Lyda
  • អន្តរជាតិ

    ក្រសួង​សុខាភិបាលវៀតណាម​បាន​ស្នើ​ឱ្យមានការ​អនុវត្ត​ពន្ធ​អាករ​សម្រាប់​ភេសជ្ជៈ​ផ្អែម​ទាំងអស់ ដើម្បីឱ្យស្របតាម​ការណែនាំរបស់​អង្គការ​សុខភាព​ពិភពលោក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បាននិយាយថា ក្រសួងកំពុងស្នើឱ្យអនុវត្តការយកពន្ធគយ ដោយផ្អែកលើបរិមាណជាតិស្ករនៅក្នុង ១០០ មីលីលីត្រទឹក។ ការ​ស្នើ​នេះត្រូវបាន​ធ្វើ​ឡើង​ ខណៈ​ក្រសួង​ហិរញ្ញវត្ថុ​កំពុង​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធ​អាករ​សម្រាប់​ភេសជ្ជៈ​ផ្អែម។ លោកស្រីអនុប្រធានបាននិយាយថា វាគួរតែមានការចាត់ថ្នាក់កម្រិតជាតិស្ករឱ្យបានច្បាស់លាស់ ដែលមានន័យថា ជាតិស្ករកាន់តែច្រើន តម្លៃពន្ធក៏កាន់តែខ្ពស់។ លោកស្រីបាន​ស្នើ​ថា ភេសជ្ជៈ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្រោម​កម្រិត​ជាក់លាក់មួយ នឹង​មិន​ចាំបាច់​ត្រូវ​យក​ពន្ធ​បន្ថែមនោះទេ។ ក្រសួង​ក៏បាននិយាយដែរថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភេសជ្ជៈ​ផ្អែមមានការរីកលូតលាស់យ៉ាងខ្លាំង ហើយពួកគេរំពឹងថា ភេសជ្ជៈ​ទាំង​នេះ​នឹង​កើន​ឡើង​ពី ៣ ទៅ ៥% ​ក្នុង​រយៈ​ពេល

    March 24, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ The Thaiger បានឱ្យដឹងថា អ្នកប្រមូលទិញកាក់ និងក្រដាសប្រាក់ថៃមួយរូប បានប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់នឹងហ៊ានឱ្យថ្លៃរហូតដល់ទៅ ៣,០០០បាត នៅក្នុងមួយសន្លឹក។ ក្រដាសប្រាក់ ២០ បាតថ្មី ដែលបញ្ចេញឱ្យចរាចរកាលពីឆ្នាំមុន ត្រូវបានបោះពុម្ពដោយគ្មានបន្ទាត់បញ្ឈរនៅខាងឆ្វេង (ដូចក្នុងរូបខាងក្រោម) ហើយលោក Gig ដែលជាអ្នកប្រមូលទិញ នឹងផ្ដល់ជូនរហូតដល់ ៣,០០០បាត ទៅតាមស្ថានភាពក្រដាសនៅចាស់ ឬថ្មី។ លោក Gig បានប្រកាសរកក្រដាសប្រាក់ ២០បាត តាំងតែពីខែឧសភា ឆ្នាំមុន ដោយសារគាត់ដឹងថា ក្រដាសប្រាក់កម្រនេះនៅមានចរាចរ ហើយកាលពីខែមុន គាត់ក៏ធ្លាប់ប្រកាសឱ្យថ្លៃ ១,៥០០បាត

    March 24, 2023
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យដែលបានឆាបឆេះនៅឃ្លាំងស្តុកប្រេងឥណ្ឌូណេស៊ី គ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋ Pertamina កាលពីថ្ងៃទី០៣ ខែមីនា បានកើនឡើងដល់ ៣៣ នាក់ហើយ ខណៈជាង ១០ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមមន្ត្រីកំពូលបានអំពាវនាវឱ្យមានសវនកម្មលើបរិក្ខារថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីភ្លើងបានឆាបឆេះតំបន់លំនៅដ្ឋានក្បែរនោះ ដោយបានឆេះផ្ទះ និងឆេះរថយន្ត នៅក្បែរដេប៉ូក្នុងរដ្ឋធានីហ្សាការតា។ អាជ្ញាធរបានប្រកាសថា មនុស្សចំនួន ១៨ នាក់បានស្លាប់ នៅថ្ងៃបន្ទាប់ពីការឆាបឆេះ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    March 24, 2023
  • អន្តរជាតិ

