Khmernote Media
  • កីឡា

    កីឡាករខ្សែបំរើសញ្ជាតិអាឡឺម៉ង់វ័យ ២៩ឆ្នាំ Toni Kroos បានរាយការណ៍ថានឹងអាចចាកចេញពីលីគកំពូលអេស្ប៉ាញនៅក្នុងរដូវកាលក្រោយ ដោយមានលេចលឺព័ត៌មានថានឹងអាចមកលេងនៅក្នុងទឹកដីអង់គ្លេសវិញ។ គួរបញ្ជាក់ផងដែរថា Kroos បានចូលរួមលេងជាមួយនឹងអធិរាជស Real Madrid ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីចាកចេញពីទីក្រុង Munichប្រទេសអាឡឺម៉ង់។ ពេលនេះ Real Madrid បានបើកផ្លូវអោយ Toni Kroos ចាកចេញហើយបន្ទាប់ពីបានជួយក្លឹបលើកពានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំដែលបានរួមរស់ក្នុងដំបូលពហុកីឡាដ្ឋាន Santiago Bernabeu។ តាមរយៈកាសែត The Sun បានអោយដឹងថា ក្លឹបបិសាចក្រហម Manchester United អាចចុះកុងត្រាដើម្បីនាំយក Kroos ក្នុងតំលៃខ្លួន ៥០លានផោន

    March 23, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជូនសាធារណៈជនឲ្យបានដឹង ដោយសារតែក្រសួងបានឃើញមានការកើនឡើងនៃករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារអាយុក្រោយ៥ឆ្នាំ និងករណីខ្លះមានសភាពធ្ងន់ធ្ងរ ដែលតម្រូវសំរាកនៅមន្ទីរពេទ្យកុមារ ដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងអំឡុងពេលនៃការកើនឡើងកំដៅនេះ។ ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទកើតឡើង ញឹកញាប់ ចំពោះទារក និងកុមារ ហើយវាបង្កឲ្យមានរោគសញ្ញា គ្រុនក្រៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូទ។ ជំងឺនេះភាគច្រើនជាជំងឺស្រាល ហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ ១០ថ្ងៃ ដោយពុំចាំបាច់មានការព្យាបាល ហើយកម្រមានផលវិបាកណាស់ អ្នកជំងឺត្រូវបរិភោគទឹកឲ្យបានច្រើន ហើយអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់

    March 23, 2019
  • កីឡា

    Raheem Sterling ជាកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសបានចូលរួមលេងជាមួយជម្រើសជាតិកាលពីយប់មិញនៅក្នុងពហុកីឡាដ្ឋាន Wembley ក្នងការប្រកួតជម្រុះវគ្គក្នុងពូលនៃពានអឺរ៉ូឆ្នាំ ២០២០។ កាលពីមុនគាត់គ្រាន់ជាក្មេងដែលអង្គុយមើល Wembley នៅតាមបង្អួចក្នុងផ្ទះរបស់គាត់តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ Raheem Sterling បានធ្វើអោយអ្នករាល់គ្នាសំលឹងមើលគាត់បង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ។ គួរបញ្ជាក់ផងដែរ ថាអង់គ្លេសបានឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅក្នុងពានបាល់ទាត់ពិភពលោកកាលពីឆ្នាំមុនក្នុងប្រទេសរុស្សី និងជោគជ័យក្នុងលីគក្រុមពានរបស់ប្រទេស ហើយធ្វើបានយ៉ាងល្អក្នុងការស្វាគមន៍ក្រុមភ្ញៀវ សាធារណៈរដ្ឋ Czech ដោយបញ្ចប់ក្នុងលទ្ធផល ៥ទល់នឹង០។ នៅក្នុងតង់ទី១ Sterling បើកឆាករកគ្រាប់បាលបានមុនគេនៅនាទីទី ២៤ និងមួយគ្រាប់ទៀតដោយ Harry Kane ដោយបាល់ប៉េណាទី។ បន្ទាប់មកនៅក្នុងតង់ទីពី Sterling ដដែលរកបាន២​គ្រាប់ទៀតនៅនាទី ៦២ និង៦៨

