Lyda
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ឧបទ្ទវហេតុមួយបានកើតឡើងក្នុងអំឡុងពេលនៃការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។ ខ្លួនក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើការបាញ់បង្ហោះលើកទី២ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យរបស់រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) បាននិយាយថា ការបរាជ័យនេះបានកើតឡើងដោយសារតែស្ថេរភាពទាបនៃប្រព័ន្ធម៉ាស៊ីនប្រភេទថ្មី និងលក្ខណៈមិនស្ថិតស្ថេរនៃប្រេងឥន្ធនៈដែលបានប្រើប្រាស់។ ប្រភពបាននិយាយថា អ្នកជំនាញនិងអ្នកផ្សេងទៀតនឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់អំពីពិការភាពធ្ងន់ធ្ងរ ដែលបានបង្ហាញនៅក្នុងការបាញ់បង្ហោះផ្កាយរណប និងចាត់វិធានការជាបន្ទាន់។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា NADA របស់កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 ដែលបំពាក់លើគ្រាប់រ៉ុក្កែតផ្ទុកប្រភេទថ្មី Chollima-1 នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae នៅម៉ោង ៦:២៧ នាទីព្រឹកនៅថ្ងៃពុធ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 31, 2023
  • ព័ត៌មានជាតិ

    លោក Keisuke Honda ទើបតែបានចុះចេញពីតំណែងជាគ្រូបង្គោលឱ្យក្រុមបាល់ទាត់ជម្រើងជាតិកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយមិនអាចជួយក្រុមលេងបានល្អ និងអស់ភារកិច្ចក្នុងការដណ្ដើមយកមេដាយ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ យ៉ាងណាក៏ដោយ លោកគ្រូនៅតែមិនបោះបង់ប្រជាជនកម្ពុជា ដោយកាលពីពេលថ្មីៗនេះ គាត់បាននិយាយថា គាត់កំពុងគាំទ្រអង្គការ Japan Heart ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់អង្គការមួយនេះ ដើម្បីជំរុញដល់ការបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី សម្រាប់ការព្យាបាលកុមារដោយឥតគិតថ្លៃ។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖«Japan Heart ចាប់ផ្តើមផ្តល់មូលនិធិមហាជន នៅថ្ងៃទី២៦ ខែឧសភា ដើម្បីបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ីរបស់ខ្លួន ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃនៅកម្ពុជា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មន្ទីរពេទ្យថ្មីនេះ ខ្ញុំ Keisuke Honda កំពុងគាំទ្រគម្រោងនេះ។ ក្នុងឆ្នាំ២០១៨ Japan Heart

    May 27, 2023
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបានប្រកាសថា សន្និសីទអង្គការសហប្រជាជាតិឆ្នាំ២០២៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP30 នឹងប្រព្រឹត្តទៅនៅទីក្រុង Belem ក្នុងតំបន់អាម៉ាហ្សូន។ Belem គឺជាទីក្រុងដ៏សំខាន់មួយ ដែលមានប្រជាជន ១.៥ លាននាក់ នៅជិតមាត់ទន្លេអាម៉ាហ្សូន នៅភាគខាងជើងប្រទេស។ វា​នឹង​ជា​លើក​ដំបូង​របស់​ប្រេស៊ីល​ ដែល​ខ្លួនត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ ប្រធានាធិបតីលោក Luiz Inacio Lula da Silva (Lula) បាននិយាយថា អាម៉ាហ្សូនធ្លាប់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅ រាល់សន្និសីទ COP ដែលគាត់បានចូលរួម។ លោកបានបន្ថែមថា លោកចង់ឱ្យប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ ដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់តំបន់ អាម៉ាហ្សូន

    May 27, 2023
  • អន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។ ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែ​ករណី​ឆ្លង​មកមនុស្ស​របស់ H7N9 មិន​ត្រូវ​បាន​គេ​រាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។ ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួង​មាន​គោលដៅ​ស្តុក​ថ្នាំ​បង្ការ H5N1 ​សម្រាប់​មនុស្ស​ប្រមាណ ១០ ​លាន​នាក់​៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 26, 2023
  • អន្តរជាតិ

