Khmernote
  • ព័ត៌មានជាតិ

    ស្ត្រីម្នាក់ដែលបេីកបរម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ផ្អើលអស់មហាជននិងអ្នកសារព័ត៌មាន ក្រោយពេលមានរឿងនៅថ្ងៃទី១៧ ខែកុម្ភៈស្ត្រីរូបនេះបានទទួលសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណៈនូវការបេីកបរល្មេីសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វេីមកលេីសមត្ថកិច្ច។ សូមបញ្ជាក់ថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍​មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ២និង១០នាទីរសៀល​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដែលស្ថិតនៅចំណុចស្តុបដេអិន​ ក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Click ពណ៌ស​ មិនមានស្លាកលេខ​ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ​ ខណៈពេលនោះ​ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជេីងនៅគោលដៅទីនោះ​ បានហៅ​ ស្ត្រីខាងលេី​ ដើម្បីធ្វើការផាកពិន័យ​ ក៏មានការឈ្លោះប្រកែកគ្នា​ជាខ្លាំង​ រួចមក​

    February 19, 2020
  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាដែលអាចធ្វើឲ្យស្មាតហ្វូនទំហំអេក្រង់ធំប៉ុនថេប្លេតអាចក្លាយទៅជាទំហំ ដែលតូចល្មមអាចដាក់ចូលក្នុងហោប៉ាវបានគឺជាក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា ហើយជាក់ស្តែងចុងក្រោយនេះស្មាតហ្វូនម៉ូដែលបត់បានជាច្រើនរបស់ក្រុមហ៊ុនស្មាតហ្វូនទំនើបកំពុងបានក្លាយទៅជាគោលដៅនៃអតិថិជនទាំងឡាយលើទីផ្សារ។ កំពុងតែល្បីខ្លាំងបែបនេះសម្រាប់ស្មាតហ្វូនម៉ូដែលបត់បានពេលនេះគេជឿជាក់ថា ក្រុមហ៊ុន TCL កំពុងសំងំផលិតស្មាតហ្វូនថ្មីរបស់ខ្លួនដែលខុសពីម៉ូដែលទាំងនោះ។TCL នឹងប្រើប្រាស់បច្ចេកវិទ្យាអូសអេក្រង់ទាញចេញពីអេក្រង់ខ្លួនហើយក្លាយទៅជាកញ្ចក់ទំហំថេប្លេតជំនួសវិញ។ ព័ត៌មានចចាមអារ៉ាមមានទាំងរូបភាពទាំងស្រុងរបស់ TCL ជំនាន់ថ្មីនេះផងដែរ។ យើងអាចមើលឃើញថាវាមានរូបរាងជាស្មាតហ្វូនសាមញ្ញមួយនៅពេលដែលវាមិនទាន់ត្រូវបានអូសទាញចេញទៅថេប្លេត។ អេក្រង់អាចបញ្ជាក់ថា មានរាងកោងខ្លាំងនៅគែមហើយនៅជ្រុងស្តាំកែងខាងលើគឺជាកាម៉េរាភ្លោះនិងជាកន្លែងសម្រាប់ទាញអេក្រង់ទៅជាថេប្លេត។ អ្វីដែលគួរឲ្យឆ្ងល់នោះគឺថាមានការអះអាងថា ជាក់ស្តែង TCL មានផែនការរួចហើយក្នុងការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះនៅឯកម្មវិធី MWC ប៉ុន្តែដោយសារកម្មវិធីនេះត្រូវបានលប់ចោលទៅវិញក្នុងទីក្រុងបាសេឡូណាកាលពីសប្តាហ៍មុននៅមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើការប្រកាសសាជាថ្មីអំពីផែនការថ្មីរបស់ខ្លួននៅឡើយ៕ អត្ថបទ៖ ស៊ុនលី  

    February 19, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០៖ កក្រើកនោះកក្រើក… ល្បីនោះល្បី… មិនមែនតែកម្ពុជាយើងទេគឺទូទាំងពិភពលោកតែម្តង! ហើយបើនិយាយពីទីផ្សារ និងអ្នកនិយមគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជាវិញសឹងតែមិនបាច់និយាយ…គឺថាម្នាក់ៗសុទ្ធតែរំជើបរំជួល និងទប់ចិត្តមិនបានជាមួយស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra នេះខ្លាំងណាស់ជាពិសេសគឺការវិវត្តន៍ថ្មីនៃកាមេរ៉ា កម្រិត 108 មេហ្គាភិចសែល ដែលអាច Zoom បាន100 ដង និងថតវីដេអូបានកម្រិត 8K តែម្តង! ញាក់សាច់…ចង់បានអីទៀត? តែប៉ុណ្ណេះគឺកប់បាត់ទៅហើយ!! អូហ៎…! តែមិនទាន់អស់ទេ នៅមាន