    March 23, 2019
  • អន្តរជាតិ

    អ៉ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្សជិត ១០០ នាក់បានស្លាប់នៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងទន្លេ Tigris ដែលស្ថិតនៅក្នុងទីក្រុង Mosul នៃប្រទេសអ៉ីរ៉ាក់។ យោងតាមក្រុមការងារជួយសង្គ្រោះប្រចាំក្រុង Mosul បានឲ្យដឹងថា សាឡាងដែលបានលិចនោះជាប្រភេទសាឡាងទេសចរណ៍ និងមានផ្ទុកអ្នកដំណើរចំនួន ២០០ នាក់​ ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅកាន់កោះមួយ ដែលមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីច្រាំងទន្លេ។ ការដើរកំសាន្តមួយនេះគឺជាផ្នែកមួយនៃការអបអរឆ្នាំថ្មីនៅក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។ ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់នោះភាគច្រើនជាមនុស្សស្រី និងកុមារ (ដោយក្នុងនោះមាន ១៩ នាក់ជាកូនក្មេង និង ៦១នាក់ជាមនុស្សស្រី) ហើយក្រៅពីនេះគឺជាមនុស្សប្រុសពេញវ័យ។ ចំណែកឯអ្នកដែលនៅរស់មានជីវិតវិញគឺមាន ៥៥ នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយក្រៅពីនោះគឺពួកគាត់ចេះហែលទឹក និងអាចជួយសង្គ្រោះជីវិតខ្លួនឯងបាន។

    March 23, 2019
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា បុរសដែលបានរៀបការជាមួយនឹងមនុស្សស្រី ដែលធាត់ ឬមានសាច់បន្តិច គឺអាចទទួលបានភាពសប្បាយរីករាយក្នុងជីវិតច្រើនជាងបុរសដទៃ ឬបុរស ដែលមានគូស្នេហ៍ជាមនុស្សស្គមរហូតដល់ទៅ ១០ ដងឯណោះ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងសាកល វិទ្យាល័យ National Autonomous University ក្នុងប្រទេសមិចស៊ីកូ និងបានធ្វើការស្ទង់មតិ និងសិក្សាទៅលើគូស្នេហ៍ជាច្រើនរយគូ ដែលមានទាំងគូស្នេហ៍មានភាគីខាងស្រីជាមនុស្សធាត់ និងស្គម។ លទ្ធផលនៃការសិក្សារកឃើញថា មនុស្សស្រីដែលធាត់មានភាពរួសរាយ ស្និតស្នាល ផ្អែមល្ហែម និងអាចដោះស្រាយបញ្ហាជាច្រើនក្នុងទំនាក់ទំនងស្នេហារបស់ពួកនាង ហើយបុរសដែលមានដៃគូស្នេហាជាមនុស្សស្រីធាត់ដូចនេះត្រូវបានគេរកឃើញថា មានភាពសប្បាយរីករាយក្នុងជីវិត និងស្នេហច្រើនជាងបុរសផ្សេងទៀតរហូតដល់ទៅ ១០ ដង។ ការសិក្សាក៏បានរកឃើញដែរថា មនុស្សស្រីដែលស្គមភាគច្រើនជាមនុស្សមិនសូវរួយរាយ និងស្និតស្នាលជាមួយគូស្នេហ៍នោះទេ។ យ៉ាងណាក្តី ការសិក្សាក៏បានណែនាំទៅកាន់អ្នកធាត់ទាំងអស់ថា

    March 23, 2019
  • អន្តរជាតិ

    ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា ស្ត្រីម្នាក់តែងខ្លួនជាប្រុសឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ រស់នៅភូមិគោកក្នាំង ឃុំរើល ស្រុកពូក ត្រូវនគរបាលស្រុកពួកឃាត់ខ្លួន កាលពីវេលាម៉ោង១១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩០នេះ ដែលជាប់សង្ស័យចាក់សាំងដុតកូនក្មេងម្នាក់ ដែលរស់នៅភូមិជាមួយគ្នា ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ០៩ឆ្នាំ បណ្ដាលឲ្យឆេះរលាត់ ស្បែកមួយចំហៀងខ្លូន ផ្នែកខាងឆ្វេង ហើយជនរងគ្រោះ បានយកទៅព្យាបាលនៅមន្ទីពេទ្យកុមារជ័យវរ្ម័នទី៧ ។ សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់នោះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល

