Khmernote Media
  • សង្គម

    យោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មានបានអោយដឹងថា កម្ពុជា នឹងមានរោងចក្រផលិតអគ្គិសនីដោយថាមពលព្រះអាទិត្យ និងខ្យល់ ឆាប់ៗនេះ តាមរយៈជំនួយរបស់រដ្ឋាភិបាលចិន។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងដែរថា កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន ជាមួយនឹង ឯកឧត្តម ហោណាំហុង ឧបនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព ដោយ ឯកឧត្តម គង់ ស៊ន់យូ បានបញ្ជាក់ថា រដ្ឋាភិបាលចិន សន្យាជួយសាងសង់រោងចក្រទាញយកប្រភពថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាស្របតាមតម្រូវការ។ គួរបញ្ជាក់ផងដែរថា ភាគីចិនបានសាងសង់វារីអគ្គិសនីមួយនៅខេត្តកោះកុង អោយកម្ពុជារួចហើយ

    March 22, 2019
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ចាក់សម្លាប់ម្តាយបង្កើតម្តាយខ្លួនឯង ព្រោះតែគេខឹងនឹងម្តាយ ដែលបានសម្លាប់សត្វឆ្កែចិញ្ចឹមជាទីស្រលាញ់របស់គេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Jiangsu ប្រទេសចិន។ កូនប្រុសជាជនដៃដល់មានឈ្មោះថា Shao Fuming ចំណែកឯម្តាយរបស់គេបានឈ្មោះថា​ Yang Yan ហើយគ្រួសារមួយនេះប្រកបរបរធ្វើកសិកម្ម និងមានជីវភាពមិនសូវធូរធារប៉ុន្មានទេ។ បើយោងតាមសារព័ត៌មាន​ WORLDOFBUZZ បានឲ្យដឹងថា ក្មេងប្រុស ដែលបានសម្លាប់ម្តាយខ្លួនឯងនោះជាមនុស្សម្នាក់ចូលចិត្តប្រលែងលេងជាមួយនឹងសត្វឆ្កែខ្លាំងណាស់ ដោយក្នុងមួយថ្ងៃៗគេត្រូវចំណាយពេលយ៉ាងច្រើនជាមួយសត្វឆ្កែ និងមិនសូវមានពេលជួយធ្វើការងារផ្ទះនោះទេ។ ដំបូងឡើយម្តាយរបស់គេបានដាស់តឿនគេជារឿយៗថា កុំឲ្យចំណាយពេលជាមួយនឹងឆ្កែច្រើនពេក តែរូបគេមិនព្រមធ្វើតាមនោះទេ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែម្តាយរបស់គេបានចាប់បោះសត្វឆ្កែនោះសម្លាប់ចោលនៅនឹងមុខគេតែម្តង ដើម្បីឲ្យរូបគេឈប់លេងជាមួយនឹងឆ្កែទៀត។ ភ្លាមៗក្រោយឃើញការសម្លាប់សត្វឆ្កែជាទីស្រលាញ់របស់គេ ស្រាប់ Shao Fuming បានស្ទុះទៅទាញកាំបិតចាក់សម្លាប់ម្តាយគេផងដែរ។ ក្រោយចាក់សម្លាប់ម្តាយរូបគេបានរត់គេចខ្លួនបាត់អស់មួយថ្ងៃ

