Khmernote Media
  • PR

    ស្របពេលដែលប្រទេសកម្ពុជាទទួលរងពីបញ្ហាកម្រិតទឹកទាប គេរំពឹងថាការដាច់ចរន្តអគ្គិសនីនឹងកើតមានក្នុងរយៈពេលជាង 2 ខែ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសែលកាតនឹងនៅតែបន្តនាំមុខក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។ នៅក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទទុកចិត្តបំផុតរបស់អតិថិជន ក្រុមហ៊ុនសែលកាត នឹងបន្តធ្វើយ៉ាងណាដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចរក្សាទំនាក់ទំនងបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទរបស់ខ្មែរតែមួយគត់នៅកម្ពុជា យើងមានទំនួលខុសត្រូវក្នុងការភ្ជាប់ទំនាក់ទំនងគ្រួសារ និងអាជីវកម្ម ឲ្យកាន់តែជិតស្និទ្ធិជាមួយមនុស្សជាទីស្រលាញ់ និងអនុញ្ញាតអោយប្រជាជនកម្ពុជាទាំងអស់អាចភ្ជាប់ទៅកាន់សេវាកម្ម និងបណ្ដាញដែលឈ្នះពានរង្វាន់របស់យើង មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ សែលកាត ក្នុងការចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតង បានប្រើប្រាស់ថាមពលប្រមាណជាង 70% នៃបណ្តាញរបស់យើងដោយថាមពលពន្លឺព្រះអាទិត្យ ដែលនេះមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យប្រជាជនប្រើបណ្តាញរបស់យើងដោយគ្មានការរំខានផងដែរ។ បន្ថែមពីលើការគាំទ្រក៏ដូចជាជួយរក្សាទំនាក់ទំនងដល់អតិថិជនរបស់យើង នៅក្នុងតំបន់ដែលគ្មានថាមពលពន្លឺព្រះអាទិត្យ យើងបានដាក់ពង្រាយម៉ាស៊ីនភ្លើងចល័តដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចប្រើបណ្តាញទូរស័ព្ទរបស់សែលកាតដោយគ្មានការរំខាន។ ម៉ាស៊ីនភ្លើងជាច្រើនកំពុងត្រូវបានតម្លើងជារៀងរាល់ថ្ងៃ ដើម្បីធានាដល់ស្ថេរភាពនៃការផ្ដល់សេវាដល់អតិថិជនរបស់យើង។ ទន្ទឹងនឹងនេះ ដើម្បីធានាដល់ការភ្ជាប់បណ្ដាញសេវាល្អ ក្រុមការងារបច្ចេកទេស

    March 22, 2019
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ខែ មីនា ឆ្នាំ២០១៩នេះ កម្ពុជា និងមានភ្លៀងកក់ខែ នៅរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ដោយឡែក ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តព្រះវិហារ ភ្លៀងកក់ខែ និងធ្លាក់ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ។

    March 22, 2019
  • សង្គម

    នៅព្រឹកថ្ងៃសុក្រ ២កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ មុនសម្រេចសាងសង់ផ្លូវនេះ

    March 22, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការនូវកាសឥតខ្សែ Airpods 2 របស់ខ្លួន ជាមួយនឹងរូបរាងដូចជំនាន់ចាស់ដែរ ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែប្រើប្រាស់បន្ទះឈីបថ្មី មានកម្លាំងថ្មយូរជាងមុន និងអាចធ្វើការបញ្ជាដោយសំលេងបាន ដោយមិនបានប៉ះកាស។ Airpods 2 លើកនេះបានបំពាក់មកនូវប្រអប់ ដែលអាចធ្វើការសាកថ្មជាមួយនឹងឆ្នាំងសាកឥតខ្សែ Qi Charging ដូច្នេះវាប្រើជាមួយឆ្នាំងសាកឥតខ្សែដទៃបានទាំងអស់។ Apple បានឲ្យដឹងថា បន្ទះឈីប H1 ថ្មីនៅក្នុង Airpods 2 ដំណើរល្អជាងបន្ទះឈីប W1 ដែលប្រើលើ Airpods ជំនាន់មុន ដោយបន្ទះឈីបថ្មីនេះអាចបន្ថែមអាយុកាលបានរហូតដល់ ៥០% លើសមុន

    March 21, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីបាត់ដំបង បានជម្រាបជូនប្រជាពលរដ្ឋ ដែលជាអតិថិជនប្រើប្រាស់ចរន្តអគ្គិសនីនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមីនា ស្អែកនេះ នឹងមានការដាច់ភ្លើងទាំងស្រុងនៅអនុស្ថានីយអគ្គិសនីបាត់ដំបង។ ក្នុងការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះពោលគឺ ដើម្បីអោយភាគីក្រុមហ៊ុនថៃធ្វេីការជួសជុល​ និងកែសម្រួលបរិក្ខារអគ្គិសនីមួយចំនួននៅអនុស្ថានីយអគ្គិសនី​ Wattananakorn និង​ Aranyaphathet នៃប្រទេសថៃ​។ ដោយធ្វើការផ្អាកផ្គត់ផ្គង់អគិ្គសនី ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅតាមស្រុក និងក្រុងចំនួន ៨ នៅក្នុងខេត្តបាត់ដំបង និងផ្នែកខ្លះទៀតនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖

