heangsamnuon168@gmail.com
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិត ៧,៧រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែសីហា។ ភ្លាមៗក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញ ជនរងគ្រោះចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនបានរងរបួស និងមានអគារត្រូវរងនូវការខូចខាតផងដែរ។ គួររម្លឹកជូនថា ប្រទេសឥណ្ឌូណេស៊ីគឺជាដែនដីមួយដែលងាយនឹងកើតមានគ្រោះធម្មជាតិខ្លាំងណាស់ ជាក់ស្តែងគ្រោះរញ្ជួយដីបានបន្តកើតមានជារឿយៗនៅតាមតំបន់កោះ ហើយគ្រោះរញ្ជួយដីធ្ងន់ធ្ងន់បំផុតសម្រាប់ឥណ្ឌូណេស៊ីនោះគឺបានកើតឡើងនៅក្នុងឆ្នាំ ២០០៤ ក្នុងកម្រិតរហូតដល់ ៩,១រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតជាង ២២០,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 15, 2026
  • អន្តរជាតិ

    ជប៉ុន៖ តំបន់ភាគខាងលិចនៃប្រទេសជប៉ុនកំពុងប្រឈមនឹងការធ្លាក់ភ្លៀងក្នុងកម្រិតយ៉ាងខ្លាំងមិនធ្លាប់មាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែសីហា។ ព្យុះភ្លៀងដ៏កម្រនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត និងកំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា តំបន់ដែលកំពុងរងការគំរាមគំហែងខ្លាំងជាងគេគឺក្រុង Chiba ដែលមានប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនជាបន្ទាន់ប្រមាណជា១០០,០០០គ្រួសារ។ ទន្ទឹមគ្នានេះ ក៏មានអ្នកដំណើររាប់ពាន់នាក់កំពុងជាប់ក្នុងព្រលានយន្តហោះ Narita ក្នុងទីក្រុងតូក្យូផងដែរ ដ្បិតពួកគេមិនអាចធ្វើដំណើរចេញទៅណារួច។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះនិងទាហានជាច្រើននាក់នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី់ ប្រភព៖ Channel News Asia    

    August 14, 2026
  • អន្តរជាតិ

    អាមេរិក៖ តុលាការអាមេរិកបានចោទប្រកាន់មនុស្ស ១១នាក់ ពាក់ព័ន្ធនឹងបណ្តាញរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីរត់ការយកជនបរទេសទៅរស់នៅដោយស្របច្បាប់ក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែសីហា។ នៅក្នុងចំណោមមនុស្សទាំង ១១នាក់នោះ គឺមាន ៦នាក់ជាអ្នកសម្របសម្រួលដោយផ្ទាល់ និង ៥នាក់ផ្សេងទៀតគឺជាផ្សំគំនិត ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញឡើយ។ បើតាមក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា បណ្តាញរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនេះបានដំណើរការអស់រយៈពេលប្រហែល ១០ឆ្នាំមកហើយ និងបានរៀបចំឱ្យមានអាពាហ៍ពិពាហ៍ក្លែងក្លាយប្រមាណជា ១,០០០ករណីផងដែរ។ នៅក្នុងដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយនេះ គឺជនបរទេសម្នាក់ត្រូវបង់ប្រាក់ចំនួន ១០០,០០០ដុល្លារ ឱ្យទៅក្រុមអ្នកសម្របសម្រួល ខណៈដែលពលរដ្ឋអាមេរិកដែលយល់ព្រមរៀបការក្លែងក្លាយនឹងទទួលប្រាក់ចំនួន ៣០,០០០ ដុល្លារ។ ប្រភពខាងលើបានបន្តថា ចំពោះក្រុមជនបរទេសដែលស្វែងរកសេវារត់ការប្រភេទនេះគឺភាគច្រើនជាជនជាតិចិន៕ អត្ថបទ៖ ភក្តី ប្រភព៖  The