    March 22, 2019
  • សង្គម

    សព្វថ្ងៃនេះមានរូបពុទ្ធបដិមាជាច្រើនបានបន្សល់នៅក្នុងជាន់ទី២នៃប្រាសាទអង្គរវត្ត ដែលនាពេលបច្ចុប្បន្ននេះ រូបបដិមាទាំងអស់ត្រូវបានគោរពបូជាដោយប្រជាជនខ្មែរយើង និងពុទ្ធសាសានិកទាំងអស់មិនថាខ្មែរ ឬបរទេសនោះទេ នៅពេលដែលពួកគេចូលទៅទស្សនាប្រាសាទអង្គរវត្ត។ យើងដឹងហើយថាប្រាសាទអង្គរវត្តគឺជាប្រាសាទរាជរបស់ព្រះបាទសូរ្យវរ្ម័នទី២ សំរាប់ឧទ្ទិសដល់ព្រះឥសូរ នៅក្នុងសាសនាហិនឌូ តែហេតុអ្វីបានជាមានរូបព្រះពុទ្ធនៅក្នុងក្នុងប្រាសាទហិនឌូទៅវិញ? បើតាមការបកស្រាយរបស់អ្នកនាំភ្ញៀវនៅក្នុងប្រាសាទនេះ បានអោយដឹងថា រូបបដិមាទាំងអស់នោះមិនមែនជារូបមកពីសតវត្យទី ១២នោះទេ គឺភាគច្រើនត្រូវបានយកមកតំកល់នៅក្នុងសតវត្យទី១៦ ឬក្រោយៗទៀត ព្រោះពេលនោះប្រជាជនខ្មែរយើងបានផ្លាស់ប្តូរសាសនាពី ហិនឌូ ទៅជាសាសនាព្រះពុទ្ធបែបហិនយាន ក្រោមការគ្រប់គ្រងរបស់ព្រះបាទអង្គចន្ទរាជា។ ហើយពីមុនយើងហៅជាន់ទីពីរនៃប្រាសាទអង្គរវត្តថា ”ប្រាសាទព្រះរយព្រះពាន់” ព្រោះនៅជាន់ទី២នៃប្រាសាទបានតំកល់រូបព្រះពុទ្ធរាប់រយរាប់ពាន់រូប។ ប៉ុន្តែសព្វថ្ងៃនេះរូបមួយចំនួនត្រូវបានបំផ្លាញនៅក្នុងសម័យសង្គ្រាម ហើយរូបខ្លះទៀតត្រូវបានលួចដោយជនទុច្ចរិតមួយចំនួន ដើម្បីយកទៅលក់ ហើយរូបខ្លះខាងអាជ្ញាធរបានយកទៅតំកល់នៅក្នុងសារៈមន្ទីជាតិ។ គួររំលឹកបន្ថែមផងដែរថា ប្រាសាទអង្គរវត្តគឹជាប្រាសាទដែលធំជាងគេបង្អស់នៅក្នុងតំបន់អង្គរ និងជាប្រាសាទសាសនាដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលមានអាយុប្រហែល៩០០ឆ្នាំ និងកសាងនៅក្នុងឆ្នាំ ១១១៣។ ជាចុងក្រោយ

    March 22, 2019
  • អន្តរជាតិ

    នៅមុននេះបន្តិច រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនដែលប្រកបអាជីវកម្ម នៅតាមបណ្ដោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) និងជុំវិញតំបន់នេះ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើការសំណូមពរឲ្យប្រជាពលរដ្ឋវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ និងទុកដាក់សំរាមនៅមុខផ្ទះរៀងៗខ្លួន ដោយមិនត្រូវយកសំរាមមកបោះចោលនៅតាមបណ្តោយប្រឡាយបឹងត្របែកនោះទៀតទេ។ ក្នុងករណីមិនរាងចាល និងមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងមានវិធានផាកពិន័យទៅតាមច្បាប់កំណត់។ សូមបងប្អូនចូលរួមថែរក្សាសោភ័ណភាព របៀបរៀបរយក្នុងមូលដ្ឋាន ជាពិសេសតាមបណ្តោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) អោយបានស្រស់ស្អាត និងចៀសវាងពីការផាកពិន័យ។ ការចេញសេចក្តីជូនដំណឹងនេះ ក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋជាច្រើននាក់តែងតែយកសម្រាមមកបោះចោលនៅតាមមាត់ប្រឡាយដោយមិនបានទុកដាក់នៅតាមផ្ទះរៀងៗខ្លួន។ ដោយទោះបីជាក្រុមការងារខណ្ឌចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាជារៀងរាល់ថ្ងៃ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែមិនបានចូលរួមយកចិត្តទុកដាក់៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

