Khmernote
  • តារា

    ជារឿងមួយគួរឲ្យអាណិតអាសូរ ដោយតារាកំប្លែង នាយ ប៉ោយ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតខូចក្រលៀនទាំងពីរ ត្រូវចំណាយថវិកាច្រើន ខណៈដែលមានជីវភាពខ្វះខាត។ នេះបើយោងតាមការសម្ភាសន៍របស់ផេក សិល្បករកម្ពុជា នាយប៉ោយ ត្រូវទៅលាងឈាមមួយអាទិត្យ២ដង ហើយម្តងនោះត្រូវចំណាយខ្ទង់១០០ដុល្លារ នាយ ប៉ោយ បាននាយចាបចៀន ជួយអោយបានសម្តែងក្នុង កម្មវិធី​ផ្ទះ​សំណើច គ្រាន់បានថវិកាបន្តិចបន្តួចផ្សំគ្នាបានមួយពេលៗយកទៅព្យាបាលជម្ងឺ។ ដោយមានក្តីអាណិត នាយ ចាប ចៀន បានសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែន មេត្តាដល់តារាកំប្លែង នាយ ប៉ោយផង លោកថាមិនមែនសុំជាថវិកាអ្វីទេ គ្រាន់តែសុំអោយសម្តេចតេជោ ជួយអន្តរាគមស្វែងរកមន្ទីរពេទ្យណាដែលអាចជួយអោយ នាយប៉ោយ កាត់បន្ថយថវិកាក្នុងការលាងឈាម។ ដោយផេក

    February 17, 2020
  • សង្គម

    កំពូលភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា បង្ហាញពីសម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យនោះ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំមួយនេះ។ ជាពិសេសថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបន្ទាប់ពីមានលោកតាវ័យជាង៨០ឆ្នាំ ជាមនុស្សមានវ័យចំណាស់ជាងគេ និងកុមារីអាយុ៥ឆ្នាំ មានអាយុក្មេងជាងគេ បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ដោយលោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “ចែករំលែកឲ្យផ្អើលមួយបងប្អូន មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ៥ឆ្នាំ ដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។ ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ។ មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?”៕

    February 17, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-កប៉ាលទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សំចតនៅក្នុងសមុទ្រខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៧កុម្ភៈ២០២០នេះ។ មន្ត្រីសមត្ថកិច្ចនៅកំពង់ផែបានឲ្យដឹងថា នៅលើនាវានេះមិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ និងថានាវានេះអាជ្ញាធរមិនទាន់អនុញ្ញាតអោយចូលចតនៅចំណតកំពងផែនៅឡើយ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជាយកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគ COVID-19 ជាមុនសិន និងថា ប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានសញ្ញាសង្សយ័ពីមេរោគ ទើបអជ្ញាធរអនុញ្ញាតអោយចូលចតដល់ចំណតកំពង់ផែ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    February 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើកបំពានភ្លើងស្តុបក្រហម​ ហើយអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន

    February 17, 2020
  • ព័ត៌មានជាតិ

    នាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំ ដើម្បីជួយសម្រួលដល់ការលក់ដូររបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការលក់ធ្លាក់ចុះយ៉ាងគំហុក។ មុននេះបន្តិចលោកអភិបាលស្រុក បានបង្ហោះឲ្យដឹងថា៖ គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។ ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៏កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោនតៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖ – ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ (ពិសី)

    February 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើកបំពានភ្លើងស្តុបក្រហម​ ហើយអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។ ក្រោយកើតមានបុរសបើករថយន្តកាមេរីបានលុតជង្គង់សំពះសុំទោសលោកឧកញ៉ា​ ឌួង​ ឆាយ​ ព្រមទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដើម្បីឲ្យលោកឧកញ៉ាលើកលែងទោស

