Khmernote Media
  • កីឡា

    លោកតាក Sir Alex Ferguson ត្រូវបានគេទទួលស្គាល់ថាជាគ្រូបង្វឹកដ៏អស្ចារ្យដែលបានដឹកនាំក្លឹបបិសាចក្រហមអោយក្លាយជាក្លឹបកំពូលនៅក្នុងពិភពបាល់ទាត់ពិភពលោក។ ហើយនៅការប្រកួតចុងក្រោយរបស់លោកពេលដែលដឹកនាំអោយ Manchester Unitedគឺជាការប្រកួតរវាងក្រុមបិសាចក្រហម និង West Bromwish Albionនៅក្នុងពហុកីឡាដ្នាន Hawthorns ក្នុងលទ្ធផល ៥ស្មើ ហើយមានអ្នកគាំទ្រជាច្រើនបានចូលរួមនៅថ្ងៃនោះផងដែរដើម្បីអបអរថ្ងៃចុងក្រោយរបស់លោក។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺសូម្បីតែស្ករកៅស៊ូដែល Fergie ទំពានៅថ្ងៃចុងក្រោយមុនចូលនិវត្តន៍ជាគ្រូបង្វឹកបាល់ទាត់ ត្រូវបានរក្សាទុកដោយអ្នកគាំទ្ររបស់លោក និងឥឡូវនេះត្រូវបានដាក់លក់ក្នុងតំលៃ ៣៩០,០០០ផោន ប្រហែលជាកន្លះលានដុល្លារសហរដ្ឋអាមេរិច។ ទោះបីជាយ៉ាងណាក៏ដោយ រាល់ការដាក់លោកនេះត្រូវបានយកទៅចូលរួមក្នុងកម្មវិធីបរិច្ចាគរបស់ក្លឹប Manchester United ហើយការដាក់ដេញថ្លៃនេះត្រូវបានដាក់នៅក្នុង Ebey ដោយបានបញ្ជាក់ក្នុងនោះថា ”ស្ករកៅស៊ូដែលប្រើហើយ និងកំរបំផុតនៅក្នុងពហុកីឡាដា្ឋន Hawthorns និងគេជឿថាជាស្ករកៅស៊ូរបស់តា

    March 20, 2019
  • អន្តរជាតិ

    វៀតណាម៖ បើយោងតាមគេហទំព័រព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានរាយការណ៍ថា វៀតណាមនឹងសាងសង់ផ្លូវក្រោមសមុទ្រដំបូងរបស់ខ្លួននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ផ្លូវរូងក្រោមសមុទ្រមួយខ្សែរនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Quang Ninh សម្រាប់ភ្ជាប់ពីតំបន់ភាគខាងកើត ទៅនឹងតំបន់ខាងលិចនៃក្រុង Ha Long។​ ផ្លូវក្រោមសមុទ្រដំបូងរបស់វៀតណាមនឹងផ្តើមការសាងសង់នៅឆ្នាំ ២០១៩ នេះ ហើយបញ្ចប់នៅឆ្នាំ ២០២៤ ដោយប្រើប្រាស់ថវិកាចំនួន ៤២៣,៤៦ លានដុល្លារអាមេរិក។ រូបតំណាង ផ្លូវនេះមានប្រវែង ២,៧៥ គីឡូម៉ែត្រ កំពស់ ៤,៧៥ ម៉ែត្រ នៅលើផ្លូវត្រូវបានបែងចែកជា ៦​ ផ្នែក ហើយផ្លូវមួយខ្សែនេះត្រូវបានសាងសង់ឡើងដោយបំពាក់នូវប្រព័ន្ធការពារគ្រោះរញ្ជួយដីដល់ទៅកម្រិត ៧,០​ រិចទ័រ។ សូមបញ្ចាក់ជូនថា កោះ Ha

