- Khmernote Media
- កីឡា
កីឡាករ Christiano Ronaldo បានលើកឡើងថា គ្មានអ្វីដែលត្រូវភ័យខ្លាចនោះទេបន្ទាប់ពីរបួសសរសៃគន្លាក់ក្រោយជង្គង់កាលពីការប្រកួតប៉ុកទុយហ្គាល១ស្មើជាមួយស៊ីប៊ីនៅថ្ងៃច័ន្ទមុននេះ ហើយគាត់បានបន្ថែមទៀតថាគាត់មិនមានការបារម្ភអ្វីបន្តិចសោះឡើយក្រោយមានរឿងនេះកើតឡើង។ គួរបញ្ជាក់ផងដែរថា ប៉ុកទុយហ្គាលបានធ្វើជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ប្រទេសស៊ីប៊ីនៅក្នុងទីក្រុង Lisbonនៅថ្ងៃច័ន្ទ ក្នុងវគ្គជំរុះពានអឺរ៉ូ ២០២០។ ប៉ុន្តែការប្រកួតចាប់ផ្តើមមិនទាន់បានប៉ុន្មានផង កីឡាករ Ronaldo របួសសរសៃគន្លាក់ក្រោយជង្គង់នៅក្នុងតង់ទី១នាទីទី ៣០ ហើយគាត់ត្រូវបានដូរចេញផងដែរ។ ផ្ទុយទៅវិញ Ronaldo បានទទួចថាបញ្ហានេះគ្មានអ្វីធំដុំនោះទេសម្រាប់គាត់ ហើយគាត់ក៏គ្មានការព្រួយបារម្ភអ្វីទាំងអស់ចំពោះការប្រកួតរបស់លោកជាមួយក្លឹបJuventus។ ក្នុងនោះដែរគាត់បាននិយាយបន្ទាប់ការប្រកួតកាលពីថ្ងៃច័ន្ទនេះបញ្ចប់ថា ”ខ្ញុំមិនបារម្ភអ្វីទាំងអស់ ព្រោះខ្ញុំដឹងច្បាស់ពីស្ថានភាពរាងកាយរបស់ខ្ញុំ។ វាកើតឡើងហើយវាជាបាល់ទាត់ ដូច្នេះហើយយើងគេចមិនផុតពីស្ថានភាពបែបនេះទេ។ ខ្ញុំទប់អារម្មណ៍របស់ខ្ញុំបានព្រោះខ្ញុំដឹងថាខ្ញុំនឹងត្រឡប់ទៅសភាពដើមវិញនៅក្នុងរយៈពេល១អាទិត្យ ឬ២អាទិត្យទៀតដោយគ្មានបញ្ហាអ្វីទាំងអស់”។ ហើយអ្វីដែល Ronaldo កំពុងតែនិយាយនេះគឺជាដំណឹងល្អសម្រាប់ Juventus ដែលកំពុងត្រៀមខ្លួនប៉ះជាមួយ Ajaxនៅក្នុងពាន
March 26, 2019 - កីឡា
នៅក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលពានប្រចាំទ្វីបអឺរ៉ុប Uefa Champion League ទើបតែបានបញ្ចប់ថ្មីៗនេះ ដោយមានក្រុមមកពីអង់គ្លេសរហូតដល់ទៅ៤ក្រុម ដែលអាចលេងនៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះយើងឃើញដែរថា មានរឿងដែលមិនគួរអោយជឿជាច្រើនដូចជាក្រុម ក្រុម Ajax ទម្លាក់ក្រុមការពារជើងឯក Real Madrid និងក្រុម PSG ធ្លាក់ដោយសារក្រុមបិសាចក្រហម Manchester Unitedក្នុងទឹកដីជើងទីពីរ៣ទល់នឹង០ ដូចនេះហើយវាមានការលំបាកបន្តិចក្នុងការទស្សទាយលទ្ធផលនៅវគ្គ៨ក្រុមខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Jose Mourinho បានទស្សទាយហើយថាមានពីរក្រុមដែលអាចនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ គួរបញ្ជាក់ផងដែរថា លោក Mourinho បានចាប់ផ្តើមរដូវកាលជាមួយក្លឹប Manchester United និងបានដឹកនាំក្រុមឡើងផុតវគ្គចែកពូលមុននឹងត្រូវបានបញ្ចប់កុងត្រាជាមួយក្លឹបនៅខែធ្នូឆ្នាំមុននេះ។ ហើយពេលនេះលោកត្រូវតែអង្គុយមើលក្លឹបចាស់របស់លោកប៉ះជាមួយក្រុមអ្នកមានបុណ្យ Barcelona
