- Khmernote Media
- PR
សន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខានៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ត្រូវបានប្រារព្ធឡើងនៅជាន់ទី៥B នៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhou Yanjun ប្រធានក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,Ltd និងអ្នកតំណាងនៃក្រុមហ៊ុនម៉ាកពាណិជ្ជកម្មនៃការចុះកិច្ចសន្យា រួមមាន ព្រីនស៍ ស៊ូភើ ម៉ាឃីត រោងភាពយន្ត
March 25, 2019 - អន្តរជាតិ
ការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបិទបញ្ចប់រួចរាល់ហើយជាមួយនឹងលទ្ធផលគឺគណបក្សផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ចាន់អូចា ជាអ្នកទទួលសំលេងនាំមុខគេ។ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតនេះត្រូវបានគេកត់សម្គាល់ថា មានអ្នកចេញទៅបោះឆ្នោតសរុបត្រឹមតែ ៦៤% ប៉ុណ្ណោះ ក្នុងនោះគណបក្សផាឡាំងប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រ ៧លាន៦សែនសន្លឹក នាំមុខគណបក្សភឿថៃ (គណបក្សមាននិន្នាការគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ៧លានសំឡេងប៉ុណ្ណោះ។ សម្រាប់ក្រុមអ្នកវិភាគ និងមហាជនទូទៅបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា បានទទួលសំឡេងគ្រាំទ្រខ្លាំងដូចនេះ និងអាចរក្សាតំណែងនាយរដ្ឋមន្រ្តីសម្រាប់លោកដដែល។ សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ជាមេយោធា ហើយរបបសឹករបស់លោកបានមកដឹកនាំប្រទេសថៃតាំងពីឆ្នាំ
March 25, 2019 - អន្តរជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនៅលើបណ្តាញសង្គមថា នៅពេលខាងមុខនេះនឹងមានការធ្វើតេស្តទឹកនោមលើមន្ត្រីនគរបាល លោកក៏បានបញ្ជាក់យ៉ាងម៉ោះម៉ុតថា ប្រសិនបើជាមន្រ្តីនគរបាលរូបណារកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។ ដោយលោកបានសរសេររៀបរាប់ថា៖ “ខ្ញុំសង្កេតឃើញថា ចំនួនមន្រ្តីនគរបាលដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេសដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ”៕ ដោយ៖ ណារ៉ែន
March 25, 2019 - កីឡា
យោងទៅតាមកាសែតបារាំង L’Equipe ក្រុមអធិរាជស Real Madrid បានផ្តល់សំណើទៅកាន់កីឡាករដែលទើបនឹងលើកពាន World Cup ថ្មីៗ Kylian Mbappe ដោយអោយប្រាក់ប្រចាំឆ្នាំចំនួន ១៥លានអឺរ៉ូ ដើម្បីចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករូបនេះ។ ហើយកាលពីការរាយការណ៍លើកមុន Real Madrid បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធពីរូបរបស់ PSG គឺកីឡាករ Neymar និង Kylian Mbappe ខណៈដែលលោកប្រធានក្លឹបយក្សមួយនេះលោក Florentino Perez កំពុងសម្លឹងរកដើម្បីយកមកជំនួសតំណែងរបស់កីឡាករ Christiano Ronaldo ដែលបានចាកចាញកាលពីរដូវកាលមុន។ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈកុងត្រារបស់ Mbappe ជាមួយ
March 25, 2019 - កីឡា
អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហមសញ្ជាតិប៉ុកទុយហ្គាលលោក Jose Mourinho និយាយថា តារាបាល់ទាត់វ័យក្មេងសញ្ជាតិបារាំងជាកីឡាករដែលមានតំលៃជាងគេលើលោក ហើយគាត់ជឿជាក់ថា កីឡាករ Kylian Mbappe គឺជាកីឡាករដែលមានតំលៃខ្ពស់ខុសឆ្ងាយពីកីឡាករដ៏ទែ និងមិនអាចកាត់ថ្លៃបាន។ មិនតែប៉ុណ្ណោះ Mbappe គឺជាកីឡារវ័យជំទង់ដែលមានតំលៃខ្លួនថ្លៃជាងគេលើលោកដែលបានផ្លាស់ប្តូរពីក្លឹប Monaco នៅក្នុងឆ្នាំ ២០១៧ ចូលរួមជាមួយ PSG នៅក្នុងតំលៃខ្លួន ១៨០លានផោន ហើយ Mbappe ជាកីឡាករទីពីរដែលថ្ងៃជាងគេលើលោកបន្ទាប់ពីមិត្តរួមក្រុម Neymar។ បន្ថែមពីនេះទៅទៀត កីឡាកររូបនេះបានជួយអោយក្រុមជម្រើសជាតិបារាំងលើកពាន World Cup កាលពីឆ្នាំមុននៅក្នុងប្រទេសរុស្សី ខណៈដែលរកបាន ២៦គ្រាប់ក្នុង ២៣ប្រកួតនៃក្របខ័ណ្ឌកំពូលប្រទេសបារាំងនៅរដូវកាលនេះ។ លើសពីនេះទៅទៀត
March 25, 2019 - PR
ភ្នំពេញថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៩៖ មួយរយៈចុងក្រោយនេះទីផ្សារនៃបច្ចេកវិទ្យាស្មាតហ្វូនហាក់ដូចជាឡើងកម្តៅខ្លាំងដោយក្រុមហ៊ុនធំៗបានបញ្ចេញនូវផលិតផលពិសេសរបស់ខ្លួនជាមួយបច្ចេកវិទ្យាកំពូលៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនកំពុងតែធ្វើការសម្រេចចិត្ត ថាតើស្មាតហ្វូនមួយណាដែលពួកគេត្រូវជ្រើសរើស និងស័កិ្តសមបំផុតសម្រាប់ពួកគេ។ ក្នុងពេលនេះ យើងសង្កេតឃើញថា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ខ្លួនស៊េរី Samsung Galaxy S10 | S10+ កាលពីខែកុម្ភៈកន្លងទៅនេះរួចមក ទីផ្សារទាំងមូលផ្អើលឈូរឆរជាមួយនឹងបច្ចេករិទ្យា និងសោភ័ណរបស់ផលិតផលមួយនេះ ។ ជារួម ក្រុមហ៊ុនសាមសុង ពិតជាធ្វើបានល្អឥតខ្ចោះ និងបំពេញចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនទាំងអស់ទូទាំងពិភពលោកឱ្យងាកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យបំផុតនៃកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានគូប្រៀបទំាងពីរនេះ។ ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ម៉ូឌែល Samsung Galaxy S10 | S10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ
March 25, 2019 - PR បច្ចេកវិទ្យា
កាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើទូស័ព្ទដៃស្មាតហ្វូន vivo V15 ដែលជាស្មាតហ្វូនដែលមានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹង ការរចនាបទដ៏សំបូរបែប និងបង្ហាញចេញនូវភាពទាក់ទាញដ៏ល្អឥតខ្ចោះ។ ហើយសម្រាប់គោលដៅដែលផលិតទូរស័ព្ទដៃស្មាតហ្វូន VivoV15 នេះឡើង គឺផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជន និងអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ ដើម្បីឆ្លើយតបទៅនិងតម្រូវការនេះផងដែរ រាល់ការផលិត ត្រូវមានគុណភាព ប្រសិទ្ធភាព ក៏ដូចជានុកចិត្ត រីឯតម្លៃត្រូវស្របទៅនិងជីវភាព និងស្ថានភាពរបស់អ្នកប្រើប្រាស់។ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចចិត្ត ធ្វើការទំលាក់តម្លៃរបស់ Vivo v15 ពី$359 មកត្រឹមតែ $339 ។ រួសរាន់ឡើងសម្រាប់អតិថិជនដែលលង់ស្នេហ៍ស្មាតហ្វូន Vivo V15 អាច Pre-Order បានដោយនៅសល់ត្រឹមតែមួយថ្ងៃទៀតតែប៉ុណ្ណោះសម្រាប់ការ Pre-Order
March 25, 2019 - អន្តរជាតិ