    បុរសក្នុងវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបើកទ្វារអាសន្នរបស់យន្តហោះមួយគ្រឿង ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង ខណៈពេលដែលយន្ដហោះកំពុងចុះចត។ ជើងហោះហើរលេខ OZ8124 បានហោះចេញពីកោះ Jeju នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu។ អ្នកដំណើរទាំងអស់ ១៩៤នាក់ មិនបានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរជាច្រើនបានជួបប្រទះបញ្ហាដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្វារអាសន្នរបស់យន្តហោះនៅផ្នែកខាងក្រោយ ត្រូវបានគេប្រទះឃើញថា បានបើក នៅម៉ោង ១២:៤៥ ថ្ងៃត្រង់។ វីដេអូអ្នកដំណើរដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីចំណុចដែលទ្វារបានបើក ហើយមានខ្យល់បក់បោកខ្លាំងដល់អ្នកដំណើរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារក្នុងវ័យជាសិស្សជាច្រើននាក់បាននៅលើយន្តហោះនោះ ក្នុងដំណើររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាចុងសប្តាហ៍នេះ។

    May 26, 2023
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់លោក Elon Musk បានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាផ្លូវការ ដែលវានឹងបើកផ្លូវឱ្យ Neuralink អាចធ្វើតេស្តបន្ទះឈីបរបស់ខ្លួននៅលើមនុស្សជាលើកដំបូងបំផុត។ ក្រុមហ៊ុននេះចង់ជួយស្តារចក្ខុវិស័យ និងការចល័តរបស់មនុស្ស តាមរយៈការភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានផែនការភ្លាមៗ ដើម្បីចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តធ្វើតេស្ដនោះទេ។ គួររំលឹកផងដែរថា ការដាក់ស្នើពីមុនរបស់ក្រុមហ៊ុន Neuralink ដើម្បីឈ្នះការយល់ព្រមពី FDA ត្រូវបានបដិសេធ ដោយហេតុផលសុវត្ថិភាព នេះបើយោងតាមរបាយការណ៍នៅក្នុងខែមីនា ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុន Neuralink សង្ឃឹម​ថា ​នឹង​ប្រើ​មីក្រូ​ឈីប​របស់​ខ្លួន ​ដើម្បី​ព្យាបាល​លក្ខខណ្ឌ​ដូចជា ​ខ្វិន​

    May 26, 2023
  • អន្តរជាតិ

    រដ្ឋាភិបាល​ថ្មី​របស់ប្រទេសថៃ​នឹង​ត្រូវធ្វើការសម្រេច​ចិត្តថា ​តើ​ពួកគេត្រូវ​គិត​ថ្លៃ​ពីភ្ញៀវ​ទេសចរ​បរទេស​ ឬ​អត់។ ការពិតទៅ រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឱ្យមាន​គម្រោង​ប្រមូល​ថ្លៃ​ទេសចរណ៍​ពី​ភ្ញៀវ​អន្តរជាតិ ​ចាប់តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ ដោយកំណត់ថា អ្នកដំណើរដែលមកដល់ប្រទេសថៃតាមយន្តហោះត្រូវបង់ថ្លៃសេវា ៣០០ បាត (ជិត ៩ ដុល្លារ) ចំណែកអ្នកដែលចូលតាមផ្លូវគោក ឬសមុទ្រ ត្រូវបង់ថ្លៃត្រឹមតែ ១៥០ បាត។ ប៉ុន្តែសំណើ​នេះ​មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ Royal Gazette នោះទេ ដែលមានន័យថា បទប្បញ្ញត្តិ​នៅមិន​ទាន់​ចូល​ជា​ធរមាន​ក្នុង​រយៈ​ពេល​ដែល​បាន​កំណត់ឡើយ។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ រដ្ឋាភិបាលថៃថ្មីរំពឹងថា នឹងវាយតម្លៃផែនការឡើងវិញ ហើយនឹងកំណត់ថា តើត្រូវបន្ត ពន្យារពេល ឬផ្លាស់ប្តូរជម្រើសនៃការប្រមូលប្រាក់។ ទន្ទឹមនឹងនេះ សមាគមសណ្ឋាគារថៃរាយការណ៍ថា ម្ចាស់សណ្ឋាគារភាគច្រើនពេញចិត្តក្នុងការពន្យារពេលប្រមូលថ្លៃភ្ញៀវរហូតដល់ឆ្នាំក្រោយ នៅពេលដែលអាជីវកម្មទេសចរណ៍ងើបឡើងវិញកាន់តែប្រសើរ។

