- Lyda
- អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងពង្រឹងទំនាក់ទំនងជាមួយអតីតសាធារណរដ្ឋសូវៀត និងចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ លោកពូទីន បានថ្លែងសុន្ទរកថា នៅឯវេទិកានៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ដោយបាននិយាយថាថា អ្នកជំនាញបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។ ប៉ុន្តែគាត់បាននិយាយថា៖«មិនមានអ្វីកើតឡើង ឬកំពុងកើតឡើងនៅពេលនេះទេ ហើយច្បាស់ណាស់ថានឹងមិនអាចកើតឡើងបាន»។ ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko និងមេដឹកនាំនៃប្រទេសចំនួន ៤ ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកចូលរួម។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង
May 25, 2023 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយឱ្យមានកីឡាក្នុងស្រុកត្រឹមតែ ៤ ប៉ុណ្ណោះ ហើយប្រភេទនីមួយៗមិនអាចមានមេដាយមាសលើសពី ៨ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។ រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ
May 25, 2023 - អន្តរជាតិ
នេបាល៖ អតីតទាហានម្នាក់មកពីអង្គភាព British Gurkhas បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ទោះបីជាគាត់ពិការជើងទាំងសងខាងក៏ដោយ ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មី ដែលអតីតយុទ្ធជនពិការអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ជាមួយនឹងជើងសិប្បនិម្មិតទាំងគូរបស់គាត់។ អតីតយុទ្ធជនលោក Hari Budhamagar អាយុ ៤៣ឆ្នាំ បានឡើងដល់កម្ពស់ ៨,៨៤៨.៨៦ ម៉ែត្រ កាលពីរសៀលថ្ងៃសុក្រ និងបានបំបែបកំណត់ត្រាជាជនពិការជើង ដែលបានឡើងដល់កំពូលភ្នំអេវឺរេសជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ លោក Budhamagar ដែលបានបាត់បង់ជើងទាំងសងខាងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅពេលដែលគាត់ប្រយុទ្ធក្នុងនាមជាទាហានអង្គភាព British Gurkhas របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០។ គាត់បានពន្យារពេលផែនការឡើងភ្នំអេវឺរេស រហូតដល់ឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលបានដាក់ការហាមឃាត់អ្នកពិការភ្នែក ពិការជើងទាំងសងខាង និងការឡើងភ្នំតែម្នាក់ឯង កាលពីឆ្នាំ២០១៧។ ក្រោយមកក៏មានញត្តិមួយបានប្តឹងប្រឆាំងនឹងការហាមប្រាមនេះ
May 24, 2023 - អន្តរជាតិ
អង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៣៣ លានដុល្លារ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន Mocha។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃអង្គារ បានចេញសេចក្តីអំពាវនាវភ្លាមៗដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ និងបង្កើតជម្រកសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ១.