- Khmernote Media
- PR
សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការគ្នាដើម្បីរៀបចំការប្រកួតប្រជែង កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) ជាលើកទី៥។ សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះតាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 096 81 11 073/ 092 57 92 67។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៤ ខែមិនា ដល់ថ្ងៃទី ១០ ខែឧសភា
March 25, 2019 - អន្តរជាតិ
មនុស្សជាច្រើនតែងកុហកខ្លួនឯងជានិច្ចរឿងសន្សំលុយ ដោយគិតថាចាំពេលនេះ ឬពេលនោះចាំសន្សំលុយ តែជាក់ស្តែងពួកគេមិនអាចសន្សំលុយបានទាល់តែសោះ។ កុំចាំស្អែកទៀត ចាប់ផ្តើមសន្សំលុយរបស់លោកអ្នកពីថ្ងៃនេះទៅ ដោយជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីល្អៗទាំង ៦ ខាងក្រោមនេះ៖ ១. វិធី ៨០/២០៖ ដក ២០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នកមកសន្សំទុកជាប្រចាំ ហើយត្រូវរៀនចាយជាមួយនឹងលុយ ដែលនៅសល់ ៨០% ទៀតឲ្យបានពេញមួយខែ។ ២. វិធី ៦០/១០/១០/១០/១០៖ បែងចែកលុយជាប្រាំចំណែក ដូចខាងក្រោម៖ -៦០% សម្រាប់ចាយលើការចាំបាច់ -១០% សម្រាប់ការកំសាន្ត -១០% សម្រាប់ចូលនិវត្តន៍ -១០% សម្រាប់ទិញរបស់ប្រើប្រាស់ក្នុងរយៈពេលវែង -១០% សម្រាប់ការចំណាយដ៏កម្រ
March 25, 2019 - បច្ចេកវិទ្យា
ជប៉ុនគឺជាដែនដីនៃការបង្កើតរបស់ប្លែកៗ ដែលពេលខ្លះអ្នកសឹងតែមិនជឿថា វត្ថុទាំងនោះពិតជាត្រូវបានគេបង្កើតឡើងមែន។ តួយ៉ាងកាលពីពេលថ្មីៗនៅក្នុងបណ្តាញសង្គមក្នុងប្រទេសជប៉ុនបានលេចចេញរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺការបង្កើតបង្គន់អេឡិចត្រូនិច ដែលអាចលេងហ្គេមបានក្នុងអំឡុងពេលអ្នកកំពុងអង្គុយលើចានបង្គន់។ ព័ត៌មានមួយនេះត្រូវបានបង្ហាញដំបូងដោយ គរណី Twitter @peter6409 ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ហើយគំនិតនៃការបង្កើតបង្គន់អាចលេងហ្គេមបាននេះត្រូវបានគេជឿថា ជាគម្រោងរបស់ក្រុមហ៊ុនផលិតហ្គេមដ៏ធំដែលមានឈ្មោះថា EPIC ផងដែរ។ តាមរយៈគណនីខាងលើបានឲ្យដឹងថា បង្គន់អេឡិចត្រូនិចនេះ បំពាក់ដោយជ័រនៅមាត់នៃចានបង្គន់ ហើយជ័រទាំងនោះក៏អាចជាប៊ុតុងសម្រាប់បញ្ជាផងដែរ នៅផ្នែកខាងក្រោយរបស់បង្គន់ត្រូវភ្ជាប់ដោយខ្សែរកាសមួយ និងមានមុខងារសម្រាប់តភ្ជាប់ជាមួយនឹងអ៉ីនធឺណិតផងដែរ។ យ៉ាងណាក្តី ព័ត៌មានលំអិតនៃការចាប់ផ្តើមផលិតបង្គន់នេះនៅមិនទាន់បង្ហាញនៅឡើយទេ តែគេជឿថា ជប៉ុននឹងមានបង្គន់អេឡិចត្រូនិចនេះក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