    August 13, 2026
  • អន្តរជាតិ

    អាមេរិក៖ ទាហានអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងស្រុក Bell រដ្ឋធានី Austin ភាគខាងជើងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ បើតាមលោក Greg Abbott អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារប្រភេទ AH-64 ហើយការធ្លាក់នេះបានកើតឡើងនៅក្នុងអំឡុងពេលនៃប្រតិបត្តិការណ៍ហោះហើរមួយ ដែលមានឈ្មោះថា  Fort Hood។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 13, 2026
  • អន្តរជាតិ

    កូឡុំប៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសកូឡុំប៊ីបានកើតឡើងដល់ ២៤១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសាព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២​ ខែសីហា។ ទន្ទឹមគ្នានេះតួលេខអ្នករងរបួសវិញក៏បានកើតឡើងដល់ជាង ១,៦០០នាក់ផងដែរ។ គួររម្លឹកជូនថា ​​​កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ ទីក្រុង Pereira ដែលស្ថិតនៅភាគលិច នៃប្រទេសកូឡុំប៊ី បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ និងបណ្តាលឱ្យមានអគារតូចធំជាច្រើនត្រូវដួលរលំ។ គិតរហូតមកទល់នឹងពេលនេះ ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដូចនេះតួលេខជនរងគ្រោះអាចនឹងបន្តកើនឡើងផងដែរ៕ ​​ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 12, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ម្នាក់ ដែលបានបើកបរធ្វើឱ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងជួបគ្រោះថ្នាក់កាលពីសប្តាហ៍មុនត្រូវបានតេស្តវិជ្ជមានប្រើប្រាស់កញ្ឆា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅក្នុងថ្ងៃទី៤ ខែសីហា ដែលជាជើងហោះហើរលេខ AI2379 មានទិសដៅធ្វើដំណើរចេញពីក្រុង Phuket ប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា យន្តហោះដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Airbus SE A320 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៣៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៨នាក់។ ចំពោះគ្រោះថ្នាក់ជាក់ស្តែងវិញគឺបានកើតឡើងនៅពេលដែលយន្តហោះរៀបនឹងចុះចតក្នុងព្រលានយន្តហោះទៅហើយ ពោលគឺនៅពេលយន្តហោះស្ថិតនៅរយៈកម្ពស់ ៩០ម៉ែត្រពីដី

    August 12, 2026
  • PR

    បដិវត្តន៍រថយន្តអគ្គិសនីដែលជាម៉ាកយីហោរបស់ប្រទេសចិនបានបន្តចរាចរណ៏នៅកម្ពុជាជាច្រើនម៉ាក។ ប្រសិនបើអ្នកបានដើរចូលទៅហាងលក់រថយន្តណាមួយ ឬ អូសមើលប្រព័ន្ធផ្សព្វផ្សាយលើបណ្តាយសង្គមរយៈពេលត្រឹមតែប្រាំនាទី នោះអ្នកនឹងឃើញរថយន្តអគ្គិសនីប្រភេទ SUV និងរថយន្ត Sedan ដ៏ប្រណីតៗជាច្រើនដែលមានលក្ខណៈពិសេសបច្ចេកវិទ្យាទំនើប ក្នុងតម្លៃក៏សមរម្យមិនធ្លាប់មានបើប្រៀបកាលពីមួយទសវត្សរ៍មុន។ រថយន្តជាច្រើនម៉ូឌែលដែលមាននៅលើទីផ្សារកម្ពុជាគឺពិតជាគួរឱ្យចាប់អារម្មណ៏ និងមានលក្ខណៈបច្ចេកទេសគួរឱ្យទាក់ទាញ។ តែនៅពីក្រោយភាពទាក់ទាញនេះ គឺមានរឿងមួយដែលអាចធ្វើឱ្យខាតរាប់ម៉ឺនដុល្លារ នោះគឺ “ពេលទិញហើយមានបញ្ហា តើអ្នកណាគេជាអ្នកទទួលខុសត្រូវ ប្រសិនបើគ្មានមជ្ឃមណ្ឌលថែទាំឬជួសជុលផ្លូវការ?” ក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ចម្លើយនោះគឺអាស្រ័យទៅលើម៉ាកយីហោ ឬ ក្រុមហ៊ុនរថយន្តដែលអ្នកបានទិញ ដែលអាចមានសំនួរថា “តើមានក្រុមការងារបច្ចេកទេសជំនាញជាមួយប្រព័ន្ធវិភាគកំហូចរថយន្តពេលមានបញ្ហាផ្ទាល់ឬទេ” ឬ “មានលេខទូរសព្ទដែលអាចទាក់ទងពេលរថយន្តមានបញ្ហាដែរឬទេ” ដែលមានន័យថាការទិញរថយន្តពីក្រុមហ៊ុនមិនផ្លូវការគឺប្រឈមនឹងបញ្ហាទាំងអស់នេះ។ ដោយ រថយន្ត IM Motors ៖ គឺមានក្រុមហ៊ុននាំចូលនិងចែកចាយជាផ្លូវការដោយ TF