    May 26, 2023
  • អន្តរជាតិ

    តុលាការរបស់ប្រទេស​បារាំង​នឹងធ្វើការ​កាត់ទោស​ជនសង្ស័យ ១៩នាក់ ​ជុំវិញ​ផែនការ​រត់ពន្ធ​មនុស្ស​ ដែល​នាំ​ឱ្យ​មាន​ការ​ស្លាប់យ៉ាងអាណោច​អាធ័ម ចំពោះជនជាតិវៀតណាមចំនួន ៣៩ នាក់​ កាលពី​ឆ្នាំ២០១៩។ ជនជាតិវៀតណាមចំណាកស្រុកទាំងអស់នោះ ​បាន​ស្លាប់​ដោយ​សារថប់​ដង្ហើម ស្របពេលកំពុង​បញ្ជូនទៅ​កាន់ប្រទេស​អង់គ្លេស​ នៅក្នុងឡានដឹកទំនិញខ្នាតធំមួយគ្រឿង។ ពីរនាក់ក្នុងចំណោមជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​សោកនាដកម្ម​នោះ​ មាន​អាយុត្រឹមតែ ១៥ឆ្នាំ​ប៉ុនណោះ​។ សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញនៅកំពង់ផែមួយ នៅជិតទីក្រុងឡុងដ៍ កាលពីខែតុលា ឆ្នាំ២០១៩។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារប៉ុន្មានថ្ងៃមុននេះ ចៅក្រមបារាំងដែលស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បានបញ្ជាឱ្យកាត់ទោសជនជាប់ចោទចំនួន ១៩នាក់ ដែលមានអាយុចន្លោះពី ២១ ទៅ ៥៨ឆ្នាំ ជុំវិញសោកនាដកម្មនេះ។ ប្រភពបានបន្ថែមទៀតថា ការស៊ើបអង្កេតជាសកលបង្ហាញថា ជនសង្ស័យភាគច្រើនជាជនជាតិវៀតណាម បារាំង ចិន

    May 25, 2023
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តដំបូងរបស់ខ្លួនទាំងអស់ ដែលខ្លួនបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការព្រមានពាក់ព័ន្ធនឹងសុវត្ថិភាព ដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTS)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ NHTS បាននិយាយថា VinFast កំពុងប្រមូលម៉ូដែល VF8 ទាំង ៩៩៩ គ្រឿង ត្រឡប់ទៅវិញ ដោយសារតែមានកំហុស software នៅលើអេក្រង់បង្ហាញ ដែលរារាំងព័ត៌មានសុវត្ថិភាពសំខាន់ៗ ហើយអាចបង្កើនហានិភ័យប៉ះទង្គិចគ្នា។ ទាក់ទង​ទៅ​នឹង​បញ្ហានេះ អ្នក​នាំពាក្យ​ក្រុមហ៊ុន VinFast បាន​បញ្ជាក់​ពី​ការ​ប្រមូល​មក​វិញ ហើយ​បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​ចេញ​ការ​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ នៅក្នុងឯកសារដែលបានដាក់ទៅ NHTSA ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនបានដឹងជាលើកដំបូងអំពីបញ្ហានេះ នៅថ្ងៃទី២៧

    May 25, 2023
  • អន្តរជាតិ

    ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនធ្វើការដាក់ពិន័យលើក្រុមកីឡាករនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានការអន្តរាគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន  Thairath ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ រំលឹកផងដែរថា ភាពចលាចលយ៉ាងធំបានផ្ទុះឡើង នៅក្នុងជំនួបការប្រកួតបាល់ទាត់អាយុក្រោម ២២ឆ្នាំ រវាងជម្រើសជាតិឥណ្ឌូណេស៊ី និងថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ។ ភាគីថៃបានចេញសារបង្ហាញពីការខកចិត្ត ហើយបានបើកការស៊ើបអង្កេត និងបានព្យួរការងារបុគ្គលិក និងកីឡាករដែលពាក់ព័ន្ធផងដែរ។ យ៉ាងណាមិញថ្មីៗ​នេះ លោក Eric Thohir ប្រធាន​សមាគម​បាល់ទាត់​ឥណ្ឌូណេស៊ី​បញ្ជាក់​ថា នឹង​មិន​មាន​ការ​ពិន័យ​ដល់​កីឡាករ និង​បុគ្គលិកណាម្នាក់​ឡើយ។ លោកថា៖«ខ្ញុំបានឃើញការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់ថៃ វាជាបញ្ហារបស់ប្រទេសនោះ។ យើង (ឥណ្ឌូនេស៊ី) នឹងមិនពិន័យអ្វីទាំងអស់ យើងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ព្រោះនេះគឺជាមេរៀនដែលកីឡាករបាល់ទាត់បានទទួលរួចហើយ។

    May 25, 2023