March 24, 2019 - សង្គម
សព្វថ្ងៃនេះមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានចូលទៅទស្សនាប្រាង្គប្រាសាទខ្មែរជាច្រើននៅក្នុងតំបន់អង្គរខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្តអ្នកអានអំពីប្រភេទដើមឈើម្យ៉ាង ដែលដុះព័ទ្ធជុំវិញប្រាសាទតាព្រហ្ម ឬប្រាសាទព្រៃ និងភ្ញៀវបរទេសនិយមហៅប្រាសាទនេះថា ប្រាសាទTomb Raiderជាដើម។ ជាការពិតណាស់នៅក្នុងឧទ្យានអង្គរគឺមានតែប្រាសាទ២ ទៅ៣ប៉ុណ្ណោះ ដែលបារាំងបន្សល់ទុកនូវរូបរាងដើម ក្នុងគោលបំណង ដើម្បីទុកជាឧទាហរណ៍ដល់មនុស្សទាំងអស់បានយល់ និងស្រមៃឃើញពីរូបភាពរបស់ទីក្រុងអង្គរ បន្ទាប់ពីត្រូវបានបោះបង់ចោលរាប់រយឆ្នាំ។ គួរបញ្ជាក់ផងដែរថា ដើមឈើដែលដុះនៅក្នុងប្រាសាទតាព្រហ្មមានឈ្មោះថា ”ស្ពង់” ហើយដើមឈើប្រភេទនេះជាប្រភេទដើមឈើ ដែលឆាប់ធំ ហើយក៏ឆាប់ស្លាប់ទៅវិញដែរ។ មិនតែប៉ុណ្ណោះ ដើមស្ពង់អាចរស់នៅបានប្រហែលជា២៥០ឆ្នាំទៅ ៣០០ឆ្នាំ ហើយបើធៀបទៅនឹងដើមឈើផ្សេងៗនៅក្នុងតំបន់អង្គរគឺវាមានអាយុខ្លីមែនទែន ហើយឈើប្រភេទនេះយើងមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹម ឬរបស់របរមានតំលៃបានឡើយ ព្រោះគុណភាពរបស់វាមិនសូវល្អ ហើយជាធម្មតាគេទុកវាសម្រាប់ដុតតែប៉ុណ្ណោះ។ ហើយលក្ខណៈពិសេសមួយទៀតនោះគឺដើមឈើប្រភេពនេះដុះតែនៅកន្លែងណា ដែលមានថ្មតែប៉ុណ្ណោះ ជាក់ស្តែងដូចនៅក្នុងតំបន់អង្គរអញ្ចឹងគឹ វាដុះនៅលើប្រាសាទពីលើចុះទៅក្រោម។
March 24, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបយានដ្ឋានតម្លើង និងកាត់តរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានរថយន្ត១៥គ្រឿង ដោយក្នុងនោះ មានរថយន្តចំនួន៣គ្រឿងបានតម្លើងហើយ១០០ភាគរយ ចំណែកឯ១២គ្រឿងទៀតកំពុងកាត់-ត និងតម្លើង។ រថយន្ត ដែលមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់បានមានដូចជា រថយន្ត Lexus RX- 330, Lexus RX- 350 និង Lexus RX- 400H ហើយរថយន្តទាំងអស់នោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងឃ្លាំង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ សេម រូបភាព៖ លោក
March 24, 2019 - PR
កម្មវិធី សង្ក្រាន្តវិទ្យាល័យ បង្កើតឡើងនៅថ្ងៃទី ១៥រោជ ខែកត្តិក ឆ្នាំវក ព.