Khmernote Media
  • PR បច្ចេកវិទ្យា

    ភ្នំពេញ ថ្ងៃទី 27 មីនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំ សម្ពោធស៊ូបភើស្មាតហ្វូន P30 សេរ៊ី កក្រើកពិភពលោក កាលពីយប់មិញនៅទីក្រុងប៉ារីស។ រីឯនៅប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្សាយ បន្តផ្ទាល់ពិសេស និងធ្វើការ Unbox ភ្លាមៗផ្ទាល់តែម្តងជាមួយបណ្តាសារព័ត៍មានបន្ទាប់ពីការផ្សាយបន្តផ្ទាល់បពា្ចប់ភ្លាមៗនៅភោជនីយដ្ឋាន និង Skybar វេហា ។ ស៊ូបភើស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពលើសពីស្មាតហ្វូនធម្មតា ជាមួយការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយស៊ូបភើកាមេរ៉ា ស៊ូបភើហ្សូម ដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មានក្នុងការថតរូប និងការថតវីឌីអូ

    March 28, 2019
  • អន្តរជាតិ

    ខាងក្រោមនេះជាចំណុចមួយចំនួនដែលលោកអ្នកមិនគួរធ្វើចំពោះរថយន្ត ឬពេលកំពុងបើកបរ ដើម្បីរក្សាសុវត្ថិភាពលោកអ្នក​ ក៏ដូចជាថែទាំយានយន្តរបស់លោកអ្នកផងដែរ៖ ១. កុំដាក់លេខ​រថយន្តឲ្យសោះ ប្រសិនបើអ្នកគ្រាន់តែអង្គុយនៅក្នុងរថយន្ត ដើម្បីរងចាំអ្វីមួយ ព្រោះវាអាចធ្វើឲ្យអ្នកភ្លេចខ្លួនបញ្ជារថយន្តទៅមុខ និងបង្កគ្រោះថ្នាក់ដោយយថាហេតុ។ ២. កុំភ្លេចដោះហ្វ្រាំងក្រោយពេលលោកអ្នកចតរថយន្តរួច ព្រោះបើលោកអ្នកច្រលំបើករថយន្តទាំងជាប់ហ្រ្វាំងនេះអាច ប៉ះពាល់ដល់ប្រព័ន្ធហ្វ្រាំងនៅក្នុងយានយន្តរបស់លោកអ្នកបាន។ ៣. កុំដាក់លេខ N ពេលដែលលោកអ្នកកំពុងព្យាយាមបើកចុះពីលើទីជម្រាលខ្ពស់ ដើម្បីសន្សំសចៃប្រេងសាំង ព្រោះអាចនឹងធ្វើឲ្យលោកអ្នកពិបាកក្នុងការគ្រប់គ្រងយានយន្ត។ ៤. ដូចគ្នាទៅនឹងចំណុចខាងលើដែរ សុំកុំដាក់លេខ N នៅពេលដែលលោកអ្នកស្ថិតក្នុងផ្លូវកំពុងកកស្ទះ ឬកំពុងរង់ចាំភ្លើងខៀវ។ ៥. កុំអាលដាក់លេខ P (Parking) មុនពេលដែលរថ​យន្តរបស់លោកអ្នកបានឈប់ឲ្យបានស្រួលបួល ១០០% ឲ្យសោះ ព្រោះអាចអាចធ្វើប៉ះពាល់ដល់ម៉ាស៊ីនយានយន្តរបស់លោកអ្នក។

