Khmernote
  • សិល្បៈ

    សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងបែបដំណើរកម្សាន្ត ការផ្សេងព្រេងពីកន្លែងមួយទៅកន្លែងមួយដែលពោរពេញទៅដោយឧបសគ្គពិបាកៗ និង ឆ្លងកាត់គ្រោះថ្នាក់ជាច្រើននោះ អ្នកនឹងពេញចិត្តជាក់ជាមិនខានជាមួយនឹងរឿង “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ដែលសាច់រឿងនេះគឺពិតជាល្អមើលលើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត។ ក្នុងរឿងមួយនេះ គឺគេនិយាយអំពីសាច់រឿងដោយផ្អែកលើប្រលោមលោករឿងនិទានរបស់លោក Jack London ដែលជាការធ្វើដំណើរផ្សេងព្រេងរវាងបុរសចំណាស់ម្នាក់បានធ្វើដំណើរផ្សេងព្រេងឆ្លងកាត់ភ្នំទឹកកកដ៏គ្រោះថ្នាក់ បន្ទាប់មកគាត់ក៏បានជួបនឹងសត្វឆ្កែដ៏ឆ្លាតមួយក្បាលដែលត្រូវបានវង្វេងអណ្តែតរសាត់ចេញពីផ្ទះយ៉ាងឆ្ងាយដែលបានធ្វើឲ្យពួកគេស្គាល់គ្នា និងប្រែក្លាយជាមិត្តភក្តិដ៏ល្អមួយ រួចហើយពួកគេក៏បន្តដំណើរផ្សេងព្រេងជាមួយគ្នាទៅដល់គោលដៅចុងក្រោយរបស់ពួកគេបានយ៉ាងជោគជ័យ និង សប្បាយចិត្តខ្លាំងបំផុត។ ជាមួយនឹងការធ្វើដំណើរផ្សេងព្រេងដ៏ក្នុងខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន”នេះ នឹងធ្វើឲ្យអ្នកទស្សនាទាំងអស់នឹងទទួលបានអារម្មណ៍រីករាយ សប្បាយ និងចង់តាមដានទស្សនាតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថា តើខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ល្អមើលយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងពេលឆាប់ៗនេះ! ចុចទីនេះដើម្បីទស្សនា trailer ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ

    February 19, 2020
  • បច្ចេកវិទ្យា

    ម៉ា​ឡេ​ស៊ី​៖ ក្រុមហ៊ុន Innity ដែល​ផ្តល់​នៅ​សេវាកម្ម​ខាង អន​ឡាញ បាន​បញ្ជាក់​ថា​លោក Janus David នឹង​ត្រូវ​កាន់​ដំណែង​ជា​អ្នក​គ្រប់ គ្រង​ប្រទេស​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ​។ លោក David (​ក្នុង​រូប​) បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន innity កាលពី​ឆ្នាំ​២០១៧ ជា​ជំនួយការ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី មុន​នឹង​គាត់​ត្រូវ​បាន​តែងតាំង​ជា អ្នក​គ្រប់​គ្រង់​តំណាង​នៅ​ប្រទេស​កម្ពុជា ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៨​។ នៅ​ក្នុង​តំណែង​ថ្មី លោក David ត្រូវ​រាយការណ៍​ផ្ទាល់​ទៅ​កាន់​លោក Fabian Looa ដែល​ជា COO នឹង​សហ​ស្ថាបនិក​។ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង់​ដំណើរការ​ក្រុមហ៊ុន Innity

    February 19, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ ថៃ ស្រីនាង ត្រូវបានមហាជនជាច្រើនបានស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្ផស្ស និងតែងតែ live វីដេអូលក់ បង្ហោះរូបភាពលក់រ៉ូបរាត្រី បង្ហាញភាពស៊ិចស៊ីបញ្ចេញសាច់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី១ នាំមកអប់រំ​ហេីយ​ ហើយអ្នកលក់រ៉ូបរាត្រីរូបនេះក៏យល់ព្រមទទួលស្គាល់កំហុស​រឿងឡាយ​វិដេអូ​ Sexy ហួសហេតុ​ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនត្រូវឌឺដងតាមបណ្តាញតទៅទៀត។ សូមរំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ព្រោះវាអាចនាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គមបច្ចុប្បន្ន និង ប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរផងដែរ៕

    February 19, 2020
  • ព័ត៌មានជាតិ

    សហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះ ប៉ុន្តែក៏ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំនៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប។ អ្វីដែលគួរឲ្យកោតសរសើរនោះ ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានចូលរួមជួយគាំទ្រដោយបានទិញត្រសក់ផ្អែមចំនួន១០០០គីឡូ នេះបើយោងតាមការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ ដោយលោកជំទាវ អ៊ូ ធីតាពៅ បានជួយទិញចំនួន១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។ ក្នុងនោះផងដែរ លោកជំទាវ អ៊ូ ធីតាពៅ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា​៖ “ជួយគាំទ្រពួកគាត់ផង ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង!