    ប៉ូលីសកូរ៉េខាងត្បូងបាននិយាយថា លោក Do Kwon ដែលជាថៅកែគ្រីបតូដែលរត់គេចខ្លួន នៅពីក្រោយការដួលរលំនៃកាក់ terraUSD និង Luna ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ុងតេណេហ្គ្រោ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានចោទប្រកាន់ពីបទឆបោកដោយរដ្ឋអាជ្ញានៅសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំនេះ និយតករអាមេរិកបានចោទប្រកាន់លោក Kwon និងក្រុមហ៊ុនរបស់គាត់ Terraform Labs ពីបទរៀបចំការក្លែងបន្លំទ្រព្យសម្បត្តិគ្រីបតូតម្លៃរាប់ពាន់លានដុល្លារ។ ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ BBC ដើម្បីសុំការអត្ថាធិប្បាយទេ។ រំលឹកដែរថា អាជ្ញាធរកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Kwon កាលពីខែកញ្ញាឆ្នាំមុន ខណៈដែលពួកគេជឿថា Terraform Labs បានបំពានច្បាប់ទីផ្សារមូលធន។ ពួកគេ​បាន​គិត​ថា​ គាត់​នៅ​ប្រទេស​ស៊ែប៊ី ហើយ​ថែមទាំង​បាន​បញ្ជូន​មន្ត្រី​ទៅ​ទីក្រុង​បែលក្រាដ ​ដើម្បី​ចរចា​ដោយ​សារ​ប្រទេស​ទាំង

    March 24, 2023
  • អន្តរជាតិ

    វៀតណាម៖ គ្រួសារមួយនៅក្នុងសង្កាត់ទី៤ របស់ទីក្រុងហូជីមិញ ដែលមានចញ្ចឹមសត្វឆ្កែចំនួន ៨២ក្បាល ត្រូវបានអាជ្ញាធរពិន័យជាប្រាក់ ៦៤ លានដុង (២,៧០០ ដុល្លារអាមេរិក) ពីបទបំពុលបរិស្ថាន។ អាជ្ញាធរនៅមណ្ឌលទី៩ បាននិយាយថា ពួកគេបានសម្រេចចិត្តផាកពិន័យគ្រួសារ ដែលរស់នៅលើផ្លូវ Hoang Dieu ចំពោះការបង្ហូរទឹកស្អុយលើសពីចំនួនអនុញ្ញាតរហូតដល់ទៅ ១០ដង។ អាជ្ញាធរក៏បានជួលក្រុមហ៊ុនឯករាជ្យមួយ ដើម្បីប្រមូលសំណាកទឹកស្អុយដែលហូរចេញពីផ្ទះរបស់គ្រូសារនេះ។ ភាគច្រើននៃសត្វឆ្កែដែលកំពុងរស់នៅក្នុងផ្ទះទំហំ ២៦ ម៉ែត្រ​ការេនេះ គឺជាកូនឆ្កែ ឬឆ្កែឈឺដែលត្រូវបានគេបោះបង់ចោល។ អ្នកជិតខាង​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត​ទៅកាន់​អាជ្ញាធរ​ អំពី​ក្លិន សំឡេង និង​ការ​បញ្ចេញ​ទឹកស្អុយ​។ ទន្ទឹមនឹងនេះ គ្រួសារ​នេះ​ធ្លាប់​យក​លាមក​ឆ្កែ​ ​ទៅ​ដាក់​ក្នុងបណ្ដាញលូ​នៅ​មុខ​ផ្ទះ ដែលធ្វើឱ្យជះក្លិនអាក្រក់ទៅអ្នកជិតខាង។ យ៉ាងណាគេ​មិន​ដឹង​ច្បាស់​ថា