ប្រទេសម៉ាឡេស៊ីកើតមានបាតុភូតធម្មជាតិមួយដែលគេហៅថា Equinox ដែលបាតុភូតនឹងធ្វើឲ្យសីតុណ្ណភាពនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវឡើងក្តៅខ្ពស់ជាងធម្មតា។ តាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន WORLDOFBUZZ បានពន្យល់ថា បាតុភូតនេះគឺជាពេលដែលព្រះអាទិត្យត្រូវមានទីតាំងស្ថិតនៅ ចំណុចកណ្តាលនៃតំបន់អេក្វាទ័រតែម្តង ហើយជាទូទៅតំបន់ ដែលកើតមានបាតុភូតមួយនេះនឹងមានសីតុណ្ណភាពក្តៅជាងធម្មតា។ លោក Alui Bahari ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានឲ្យដឹងថា បាតុភូតនេះនឹងធ្វើឲ្យកម្ដៅជាទូទៅក្នុងម៉ាឡេស៊ីកើនឡើងដល់ ៣៧ អង្សាសេ ហើយបាតុភូតនេះនឹងកើតមានក្នុងម៉ាឡេស៊ីពីរដងក្នុងមួយឆ្នាំនៅថ្ងៃទី ២១ ខែមីនាម្តង និងនៅក្នុងថ្ងៃទី ២៣ ខែកញ្ញាម្តងទៀត។ លោកបានបន្ថែមថា ការកើនឡើងកម្ដៅមិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រជាជនម៉ាឡេស៊ីនោះទេ តែលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលយប់នៃកើតមានបាតុភូតនោះទៅវិញ ព្រោះវានឹងមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងផ្គរ រន្ទះ និងអាចមានព្យុះទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
March 25, 2019 - សង្គម
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ មាននារី ៥៧២នាក់។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់បញ្ចាំងរឿង ប៉ាវចិន ដើម្បីចូលរួមចំណែកកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ដូច្នេះថា “ល្អណាស់ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាកបញ្ចាំងរឿងប៉ាវចិនមួយភាគ គឺល្អមែនទែន ព្រោះយើងចង់ធ្វើការកែទំរង់ប្រព័ន្ធតុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបាន អញ្ចឹងមានតែដាក់កុនប៉ាវចិនឲ្យមើលតែម្តង”៕
March 25, 2019 - សង្គម
នៅក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣គឺជារជ្ជកាលដ៏រុងរឿងបំផុតនៅក្នុងសម័យអង្គរ ដោយគ្រាពេលនោះប្រាសាទជាច្រើនត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ និងជាពេលវេលាសម្រាប់អាណាចក្រអង្គរបានផ្លាស់ប្តូរសាសនារបស់រដ្ឋ ហើយក៏ជាពេលដែលអាណាចក្រខ្មែរបានរីកចំរើនដល់កំរិតកំពូលផងដែរ។ ទន្ទឹមនឹងនេះដែរ នៅពេលដែលមានការផ្លាស់ប្តូរសាសនារបស់រដ្ឋពីប្រទេសកាន់ព្រហ្មញ្ញសាសនា ទៅកាន់ព្រះពុទ្ធសាសនាបែបមហាយានវិញ ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើការសាងសង់ប្រាសាទជាច្រើនសម្រាប់សាសនរបស់ព្រះអង្គ។ ប៉ុន្តែជារឿងមួយគួរអោយសោកស្តាយនៅពេល ដែលក្សត្រកាន់សាសនាព្រះពុទ្ធដាក់រាជ បដិវត្តន៍សាសនាក៏បានកើតឡើងម្តងទៀត ហើយប្រាសាទដែលកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានបំផ្លាញរូបពុទ្ធបដិមា និងចម្លាក់ទាំងអស់ ដែលទាក់ទងនឹងសាសនាព្រះពុទ្ធ ដូច្នេះបានជាពេលសព្វថ្ងៃនេះ ប្រាង្គប្រាសាទជាច្រើនយើងឃើញមានតាមជញ្ជាំងប្រាសាទ ដែលសង់ដោយព្រះបាទជ័យវរ្ម័នទី៧ត្រូវបានបំផ្លាញ។ ហើយចម្លាក់ខ្លះ ពួកអ្នកកាន់សាសនាហិនឌូ ពុំបានបំផ្លាញទេតែព្យាមកែរូបរាងចម្លាក់ទាំងនោះពីរូបព្រះពុទ្ធទៅជារូបព្រះឬព្រាហ្មណ៍នៅក្នុងសាសនាព្រហ្មញ្ញវិញ។ គួរបញ្ជាក់ផងដែរថាព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រដែលមានកិត្យានុភាព និងរឹទ្ធិអំណាចខ្លាំងខ្លាណាស់ ព្រោះពេលនោះអាណាចក្រខ្មែរបានឈានដល់កំរិតកំពូល។ មិនតែប៉ុណ្ណោះ ទ្រង់បានសាងសង់មន្ទីរពេទ្យ និងសាលាឆទាននៅជុំវិញអាណាចក្រអង្គរ និងបានវាតទឹកដីអាណាចក្រអង្គរបានយ៉ាងធំ។ បន្ថែមពីនេះទៅទៀតយើងមិនដឹងច្បាស់ថានៅក្នុងឆ្នាំណា ឬពេលណាទេដែលព្រះអង្គចូលទីវង្គត់នោះទេ ព្រោះព្រះអង្គបានដាក់រាជ្យ ហើយក៏បាត់ព័ត៌មានពីទ្រង់រហូតទៅ។
March 25, 2019









