Khmernote
  • អន្តរជាតិ

    បន្ទាប់ពីទទួលបានសំណើរពីកម្ពុជា ដោយស្នើអោយភាគី ម៉ាឡេស៊ី ធ្វើតេស្តម្តងទៀតលើស្ត្រីម្នាក់ដែលបានចាកចេញពីនាវា Westerdam និងបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ក្រោយពេលដែលការធ្វើតេស្តលើកទី១ រកឃើញថាគាត់មានឆ្លងមេរោគ COVID-19។ បើតាមការចុះផ្សាយរបស់កាសែត channelnewsasia បានចុះផ្សាយថា ពេលនេះភាគី ម៉ាឡេស៊ី បានធ្វើតេស្តលើស្ត្រីរូបនោះម្តងទៀតហើយ ដោយពេលនេះគេកំពុងរង់ចាំលទ្ធផល។ គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានព័ត៌មានពីម៉ាឡេស៊ី ភ្លាមក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា អ្នកដំណើរទាំងអស់នៅលើនាវា Westerdam សុទ្ធតែទទួលបានការពិនិត្យ យ៉ាងម៉ត់ចត់ជាមួយនឹង អង្គការសុខភាពពិភពលោក និងអង្គការ USCDC របស់អាមេរិក តាមស្តង់ដារបច្ចេកទេស និងនិយត័កម្មសុខភាព របស់អង្គការសុខភាពពិភពលោក៕

    February 16, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រុម ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងឈ្មោះ Costa Fortuna របស់ប្រទេសអ៊ីតាលី បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨ និង១០នាទីព្រឹក ហើយនឹងចាកចេញទៅវិញនៅម៉ោង ១៩ និង០០ យប់​នេះ​ ដោយនៅលើនាវានោះមានភ្ញៀវទេសចរណ៍ចំនួន ២ ១០១នាក់ មាន៥១សញ្ជាតិ នាវិកចំនួន ៩៩៤នាក់ មាន៣៩សញ្ជាតិ។ នាវាទេសចរណ៍ខ្នាតយក្សនេះ មានបណ្តោយប្រវែង ២៧២,១៥ ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ និងមានជម្រៅ ៨ម៉ែត្រ ធ្វើដំណើរមកពីប្រទសថៃ

    February 16, 2020
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានរកឃើញវិធីថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងទឹកដីខ្លួន។ នៅឯនាយឆ្នេរសមុទ្រជប៉ុន មានអ្នកដំណើរ និងនាវិកជាង ៣ ៥០០ នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកអស់រយៈពេលជាងមួយសប្តាហ៍នៅលើនាវា Princess Cruises ដែលមានមនុស្សយ៉ាងហោចណាស់ចំនួន១៧០ករណីបានឆ្លងវីរុសកូរ៉ូណា COVID-19។ បើតាមការកំណត់ ដំណើរកំសាន្តនៅលើនាវានោះត្រូវបានបញ្ចប់តាំងពី១០ថ្ងៃមុនម្ល៉េះ ប៉ុន្តែចាប់តាំងពីមន្រ្តីសុខាភិបាលជប៉ុនបានរកឃើញករណីជាច្រើននៃវីរុសកូរ៉ូណានៅពេលនាវានោះមក អ្នកដំណើរទាំងអស់នៅលើនាវាត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅលើនាវា។ កាលពីថ្ងៃសុក្រកន្លងទៅ អ្នកដំណើរនៅលើនាវាទទួលបាន iPhone ចំនួន ២,០០០ គ្រឿង រឺក្នុងមួយកាប៊ីនបាន iPhone មួយគ្រឿង ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ការងា រនិងសុខុមាលភាពជប៉ុន និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank ដែល iPhone ទាំងនោះបានបញ្ចូលកម្មវិធីពិសេសមួយចំនួនមកស្រាប់

    February 16, 2020
  • ព័ត៌មានជាតិ

    ក្រោយពេលដែលភាគីម៉ាឡេស៊ីបានប្រកាសព័ត៌មានស្តីពីលទ្ធផលធ្វើតេស្តលើស្ត្រីជនជាតិអាមេរិកម្នាក់ដែលចាកចេញពីនាវា Westerdam ហើយរកឃើញថាមានមេរោគ Coronavirus រឺ COVID-19 នោះពេលនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការភ្លាមៗឆ្លើយតបនឹងព័ត៌មាននេះដោយ ភាគីកម្ពុជា ស្នើរអោយភាគី ម៉ាឡេស៊ី ពិនិត្យឡើងវិញ នូវស្ត្រីជនជាតិអេមេរិក ដែលបានចាកចេញពីនាវា Westerdam ទៅកាន់ប្រទេសម៉ាឡេស៊ី នោះ។   សេចក្តីប្រកាសព័តមាន មានដូចខាងក្រោម៖