March 26, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែក៏ធ្លាក់ចុះផងដែរ។ ទន្ទឹមនឹងនេះ កម្តៅនឹងកើនឡើងវិញ ដែលកម្រិតសីតុណ្ហភាពអតិបរមាមានពី ៣៤ ទៅ ៣៧ អង្សាសេ។ ហើយចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាប និងសម្ពាធខ្ពស់ បន្តកើតឡើងវិញសារជាថ្មីម្តងទៀត ដែលបណ្តាលឲ្យមានភ្លៀងកើតឡើងវិញជាបន្តបន្ទាប់ ដែលនាំមកជាមួយនូវ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ រីឯសីតុណ្ហភាពជាទូទៅមានពី ៣០-៣៣អង្សាសេ៕ អត្ថបទ៖ សេម
March 26, 2019 - អន្តរជាតិ
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing ដើម្បីសិក្សាពីការរៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ Monorail System នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លេីងទំនេីបប្រភេទ
March 26, 2019 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ២៦ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់នៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយ ដែលបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ រថយន្តមួយគ្រឿងនេះជាប្រទេសរថយន្តទេសចរណ៍ធុនធំមានផ្ទុកមនុស្សសរុប ៥៦ នាក់ ក្នុងនោះមានអ្នកបើករថយន្តចំនួន ២នាក់ មគ្គុទេសទេសចរណ៍ម្នាក់ និងភ្ញៀវទេសចរណ៍ក្មេងចាស់ ៥៣ នាក់ ផ្សេងទៀត។ រថយន្តមួយគ្រឿងនេះមានទិសដៅឆ្ពោះទៅកាន់តំបន់កំសាន្តប្រវត្តិសាស្រ្តមួយគឺទឹកដីកំណើតរបស់លោក ម៉ៅ សេទុង។ យ៉ាងណាក្តី ខណៈដែលរថយន្តបើកជិតដល់គោលដៅហើយនោះ រថយន្តស្រាប់តែឆេះភ្លាមៗតែម្តង ធ្វើឲ្យអ្នកដំណើរនៅលើរថយន្តភាគច្រើនរត់គេចខ្លួនមិនទាន់នោះទេ ទើបមានចំនួនអ្នកស្លាប់ និងរបួសច្រើនដូចនេះ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុដែលបង្កឲ្យមានភ្លើងឆេះដូចនេះទេ ខណៈប៉ូលិសជំនាញ កំពុងសាកសួរ និងស៊ើងអង្កេតអ្នកបើករថយន្តទាំងពីរនាក់៕ អត្ថបទ៖
March 26, 2019 - សង្គម