៦ លាននាក់។ ព្យុះបានបោកបក់នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ឧសភា ដែលបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនេះទេ ខណៈរដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា មនុស្ស ៤៥៥នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់។ រដ្ឋ Rakhine នៅភាគខាងលិច បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយទីនោះគឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបពីសំណាក់យោធា។ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានចាប់ផ្តើមចែកចាយស្បៀងអាហារនៅតាមផ្នែកខ្លះនៃរដ្ឋ Rakhine ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ជំនួយពេញលេញនឹងមិនត្រូវបានផ្តល់ឱ្យនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ
May 24, 2023 - អន្តរជាតិ
សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ស្របខ្លួនជាមួយនឹងយន្តហោះទំនើបបែបនេះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Robert F Godec បានជួបជាមួយប្រមុខ RTAF លោក Alongkorn Wannarot ដើម្បីជម្រាបដំណឹងដោយផ្ទាល់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Robert F Godec បាននិយាយថា RTAF មិនមានគ្រឿងបរិក្ខារ ឬត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីផ្ទុកយន្តហោះចម្បាំង F-35 នោះទេ។ យ៉ាងណាក៏ដោយ RTAF ក៏នឹងគ្មានការខូចខាតពីការច្រានចោលនេះដែរ
May 24, 2023 - អន្តរជាតិ
បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc (ដាវ) នាថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា នៅពេលដែលគាត់មកកាន់ប្រទេសកម្ពុជា គាត់សំណូមពរឱ្យមានការរៀបចំសន្តិសុខការពារគាត់ផង ព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ «T ឬ ថ» អាចមិនសូវជាសប្បាយចិត្តចំពោះអ្វីដែលគាត់ធ្លាប់បាននិយាយថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារគាត់ផងមិនដឹង។ ម្យ៉ាងទៀត គឺគាត់តែងតែមានអង្គរក្សការពារជានិច្ច នៅពេលដែលគាត់ធ្វើដំណើរទៅក្រៅប្រទេស។ គាត់ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលប្រដាប់អាវុធម្នាក់ (ដូចរូបថត) សម្រាប់ការពារខ្លួន ហើយគាត់មានជំនឿចិត្តយ៉ាងមុតមាំថា កងកម្លាំងរបស់កម្ពុជានឹងអាចការពារសុវត្ថិភាពគាត់នៅពេលទៅដល់ទីក្រុងភ្នំពេញ ដើម្បីគាត់អាចប្រកួតជាមួយកីឡាករប្រដាល់ ព្រំ សំណាង បានដោយរលូន ហើយពិភពលោក
May 23, 2023 - អន្តរជាតិ
គណៈកម្មាធិការដែលបង្កើតឡើងដោយសមាគមកីឡាបាល់ទាត់ថៃ ដើម្បីស៊ើបអង្កេតលើភាពចម្រូងចម្រាសនៅក្នុងការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី U22 បានចេញការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើបុគ្គលិក ៣នាក់ និងកីឡាករបាល់ទាត់ ២នាក់ ចំពោះអាកប្បកិរិយារបស់ពួកគេនៅក្នុងការប្រកួតនោះ។ គណៈកម្មាធិការបានសម្រេចចិត្តព្យួរការងារបុគ្គលិកទាំង ៣ រយៈពេល ១ឆ្នាំ ដោយនិយាយថា អាកប្បកិរិយាបែបនេះមិនអាចទទួលយកបានពីសមាជិកក្រុមជាន់ខ្ពស់ឡើយ។ ចំណែកកីឡាករបាល់ទាត់ចំនួន ២នាក់ ផ្សេងទៀត ត្រូវបានព្យួរការងាររយៈពេល ៦ខែ ដោយបន្ថែមថា ការដាក់ទោសត្រូវបានកាត់បន្ថយដោយសារពួកគេនៅមានអាយុក្រោម ២២ឆ្នាំ នៅឡើយ រំលឹកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី នៅក្នុងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា បានបញ្ចប់ទៅដោយការប្រឈមមុខគ្នារហូតដល់មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងភាគីទាំង២ ហើយកាតក្រហមត្រូវបានដកចេញដល់ទៅ ៧