    March 28, 2019
  • PR

    ក្រុមហ៊ុន Cellcard បានប្រកាសថាខ្លួននឹងធ្វើការផ្ដល់ជូនម៉ាស៊ីនភ្លើងចំនួន ៦០គ្រឿងទៅដល់អតិថិជនរបស់ខ្លួន ដែលកំពុងជួបបញ្ហាកង្វះថាមពលអគ្គិសនីនៅទូទាំងប្រទេស។ សេចក្តីប្រកាសនេះធ្វើឡើងដោយក្រុមហ៊ុន Cellcard នឹងធ្វើការបញ្ចូលរង្វាន់នេះទៅក្នុងចំណោមរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត នៅក្នុងកម្មវិធីដែលទទួលបានការគាំទ្រដ៏ច្រើនរបស់ខ្លួនគឺ កម្មវិធី«បញ្ចូលលុយ ហើយឈ្នះ” ដែលនឹងផ្តល់រង្វាន់ជារៀងរាល់ថ្ងៃដល់អ្នកដែលធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច 1ដុល្លារ ទៅក្នុងគណនី។ លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បាននិយាយថា ជាធម្មតាក្រុមហ៊ុននឹងធ្វើការផ្តល់រង្វាន់ជា ទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និងនាទីបន្ថែមសម្រាប់តេ ប៉ុន្តែពួកយើងចង់ផ្តល់អ្វីដែលជាតម្រូវការចាំបាច់ដូចជា ម៉ាស៊ីនភ្លើងទៅដល់ក្រុមគ្រួសារដែលកំពុងរងផលប៉ះពាល់ពីកង្វះថាមពលអគ្គិសនី។ លោក Watson មានប្រសាសន៍ថា៖ «ដោយសារតែ ការផ្គត់ផ្គង់អគ្គិសនីនាពេលបច្ចុប្បន្នមានការខ្វះខាត ពួកយើងដឹងថាតម្រូវការម៉ាស៊ីនភ្លើងគឺពិតជាមានភាពចាំបាច់ ហើយតម្លៃរបស់វាក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ»។

    March 28, 2019
  • អន្តរជាតិ

    ត៉ៃវ៉ាន់៖ បុរសតៃវ៉ាន់ម្នាក់បានដួលសន្លប់នៅក្នុងបន្ទប់ទឹករបស់គាត់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយពេលគាត់មិនបានបត់ជើងធំអស់រយៈពេល ១ សប្តាហ៍។ បុរសជនរងគ្រោះមានអាយុ ៨០ ឆ្នាំ និងកំពុងរស់នៅក្នុងកោះតៃវ៉ាន់។ មុនពេលគាត់ដួលសន្លប់ បុរសចំណាស់រូបនេះមានអាការៈក្តៅខ្លួនជាខ្លាំង ខណៈដែលគាត់មិនបានបត់ជើងធំទាល់សោះអស់មួយសប្តាហ៍មកហើយ។ ដំបូងឡើយវេជ្ជបណ្ឌិតគិតថា គាត់ប្រហែលជាមានបញ្ហាទល់លាមកធម្មតា តែលទ្ធផលនៃការពិនិត្យបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុមគ្រូពេទ្យ។ លទ្ធផលនៃការស្កេនពិនិត្យក្នុងពោះវៀនរបស់គាត់បានបង្ហាញថា មានដុំលាមកទំហំប្រមាណជា ៣០ សង់ទីម៉ែត្រជាច្រើនដុំ និងរឹងបំផុតនៅចុងពោះវៀនរបស់គាត់ទើបគាត់បត់ជើងមិនចេញ ហើយគេបានរកឃើញទៀតថា ពោះវៀនរបស់គាត់ជិតនឹងផ្ទុះទៅហើយ ប្រសិនបើគាត់មិនមកពេទ្យទាន់ពេលវេលានោះទេ។ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះក្រុមវេជ្ជបណ្ឌិតបានសម្រេចកាត់ពោះវៀនរបស់គាត់មួយផ្នែកចោល ដើម្បីយកលាមកនោះចេញ បើមិនដូចនោះទេគេមិនអាចជួយគាត់ទាន់ពេលវេលាឡើយ។ វេជ្ជបណ្ឌិតបានពន្យល់ថា បញ្ហាកើតឡើងដោយសារតែពោះវៀនរបស់គាត់មានបញ្ហារលាក និងចុះខ្សោយយ៉ាងខ្លាំងទើបមិនអាចកិនរំលាយអាហារបានល្អ រួមជាមួយនឹងទម្លាប់បរិភោគអាហារដែលគ្មានជាតិសរសៃគ្រប់គ្រាន់ទើបជំរុញឲ្យមានបញ្ហាដូចនេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    March 28, 2019
  • សង្គម

