- Khmernote Media
- កីឡា
កីឡាករខ្សែបំរើរបស់បិសាចក្រហមសញ្ជាតិបារាំង Paul Pogba បាននិយាយបង្ហើបថារូបគាត់អាចនឹងចាកចេញពីក្លឹប Manchester United ដោយបានលើកឡើងថា ការទៅលេងជាមួយក្រុម Real Madrid គឺជាក្តីសុបិន្តរបស់លោក។ មិនតែប៉ុណ្ណោះ Pogba ធ្លាប់មានពាក្យចចាមអារ៉ាមថានឹងចង់ចាក់ចេញពី Old Trafford នៅពាក់កណ្តាលរដូវកាលនេះដោយសារតែមិនសូវសប្បាយចិត្តជាមួយអតីតអ្នកចាត់ការទូទៅលោក Jose Mourinho។ កាលពីនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប៉ុកទុយហ្គាល Mourinho មិនសូវបានដាក់អោយ ខ្សែបំរើរូបនេះលេងប៉ុន្មានទេ និងបានទំលាក់ Pogba ពីអនុប្រធានក្រុមថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Mourinho ចុះចេញពីតំណែងនៅក្នុងខែធ្នូឆ្នាំមុននេះ Pogba មានអារម្មណ៍សប្បាយចិត្តឡើងវិញបន្ទាប់ពី លោក Solskjear
March 21, 2019 - កីឡា
ពេលនេះក្លឹប Manchester United ចង់បានកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jadon Sancho ខ្លាំងមែនទែនហើយ និងបានរាយការណ៍ខំប្រឹងធ្វើយ៉ាងណា ដើម្បីយកកីឡាករនេះមកអង់គ្លេសវិញអោយបានទោះជាត្រូវចំនាយលុយប៉ុណ្ណាក៏បានដែរ។ មិនតែប៉ុណ្ណោះ Manchester United បានរៀបចំលុយចំនួន ៨០លានផោន ដើម្បីដាក់សំណើស្នើ និងលួងលោមនាំយកកីឡាករខ្សែប្រយុទ្ធអាយុទើបតែ ១៨ឆ្នាំរូបនេះពី Dortmund ក្នុងរដូវក្តៅនេះ។ គួរបញ្ជាក់ផងដែរថា Sancho នៅក្នុងរដូវកាលនេះរកបាន ៩គ្រាប់ និង ១៧ Assists ក្នុងការបង្ហាញខ្លួនចំនួន ៣៥លើក ដែលជាមូលហេតុដែលធ្វើអោយបិសាចក្រហមចង់បានគេមកចូលរួម ខណៈដែលក្រុមយក្សនៅអង់គ្លេសមួយនេះ កំពុងតែសំលឹងរកខ្សែបំរើស្លាបស្តាំ ដើម្បីយកមកបំពេញបន្ថែមនៅក្នុងរដូវកាលក្រោយ។ លើសពីនេះទៅទៀត គាត់បាន
March 21, 2019 - អន្តរជាតិ
ប្រធានគណៈកម្មាធិការអូឡាំពិករបស់ជប៉ុនបាននិយាយថា គាត់នឹងចុះចេញពីតំណែងក្នុងខែមិថុនា ខាងមុននេះ ដែលការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពេលអាជ្ញាធរបារាំងបានស៊ើបអង្កេតរកឃើញថា គាត់មានពាក់ព័ន្ធជាមួយនឹងអំពីពុករលួយក្នុងការចាយប្រាក់មួយចំនួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ 2020 ដែលនឹងរៀបចំនៅក្នុងទីក្រុងតូក្បូ ប្រទេសជប៉ុន ក្នុងខែកក្កដា ឆ្នាំ ២០២០។ ប្រធានប្រធានគណៈកម្មាធិការអូឡាំពិករូបនេះមានឈ្មោះថា Tsunekazu Takeda មានអាយុ ៧១ ឆ្នាំ។ តាមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំងបានរកឃើញថា លោក Tsunekazu Takeda បានពាក់ព័ន្ធនឹងរឿងពុករលួយក្នុងការចំណាយលុយខុសប្រក្រតីចំនួន ២ ករណី ដែលមានទំហំទឹកប្រាក់សរុបចំនួន ២,១ លានដុល្លារអាមេរិក។ ក្រោយមានការចោទប្រកាន់ដូចនេះ លោក Tsunekazu Takeda បានសម្រេចថានឹងចុះចេញពីតំណែង ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយមកធ្វើការម្តង និងដើម្បីដឹកនាំស្ថាប័នមួយនេះឲ្យមានភាពល្អប្រសើរឡើងវិញ។