    March 23, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី ​គ្រោង​នឹងលុបចោលការដាក់ទោសពេញមួយជីវិត និង​ដកចេញនូវទោសប្រហា.រជីវិតចំនួន ៦ករណី ខណៈ​រដ្ឋាភិបាល​ថ្មីព្យាយាម​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌របស់ខ្លួន។ វិធានការនេះជាការពង្រីកលើផែនការមុនៗ ដើម្បីបញ្ចប់ការកាត់ទោសប្រហា.រជីវិតជាកាតព្វកិច្ច ដោយអនុញ្ញាតឱ្យចៅក្រមអាចដាក់ទណ្ឌកម្មផ្សេងជំនួសវិញ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Azalina Othman Said បានប្រាប់ព្រឹទ្ធសភាក្នុងទីក្រុងកូឡាឡាំពួរ នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្ដីព្រាងច្បាប់ថ្មីនឹងត្រូវដាក់លើតុសភា នៅថ្ងៃទី២៧ ខែមីនា ឆាប់ៗនេះ។ បទល្មើសចំនួន ៣៤ រួមមានឃាតកម្ម ការជួញដូរគ្រឿង.ញៀន និងអំពើភេរវ.កម្ម បច្ចុប្បន្នត្រូវបានផ្តន្ទាទោសប្រហា.រជីវិតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ (ស្ថិតក្នុងការរង់ចាំ) ហើយអ្នកទោសចំនួន ១១នាក់ ក្នុងចំណោមពួកគេ នឹងត្រូវកាត់ទោសប្រហា.រជីវិតជាកាតព្វកិច្ច។ ប្រសិនបើសភាអនុម័តច្បាប់ដែលបានស្នើឡើង ទោសប្រហារជីវិតអាចគ្រាន់តែជាជម្រើសមួយ លើបទល្មើសដែលទាក់ទងនឹងការស្លាប់ បង្កគ្រោះថ្នាក់ដល់ព្រះមហាក្សត្រ និងការជួញដូរគ្រឿងញៀន។

    March 23, 2023
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី២២ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌ.កម្មបន្ថែមទៀត ប្រឆាំងនឹងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ា កាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។ លោក Chollet បាននិយាយថា៖ «យើងប្តេជ្ញាក្នុងការបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការបង្កើតប្រាក់ចំណូល ដែលជាការជំរុញម៉ាស៊ីនសង្រ្គាមរបស់ខ្លួន»។ លោក​បាន​បន្ថែម​ថា «ប្រទេស​មីយ៉ាន់ម៉ាកំពុង​ដើរ​លើ​មាគ៌ា​ដើម្បី​ក្លាយ​ជា​រដ្ឋ​ដួលរលំ ​នៅ​ក្នុង​បេះដូង​នៃ​អាស៊ីអាគ្នេយ៍»។ រំលឹកដែរថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកយោធាបានដឹកនាំការបង្រ្កាបលើក្រុមអ្នកតវ៉ា ដោយធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា

    March 23, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ច្រើន​គ្រាប់ ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ខាង​កើត​នៅ​ថ្ងៃ​ពុធនេះ។ អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Hamhung នៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ចាប់ពីម៉ោង ១០:១៥ នាទីព្រឹក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗនោះទេ។ ការបាញ់បង្ហោះនេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធ Freedom Shield (FS) ក៏ដូចជាលំហាត់ហ្វឹកហ្វឺន Warrior Shield ។ សមយុទ្ធ FS មានរយៈពេល ១១ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ JCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ក្រោមឥរិយាបទការពាររួមបញ្ចូលគ្នាយ៉ាងរឹងមាំ យោធារបស់យើងនឹងបញ្ចប់ដោយជោគជ័យនូវសមយុទ្ធ FS ហើយបន្តអនុវត្តសមយុទ្ធ Warrior Shield

    March 22, 2023
  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដែលបានជំរុញឱ្យអ្នកស្រុកត្រូវចាកចេញពីផ្ទះសម្បែង និងការិយាល័យរបស់ពួកគេ។ យ៉ាងហោចណាស់មនុស្ស ១៣នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ ដោយសារវាបានបំផ្លាញអគារ និងបានបង្កឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង ហើយពលរដ្ឋជាច្រើនទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការភ័យតក់ស្លុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីប្រជុំជនអាហ្វហ្គានីស្ថាន Jurm ក្នុងជួរភ្នំ Hindu Kush ដែលមានជម្រៅ ១៨៧.៦ គីឡូម៉ែត្រ។ នៅអាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច ៤ នាក់បានស្លាប់ និង ៧០

    March 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករប្រដាល់ Thiago Teixeira ដែលមានដើមកំណើតជាជនជាតិប្រេស៊ីល បានប្រកាសថារូបគាត់នឹងប្រកួតនៅកម្មវិធី Apex Fight Series នាថ្ងៃទី០១ ខែមេសា ខាងមុខនេះនៅប្រទេសអាល្លឺម៉ង់ ហើយគាត់នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជាជាមួយគ្នា។ ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានឱ្យដឹងថាលោក Thiago នឹងចាកចេញទៅអាល្លឺម៉ង់ នៅថ្ងៃទី២២ ខែមីនានេះ ដោយលោកបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឱ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ លោកឧកញ៉ា ស្រី

    March 22, 2023