឋានន្តរសក្តិ សក្តិ៥កងយោធពលខេមរភូមិន្ទ មុខរបរកសុីក្រៅ ខួងបុកគ្រឹះ គឺស្គាល់អស់ហេីយ ! ធានាថាមិនយូរទេនិងអូសករយកមកអោយទទួលខុសត្រូវចំពោះមុខច្បាប់។ យកល្អជនបង្កត្រូវចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះ។ អ្នកអាចរត់ ប៉ុន្តែអ្នកមិនអាចគេចពីសំណាញ់ច្បាប់បានរហូតទេ !។ ស្រាប់តែរសៀលនេះបានទទួលដំណឹងថ្មីថា ភាគីជនបង្កបានចូលខ្លួនមកដោះស្រាយជាមួយគ្រួសារសព ហើយលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មថា: “រឿងសំណងរដ្ឋប្បវេណី ចង់សងអីសងទៅ ប៉ុន្តែបណ្តឹងអាជ្ញាអ្នកឯងត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំរងចាំមើលថាតើច្បាប់អូសក លោកឯងចូលគុកបានឬអត់?
April 29, 2020 - ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ តទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផងដែរថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះផងដែរ នឹងត្រូវអនុវត្តឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យតែខុសច្បាប់ ត្រូវអនុវត្តដូចៗគ្នា។ ក្រសួងក៏បានធ្វើការបញ្ជាក់ផងដែរថា ឯកសារតែត្រូវដាក់តាមខ្លួនជាប្រចាំនៅពេលបើកបរគឺ៖ ទី១-ប័ណ្ណបើកបរ (ច្បាប់ដើម) និងទី២-លិខិតអាជីវកម្ម ចំពោះក្រុមហ៊ុន (ច្បាប់ដើម)។ ចំពោះឯកសារផ្សេងៗទៀតដូចជា កាតសំគាល់យានយន្ត (កាតគ្រី)
April 29, 2020 - ព័ត៌មានជាតិ
នៅខេត្តកំពង់ឆ្នាំងបានព្យាបាលអ្នកជំងឺ COVID-19 ៣ករណីជាសះស្បើយ ក្នុងចំណោម៤ករណី។ ចុះសល់១ករណីដែលជាបុរស ជនជាតិខ្មែរ-អ៊ីស្លាម ហេតុអីបានមកដល់ថ្ងៃនេះហើយ នៅព្យាបាលមិនទាន់ជាដាច់ទៀត? លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះស្ថានភាពអ្នកជំងឺ គឺមានសុខភាពល្អធម្មតា មិនមានពិបាកដកដង្ហើម ឬចេញរោគសញ្ញាធ្វើទុក្ខអីនោះទេ។ ចំពោះមូលហេតុថា អ្នកជំងឺព្យាបាលយូរហើយមិនទាន់ជានោះ លោកវេជ្ជបណ្ឌិតថា ខាងគ្រូពេទ្យមិនហ៊ានកំណត់មូលហេតុផ្តេសផ្តាសទេ ប៉ុន្តែវាអាចបណ្តាលមកពី៖ ទី១. អ្នកជំងឺមានវ័យចំណាស់ (អ្នកជំងឺមានអាយុ ៧៥ ឆ្នាំ) ទី២. អ្នកជំងឺមានជំងឺប្រចាំកាយ ដូចជា លើសឈាម និងទឹកនោមផ្អែម ទី៣. អាចបណ្តាលមកពីប្រព័ន្ធការពារខ្សោយ។
April 29, 2020 - PR
(ភ្នំពេញ)ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះការរក្សាអនាម័យខ្លួនប្រាណ លាងដៃ ពាក់ម៉ាស់គឺជារឿងចាំបាច់! តែអ្វីដែលកាន់តែចាំបាច់បំផុតនោះគឺត្រូវប្រាកដថាសម្លៀកបំពាក់របស់យើងដែលពាក់ប្រចាំថ្ងៃមិនថាទៅធ្វើការ ឬមកពីខាងក្រៅវិញទាំងអស់បោកបានស្អាតល្អ និងគ្មានមេរោគ បាក់តេរីផ្សេងៗតោងជាប់ឡើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីនេះលោកអ្នកគ្មានអ្វីត្រូវបារម្ភទៀតទេ…! មានច្រើនបោកច្រើន…មានតិចបោកតិច…ហើយប្រសិនបើកំពុងបោក ហើយភ្លេច…ក៏នៅតែអត់បញ្ហា ហើយអ្វីដែលកាន់តែពិសេសបំផុតនោះមានបំពាក់នូវមុខងារបោកសម្អាតដោយប្រើចំហាយទឹកក្តៅ (Steam Cycles) ដែលមានអានុភាព និងសមត្ថភាពសម្លាប់មេរោគ បាក់តេរី ផ្សេងៗ ដែលតោងលើសម្លៀកបំពាក់បានរហូតដល់ 99.9%! ឡូយអស់ស្ទះ…!! ដឹងតែមានទំនុកចិត្តម៉ង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីបំពាក់នូវបច្ចេកវិទ្យាទំនើប AI ចុងក្រោយនេះលោកអ្នកប្រាកដជាពេញចិត្តជាមួយនឹងជម្រើសបន្ថែមទៀតតាមការបញ្ជាតាមទូរស័ព្ទដៃជាមួយ
April 29, 2020 - ព័ត៌មានជាតិ
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថាជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ។ ដ្បិតថា ដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗដែលក្នុងនោះមានដូចជាខ្យល់ជាដើម។ នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារដែលយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។ លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ជម្រាបអំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ជៀសការប៉ះពាល់ដល់ប្រាសាទផង៕ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ ក្រុមការងារព្រៃឈើ
April 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសប្រមឹកស្រាឲ្យតែស្រវឹងតែងរករឿងប្រពន្ធខ្លួនឯងឥតស្រាកស្រាន្តរហូតអស់លុយពីខ្លួន បែកគំនិតសុំលុយប្រពន្ធចំនួន២ម៉ឺនយកទៅទិញថ្នាំជក់ តែប្រពន្ធគ្មានលុយអោយ ទើបប្ដីស្រែកឡូឡាអុកឡុកប្រពន្ធកូនជាច្រើនលើកច្រើនសារ ហើយលើកនេះម្ចាស់ផ្ទះជួលដេញចេញពីផ្ទះជួលទាំងយប់ ព្រោះរំខានអ្នកជួលផ្ទះផ្សេងទៀត ដេកពួនមិនបាន ទើបបង្ខំចិត្តដេញទាំងយប់បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២នេះ នៅចំណុចផ្ទះជួលមួយកន្លែង នៅជាប់ច្រកចូលឧសថស្ថាន តាំងងួងងួន ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសជាប្ដីមិនស្គាល់ឈ្មោះ មានប្រពន្ធឈ្មោះ កើត ចាន់ថា អាយុ៣៩ឆ្នាំ មុខរបរដើរលក់ពងមាន់ និងមានកូនប្រុសស្រី៣នាក់ ស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែង នៅកន្លែងកើតហេតុខាងលើ។
April 29, 2020