    ប្រាសាទបាយ័នជាប្រាសាទមេនៅក្នុងទីក្រុងអង្គរធំ ដែលបានកសាងឡើងនៅក្នុងចុងសតវត្សទី១២ រហូតដល់ដើមសតវត្សទី១៣។ នៅក្នុងប្រាសាទមួយនេះមានរឿងជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរ ជាពិសេសឯកសារជាច្រើនត្រូវបានកត់ត្រាទុកតាមរយៈចម្លាក់ ដែលបានឆ្លាក់នៅលើផ្ទាំងចម្លាក់ផ្នែកខាងក្រៅជុំវិញប្រាសាទបាយ័នតែម្តង។ ប៉ុន្តែជាអកុសលផ្ទាំងចម្លាក់ភាគច្រើនត្រូវបានបំផ្លាញដោយទឹកភ្លៀង និងស្លែខៀវៗ ព្រោះទីក្រុងអង្គរធំត្រូវបានបោះបង់ចោលតាំងពីពាក់កណ្តាលសតវត្សទី ១៥មកម្ល៉េះ និងត្រូវបានដុតបំផ្លាញដោយសៀមនៅក្នុងសតវត្សតី១៦ គ្រាដែលសៀមបានកាន់កាប់ក្នុងទីក្រុងអង្គរធំរយៈពេលប្រហែល១សតវត្ស។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកខ្លះនៃប្រាសាទ ជាពិសេសផ្នែកខាងកើត និង ខាងត្បូងឈាងខាងកើតនៃប្រាសាទត្រូវបានជួសជុលដោយគម្រោងរបស់រដ្ឋាភិបាលជប៉ុន(JASA) ដូចនេះភ្ញៀវទេសចរអាចចូលមើលទស្សនាបានយ៉ាងរីករាយជាមួយនឹងទិដ្ឋភាពប្រវត្តិសាស្រ្ត និងសកម្មភាពរបស់ប្រជាជនខ្មែរនៅក្នុងសម័យមុន។ បើតាមការស្រាវជ្រាវ និងការបកស្រាយរបស់អ្នកប្រវត្តិសាស្រ្តបានអោយដឹងថា ផ្ទាំងចំលាក់ដែលយើងឃើញមាននៅក្នុងទីក្រុងអង្គរធំគឹរៀបរាប់ពីសង្គ្រាមរវាងអាណាចក្រអង្គរ ជាមួយប្រទេសចំប៉ា ដែលបានកើតឡើងប្រហែលជា៤ឆ្នាំនៅចន្លោះឆ្នាំ (១១៧៧ដល់១១៨១) មុននឹងព្រះបាទជ័យវរ្ម័នទី៧ប្រកាសខ្លួនទ្រង់ថាជាស្តេចនៃផែនដី ហើយផ្នែកខ្លះនិយាយរៀបរាប់ពីជីវភាពប្រជាជនដែលរស់នៅប្រចាំថ្ងៃនៅក្នុងសតវត្សទី១២ផងដែរ។ បើតាមការមើលឃើញផ្ទាល់គឹ រាល់ចម្លាក់ទាំងអស់គឺពិតជាមានភាពរស់រវើក និងអាចអោយយើងស្រមោលស្រមៃពីអ្វីដែលបានកើតឡើងនៅក្នុងសម័យនោះផងដែរ។ នៅត្រង់ចំនុចនេះហើយ ដែលធ្វើអោយប្រាសាទបាយ័នបានក្លាយជាប្រាសាទដែលមានប្រជាប្រិយភាព និងមានភាពល្បាញល្បី រួមបញ្ចូលទាំងការសាងសង់