    February 16, 2020
  • ព័ត៌មានជាតិ

    នាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំ ដើម្បីជួយសម្រួលដល់ការលក់ដូររបស់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការលក់ធ្លាក់ចុះយ៉ាងគំហុក ដោយលោក ឃឹម ហ្វីណង់ បានឲ្យដឹងដូច្នេះថា៖ “សូមជួយចែករំលែកពត៌មាននេះផង! ខ្ញុំមិនអាចអោបដៃឈរមើលសហគមន៏កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្ហាញសណ្តានចិត្តចូលរួមជួយតាមលទ្ធភាពក្នុងគ្រាលំបាកនេះ។ ជាធម្មតា ទីផ្សារត្រសក់ផ្អែមនេះត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផល ហើយប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ហើយពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជនិងកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។ ខ្ញុំបានសម្របសម្រួលរៀបចំអោយមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយពីសំណាក់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប

    February 16, 2020
  • PR

    ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជានឹងចាប់បើកដំណើរការនៅផ្សារទំនើប Aeon 1 ភ្នំពេញ។ realme គឺជាម៉ាកបចេ្ជកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក ។ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ៣និងលេខ៤នៅក្នុងទីផ្សារ។ ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជនដែលចាប់បើកនៅផ្សារទំនើបAeonភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់និងដាក់លក់នោះទេ។ក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផលloT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀកTWSដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។ ក្រុមការងារ realmeបានប្រាប់អោយដឹងថា “ចាប់តាំងពី realme បានចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម បានសួរថាតើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរស័ព្ទrealmeបាន? ហើយដើម្បីដោះស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់realmeក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា

    February 16, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស ជុំវិញករណី ដែលប្រទេសម៉ាឡេស៊ីអះអាងថារកឃើញស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ក្រោយស្ត្រីរូបនោះបានចាកចេញពីប្រទេសកម្ពុជា ដោយក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា ក្រសួងបានធ្វើការទំនាក់ទំនងយ៉ាងជិតស្និតតាមបណ្តាញព័ត៌មាននិយ័តកម្មសុខភាពអន្តរជាតិ២០០៥ (IHR 2005) របស់អង្គការសុខភាពពិភពលោក ដោយមានការពិភាក្សាគ្នាជាមួយអង្គសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ហើយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីមានការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវលទ្ធផល ដែលបានប្រកាសចេញដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីកាលពីយប់មិញ ដែលក្រសួងសុខាភិបាលកម្ពុជាបានសង្កេតឃើញមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានក្នុងប្រទេស ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃលទ្ធផលធ្វើតេស្តលើស្ត្រីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នក្រសួងក៏កំពុងតែធ្វើការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គល ដែលមានវីរុសកូរ៉ូណាថ្មី (COVID-19) ក្នុងចំណោមអ្នកទេសចរណ៍ ដែលនឹងត្រូវបន្តដំណើរតាមជើងហោះហើរនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះផងដែរ។

    February 16, 2020
  • អន្តរជាតិ

    គូស្វាមីជនជាតិអាមេរិក ២នាក់ដែលបានចាកចេញពីនាវាយក្ស Westerdam ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ធ្វើការឃាត់ទុកក្រោយរកឃើញរោគសញ្ញានៃវ៉ីរួស COVID-19 តែដោយសារប្រតិកម្មពី កម្ពុជា ក៏ដូចជាគណៈគ្រប់គ្រងនាវា Westerdam ពេលនេះភាគី ម៉ាឡេស៊ី បានសម្រេចចិត្តធ្វើតេស្តម្តងទៀតលើអ្នកទាំង២។ តាមការចុះផ្សាយរបស់កាសែត channelnewsasia និងកាសែត CNBC នៅព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះបានអោយដឹងថា ម៉ាឡេស៊ី កំពុងរង់ចាំលទ្ធផល តេស្តលើស្ត្រី វ័យ ៨៣ឆ្នាំ រូបនោះ ខណៈពេលដែល ស្វាមីរបស់ស្ត្រីរូបនេះ ត្រូវបានគេរកឃើញរោគសញ្ញាដូចគ្នា ប៉ុន្តែលទ្ធផលតេស្ត ចេញមកគឺអវិជ្ជមាន ពោលគឺគ្មានផ្ទុកមេរោគ Covid-19

    February 16, 2020