នាពេលសព្វថ្ងៃនេះមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងអបិយជំនឿ ដែលខ្មែរយើងតាំងពីបរមបុរាណបានប្រាប់តៗគ្នា ហើយអ្នកខ្លះក៏ជឿអ្នកខ្លះក៏មិនជឿទៅ។ ជាក់ស្ដែងនៅក្នុងប្រាសាទអង្គវត្ត មានរូបសំណាក់ដ៏ធំមួយ ដែលមានកំពស់ប្រហែលជាជាងបីម៉ែត្រនៅក្នុងក្លោងទ្វារខាងលិចនៃប្រាសាទ ដែលប្រជាជនខ្មែរយើងហៅថា ”លោកតារាជ” ព្រោះកាលពីដើមឡើយមានលោកតាម្នាក់ឈ្មោះរាជជាអ្នកថែរក្សា និងគោរពបូជារូបបដិមាធំមួយនេះ បន្ទាប់ពេលរូបគាត់ស្លាប់ទៅ ក៏ប្រជាជនខ្មែរមានជំនឿថាព្រលឹងនៅថែរក្សានៅក្នុងរូបបដិមានេះ។ ដូច្នេះហើយបានជាខ្មែរយើងបានហៅរូបបដិមាដ៏ធំនេះថា ”លោកតារាជ” និងគោរពបូជារហូតមកដល់សព្វថ្ងៃ។ តាមពិតទៅរូបបដិមានេះមានប្រវត្តិចាប់តាំងពីប្រាសាទអង្គរវត្តត្រូវបានចាប់ផ្តើមសាងសង់មកម្ល៉េះ ហើយរូបបដិមានេះគឺតំណាងអោយរូបព្រះវិស្ណុដៃប្រាំបី ព្រោះប្រាសាទអង្គរវត្តបានសាងសង់ឡើងដោយស្តេចសូរ្យវរ្ម័នទី២ ហើយព្រះអង្គជាអ្នកកាន់សាសនាហិនឌូ និងជ្រើសរើសព្រះវិស្ណុជាព្រះរបស់ទ្រង់។ ដូច្នេះហើយបានជានៅក្នុងកំពូលកណ្តាលប្រាសាទអង្គរវត្តបានតំកល់រូបបដិមានេះ ប៉ុន្តែដោយសារតែមានបដិវត្តន៍សាសនានៅក្នុងសតវត្សទី១៦ពីហីនឌូ មកព្រះពុទ្ធសាសនាទាំងស្រុង ទើបពុទ្ធសាសនិកគេបានដករូបបដិមាព្រះវិស្ណុចេញ ហើយជំនួសវិញដោយពុទ្ធបដិមា។ ជាកុសលរូបបដិមាទាំងអស់មិនត្រូវបានបំផ្លាញនៅក្នុងពេលនោះទេ ដោយគ្រាន់តែពួកគេដកចេញពីកន្លែងដើម ហើយយកទៅដាក់នៅកន្លែងផ្សេងនៃប្រាសាទតែប៉ុណ្ណោះ។ ក្រោយមកពេលដែលបារាំងរុករកឃើញប្រាសាទ ក៏គេបានជួសជុលរូបបដិមាទាំងនោះវិញទៅ។ ជារួមនៅក្នុងប្រាសាទអង្គរវត្តមានរឿងរ៉ាវជាច្រើនដែលនៅជាអាថ៌កំបាំង និងជាចំងល់សម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ៖ សុគុណា
March 26, 2019 - PR
ប្រិយមិត្តឬហ្វេនចែភាណាខ្លះបានទស្សនាឃ្លីបថ្មីទើបតែបង្ហោះកាលពីសប្ដាហ៍មុននេះដែលឃើញមានកំពូលតារាចម្រៀងពេជ្រ សោភានិងតារាចម្រៀងវ័យក្មេង ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារដែលទទួលបានការគាំទ្រយ៉ាងល្បីល្បាញមួយនេះ? តាមលឺដំណងមកថា អ្នកទាំងពីរបានចាប់ដៃគ្នាក្នុងស្ពតពាណិជ្ជកម្មរបស់ដុំស៊ុបសាច់ជ្រូក ខ្នរ ដែលជាគ្រឿងផ្សំខ្វះមិនបានក្នុងផ្ទះបាយនីមួយៗ ហើយកញ្ញាពេជ្រ សោភាស្រាប់ត្រូបជាតារាតំណាងផលិតផលផង។ ក្នុងវីដេអូឃ្លីបខ្លី រយៈពេលជាង 10 វិនាទីនេះ អ្នកទាំងពីរបានបញ្ចេញក្បាចរាំយ៉ាងក្រមេចក្រមើមគួរឲស្រលាញ់ទៅតាមចង្វាក់បទចម្រៀងថ្មីប្លែកដែលនឹងចេញជាផ្លូវការក្នុងពេលឆាប់នេះៗ ព្រមទាំងស្ពតថ្មីដែលនឹងចាក់ផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ។ ប្រិយមិត្តអាចរីករាយទស្សនាឃ្លីបវីដេអូនិងរូបថតពីការថតស្ពតនេះនៅខាងក្រោមនឹងកុំភ្លេចរង់ចាំទស្សនាការចេញជាផ្លូវការផង!