ស ២៥៦០ ជាលើកទីដំបូងបង្អស់ ផ្តួចផ្តើមធ្វើឡើងដោយ ក្រុមអតីតសិស្សនៃវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន (ពីមុនឈ្មោះវិទ្យាល័យហ៊ុនសែនជម្ពូវ័ន) ក្នុងគោលបំណង ផ្សារភ្ជាប់ និង បង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗគ្រប់បណ្តា វិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូននិស្សិត និង មហាជនទូទៅ ចូលរួមបង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈការអប់រំផ្នែក បំនិនជីវិត កីឡា និងផ្នែកវប្បធម៏សិល្បៈប្រជាប្រិយខ្មែរ។ កម្មវិធីនេះមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនCellcard ដែលជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយដែលតែងតែចូលរួមគាំទ្រកម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតីអោយពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំយកកម្មវិធីថ្មីៗ ជាច្រើន។
March 23, 2019 - PR
ដើម្បីរួមចំណែកលើកតម្កើងមោទភាពជាតិខ្មែរ វីតាល់បានច្នៃប្រឌិតនូវរចនាបទសម្បកវេចខ្ចប់ថ្មីរំលេចពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរទាំង៨ ដែលបានចុះក្នុងបញ្ជីផ្លូវការអង្គកាយូណេស្កូ។ រចនាបទនៃសម្បកកេសថ្មីលើកនេះមានលក្ខណៈថ្មីប្លែក ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ព្រោះ សម្បត្តិបេតិកភណ្ឌទាំង៨បានដាក់បញ្ជូលនៅលើសម្បកកេសវីតាល់ដ៏ស្រស់ស្អាត។ វីតាល់ក៏បង្ហាញពត៌មានអំពីឈ្មោះសម្បត្តិបេតិកភណ្ឌ និងកាលបរិច្ឆេតថ្ងៃចុះបញ្ជីរផ្លូវការនៅលើស្លាកដបរំលេចចេញនូវភាពស្រស់ស្អាតពោពេញដោយមោទនភាពផងដែរ។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់ បានមានប្រសាសន៍ថា ការរចនាសម្បកវេចខ្ចប់រំលេចពីសម្បត្តិបេតិកភណ្ឌពិភពលោកដែលប្រទេសកម្ពុជាទទួលបាន ធ្វើឡើងដោយផ្អែកលើគោលបំណងធំៗ៣៖ ១. លើកតម្លើងមោទនភាពជាតិកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ ២. ផ្សព្វផ្សាយចំណេះដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ៣. ចូលរួមថែរក្សានិងអភិរក្សសម្បត្តិបេតិកភណ្ឌដ៏កម្ររបស់កម្ពុជា។ គួរបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌបេតិកភណ្ឌខ្មែរទាំង៨ដែលបានរំលេចឡើងលើសម្បកវេចខ្ចប់វីតាល់គឺមានដូចជា៖ 1. តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ១៤ ធ្នូ ១៩៩២
March 23, 2019 - សង្គម
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិច បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រោយចង្វារបានដាច់ចរន្តអគ្គិសនី នឹងអាចបណ្តាលអោយមានសំពាធទឹកខ្សោយនៅបែកខាងជេីង និងខាងលិចរាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួន! អត្ថបទ៖ សេម
March 23, 2019 - រថយន្ត