March 21, 2019 - អន្តរជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅ STAR MART TELA ផ្សារក្តាម ចំណោតផ្សារឃ្លាំងលើ ផ្សារឃ្លាំងលើ និងផ្សារកងកេង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ បង្គា មឹក បបែល ត្រីងៀត ។ ជាលទ្ធផលមន្ត្រីជំនាញ
March 21, 2019 - អន្តរជាតិ
ចិន៖ បុរសជាឪពុក ដែលមានជំងឺមហារីកម្នាក់សុខចិត្តធ្វើការលះបង់ដ៏ធំមួយ ចំពោះកូនស្រីជាទីស្រាលាញ់របស់គាត់ ក្រោយគាត់បានដឹងថា កូនស្រីរបស់គាត់ក៏មានជំងឺមហារីកដែរ។ គ្រួសារដែលសម្បូរដោយអ្នកជំងឺមហារីកនេះរស់នៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។ បុរសជាឪពុកត្រូវបានគេរកឃើញថា មានជំងឺមហារីកសួត ហើយគាត់បានទទួលការព្យាបាលជាច្រើនឆ្នាំមកហើយ មុនពេលដែលគាត់ដឹងថា កូនស្រីរបស់គាត់ក៏មានជំងឺមហារីកដែរនៅឆ្នាំ ២០១៥។ ពេលដែលគាត់ដឹងថា កូនស្រីរបស់គាត់មានជំងឺមហារីកដែរនោះ គាត់ក៏សម្រេចចិត្តឈប់ព្យាបាលខ្លួនឯង ដើម្បីទុកលុយសម្រាប់ព្យាបាលកូនស្រី ហើយគាត់ក៏បានស្លាប់នៅក្នុងឆ្នាំ ២០១៥ នោះតែម្តង។ បច្ចុប្បន្នកូនស្រីរបស់គាត់ដែលមានឈ្មោះថា Sun Ying មានអាយុ ២១ ឆ្នាំ និងជានិស្សិតនៅក្នុងសាលកវិទ្យាល័យ Henan Normal University។ កន្លងមកនាងតែងទៅរៀនជាប្រចាំ ហើយគ្មានមិត្តណាម្នាក់ដឹងថា
March 21, 2019 - សង្គម
នាពេលសព្វថ្ងៃនេះនៅក្នុងខេត្តសៀមរាបមានប្រាង្គបា្រសាទជាច្រើន ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិអោយចូលមកទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ហើយប្រាសាទទាំងនោះមិនសូវនៅឆ្ងាយពីក្រុងសៀមរាបប៉ុន្មានទេគឹ ប្រហែលជា ៥គីឡូម៉ែត្រពីក្រុងសៀមរាបតែប៉ុណ្ណោះ។ ដោយឡែកយើងសង្កេតឃើញថា ប្រាសាទបឹងមាលា ជាប្រាសាទដែលស្ថិតនៅឆ្ងាយពីទីរួមខេត្តរហូតដល់ទៅ ៦៥គីឡូម៉ែត្រ និងប្រើរយៈពេលដើម្បីជិះទៅទស្សនាប្រហែល១ម៉ោង៣០នាទីពីក្រុង ប៉ុន្តែបើនិយាយពីចំនួនភ្ញៀវវិញគឺច្រើនខ្លាំងមិនចាញ់នៅក្នុងប្រាសាទសំខាន់ៗ នៅក្នុងឧទ្យានអង្គរប៉ុន្មានទេ។ តាមការលើកឡើងអ្នកនៅក្នុងតំបន់នោះបានអោយដឹងថា ប្រាសាទនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ព្រោះប្រាសាទនេះបានបែកបាក់ស្ទើរតែទាំងស្រុង ហើយមានដើមឈើតូចធំដុះព័ទ្ធពាសពេញសំណង់ប្រាសាទទាំងមូលតែម្តង។ មិនតែប៉ុណ្ណោះ ប្រាសាទនេះមិនអាចដើរចូលតាមក្លោងទ្វារប្រាសាទបាននោះទេ គឺខាងអាជ្ញាធរបានធ្វើស្ពានធ្វើពីឈើដើម្បីជាផ្លូវដើរនៅលើប្រាសាទ និងមើលទៅដូចជាយើងកំពុងតែនៅក្នុងប្រាសាទមួយ ដែលបាក់បែកមូរព័ទ្ធដោយព្រៃឈើ និងមានអារម្មណ៍ថាយើងគឺជាអ្នកបានរុករកឃើញប្រាសាទមួយដែលគេបោះបង់ចោលរាប់ឆ្នាំអញ្ចឹង។ ម្យ៉ាងទៀតសោត តាមពិតទៅប្រាសាទបឹងមាលាត្រូវបានរកឃើញដោយជនជាតិបារាំងនៅសតវត្សទី១៩ និងដើមសតវត្សទី២០ ប៉ុន្តែគេពុំបានដឹងពីព័ត៌មានប្រាសាទមួយនេះថា សង់តាំងពីពេលណានោះទេ ប៉ុន្តែប្រាសាទបឹងមាលាស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x
March 21, 2019 - អន្តរជាតិ