    February 19, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ សហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម បានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក នេះបើយោងតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុករួចអស់ហើយ។ លោកបានឲ្យដឹងថាគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក ដំបូងឡើងគ្រោងទុកថានឹងលក់រហូតដល់ថ្ងៃទី២៦កុម្ភៈ ប៉ុន្តែក៏បញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយសារតែតម្រូវការដ៏ច្រើនលើសលុបនិងគួរអោយស្មានមិនដល់នេះ។ លោក ឃឹម ហ្វីណង់ បានថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។ លោកថានេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រី ត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប។ លោកបានសង្កត់ធ្ងន់ថា៖ “បញ្ហាកសិកម្ម ជាទូទៅគឺជារឿងធំហើយស្មុគស្មាញ រួមទាំងមានបញ្ហាប្រឈមនិងមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ហើយក៏មិនអាចនឹងងាយដោះស្រាយភ្លាមៗដូចករណីនេះដែរ។ ដំណោះស្រាយលើកនេះគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន

    February 19, 2020
  • បច្ចេកវិទ្យា

    ទោះបីជាមិនទាន់ផ្លូវការនៅឡើយក្តី ប៉ុន្តែគេជឿជាក់ថា iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយនឹងកាម៉េរាដល់ទៅ៣គ្រាប់ពីខាងក្រោយដូចទៅនឹងម៉ូដែល iPhone 11 Pro ដែរ។ បច្ចេកវិទ្យា premium iOS tablet ក៏ត្រូវបានគេដឹងដែរថា នឹងដាក់បញ្ចូលទៅជាមួយដែរ។ នេះមានន័យថា iPad Pro ជំនាន់ថ្មីនេះនឹងមានកាម៉េរាទំហំ 12MP wide មួយគ្រាប់កាម៉េរា 12MP telephoto មួយគ្រាប់ និង 12MP ultra-wide មួយគ្រាប់ផងដែរ។ sensor ប្រភេទ Time of Flight

    February 19, 2020
  • PR

    សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។ យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖ 1. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED

    February 19, 2020
  • PR

    កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2020 នៅឯទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញឯណោះ realme ដែលជាម៉ាកស្មាតហ្វូនដែលពង្រីកវិសាលភាពរីកចម្រើនលឿនបំផុតបានប្រកាសជា ផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែត ក្នុងប្រធានបទគោលគឺ“ល្បឿននៃអនាគត” នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញនៅម៉ោង 10:00 ព្រឹកនៅថ្ងៃទី ២៤ ខែកុម្ភៈ (UTC + 01: 00) ឆាប់ៗនេះ។ ស្មាតហ្វូនស៊េរី 5G ដំបូង បង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ គេហទំព័រ នៅពេលឆាប់ៗនេះ។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់នឹងចាប់ផ្តើមនៅម៉ោង 10:00

    February 19, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖​ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទមន្ទីរពេទ្យឈ្មោះ “ថៃ ខាង” ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជារបស់ជនជាតិចិន ក្រោយពីអាជ្ញាធររកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល ព្រមទាំងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ទៅកាន់អ្នកជំងឺដែលបានចូលពិនិត្យ។ ដោយកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅមន្ទីរពេទ្យខាងលើដើម្បីពិនិត្យព្យាបាល ទាំងដែលមិនមានអាការៈក្តៅខ្លួនអ្វីនោះទេ ហើយមន្ទីរពេទ្យស្រាប់តែពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ ភ្លាមៗនោះអាជ្ញាធរក៏បានបញ្ជូនសំណាកជនជាតិចិននោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រប៉ុន្តែ លទ្ធផលអវិជ្ជមាន។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកទៀត ជនជាតិចិនដដែលក៏បានទៅមន្ទីរពេទ្យឈ្មោះ “ថៃ ខាង”

    February 19, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរលើនាវាវេសស្ទីដាម ដែលមានដូចខាងក្រោម៖ + សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេសស្ទីដាម នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួនន ៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។ + ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។ + គិតចាប់ពីថ្ងៃដែលវានានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងតែបំពេញកិច្ចការ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ

    February 19, 2020