រថយន្តម៉ាក់ Volvo ស៊េរីថ្មីទាំងអស់នឹងត្រូវបំពាក់នូវប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកបើកបរ ដែលស្រវឹង ឬខ្វះការប្រុងប្រយ័ត្នដោយប្រស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌អេឡិចត្រូនិចអង់គ្លេស DAILYMAIL។ តំណាងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២១ ទៅរថយន្ត Volvo នឹងបំពាក់នូវបច្ចេកវិទ្យា កាមេរ៉ា និង Sensor ទំនើបៗ ដែលអាចកំណត់បានថា អ្នកបើកបរប្រវឹងស្រាឬអត់។ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនេះ រថយន្តអាចផ្តល់សញ្ញាប្រាប់ថា អ្នកកំពុងបើកបរលើសល្បឿនកំណត់ រថយន្តអាចបន្ថយល្បឿនដោយខ្លួនឯង ក្នុងករណីមានសញ្ញាគ្រោះថ្នាក់ ឬរថយន្តអាចឈប់តែម្តងពេល ដែលអ្នកបើកបរបាត់បង់ស្មារតី ឬលែងមានការឆ្លើយតបទៅនឹងប្រព័ន្ធចាប់សញ្ញារបស់រថយន្ត។ ជាងនេះទៅទៀតកាំមេរ៉ា និងបច្ចេកវិទ្យាក្នុងរថយន្តក៏អាចពិនិត្យដឹងដែរថា អ្នកបើកបរកំពុងតែធុញទ្រាន់ក្នុងការបើកបរដែរឬទេ ឬពេលលោកអ្នកភ្លេចខ្លួនចុចលេងទូរស័ព្ទក្នុងពេលបើកបរនោះរថយន្តនឹងផ្តល់សញ្ញាព្រមានភ្លាម។ លក្ខណៈពិសេសមួយទៀតរបស់រថយន្តគឺលោកអ្នកអាចកំណត់ល្បឿនអតិបរិមាក្នុងការបើកបរបាន ដូចនេះពេលលោកអ្នកស្រវឹង ឬពេលឲ្យកូនបើករថយន្តនោះ លោកអ្នកអាចកំណត់ឲ្យរថយន្តបើកបានលឿនបំផុតក្នុងល្បឿនប៉ុណ្ណាក៏បានដែរ។ គេរំពឹងថា រថយន្ត
March 23, 2019 - អន្តរជាតិ
បុរសជាអ្នកមានជំនឿអរូបិយម្នាក់ដែលតែងតែពាក់វត្ថុស័ក្កសិទ្ធពេញខ្លួន និងមានពាក់ពេញលើក្បាលដូចមួកសុវត្ថិភាពផងនោះ ពេលនេះបានស្លាប់ហើយ ដោយសារតែរថយន្តបុក ក្រោយពេលគាត់មិនបានពាក់វត្ថុពាក់ស័ក្កសិទ្ធទាំងនោះត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ បុរសរូបនេះមានឈ្មោះថា Snom មានអាយុ ៥៨ ឆ្នាំ រស់នៅក្នុងប្រទេសថៃ និងជាអ្នកប្រតិបត្តិសាសនាព្រះពុទ្ធដ៏ខ្ជាប់ខ្ជួនម្នាក់។ ជាធម្មតាគាត់តែងយកវត្ថុស័ក្កសិទ្ធមានដូចជាបន្តោងរូបព្រះជាដើម មកភ្ជាប់បន្តគ្នាពាក់ដូចជាអាវពាសដែកអ៊ីចឹង! ហើយនៅលើក្បាលគាត់វិញក៏មានឈុតវត្ថុស័ក្កសិទ្ធពាក់ដូចជាមួកសុវត្ថិភាពដូចដែលឃើញនៅក្នុងរូប។ គាត់តែងពាក់ឈុតវត្ថុស័ក្កសិទ្ធដូចបានរៀបរាប់នេះជាប្រចាំ ពេលគាត់ចេញក្រៅពីផ្ទះម្តងៗ។ អាចថាជារឿងចៃដន្យ ជាវាសនាអាក្រក់ ឬបារមីនៃវត្ថុស័ក្កសិទ្ធទាំងនោះលែងតាមថែរក្សាគាត់ គឺនៅក្នុងថ្ងៃកើតហេតុគ្រាន់តែគាត់អត់ពាក់ឈុតវត្ថុស័ក្កសិទ្ធ និងដើរចេញក្រៅតែមួយភ្លែតគាត់ក៏ត្រូវរថយន្តបុកប៉ើងចូលទៅក្នុងតូបមួយកន្លែង និងស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្តដែលបានបុកគាត់ពេលនេះក៏ត្រូវបានចាប់ខ្លួន និងបញ្ចូនមកកាន់តុលាការឆាប់ៗ៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz
March 23, 2019