March 26, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ៣គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតរ៉ាក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោង៧យប់ថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៩ ។ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចនគរបាលអោយដឹងថា មានអ្នកបើកបររថយន្តម្នាក់រងរបួស ហើយករណីនេះសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ដែលកកស្ទះ និងស្រាវជ្រាវពីសាវតាភាគីនិមួយៗក៍ដូចជាដើមហេតុនាំអោយមានគ្រោះថ្នាក់នេះផងដែរ៕ ប្រភព៖ លោក Huy Bunleng
March 25, 2019 - អន្តរជាតិ
អង់គ្លេស៖ ឆ្មាំគុកនៅអង់គ្លេសបានរកឃើញសត្វកណ្តុរងាប់ជាច្រើនក្បាលនៅក្បែររបងគុក ហើយនៅពេលដែលគេវះពោះសត្វកណ្តុរទាំងនោះគេបានឃើញថា នៅក្នុងពោះរបស់មានផ្ទុកទៅដោយទូរស័ព្ទ បារី ឌុយសម្រាប់បញ្ចូលថ្មរទូរស័ព្ទ ស៊ីមកាត និងក្រដាសបារីទៀតផង (ក្រដាសទ្រាប់នៅក្នុងប្រអប់បារីប្រើសម្រាប់ជក់គ្រឿងញៀន)។ សកម្មភាពនេះត្រូវបានអាជ្ញាធរអះអាង គឺជាគម្រោងនាំយកគ្រឿងញៀនទៅលក់ឲ្យក្រុមឧក្រិដ្ឋជន ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងគុក តែសំណាងល្អគេអាចទប់ស្កាត់សកម្មភាពនេះបានទាន់ពេលវេលា។ មុនពេលរកឃើញការពិតនេះ មានឆ្មាំគុកម្នាក់បានប្រទះឃើញសត្វកណ្តុរមួយក្បាលនៅក្បែររបងគុក ហើយវាមិនធ្វើចលនាទាល់តែសោះ។ ដោយមានការមានសង្ស័យគាត់ចាប់កណ្តុរនោះមើល និងរកឃើញថានៅត្រង់ចំណុចពោះសត្វកណ្តុរមានស្នាមដេរមួយយ៉ាងវែង ហើយក្រោយមកគេក៏បានរកឃើញសត្វកណ្តុរ ដែលលក្ខណៈដូចនេះជាច្រើនទៀត។ ក្រោយពិនិត្យមើលក្នុងពោះសត្វកណ្តុរគេបានរកឃើញ ទូរស័ព្ទចំនួន ៥ គ្រឿងរួមជាមួយនឹងឌុយសម្រាប់បញ្ចូលថ្ម ស៊ីមកាតចំនួន ៣ ថ្នាំញៀនមួយថង់ និងក្រដាសបារីជាច្រើនសន្លឹក។ ក្រោយរកឃើញដូចនេះ គេបានពង្រឹងសន្តិសុខនៅជុំវិញគុកគ្រប់ទីកន្លែងយ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror
March 25, 2019 - អន្តរជាតិ
ឥណ្ឌា៖ ក្មេងប្រុសអាយុ ១៨ ខែម្នាក់បានធ្លាក់ចូលទៅក្នុងអណ្តូងមួយអស់រយៈពេលប្រមាណជា ៤៨ ម៉ោង តែសំណាងល្អរូបគេអាចនៅរស់មានជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Hisar រដ្ឋ Haryana ភាគខាងលិចប្រទេសឥណ្ឌា។ មុនពេលកើតកុមាររងគ្រោះរួមជាមួយនឹងកុមារផ្សេងទៀតបានលេងជាមួយគ្នា ខណៈដែលម្តាយរបស់គេកំពុងរវល់រើសផ្លែឈើមួយចំនួននៅក្បែរមាត់អណ្តូងនោះ។ អណ្តូងមួយនោះជាអណ្តូងជីក ដែលមានមាត់អណ្ដូងមិនសូវជាធំនោះទេ និងមានជម្រៅជាង ១៨ ម៉ែត្រ ហើយនៅក្នុងខែក្តៅដូចនេះវាគ្មានទឹកនោះទេ មានតែដីសើមទន់ៗ និងដីល្បាប់ប៉ុណ្ណោះ។ ខណៈដែលកុមាររងគ្រោះកំពុងតែលេងជាមួយក្មេងឯទៀតដោយគ្មានការមើលពីមនុស្សចាស់នោះ រូបគេក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងតែម្តង។ ក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះបានទៅដល់ ហើយពួគគេបានព្យាយាមបាញ់ខ្យល់អុកស៊ីសែនចូលទៅក្នុងអណ្ដូង បោះនំ និងទឹកផ្លែឈើខ្លះចូលទៅក្នុងអណ្ដូង ក្រែងកុមាររងគ្រោះអាចញ៉ាំវាបាន ហើយនៅខាងក្រៅវិញពួកគេបានព្យាយាមជីកដីយ៉ាងធំជុំវិញអណ្ដូង ដើម្បីចុះទៅយកក្មេងនោះមកវិញ ខណៈដែលគេមិនអាចចុះទៅផ្ទាល់នោះទេ ហើយបើមិនជីកដីជុំវិញអណ្ដូងឲ្យធំនោះទេដីក៏អាចបាក់ទៅសង្កត់ក្មេងនោះស្លាប់ផងដែរ។ រយៈពេល
March 25, 2019