    March 20, 2019
  • កីឡា

    លោក Jim Ratcliffe នៅតែមានចំនាប់អារម្មណ៍ក្នុងការទិញក្លឹបយក្សនៅអង់គ្លេស Chelsea ប៉ុន្តែកំពុងទាក់គាំងនៅពេលដែល លោកម្ចាស់ក្លឹបតោខៀវដាក់លក់ក្នុងតំលៃ ៤.៧ពាន់លានដុល្លារសហរដ្ឋអាមេរិច។ តាមពិតទៅលោកបានទាក់ទងជាមួយនឹងការចង់បានក្លឹបនេះតាំងពីឆ្នាំមុនមកម្ល៉េះ ហើយលោកគឺជាមហាសេដ្ឋីប្រេង ដែលមានទ្រព្យសម្បត្តិមហាសាលចំនួន ៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិច ខណៈដែលគាត់ចង់វិនិយោគជាមួយក្លឹបបាលទាត់មួយនេះ។ មិនតែប៉ុណ្ណោះលោក Ratcliffe បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយប្រហែល ៦៥.៥លានដុល្លារសហរដ្ឋអាមេរិចលើការចំណាយប្រចាំឆ្នាំរបស់ក្លឹប។ ហើយការសម្រេចចិត្តទិញក្លឹប Chelseaនេះ និងប្តូរឈ្មោះប្រេនតាមក្រុមហ៊ុនរបស់លោក Ratcliffe នេះបើយោងទៅតាមកាសែត The Times។ ទោះបីជាយ៉ាងណាក៏ដោយលុយកាក់មិនមែនជាបញ្ហាសំរាប់សេដ្ឋីប្រាក់លានដែលមានអាយុ ៦៦ឆ្នាំនេះឡើយ ប៉ុន្តែលោក Ratcliffe មិនទាន់បានរៀបចំរួចរាល់ក្នុងការចំនាយទៅលើអ្វីដែលលោក Abramovich ចង់បាន។ យ៉ាងណាក្តី ក្លឹបតោខៀវ Chelsea

    March 20, 2019
  • អន្តរជាតិ

    អង់គ្លេស៖ បុរសម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយគាត់បានដួលសន្លប់ដោយមិនដឹងមូលហេតុ ហើយក្រោយមកទើបគេរកឃើញថា គាត់មានបញ្ហាខួរក្បាលខ្លាំងដែលបណ្តាលមកពីសំឡីត្បារត្រចៀកមួយដុំតូច។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គេគ្រាន់ឲ្យដឹងថាគាត់រស់នៅក្នុងតំបន់ Coventry នៃប្រទេសអង់គ្លេស។ មុនពេលបញ្ជូនទៅមន្ទីរពេទ្យបុរសជនរងគ្រោះមានអាការៈ ឈឺក្បាល ឈឺត្រចៀក មានទឹករងៃហូរចេញពីត្រច្រៀកខាងឆ្វេង ធ្វើឲ្យគាត់ប្រកាច់ និងចុងក្រោយគឺសន្លប់ស្ដូកតែម្តង។ ក្រោយពេលពិនិត្យគេ បានរកឃើញថា នៅក្នុងត្រចៀកខាងឆ្វេងរបស់គាត់មានជាប់នៅសំឡីត្បារត្រចៀកមួយដុំតូច ហើយសំឡីត្បារត្រចៀក នោះហើយដែលបង្កឲ្យមានមេរោគចូលទៅក្នុងខួរក្បាល ​និងបង្កឲ្យមានបញ្ហាដូចខាងលើនេះ។ តាមការសាកសួរជនរងគ្រោះជនបានឲ្យដឹងថា គាត់មានទម្លាប់ត្បារត្រចៀកញឹកញាប់ ហើយត្បារដោយរុកជ្រៅៗចូលទៅក្នុងត្រចៀកទៀតផង ហើយគេបានសន្និដ្ឋានថា សកម្មភាពនេះហើយដែលបង្កឲ្យមានបញ្ហាដូចខាងលើនោះ។ យ៉ាង​ណាក្តី ក្រោយសម្រានៅក្នុងមន្ទីរពេទ្យ​ ១០ សប្តាហ៍ជនរងគ្រោះអាចជាសះស្បើយវិញបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    March 20, 2019
  • បច្ចេកវិទ្យា

