Bee
  • អន្តរជាតិ

    យោងតាមប្រភពសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅផ្ទះលេខ១ បាណន់រ៉ាក់ដាន ភូមិលេខ៩ ឃុំណងវ៉ាង ស្រុកឡាហានសៃ ខេត្តបុរីរ៉ាម បានរៀបចំពិធីមង្គលការយ៉ាងសាមញ្ញតាមប្រពៃណី ប៉ុន្តែ​អ្នក​ដែល​បង្កើត​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​គូ​ស្វាមី​ភរិយា​ថ្មី រវាងលោក Tin Yongkhat អាយុ ៧៨ឆ្នាំ ត្រូវជាកូនកំលោះដែលបច្ចុប្បន្នមានតួនាទីជាលេខាអភិបាលក្រុង ណងវ៉ាង ជាមួយលោកយាយ Wichian Leelanoi អាយុ ៦៨ ឆ្នាំ ត្រូវជាកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថាជាអាពាហ៍ពិពាហ៍ដំបូងរបស់កូនកំលោះនិងកូនក្រមុំមានវ័យចំណាស់បំផុត ដោយមាន​កូន​ចៅ​សាច់ញាតិទាំងសងខាង ក៏ដូចជាអ្នក​ជិត​ខាង​បាន​មកចូលរួមចង​ដៃ​ ជាមួយ​នឹង​ការជូនពរជ័យ​និង​ការ​អបអរសាទរ​ ទៅកាន់កូនកំលោះក្រមុំមួយគូរនេះ។ ចំណែក

    October 20, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា៖ លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលគាំទ្រការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយបានរំលោភលើវិធានការហាមឃាត់របស់អង្គការសហប្រជាជាតិ។ សប្តាហ៍មុនមានករណី «ករណី​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែលបាន​បង្កើត​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​តំបន់​ទាំងមូល» ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅល់ការដាក់ទណ្ឌកម្មបុគ្គលចំនួន២នាក់ និងក្រុមហ៊ុនរបស់សិង្ហបុរី កោះតៃវ៉ាន់ និងកោះ Marshall ។ តាមរយៈសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុននៅក្នុងបញ្ជីទណ្ឌកម្មរួមមានក្រុមហ៊ុន Kek Kee Seng របស់សិង្ហបុរី ក្រុមហ៊ុនដឹកជញ្ជូន New Eastern ដែលមានមូលដ្ឋាននៅកោះ Marshall

    October 11, 2022
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។ មីកញ្ចប់ដែលត្រូវបានអាជ្ញាធរប្រកាសយកមកវិញទាំង ២ គឺ Mie Sedaap Korean Spicy Soup ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និង Mie Sedaap Korean Spicy

    October 10, 2022
  • អន្តរជាតិ

    យោងតាមរយៈសារព័ត៌មាន Channel News Asia បានរាយការណ៍អំពី យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធ ទី២៨ ឆ្នាំ២០២២ ថា៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃប្រទេស មួយថ្ងៃមុនអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងសេអ៊ូល។ ដោយការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​បាន​កើត​ឡើង​តែ​២ថ្ងៃ ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង ​និង​សហរដ្ឋ​អាមេរិក ធ្វើការសមយុទ្ធយោធារួមគ្នានៅដែនទឹកភាគខាងកើតនៃប្រទេស ដែលត្រូវបានប្រើដោយនាវាផ្ទុកយន្តហោះ។ កាលពីថ្ងៃអាទិត្យ កន្លងមកកូរ៉េ​ខាងជើង​ក៏​បាន​បាញ់​មី​ស៊ី​ល​ចូល​សមុទ្រ​ជា​ការ​ឆ្លើយ​តប​នឹង​សមយុទ្ធ​ដែរ ។ នេះ​បើ​តាម​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូងបានអោយដឹងថា៖ មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាល​ពី​ថ្ងៃ​ពុធ បាញ់​ពី​ស្រុក​ស៊ុនអាន នៅទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ១៨:១០នាទី ដល់ ១៨:២០នាទី ម៉ោងក្នុងស្រុក ធ្វើឱ្យកងទ័ពកូរ៉េខាងត្បូង បង្កើនការឃ្លាំមើល និងការរៀបចំផ្លូវអាកាស

    September 29, 2022
  • អន្តរជាតិ

    បារាំង៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយនៅខាងក្នុងផ្សារអន្តរជាតិ Rungis international market ដែលជាផ្សារលក់ដុំសាច់ស្រស់ បន្លែ ផ្លែឈើ អាហារសមុទ្រ និងផ្កាដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយនឹងផ្សែងខ្មៅឡើងលើអាកាស អាជ្ញាធរ​បាន​ព្រមានអោយ​អ្នក​ស្រុក​ដែលស្ថិតនៅជុំវិញ​ផ្សារ Rungis និង​កម្មករ​ជាង ១២,០០០ នាក់​ឲ្យ​ជម្លៀស​ទៅ​កន្លែង​មានសុវត្ថិភាព​បណ្ដោះអាសន្ន ខណៈ​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រញាប់​ទៅ​គ្រប់គ្រង​ភ្លើង​។ ទោះ​ជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ស្លាប់​ឬ​របួស​នៅ​ឡើយ​ទេ ចំណែក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយឡែក​តម្លៃ​នៃ​ការ​ខូចខាត​អគ្គិភ័យ​នេះ​ក៏មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ឡើយ៕ អត្ថបទ៖ Bee ប្រភព៖thairath