    February 18, 2020
  • សង្គម

    ភ្នំពេញ៖ លោក ហ៊ុយ ​យ៉ាឡេង​ ដែល​ជា​ផលិតករ​ អ្នក​ដឹកនាំ​ និង​អ្នក​សម្ដែង​ ក្នុង​ខ្សែ​ភាពយន្ត​ “ដើម្បី​កូន” បានចូលរួមពិធីបុណ្យសព លោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូ ហើយត្រូវរថយន្តបុកឆក់យកជីវិតយ៉ាងអាណោចអាធ័ម។ លោក ហ៊ុយ ​យ៉ាឡេង​ បានសរសេររៀបរាប់ថា៖ “លោកតាធាក់ស៊ីក្លូឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ លោកតាប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៨៣ គឺស្ទើរមួយជីវិតហើយ ៣៧ឆ្នាំហើយដែលលោកតាមានជីវិតនៅលើដងផ្លូវជាមួយស៊ីក្លូមួយនេះ នៅលើលោកនេះគ្មានអ្នកណាចង់ក្រទេ។គាត់ប្រឹងតស៊ូណាស់ពេញមួយជីវិតនេះ មិនដែលបានរស់នៅស្រួលទេ តែសុំតែបានរស់នៅលើលោកីយ៍តែកម្មអប្រិយនៅលើទ្រូងផ្លូវឆក់យកជីវិតគាត់ កូនប្រុសស្លាប់មិនទាន់បាន១០០ថ្ងៃផង ពេលនេះពុកក៏លាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ បើបងប្អូនណាចង់ជួយគាត់សូមទាក់ទងទៅកូនគាត់ផ្ទាល់ចុះ ប្អូនឈ្មោះ

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកតាមនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់ អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជានេះ ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសូមជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្ត Mercedez Benz CLS550 ស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីរូបស្រស់វ័យក្មេង ២នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូ Zoomer X មួយគ្រឿងរបស់ស្ត្រីម្នាក់ ទើបចេញពីធ្វើការក្នុងផ្សារទំនើបអ៉ីអនទី១ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ចូលទៅក្លឹបកម្សាន្តមួយកន្លែង ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋឃើញ រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចឃាត់បានមកវិញ តែចុងក្រោយរថយន្តបង្ក នៅតែគេចវេះបាត់ មិនទទួលខុសត្រូវដដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវសបិទ កែងផ្លូវថ្មី (ក្រោយស្ថានទូតរុស្ស៊ី )

    February 18, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវវីដេអូមួយបង្ហាញសកម្មភាពដែលកង់បីឥណ្ឌា ជិះមិនប្រយ័ត្នបានងាកមកកៀររថយន្តLexus 570 របស់តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ នៅផ្នែកខាងស្ដាំ បណ្ដាលធ្វើឲ្យឆ្កូត ដោយហេតុការណ៍ នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សុគន្ធ ថេរ៉ាយុ បានសរសេររៀបរាប់ថា៖ “ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចជាមួយអ្នកបេីកតុកៗអស់ហ្នឹងទេ​ អាងអីលេីកដៃសំពះសុំទោស​ ឡានខ្ញុំពីរបីគ្រឿងហេីយលោកបងតុកៗកៅឆាយរហូត​ ឆ្ងល់បេីកបរគ្មានយកគ្រាប់ភ្នែកមេីលឆ្វេង​ ស្តាំ​ មេីលក្រោយខ្លះទេហី​ ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហេីយអោយអ្នកឯងបេីកប៉ះហេីយចេះតែលេីកដៃសំពះសុំទោសនោះទេ​”៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត និងគរុសិស្ស បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ ទាក់ទងនឹងជម្ងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សម្តេចតេជោ បានបញ្ជាក់ក្នុងន័យលេងសើចថា “ស្រុកខ្មែរអត់ទាន់កើតមានជំងឺ (កូរ៉ូណា) មួយទេ ប្រហែលដល់ថ្ងៃទី៣១

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ បុរសនារី៣នាក់ ទើបចេញពីក្លឹប បើករថយន្ត កាម៉ារី បាឡែន មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបររវល់ឱនរើសឆ្នាំង សាកទូរស័ព្ទ ក៏ជ្រុលទៅបុក បង្គោលខ្សែកាបអុបទិក បាក់អស់មួយដើម និងរុញផ្ទប់កង់បីឥណ្ឌាមួយគ្រឿងទៀត ចតលើចិញ្ចើមផ្លូវ រងការខូចខាត តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាត រថយន្ត និងកង់បី រួមទាំងបង្គោលភ្លើងប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចស្តុប វត្តលង្កា លើផ្លូវព្រះសីហនុ កែងផ្លូវបាស្ទ័រ(ផ្លូវ៥១) ក្នុងសង្កាត់ចតុមុខ

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសចំណាស់អាយុជិត៨០ឆ្នាំហើយ ដែលតែងតែប្រកបរបរធាក់ស៊ីក្លូផង រើសអេតចាយ ចិញ្ចឹមជីវិតប្រចាំថ្ងៃផង បានទទួលមរណៈភាពហើយ ខណៈពេលគាត់កំពុងធាក់ស៊ីក្លូ ដឹកសំបកកំប៉ុង និងដឹកស្ត្រីម្នាក់ធ្វើដំណើរឆ្លងផ្លូវ ស្រាប់តែត្រូវបានរថយន្ត(មិនចាំម៉ាក) បើកលឿនស្លេវទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីដែលជិះខាងមុខ ខ្ទាតដួលរបួសរលាត់ដៃរលាត់ជើង ចំណែកស៊ីក្លូខ្ទាតក្រឡាប់រាយប៉ាយ កំប៉ុងអេតចាយពេញផ្លូវ រីឯរថយន្តបើកអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ រហូតខ្ទាតចេញពីក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័មហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីស្ត្រីរងគ្រោះជាអ្នកជិះស៊ីក្លូរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបនាងបានដើរតាមផ្លូវ

    February 18, 2020