    March 23, 2019
  • PR

    – ទទួលបានមួកសុវត្ថិភាពម៉ាក SNELL បែប Funky មួយភ្លាម រាល់ការទិញនូវ ម៉ូតូ Honda MSX125SF ថ្មីមួយគ្រឿង។ – កាន់តែអស្ចារ្យ ទទួលបានការបន្ថែមជូនមួកសុវត្ថិភាពម៉ាក ID បែប PREMIUM SPORT និង អាវក្រៅ HONDA ដ៏ស្រស់ស្អាតមួយ រាល់ការទិញនូវ ម៉ូតូ HONDA CB150R ថ្មីមួយគ្រឿង។ រួសរាន់ឡើង ចំនួនមានកំណត់ សម្រាប់តែអតិថិជន ១០០នាក់ដំបូងតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតអតិថិជនក៏អាចស្វែងរកទិញ គ្រឿងតុបតែងពិសេសរបស់ Honda

    March 22, 2019
  • PR

    ដើម្បីជាសក្ខីកម្មដែលបង្ហាញអំពីភាពល្អប្រសើរនៃបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនខ្លាំងជាងមុន ក្រុមហ៊ុនអចលនទ្រព្យព្រីនបានរៀបចំអោយមានពិធីសន្និសិទកាសែតនិង ចុះហត្ថលេខានៃហាងសំខាន់ៗរបស់ ព្រីនអ៊ិនធើណាសិនណល ផ្លាសាដែលត្រូវបានរៀបចំឡើងនាព្រឹកនេះ នៅក្នុងអាគារព្រីនស៊ិនត្រល់ផ្លាសា កម្ពស់ ៣៧ជាន់មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ជាន់ទី៥ប៊ី។ ពិធីចុះហត្ថលេខានេះ នឹងបង្ហាញអោយសារធារណជនជាពិសេសវិនិយោគិនដទៃទៀតអោយឃើញពីសក្តានុពលរបស់អាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសាដែលមានលទ្ធភាពក្នុងការស្រូបទាញយកក្រុមហ៊ុនស្លាយីហោជាតិនិងអន្តរជាតិល្បីនិងធំៗ ដូចជា រោងភាពយន្តលេជេន, KFC, Domino’s, LOTTERIA, TOUR les jours, Burger Kings, Pizza Company, T&C, G2000, Brown Coffee, Croc PENSHOPPE, Swatch, ផ្សារទំនើបព្រីន, ភោជនីយដ្ឋាន ព្រីនស៊ុប,

    March 22, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ករណីគ្រោះថ្នាក់ ដែលបង្កឡើងដោយការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលកំពុងបញ្ចូលថ្មនោះ បានកើតមានជារឿយៗ ហើយក្នុងករណីធ្ងន់ធ្ងរវាបានធ្វើឲ្យជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតទៀតផង។​ តួយ៉ាងដូចក្នុងករណីមួយនេះ ក្មេងប្រុសអាយុ ៧ ឆ្នាំត្រូវឆក់ខ្សែរភ្លើងរហូតដល់ស្លាប់ ខណៈដែលគេទៅចុចលេងទូរស័ព្ទរបស់ជីតាគេ ដែលកំពុងតែដាក់បញ្ចូលថ្ម។ ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Alfani Yeskiel Tuke រស់នៅក្នុងតំបន់ Nusa Tenggara ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ តាមម្តាយរបស់កុមាររងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ៦ ល្ងាច កូនប្រុសរបស់គាត់បានទៅចុចទូរស័ព្ទ ដែលកំពុងតែបញ្ចូលថ្ម ដើម្បីលេងហ្គេម ស្រាប់តែបន្តិចក្រោយមកគេក៏បានឆក់ខ្សែភ្លើងតាមរយៈឌុយខ្សែភ្លើងសម្រាប់បញ្ចូលថ្មនោះស្លាប់ភ្លាមៗតែម្តង។ តាមរយៈហេតុការណ៍នេះសូមលោកអ្នកមេត្តាជៀសវាងកុំប្រើទូរស័ព្ទពេលកំពុងសាកថ្មឲ្យសោះ ក្រែងមានគ្រោះថ្នាក់ដូចក្នុងករណីខាងលើ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    March 22, 2019
  • សង្គម

    ខេត្តសៀមរាប៖ គិតត្រឹម​ថ្ងៃសុក្រ​ ២រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០១៩​ នេះ តាមរយៈកិច្ចព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលខេត្ត​សៀមរាប​ និងកិច្ចសហការជាមួយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ បាន​ និងកំពុងអនុវត្តការងារ​ក្រាលបេតុងជ្រាបទឹក​ (Pilot Project)​ ដេីម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ លេីការសាង់សង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ពីចំណុចប្រសព្វ​ Pub Street

    March 22, 2019