    September 27, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Channel news Asia ដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មានការណែនាំចុងក្រោយបង្អស់អំពី ថ្នាំ Tecovirimat (TPOXX) ដែលត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជម្ងឺអុតស្វាចំនួនរាប់មុឺននាក់ទៅហើយ។ ដោយមានពាក្យណែនាំនានាត្រូវបានផ្សព្វផ្សាយនិងចែករំលែកនៅតាមបណ្តាសង្គមអនឡាញពាក់ព័ន្ធនឹងថ្នាំព្យាបាលជម្ងឺអុតស្វា ព្រមទាំងដាស់តឿនថា៖ ប្រសិនបើមានតែម៉ូលេគុលមួយនៃមេរោគអុតស្វា ត្រូវបានផ្លាស់ប្តូរតែមួយនោះ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ TPOXX ដែលត្រូវបានប្រើដើម្បីព្យាបាល។ លើសពីនេះទៅទៀត គេ​បាន​រក​ឃើញ​ថា មេរោគ​នេះ​កំពុង​វិវត្តន៍​ឥត​ឈប់ឈរ ដើម្បីជំនះឧបសគ្គ ក្នុងការរីករាលដាលឬការឆ្លង នេះរួមបញ្ចូលទាំងភាពធន់នឹងថ្នាំ ដោយ FDA បានរំលឹកឡើងវិញថា គ្រូពេទ្យគួរតែប្រុងប្រយ័ត្ន និងម៉ត់ចត់បន្ថែមទៀតក្នុងការចេញវេជ្ជបញ្ជា។ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា

    September 25, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក លោកវេជ្ជបណ្ឌិត Manoon Leechawengwong វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យ Wichaiyut ប្រទេសថៃ បានធ្វើការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក “Ms. Manoon Leechawengwong FC” អំពីជំងឺមហារីកសួត ដោយបញ្ជាក់ថា៖ មហារីកសួត គឺជាមហារីកទូទៅ ប្រសិនបើរកឃើញដំបូងក្នុងដំណាក់កាលដំបូង ដំណាក់កាលទី ១-២ អាចព្យាបាលបានដោយការវះកាត់។ បន្ទាប់ពីមានអ្នកជំងឺស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់កាលពី ៧ ឆ្នាំមុនបានធ្វើការពិនិត្យរាងកាយប្រចាំឆ្នាំ ហើយ​ថត​កាំរស្មីអ៊ិច​សួត​ជា​រៀង​រាល់​ឆ្នាំ រក​ឃើញ​ដុំ​តូចៗ​នៅ​សួត​ខាង​លើ​ ផ្នែកខាងក្រោយ ដោយរំលងមកអស់​រយៈពេល​១​ឆ្នាំ ដុំ​ពក​នេះ​រីក​ធំឡើង​ទើប​មក​សុំការពិគ្រោះ​ជាមួយ​គាត់

    September 19, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមរយៈគេហទំព័រ​ហ្វេស​ប៊ុក​របស់​មជ្ឈមណ្ឌល​ហ្សែន​វេជ្ជ​សា​ស្រ្ត នៃមន្ទីរពេទ្យ​រ៉ា​ម៉ា​ធិ​បូ​ឌី បាន​បង្ហោះ​សារ​អំពី​ការ​តាមដាន​ជំងឺ​កូ​វី​ដ​១៩ “ជំនាន់​ទី​៣” អូមីក្រុង “BA.2.75.2” ដែល​វិទ្យាស្ថាន​ហ្សែ​ន​ប្រទេស​ឥណ្ឌា​បាន​ព្រមាន​ថា អូមីក្រុង BA.2.75 ​បាន​ចាប់ផ្តើម​ក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus។ ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី បានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ អូមីក្រុង BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរង ដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ត្រូវបានគេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0” ព្រោះវាជាកូនទីពីររបស់

    September 15, 2022
  • អន្តរជាតិ

    អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយអាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២១,០០០ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ ហើយរដ្ឋដែលមានករណីឆ្លងច្រើនជាងគេគឺ រដ្ឋកាលីហ្វ័រញ៉ា មានចំនួន ៤,៣០០ករណី ហើយទី២ គឺទីក្រុងញូវយ៉ក មាន ៣,៥១៩ករណី និងទី៣រដ្ឋផ្លរីដាចំនួន ២,១៩៣ ករណី។ ចំណែកគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​ការ​ដោះស្រាយ​ជំងឺ​នេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការបញ្ជាទិញវ៉ាក់សាំងអោយបានគ្រប់គ្រាន់ ការព្យាបាលរហ័ស និងការពិនិត្យជំងឺពេញលេញ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺអុតស្វានេះ។

    September 12, 2022
  • អន្តរជាតិ

    យោងតាមកាសែត New York Times បានរាយការណ៍នៅថ្ងៃទី១០ ខែកញ្ញា អំពីស្ថានភាពគ្រោះមហន្តរាយនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងចល័តដើម្បីពន្លត់ភ្លើងឆេះព្រៃ “Fire Fairville” នៅជិតទីក្រុង Hemet នាតំបន់មាត់ទន្លេ (Riverside) បន្ទាប់ពីមានការផ្ទុះមួយបានកើតឡើងចាប់តាំងពីថ្ងៃទី ៥ ខែកញ្ញា ដែលបានដុតបំផ្លាញផ្ទៃដីជិត ៧០,០០០ រ៉ៃក្នុងរយៈពេលបីថ្ងៃមកនេះ ដោយមានមនុស្សពីរនាក់បានស្លាប់ ហើយអាជ្ញាធរបានប្រកាសពង្រីកតំបន់ជម្លៀសដល់មនុស្សជាង ២០,០០០នាក់។ នេះបើយោងតាមកងកម្លាំងពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា៖ កម្លាំងពន្លត់អគ្គីភ័យ នៃភ្លើង Fairville ទើបបានពន្លត់ចំនួន ៥% តែប៉ុណ្ណោះបើធៀបនឹងទំហំនៃការឆេះទាំងស្រុង ព្រមទាំងបានលើហេតុផងថា

    September 11, 2022