May 23, 2023 - អន្តរជាតិ
យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានព្រមានឱ្យរៀបចំខ្លួនសម្រាប់ការជម្លៀសដែលអាចកើតមាន បន្ទាប់ពីភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសនេះបានបញ្ចេញសកម្មភាព ហើយបានក្អួតផេះសាយភាយទៅទីក្រុងក្បែរៗជាច្រើនចាប់តាំងពីសប្តាហ៍មុន។ មកទល់ពេលនេះ ភ្នំភ្លើង Popocatépetl បានធ្វើឱ្យមានការពន្យារពេលជើងហោះហើរក្នុងទីក្រុង ហើយសាលារៀននៅទីក្នុងក្រុងរាប់សិបក៏ត្រូវបានបិទទ្វារ។ ជម្រាបដែរថា មានប្រជាជនប្រហែល ២៥ លាននាក់ កំពុងរស់នៅក្នុងរង្វង់ ៦០ម៉ាយ (ប្រមាណ១០០គីឡូម៉ែត្រ) ពីភ្នំភ្លើងមួយនេះ។ ភ្នំភ្លើង Popocatépetl មានចម្ងាយប្រហែល ៤៥ ម៉ាយ ភាគអាគ្នេយ៍នៃទីក្រុងម៉ិកស៊ិក និងស្ថិតនៅចន្លោះរដ្ឋ Morelos, Puebla និងរដ្ឋម៉ិកស៊ិក។ កាលពីថ្ងៃអាទិត្យ ភ្នាក់ងារសម្របសម្រួលជនស៊ីវិលជាតិ (CNPC) បានបង្កើនកម្រិតការគំរាមកំហែងនៃភ្នំភ្លើងរបស់ខ្លួនដល់ «ដំណាក់កាលទី៣ ពណ៌លឿង»
May 23, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា តារាកំប្លែងម៉ាឡេស៊ី Nigel Ng ឬស្គាល់ជាទូទៅថា Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ដោយសារគាត់បានបំពានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រទេសចិន។ នៅក្នុងវីដេអូឃ្លីបមួយ តារាកំប្លែងដ៏ល្បីរូបនេះបាននិយាយទៅកាន់អ្នកទស្សនាម្នាក់ ដែលមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយពេលនោះផងដែរ គាត់បាននិយាយថា៖«ប្រទេសល្អ ប្រទេសល្អ យើងត្រូវតែនិយាយបែបនេះ»។ បន្ទាប់មកទៀត គាត់ក៏បានលេងសើចពាក់ព័ន្ធនឹងការលបស្ដាប់ ឬយកការណ៍ តាមរយៈស្មាតហ្វូនរបស់ទីក្រុងប៉េកាំង ដោយគាត់បាននិយាយថា៖«ពួកគេ [ចិន] កំពុងស្តាប់។ ទូរស័ព្ទរបស់យើងទាំងអស់គ្នា ជាប់ក្នុងប្រព័ន្ធនោះ។ ចូរចម្រើនលោកប្រធានាធិបតី ស៊ី ចូរចម្រើនលោកប្រធានាធិបតី ស៊ី»។ វាមិនមែនជាលើកទី១ ដែលគាត់បានប៉ះពាល់ដល់ប្រទេសចិននោះទេ
May 23, 2023 - អន្តរជាតិ
ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ប៉ុន្តែខ្លួនបានបញ្ជាក់ថា នឹងរឹតបន្តឹងចំពោះអត្តពលិកដែលចូលសញ្ជាតិ។ កន្លងមកពួកគេបានចាប់អារម្មណ៍លើការប្រើប្រាស់កីឡាករបរទេសដែលចូលសញ្ជាតិ នៅក្នុងការប្រកួតកីឡារស៊ីហ្គេម ហើយពួកគេសង្ឃឹមថា នឹងអាចផ្លាស់ប្ដូរចលនានេះដើម្បីរារាំងមិនឱ្យភាគីណាមួយអាចមានប្រៀបជាងបាន។ យ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«ប្រទេសនីមួយៗមានគោលការណ៍ខុសៗគ្នា ចំពោះអត្តពលិកចូលសញ្ជាតិ។ យើងត្រូវគោរពចំពោះបញ្ហានេះ។ ព្រោះការប្ដូរសញ្ជាតិដើម្បីប្រកួតកីឡា ក៏មិនមែនជារឿងថ្មីថ្មោងដែរ»។ លោក Chaiyaphak បានបន្ដថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយកីឡាក្នុងស្រុកហើយពង្រឹងលើការប្រកួតប្រជែង កីឡាកម្រិតអន្តរជាតិ ឬអូឡាំពិក។ ពោលគឺកីឡាក្នុងស្រុកនឹងមិនឱ្យមានលើសពី ៤ ប្រភេទ ខណៈមេដាយមាស ក៏មិនអាចច្រើនជាង ៨ នោះដែរ។ លោកបាននិយាយថា បញ្ហាទាំងអស់នេះគួរត្រូវបានដោះស្រាយ
May 23, 2023