យ៉ាងហោចណាស់មានប្រជាជនកាន់សាសនាឥស្លាមជិត ៥០ នាក់បានស្លាប់ ក្នុងការវាយប្រហារ ដែលបានកើតឡើងនៅក្នុងទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងព្រះវិហារឥស្លាមចំនួន ២ កន្លែងផ្សេងគ្នា និងខណៈពេលដែលប្រជាជនឥស្លាមទាំងនោះកំពុងតែជួបជុំគ្នាធ្វើការសូត្រធម៌បែបសាសនាឥស្លាម។ ក្រៅតែពីមានអ្នកស្លាប់ក៏មានអ្នករងរបួសជាង ៥០ នាក់ផ្សេងទៀតផងដែរ ហើយក្នុងនោះមាន ៩ នាក់រងរបួសធ្ងន់ធ្ងរបំផុត។ ភ្លាមៗក្រោយការវាយប្រហារនេះ អាជ្ញាធរនូវែលសេឡង់បានធ្វើការឃាត់ខ្លួនបុរសជនជាតិដើមអូស្រ្តាលីតែមករស់នៅក្នុងប្រទេសនូវែលសេឡង់ម្នាក់ ដែលមានឈ្មោះថា Brenton Tarrant អាយុ ២៨ ឆ្នាំ ដោយបានចោទប្រកាន់ថា គាត់ជាអ្នកនៅក្រោយករណីវាយប្រហារនេះ។ ឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវនេះ មេដឹកនាំនៃក្រុមឥស្លាមជ្រុលនិយមមួយរូបគឺលោក Abu Hassan al-Muhajir បានចេញសេចក្តីប្រកាសអំពាវនាវឲ្យក្រុមភេរវកឥស្លាមមកជួបជុំគ្នា ដើម្បីធ្វើការសងសឹងទៅកាន់នូវែលសេឡង់វិញជាដាច់ខាត
March 21, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ដោយមានតំបន់មួយចំនួននៅក្នុងក្រុងភ្នំពេញ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល និង ស្រុកពារាំង ខេត្តព្រៃវែង នឹងត្រូវដាច់ភ្លើង ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖ ដោយ៖ ណារ៉ែន
March 20, 2019 - PR
ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជាបង្ហាញថា ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ផ្តល់នូវប្រព័ន្ធលាងសម្អាតដ៏អស្ចារ្យ ជាមួយលទ្ធផលពិន្ទុទទួលបានជាមធ្យម 9.7 លើ 10 ទៅលើភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីន។ រាជធានីភ្នំពេញ ថ្ងៃទី 20 ខែមីនា ឆ្នាំ 2019 –កាលពីខែតុលា ក្រុមហ៊ុនកាល់តិចបានធ្វើតេស្តម៉ាស៊ីនរថយន្តដោយប្រើឧបរកណ៍ Boroscope លើកដំបូងបង្អស់នៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើការប្រៀបធៀបស៊ូប៉ាប់ម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈកាល់តិច និងម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈរបស់ដៃគូប្រកួតប្រជែងធំៗផ្សេងៗ។ លទ្ធផលបានបង្ហាញឲ្យឃើញពីផលប៉ះពាល់ដែលបង្កឡើងពីការចាក់ប្រេងឥន្ធនៈគុណភាពមិនល្អទៅក្នុងម៉ាស៊ីនរថយន្ត ក៏ដូចជាកត់សម្គាល់ទៅលើការលាងសម្អាតម៉ាស៊ីនដោយប្រេងឥន្ធនៈកាល់តិចជាមួយTechron® ផ្តល់ជូនអ្នកបើកបរ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ត្រូវបានធ្វើឡើងដោយបំពាក់កាមេរ៉ាពិសេសដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់ម៉ាស៊ីនរថយន្ត ដើម្បីបង្ហាញពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។ ប្រេងឥន្ធនៈ កាល់តិច
March 20, 2019 - សង្គម
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងឪកាសំណេះសំណាលនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានមានប្រសាសន៍ជម្រាបដល់បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម
March 20, 2019