    February 16, 2020
  • អន្តរជាតិ

    ក្រោយពេលដែលភាគីម៉ាឡេស៊ីបានប្រកាសព័ត៌មានស្តីពីលទ្ធផលធ្វើតេស្តលើស្ត្រីជនជាតិអាមេរិកម្នាក់ដែលចាកចេញពីនាវា Westerdam ហើយរកឃើញថាមានមេរោគ Coronavirus រឺ COVID-19 នោះពេលនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការភ្លាមៗឆ្លើយតបនឹងព័ត៌មាននេះដោយ ភាគីកម្ពុជា ស្នើរអោយភាគី ម៉ាឡេស៊ី ពិនិត្យឡើងវិញ នូវស្ត្រីជនជាតិអេមេរិក ដែលបានចាកចេញពីនាវា Westerdam ទៅកាន់ប្រទេសម៉ាឡេស៊ី នោះ។ សេចក្តីប្រកាសព័តមាន មានដូចខាងក្រោម៖

    February 15, 2020
  • ព័ត៌មានជាតិ

    យោងតាមការប្រកាសរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក ។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។ សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។ ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម៕ ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    February 15, 2020
  • ព័ត៌មានជាតិ

    យោងតាមរយៈលិខិតចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតកោតសរសើរមួយច្បាប់តាមរយៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងលិខិតនោះបានសរសេរថា៖ «ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាកនៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ

    February 15, 2020
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល ​បាន​រៀប​ចំ​ក្បួន​ដង្ហែ​ពានរង្វាន់​ទីក្រុង​​ទេសចរណ៌ស្អាតលំដាប់​អាស៊ាន​យ៉ាងអធិកអធម ក្រោមវត្តមានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់។ ​អភិបាលខេត្ត​កណ្ដាល បានថ្លែងក្នុងឱកាសពិធីដង្ហែនេះថា នេះជា​មោទកភាព​មួយដែល​ក្រុង​តាខ្មៅ ទទួល​ជ័យលាភី​ទីក្រុងទេសចរណ៌ស្អាត​អាស៊ាន ​ពី​ទីក្រុង​ដា​រូ​ដា​ឡា​ម ប្រទេស​ព្រុយ​ណេ។ សូមរំលឹកថាទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ រួមមាន ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទីក្រុងកំពត និងទីក្រុងតាខ្មៅ បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធី​ចែក​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ នាឱកាស​​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ។ ពានរង្វាន់​ក្នុង​ការ​ប្រឡង​ប្រណាំង​ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ានគឺ​គ្រប់​សង្កាត់​ទាំង​១០ ​ក្នុង​ក្រុង​តាខ្មៅ​បាន​ចូលរួម​រៀបចំ

    February 15, 2020
  • ព័ត៌មានជាតិ

    នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាង លិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។ ក្រៅពីនោះ ក្រុមការងារក៏មមាញឹកក្នុងការត្រៀមរៀបចំផ្ទាំងរូបថតបង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុង រយៈពេល២៥ឆ្នាំកន្លងមកនេះទាំងការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយ ដ្ឋានអង្គរ ដើម្បីតាំងបង្ហាញជូនសាធារណជនទស្សនាកម្សាន្តនិងស្វែងយល់។ អាជ្ញាធរជាតិអប្សរា សូមស្វាគមន៍ភ្ញៀវជាតិ- អន្តរជាតិក្នុងការចូលរួមទស្សនាពីសមិទ្ធផលការងាររយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកនៅថ្ងៃទី១៩ ក៏មានរៀបចំពិធី រាប់បាត្រព្រះសង្ឃចំនួន១២៥

    February 15, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ កងកម្លាំងយោធាម្នាក់ ជាន់មីនផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម នៅពេលកំពុងដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅ​ចំណុច​ខាងត្បូង​អន្លុង​រាំង​ជើងភ្នំ​៥០០​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះមានឈ្មោះ ជិត ហាត់ មេក្រុមកងអនុសេនាធំទី៣ ក្នុងអង្គភាពវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ទៅតាមប្រពៃណី៕ ប្រភព៖ អាជ្ញាធរមីន

    February 15, 2020