    March 22, 2019
  • PR បច្ចេកវិទ្យា

    ភ្នំពេញ ថ្ងៃទី 20 មីនា ឆ្នាំ 2019 ៖ កំពូលស្មាតហ្វូន Huawei ត្រកូល P30 នឹងសម្ពោធជាផ្លូវការនៅថ្ងៃ 26 មីនា ខាងមុខនេះនៅទីក្រុងប៉ារីស។ Huawei ត្រកូល P តែងតែអង្រួនទីផ្សារស្មាតហ្វូន ដោយសារតែបច្ចេករិទ្យាថ្មីៗគ្មានគូប្រៀប ជាពិសេសកំពូលកាមេរ៉ា និងការរចនាយ៉ាងល្អឥតខ្ចោះ។ អ្នកគ្រប់គ្នាកំពុងតែទន្ទឹមរង់ចាំយ៉ាងអន្ទះសារ នូវវត្តមានHuawei ត្រកូល P30 នេះ។ បើតាមព័ត៌មានបែកធ្លាយកន្លងមកនេះ ត្រកូល P30 នៅតែផ្តោតសំខាន់លើបទពិសោធន៍ក្នុងការថតរូបជាមួយសមត្ថភាព Super Zoom ខ្លាំងកប់សេរី

    March 22, 2019
  • កីឡា

    អ្នកចាំទីវ័យក្មេងសញ្ជាតិប៊ែលហ្សិក Thibaut Courtois បានកំពុងតែសម្រាកពីក្រុម Real Madrid ដើម្បីចូលរួមជាមួយជម្រើសជាតិ ខណៈដែល Zinedine Zidane វិលត្រលប់មកកាន់ទីក្រុង Real Madrid វិញដើម្បីដឹកនាំបន្តពីអតីតអ្នកចាត់ការទូទៅលោក Salori។ អ្នកចាំទីសញ្ជាតិប៊ែលហ្សិករូបនេះបានអង្គុយនៅក្នុងកៅអីបម្រុងនៅពេលដែលក្រុម Real Madrid ឈ្នះ Celta Vigo ២ទល់នឹង០ កាលពីអាទិត្យមុន ដោយបានដាក់កីឡាករ Keylor Navas ជាជម្រើសទី១វិញ។ បន្ថែមពីនេះទៅទៀត កីឡាករសញ្ជាតិកូស្តារីកា រូបនេះធ្លាប់ជាកូនក្រុមសំណព្វចិត្តរបស់លោក Zidance កាលពីលើកមុនដែលគាត់បានដឹកនាំ Real Madrid

    March 22, 2019
  • អន្តរជាតិ

    ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះមានជនរងគ្រោះដោយព្យុះត្រូពិកអៃដាប្រមាណជា ១ ម៉ឺននាក់ កំពុងតែរស់នៅយ៉ាងលំបាកនៅទីទួលសុវត្ថិភាពរួមជាមួយនឹងការខ្វះអាហារជាទម្ងន់ ខណៈដែលភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង។ សូមរម្លឹកឡើងវិញថា កាលពីសប្តាហ៍មុនតំបន់អាហ្វ្រិកខាងត្បូងបានរងនូវ ការវាយប្រហារដោយព្យុះត្រូពិកអៃដាចំនួន ២ ដែលព្យុះនោះបានបោកបក់ក្នុងល្បឿន ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះត្រូពិកអៃដាបានសម្លាប់ប្រជានជននៅតំបន់អាហ្វ្រិកខាងត្បូងប្រមាណជា ១ ម៉ឺននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នង និងបង្កឲ្យមានទឹកទំនន់ជនលិចក្នុងតំបន់ដែលមានប្រជាជនរស់នៅផងដែរ។ ក្រោយមានគ្រោះធម្មជាតិមួយនេះ​ ប្រជាពលរដ្ឋប្រមាណជា ១ ម៉ឺននាក់ ផ្សេងទៀតត្រូវបានគេជម្លៀសទៅឲ្យទៅស្នាក់នៅបណ្ណោះអាសន្ននៅតំបន់មួយក្នុងប្រទេសម៉ូសំប៊ិច។ ខណៈពេលនេះជនរងគ្រោះអស់នោះកំពុងតែខ្វះខាតអាហារ ខ្វះថ្នាំសម្រាប់ព្យាបាលបញ្ហាសុខភាព ទឹកស្អាត និងកន្លែងស្នាក់នៅសមរម្យជាខ្លាំង។ បញ្ហាដែលមួយដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការនាំយកជំនួយសម្រាប់ជនរងគ្រោះនោះគឺមាឃភ្លៀងតែម្តង ដោយភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរទាល់តែសោះ។ យ៉ាងណាក្តី ក្រុមអ្នកជួយសង្គ្រោះបានប្រាប់សារព័ត៌ CNN ថា ពួកគេនឹងប្ដេជ្ញាជួយសង្គ្រោះជនរងគ្រោះឲ្យអស់ពីលទ្ធភាព ដោយមិនទុកឲ្យពួកគេដេកស្លាប់ឡើយ៕