    March 28, 2019
  • អន្តរជាតិ

    នៅរសៀលថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបន្ទាន់​មួយ​ ដេីម្បីបន្ថែមកងកម្លាំងតាមគោលដៅសំខាន់ៗ​ ដេីម្បីទប់ស្កាត់បទល្មេីស​ផ្សេងៗ​ ដូចជាចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនោះមានការចូលរួមពីស្នងការរង​ ប្រធានការិយាល័យ​ អធិការខណ្ឌ​ និងមន្ត្រីនគរបាលជាច្រេីនរូបទៀត៕ ប្រភព៖ ស្នងការដ្ឋានរាជធានីភ្នំពេញ

    March 27, 2019
  • អន្តរជាតិ

    អការៈស្ពឹកដៃជារឿងសាមញ្ញាមួយដែលមនុស្សគ្រប់រូបអាចជួបប្រទះ ហើយពេលខ្លះវាក៏អាចបាត់ទៅវិញ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ ឬវិធីព្យាបាលណាមួយឡើយ។ យ៉ាងណាក្តី ក្នុងករណីដែលលោកអ្នកចេះតែមានអាការៈ ដូចនេះញឹកញាប់ ឬជាប្រចាំដោយគ្មានមូលហេតុនោះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរទាំង ១០ នេះ៖ ១.ស្ពឹកដៃរួមជាមួយអការៈចុះខ្សោយមួយចំហៀងខ្លួន អាចជាសញ្ញាបង្ហាញថាលោកអ្នកនឹងកើតមានជំងឺដាច់សរសៃក្នុងខួរក្បាលក្នុងពេលដ៏ឆាប់ខាងមុខ។ ២.ពេលខ្លះលោកអ្នកមានជំងឺប្រហោងក្នុងឆ្អឹងប្រអប់ដៃក៏ធ្វើដៃស្ពឹកញឹកញាប់ផងដែរ។ ៣.ស្ពឹកដៃរួមជារួមអាការៈរមាស់ ជាសញ្ញានៃជំងឺ Lyme ។   ៤.ពេលខ្លះបញ្ហាទ្រូង (Thoracic outlet syndrome)ក៏អាចជះឥទ្ធពលធ្វើឲ្យដៃស្ពឹកដែរ។ ៥.សម្រាប់អ្នករស់នៅក្នុងតំបន់ត្រជាក់ខ្លាំង អការៈស្ពឹកដៃរួមជាមួយនឹងដៃឡើងត្រជាក់ ឬមានពណ៌ខៀវ អាចជាសញ្ញានៃជំងឺ Raynaud។ ៦.អ្នកមានជំងឺទឹកនោមផ្អែមពេលខ្លះក៏មានបញ្ហាដូចនេះដែរ។ ៧.ជាសញ្ញានៃជំងឺ Fibromyalgia ។ ៨.អាចជាបញ្ហាក្រិនស្បែកធ្ងន់ធ្ងរ។ ៩.សម្រាប់ស្រ្តីមួយចំនួនដែលមានជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរ ពេលខ្លះក៏បង្កឲ្យមានបញ្ហាស្ពឹកដៃនេះផងដែរ។

    March 27, 2019
  • បច្ចេកវិទ្យា

    Super VOOC របស់ក្រុមហ៊ុន Oppo បច្ចុប្បន្ន គឺជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេបំផុត ដែលមានសមត្ថភាពសាករហូតដល់ 50W ឯណោះ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមហ៊ុនន Xiaomi បានបង្ហាញនូវបច្ចេកវិទ្យាសាកថ្មល្បឿនថ្មីរបស់ខ្លួនមានឈ្មោះថា Super Charge Turbo។ យោងតាមរយៈខ្សែវីដេអូ ដែល បង្ហោះនៅលើបណ្តាញសង្គម Weibo បានបង្ហាញឲ្យឃើញពីបច្ចេកវិទ្យា Super Charge Turbo ដែលមានសមត្ថភាពបញ្ចូលថ្មរហូតដល់ 100W ឯណោះ។ តាមរយៈខ្សែវីដេអូននោះបង្ហាញពីការប្រៀបធៀបគ្នារវាង ស្មាតហ្វូនមួយប្រភេទរបស់ Xiaomi ដែលមានកម្លាំងថ្ម 4,000mAh ជាមួយនឹងស្មាតហ្វូន R17