    March 21, 2019
  • Nissan Auto Tech

    រថយន្ត Nissan X-Trail គឺជារថយន្តមួយក្នុងចំណោមរថយន្តដែលពេញនិយមបំផុតរបស់ក្រុមហ៊ុន Nissan ដែលល្បីល្បាញដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់គ្រប់ទីកន្លែងដោយបន្ថែមនូវបច្ចេកវិទ្យា ឆ្លាតវៃទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nissan ដែលធ្វើឱ្យវាក្លាយទៅជារថយន្តក្រុមគ្រួសារ សម្រាប់ដំណើរផ្សងព្រេងដ៏ល្អឥតខ្ចោះ។ ជាមួយនឹងកេរ្តិ៍ដំណែលរយៈពេល 17 ឆ្នាំរបស់ខ្លួន Nissan X-Trail គឺជារថយន្តលក់ដាច់បំផុតនៅលើពិភពលោកដោយសារតែរថយន្តជាង 3,7 លានគ្រឿងត្រូវបានលក់ចេញ ចាប់តាំងពីរថយន្ត Nissan X-Trail ដំបូងត្រូវបានដាក់លក់នៅឆ្នាំ 2000 ។ រថយន្ត Nissan X-Trail ម៉ូដែលថ្មីនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។

    March 21, 2019
  • សង្គម

    ព្រឹត្តិការណ៍ “សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox” ដែលកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ដោយឡែកនៅខែមីនានេះ ព្រឹត្តិការណ៍នេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០-២២ ខែមីនា វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។ ជាក់ស្តែងណាស់ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ ដោយ ព្រឹត្តិការណ៍សមរាត្រី រដូវប្រាំង បានបង្ហាញវត្តមាន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ដោយមានអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់រង់ចាំផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។ ដោយមានភ្ញៀវទេសចរជាច្រើនពាន់នាក់បានកោតសរសើរចំពោះភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ដែរថា

    March 21, 2019
  • PR

    ភ្នំពេញថ្ងៃទី ២១ មីនា ២០១៩៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដីដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហាជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការបោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM 1. មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់ Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in

    March 21, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីម្នាក់បានកើតមានបញ្ហាហើមបបូរមាត់ និងក្តៅខ្លួនជាខ្លាំង ក្រោយនាងបានធ្វើការពត់ធ្មេញ ដែលមានតម្លៃថោក។ តាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នាងមានឈ្មោះ Azila រស់នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ អត្ថន័យនៅក្នុងសាររបស់នាងបានប​ង្ហាញថា មុនពេលកើតមានបញ្ហាដូចនេះមួយសប្តាហ៍នាង បានទៅធ្វើការពត់ធ្មេញនៅក្នុងគ្លីនិកធ្មេញមួយកន្លែង ដែលបានធ្វើការផ្សព្វផ្សាយតាមអ៊ីនធឺណិត ជាមួយនឹងការបញ្ចុះតម្លៃពិសេសត្រឹមតែ RM ១៩០ (៤៧ ដុល្លារអាមេរិក) ខណៈតម្លៃជាមធ្យមនៃការពត់ធ្មេញ គឺថ្លៃជាងតម្លៃនេះជាច្រើនដង។ យ៉ាងណាក្តី ក្រោយទទួលបានសេវាកម្ម ដែលមានតម្លៃថោកមួយនេះ ស្រាប់តែនាងមានបញ្ហាហើមបបូរមាត់ និងក្តៅខ្លួនជាខ្លាំង។ ក្រោយពេលទៅពិគ្រោះយោបល់ ជាមួយនឹងវេជ្ជបណ្ឌិតជំនាញគេបានរកឃើញថា សេវាកម្ម និងការពត់ធ្មេញ ដែលនាងបានប្រើនោះមិនមានអនាម័យទេ​ ដោយវាមានផ្ទុកនូវបាក់តេរី និងមេរោគមួយចំនួន ទើបបណ្តាលឲ្យនាងមានបញ្ហាដូចនេះ។

    March 21, 2019
  • PR

    ជាការពិតណាស់ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក នៅយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទOPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រកាស និង បង្ហាញខ្លួនជាផ្លូវការ នូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន នោះគឺទូរស័ព្ទ F11 Pro ដ៏ស្រស់សង្ហា និង ដ៏ទាក់ទាញបំផុត ដោយកម្មវិធី Launching Event នេះ គឺមានអ្នកចូលរួមច្រើន ស្ទើរតែមិនគួរឲ្យជឿ ដែលរួមមានក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុនOPPOទាំងនៅកម្ពុជា និង ក្រៅប្រទេស ដែលរួមមានបងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទ មានក្រុមតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា

    March 21, 2019