    ប្រិយមិត្ត ដែលជាអ្នកគាំទ្រទូស័ព្ទដៃ Huawei ជាច្រើនលាននាក់នៅជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំកាលមកដល់ទូរស័ព្ទ Huawei ស៊េរីថ្មីត្រកូល P គឺ Huawei P30 និង P30 Pro យ៉ាងអន្ទះសា ខណៈក្រុមហ៊ុនបានប្រកាសថា ទូរស័ព្ទម៉ូឌែលខាងលើនេះនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកមានព័ត៌មានក្រៅផ្លូវការជាច្រើនបានចេញផ្សាយអំពីទូរស័ព្ទទាំង ២ ម៉ូឌែលនេះ ដែលព័ត៌មានទាំងអស់តែងចុះផ្សាយពីរូបរាង ទំហំកាំមេរ៉ា ឬតម្លៃដែលជាការប៉ានស្មានជាដើម។ ថ្មីៗនេះសារព័ត៌មាន GSMARENA បានចុះផ្សាយថា Huawei P30 នឹងចេញលក់ដោយមាន ៤ ជម្រើសដូចខាងលើក្រោម៖ Model Storage Price Huawei

    March 20, 2019
  • អន្តរជាតិ

    ចិន៖ ស្រ្តីម្នាក់មានគ្រោះថ្នាក់ស្ទើរតែស្លាប់ខ្លួន ក្រោយពេលដែលគាត់បានសម្រេចចាក់បញ្ចូលទឹកផ្លែឈឺស្រស់ចូលទៅក្នុងខ្លួនរបស់គាត់ តាមរយៈការលាយទឹកផ្លែឈើស្រស់ដែលសម្បូរវីតាមីនសម្រាប់បំប៉នស្បែក និងសម្រស់ប្រមាណជា ២០ មុខចូលគ្នា​ និងយកវាមចាក់បញ្ចូលក្នុងខ្លូនដូចការព្យួរសេរ៉ូមអីចឹងដែរ។ ស្រ្តីរងគ្រោះមានឈ្មោះថា​ Zeng អាយុ ៥១ ឆ្នាំ រស់នៅក្នុង​ក្រុង Chenzhou  ខេត្ត Hunan ប្រទេសចិន។ បើតាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់យល់ថាការចាក់បញ្ចូលវីតាមីនស្រស់ៗដូចនេះចូលទៅក្នុងខ្លួននឹងធ្វើឲ្យស្បែករបស់ស្រស់ស្អាតក្មេងជាងវ័យ ហើយវិធីនេះគឺល្អជាងការផឹកថ្នាំទៅទៀត ព្រោះតែវាជារបស់ធម្មជាតិពិតៗ។ យ៉ាងណាក្តី ក្រោយការចាក់បញ្ចូលទឹក ផ្លែឈើស្រស់នេះរួចស្រ្តីរងគ្រោះស្រាប់តែមានអាការៈក្តៅខ្លួន និងរមាស់ពេញខ្លួន និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ វេជ្ជបណ្ឌិតបានប្រាប់ថា សេរីរាង្គក្នុងខ្លួនរបស់គាត់ច្របូកច្របល់ជាខ្លាំង ​ព្រោះតែការចាក់បញ្ចូលទឹកផ្លែឈឺស្រស់នោះ ហើយបើយកមកពេទ្យយឺតពេលតែបន្តិចគាត់អាចនឹងស្លាប់បាន៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    March 20, 2019
  • PR

    ភ្នំពេញ ថ្ងៃទី​​ 18 មីនា ឆ្នាំ 2019 ៖ អតិថិជនសំណាងបីរូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទីបីពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ 15 មីនា។ អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ​ ស្រនិច អតិថិជនប្រើ Huawei អេ

    March 20, 2019
  • សង្គម

    យោងតាមមាត្រាទី៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ឲ្យដឹងថា ជនបរទេស ដែលចូលមកស្នាក់នៅស្របច្បាប់ ហើយមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានបណ្ណបើកបរកម្ពុជាតាមមធ្យោបាយ២យ៉ាង៖ ១- ត្រូវប្រឡងយកបណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ ២- ត្រូវយកបណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកបណ្ណបើកបករកម្ពុជាដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូនន និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ក- ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ខ- ត្រូវមានបណ្ណណបើកបរមានសុពលភាព គ- មានអាសយដ្ឋានច្បាស់លាស់ ដោយមានសេចក្តីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់ ឃ- មានលិខិតបញ្ជាក់កាយសម្បទា ង- ក្នុងករណី ដែលបណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង ត្រូវតែបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំង ដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬទីស្ថានរបស់បេសកម្មរបស់ខ្លួន