    March 22, 2019
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់បានដាក់លក់កូនស្រីបង្កើតខ្លួនឯង ដែលមានអាយុត្រឹមតែ ១ឆ្នាំ តាមបណ្តាញអ៊ីនធឺណិតក្នុងតម្លៃ​ ៨,៩៨៥​ ដុល្លារអាមេរិក ដើម្បីយកលុយទៅសងបំណុល ដែលរូបគាត់ខ្ចីគេយកមកលេងល្បែង។ ឪពុកចិត្តអប្រិយរូបនេះមានឈ្មោះថា Jiang រស់នៅក្នុងក្រុង  Guiyang ខេត្ត Guizhou ភាគខាងលិចប្រទេសចិន ហើយរូបគាត់ជាមនុស្សម្នាក់ ដែលគ្មានការងារធ្វើពិតប្រាកដនោះទេ និងជាមនុស្សដែលញៀននឹងល្បែងតាមអនឡាញ ជារឿយៗគាត់តែងដើរលេងមិនចូលផ្ទះ ដោយទុកឲ្យប្រពន្ធ និងកូននៅផ្ទះជាមួយគ្នា។ កាលពីខែប៉ុន្មានខែមុននេះស្រាប់តែគាត់បានមកយកកូនពីប្រពន្ធរបស់គាត់ ដោយប្រាប់ថា យកកូនឲ្យទៅរស់នៅជាមួយនឹងម្តាយគាត់វិញ ដើម្បីឲ្យប្រពន្ធ និងគាត់មានពេលវេលាគ្រប់គ្រាន់ទៅធ្វើការងាររកប្រាក់ ហើយប្រពន្ធក៏យល់ព្រម។ ក្នុងរយៈពេល ៣ខែ ក្រោយគាត់យកកូនចេញពីផ្ទះ ស្រ្តីជាប្រពន្ធមិនអាចទាក់ទងទៅ កាន់កូនស្រីទាល់តែសោះ ព្រោះតែបុរសជាប្តីមិនបានប្រាប់ពីមធ្យោបាយសម្រាប់ទំនាក់ទំនង និងតែងអះអាងកូនសុខសប្បាយធម្មតាទេ។

    March 22, 2019
  • កីឡា

    កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានការប្រកួតនៅក្នុងពានធំលំដាប់ទីមួយនៅអឺរ៉ុប Champion League នៅជើងទីពីររវាង Juventus និងAtletico Madrid ដែលកាលនោះ Juventus យកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ៣ទល់នឹង០ ។ ហើយគ្រាប់បាល់ទាំងបីរកបានដោយកីឡាករសញ្ជាតិប៉ុកទុយហ្គាល Christiano Ronaldo ដែលធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលជើងទីមួយនៅក្នុងទីក្រុង Madrid បានចាញ់ក្រុម At. Madrid ក្នុងលទ្ធផល ២ទល់នឹង០។ បន្ទាប់ពីស៊ុតបញ្ចូលទីនៅជើងទីពីរនៃការប្រកួតរវាង Juventus នឹង AT. Madrid កីឡាករ Ronaldo បានបញ្ចេញកាយវិការ

    March 22, 2019
  • សង្គម

    កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស

    March 22, 2019