    August 11, 2026
  • អន្តរជាតិ

    កូឡុំប៊ី៖ ប្រទេសកូឡុំប៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ នេះបើយោងតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១១ ខែសីហា។ ភ្លាមៗក្រោយកើតមានហេតុការណ៍រញ្ជួយដី គេបានរកឃើញមនុស្សចំនួន ១៣២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ៤៨០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ បើតាមអាជ្ញាធរកូឡុំប៊ីបានបញ្ជាក់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ព្រោះថាគិតត្រឹមពេលនេះក៏នៅមានមនុស្សមួយចំនួនកំពុងកប់ជាប់នៅក្រោមគំនរបាក់បែកផងដែរ។ បើតាមលោក León Fabio Marín Moncada ដែលជាអភិបាលក្រុង Pereira បានឱ្យដឹងថា គ្រោះរញ្ជួយខាងលើនេះគឺជាគ្រោះថ្នាក់ដ៏ធំមិនធ្លាប់កើតមាននៅក្នុងទីក្រុង Pereira នោះទេក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ហើយ​នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរកូឡុំប៊ីក៏បានដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    August 11, 2026
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលភ្លៀងមូសុងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០​ ខែសីហា។ ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គ្រោះធម្មជាតិខាងលើក៏បានបណ្តាលឱ្យមនុស្សចំនួន ៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់គ្នាមកហើយនៅក្នុងខេត្តចំនួន ៣៣ ហើយបានបណ្តាលឱ្យតំបន់មួយចំនួនត្រូវប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង និងបញ្ហបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ លោកប្រធានាធិបតី Ferdinand Marcos Jr បានអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនធ្វើការងារពីផ្ទះ ហើយសាលារៀនមួយចំនួនក៏អាចប្តូររបៀបសិក្សាទៅតាមប្រព័ន្ធ Online បានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 10, 2026
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានជម្លៀលពលរដ្ឋជាង ១លាននាក់ចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Dolphin នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១០ ខែសីហា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺតំបន់ភាគខាងកើតប្រទេសចិន ដែលរួមមានខេត្ត Shandong ខេត្តHenan ខេត្ត Hubei  ខេត្ត Anhui  ខេត្ត Jiangsu ខេត្ត Zhejiang និងព្រមទាំងទីក្រុងសៀងហៃ ផងដែរ។ ក្រៅតែពីបានជម្លៀសពលរដ្ឋជាង ១លាននាក់ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នហើយ អាជ្ញាធរចិនក៏បានសម្រេចលុបចោលមធ្យោបាយធ្វើដំណើរក្នុងតំបន់ខាងលើយ៉ាងច្រើនផងដែរ ដោយក្នុងនោះគ្រាន់តែនៅក្នុងទីក្រុងសៀងហៃតែមួយ គឺមានការលុបចោលជើងហោះហើររហូតដល់ជាង ១,៤០០ជើង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះទីហ្វុង Dolphin កំពុងបោកបក់ក្នុងល្បឿន ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបណ្តាលឱ្យមានមនុស្ស

    August 10, 2026