    March 20, 2019
  • សង្គម

    ប្រាសាទអង្គរវត្តគឺជាប្រាសាទ ដែលសំបូរទៅដោយភាពអាថ៌កំបាង និងបង្កប់នូវអត្ថន័យ ក៏ដូចជាព័ត៌មានជាច្រើន ដែលអ្នកបុរាណវិទូ និងសាមញ្ញជនកំពុងតែចង់ដឹង និងស្វែងយល់ពីប្រាសាទបុរាណខ្មែរយើង។ មិនតែប៉ុណ្ណោះមនុស្សជាច្រើនតែងតែដាក់សំនួរមកថា ហេតុអ្វីបានជាមនុស្សជំនាន់មុនអាចសង់ប្រាសាទអង្គរវត្តបាន? ថ្ងៃនេះក្រុមការងារខ្មែរណូត នឹងបង្ហាញពីចំនុចមួយចំនួនអំពីប្រហោងបុរាណ ដែលគេតែងតែប្រទះឃើញនៅជុំវិញ និងក្នុងប្រាសាទអង្គរវត្ត។ តាមពិតទៅប្រហោង ដែលយើងឃើញនៅក្នុងប្រាសាទ​ គឺដូនតាយើងទុកវាសំរាប់បញ្ជៀសទឹកចេញពីប្រាសាទនៅពេល ដែលមានភ្លៀងធ្លាក់ សូម្បីតែនៅជាន់ទី២ និងជាន់បាកាណ ដែលយើងឃើញមានដូចជាអាងស្តុកទឹកក៏គេឃើញមានប្រហោង ឬផ្លូវទឹកសំរាប់បង្ហូរទឹកចេញផងដែរ។ បញ្ជាក់បន្ថែមផងដែរ នៅក្នុងប្រាសាទទាំងអស់ មិនទុកទឹកអោយមាននៅក្នុងប្រាសាទបានទេ ព្រោះវាអាចធ្វើអោយថ្មប្រាសាទពុកផុយ នេះបើតាមអ្នកជំនាញបកស្រាយ។ ម្យ៉ាងទៀត ប្រាសាទអង្គរវត្តគឹជាប្រាសាទ ដែលស្ថិតនៅក្នុងសភាពរឹងម៉ាំជាងគេនៅក្នុងតំបន់អង្គរ បើយើងធៀបទៅនឹងប្រាសាទដ៏ទៃទៀតនៅ ដោយសារប្រាសាទនេះមានប្រព័ន្ធល្អ ព្រោះប្រាសាទទាំងអស់ត្រូវការទឺក ដើម្បីជួយចិញ្ចឹមគ្រិះប្រាសាទអោយរឹងម៉ាំ និងឈរបានរហូតមកដល់សព្វថ្ងៃនេះ។ ជាព័ត៌មានបន្ថែម

    March 20, 2019
  • PR

    – អ្នកផ្តល់សេវាកម្មអុិនធឺណេតឈានមុខគេរបស់កម្ពុជាបានពង្រីកសេវាប្រតិបត្តិការនៃខ្សែកាបអុបទិកល្បឿនលឿនពីទីផ្សារសហគ្រាសទៅបូកបញ្ចូលទីផ្សារលំនៅដ្ឋានបន្ថែមទៀត ដែលហៅកាត់ថា FTTH – ដំណោះស្រាយថ្មីរបស់ Nokia ផ្តល់នូវអុិនធឺណេតល្បឿនលឿន ជាងមុនសម្រាប់អ្នកប្រើប្រាស់នីមួយៗ ហើយបច្ចេកវិទ្យានេះ អាចកាត់បន្ថយការចំណាយប្រតិបត្តិការដល់ទៅ ៥០ភាគរយ។ ១៩ មិនា ២០១៩ ភ្នំពេញ កម្ពុជា ក្រុមហ៊ុនអេស អាយ ណិត ( SINET) ដែលជា ក្រុមហ៊ុន ផ្តល់សេវាកម្មអុិនធឺណេត ឈានមុខគេរបស់កម្ពុជា លើវិស័យ សហគ្រាស។ ឥឡូវនេះក្រុមហ៊ុនNokia ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន អេស អាយ ណិត (

    March 19, 2019