    March 27, 2019
  • អន្តរជាតិ

    អំឡុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបតម្រូវឲ្យមានការថែទាំសុខភាពខ្ពស់ណាស់ បើមិនដូចនោះទេសុខភាពរបស់ម្តាយ និងកូននៅក្នុងផ្ទៃប្រាកដជាមានបញ្ហាមិនខាន។ ជាទូទៅស្រ្តី ដែលមានផ្ទៃពោះតម្រូវឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ តមមិនញ៉ាំអាហារផ្តេសផ្តាស និងជៀសវាងការងារធ្ងន់ៗជាដើម។ ជាងនេះទៅទៀតមានការសិក្សាមួយបានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះ ហើយធ្វើការងារនៅពេលយប់គឺប្រឈមនឹងការរលូតកូនខ្ពស់ជាងស្រ្តីមានផ្ទៃពោះ ដែលធ្វើការងារនៅពេលថ្ងៃ។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសដាណឺម៉ាក និងបានសិក្សាទៅលើស្រ្តីមានផ្ទៃពោះ និងមានការងារធ្វើទាំងវេនពេលថ្ងៃ និងយប់ប្រមាណជា ២២,៧៤៤ នាក់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ស្រ្តីមានផ្ទៃពោះដែលធ្វើការងារនៅពេលយប់ប្រឈមនឹងការរលូតកូនខ្ពស់ជាងស្ត្រីមានផ្ទៃពោះផ្សេងទៀតរហូតដល់​៣២ %ឯណោះ។ តាមរយៈលទ្ធផលនៃការសិក្សានេះ ក្រុមអ្នកស្រាវស្រាវបានស្នើសុំឲ្យបណ្តារោងចក្រ ក្រុមហ៊ុន សហគ្រាស និងគ្រប់អង្គភាពទាំងអស់សូមជួយសម្រួលកុំឲ្យស្រ្តីមានផ្ទៃពោះធ្វើការងារនៅវេនយប់សោះ ដើម្បីជួយរក្សាសុខភាពរបស់ពួកគាត់៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    March 27, 2019
  • កីឡា

    មានការរាយការណ៍ពីប្រទេសសឹង្ហបុរីបានអោយដឹងថា មានក្លឹបធំៗចំនួនបួននឹងហោះមកកាន់ប្រទេសសឹង្ហបុរីមានដូចជា ក្លឹបសេះបង្កង់ Juventus មាន់ក្នាយមាស Tottenham Hotspure ក្លឹប Inter Milan និងក្លឹបបិសាចក្រហម Manchester United បានយល់ព្រមចូលរួមលេងពានជើងឯកអន្តរជាតិក្នុងប្រទេសសឹង្ហបុរី (International Champions Cup) និងបានប្រកាសនៅថ្ងៃនេះតែម្តង (២៧ ខែមិនា)។ នៅក្នុងនោះដែរ មានពីរប្រកួតនឹងត្រូវលេងនៅក្នុងពហុកីឡាដ្នានជាតិរបស់ប្រទេសសឹង្ហបុរី ដោយក្រុមបិសាចក្រហមប៉ះជាមួយក្រុម Inter នៅថ្ងៃទី២០ ខែកក្កដា ហើយក្រុមសេះបង្កង់ Juventus នឹងត្រូវជួបជាមួយក្រុមមាន់ក្នាយមាស Tottenham Hotspur នៅក្នុងថ្ងៃទី២១ខែកក្កដា និងត្រូវចាប់ផ្តើមលេងនៅម៉ោង ៧និង៣០នាទី។

    March 27, 2019