hor nita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រសួងបរិស្ថានបានពន្លឿន គ្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះនៅខេត្តកំពង់ស្ពឺឲ្យបានរួចរាល់នៅដំណាច់ឆ្នាំ២០២៦នេះ ដោយបង្កើតឲ្យមានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និងកន្លែងអង្គុយត្រាំទឹកក្តៅ ដែលកើតចេញពីធម្មជាតិ ។ ផែនការអភិវឌ្ឍន៍សហគមន៍ទេទឹកពុះនេះ បានចាប់ផ្តើមឡើងដោយបានរៀបចំបោះបង្គោលព្រំកំណត់ និងការពារសម្បត្តិរដ្ឋ ការបំពាក់អំពូលសូឡាជូនពរដ្ឋក្នុងសហគមន៍តាំងពីដើមឆ្នាំ២០២៦។ ទន្ទឹមនេះក្រសួងទេសចរណ៍បានបង្ហាញផែនការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់ប្រជាសហគមន៍ និងការរៀបចំស្តង់ដារសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរនៅគោលដៅទេសចរណ៍ធម្មជាតិគ្រោងថ្មីនៅតំបន់ទេទឹកពុះ។ ផែនការនេះបានធ្វើឡើងនៅក្នុងឱកាសដែលថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ រដ្ឋបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតង«ទេទឹកពុះ»កាលពីចុងសប្តាហ៍កន្លងនេះក្នុងគោលដៅប្រែក្លាយតំបន់ទេទឹកពុះ ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងមានស្តង់ដារខ្ពស់។

    August 12, 2026
  • PR

    (ភ្នំពេញ)៖ដើម្បីចូលរួមចំណែកជំរុញការរីកចម្រើននៃវិស័យភាពយន្តខ្មែរ និងបង្កើតឱកាសសម្រាប់អ្នកមានទេពកោសល្យជំនាន់ក្រោយ ភេសជ្ជៈប៉ូវកម្លាំងដាហ្ស និង CAMBODIA PREMIUM 4.4 របស់ ខ្មែរប៊ែវើរីជីស បានចាប់ដៃគូសហការជាមួយផលិតកម្មក្នុងស្រុក BLACK BOX ENTERTAINMENT ក្នុងការផលិតខ្សែភាពយន្តខ្មែរខ្នាតធំ ដោយបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនទៅលើវិស័យភាពយន្តខ្មែរ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា។ ការសហការរបស់ ខ្មែរ ប៊ែវើរីជីស បង្ហាញពីជំហរក្នុងការជំរុញការបង្កើតស្នាដៃភាពយន្តខ្មែរឱ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់។ ជាមួយគ្នានេះដែរ ការសហការនេះ ក៏បានផ្តល់ឱកាសដល់ផលិតករ អ្នកដឹកនាំ និងសិល្បករជំនាន់ថ្មី ដែលមានសមត្ថភាព ហ៊ានសាកល្បង និងភាពច្នៃប្រឌិត បានបង្ហាញស្នាដៃ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកកសាងអនាគតវិស័យភាពយន្តកម្ពុជាឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀតទាំងបរិមាណ និងគុណភាព។ ក្នុងនាមជាដៃគូសហការ

    August 11, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត ខេត្តព្រះវិហារ ដែលរងការវាយប្រហារដោយកងកម្លាំងថៃ។ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះបេសកកម្មនេះដឹកនាំដោយប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ដែលមកពីសាធារណរដ្ឋហ្វីលីពីន

    August 11, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រឹកថ្ងៃទី ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរបាយការណ៍បឋម មានបេក្ខជនអវត្តមានជាង ១ពាន់នាក់។ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ

    August 11, 2026
  • PR

    (ភ្នំពេញ)៖ អ្នកស្នេហាកីឡាគុនខ្មែរត្រៀមរំជួលចិត្តសាជាថ្មី ខណៈភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសមាសភាពកីឡាករ និងចាប់ឆ្នោតបែងចែកពូល A និង B សម្រាប់ការប្រកួត «WURKZ IPCC KICKBOXING CHAMPIONSHIP» ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ជើងឯក WURKZ IPCC ព្រមទាំងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ ១ ម៉ឺនដុល្លារអាម៉េរិក។ បន្ទាប់ពីឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញប្រចាំសប្តាហ៍អស់រយៈពេល ៨ សប្តាហ៍កន្លងមក បេក្ខភាពកីឡាករឆ្នើមៗចំនួន

    August 11, 2026
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ យោងងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤​ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះបំពេញបេសកកម្មសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង និងជំហរសន្តិភាពរបស់កម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២១នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រធានបេសកកម្ម (HOM) មកពីសាធារណរដ្ឋហ្វីលីពីន ចុះទៅកាន់ចំណុចបង្គោលព្រំដែនលេខ៣៧ (បង្គោលឯកភាព) ស្ថិតក្នុងភូមិក្តិបថ្ម

    August 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីផ្នំពេញ)៖ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ នេះ បេឡាសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា ប.ស.ស. បានសម្រេចដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ កន្លែង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូន សមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅមន្ទីរពេទ្យដៃគូ។ សម្រាប់មូលដ្ឋានសុខាភិបាលចំនួន ១៤ ដែលមាន ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. រួមមាន៖ -មន្ទីរពេទ្យ កាល់ម៉ែត -មន្ទីរពេទ្យជាតិ តេជោសន្តិភាព -មន្ទីរពេទ្យ ព្រះអង្គឌួង -មន្ទីរពេទ្យ

    August 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ បានធ្វើលិខិតមួយ ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីអនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ តទៅ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ រួមចំណែក ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ នៅក្នុងលិខិតនោះបានស្នើសុំការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតែក្នុងភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង

    August 4, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើម ឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប ២៨.៥១២ទីតាំង ដោយបានពិនិត្យលើមនុស្សសរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាមលោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចចម្រុះក៏បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តទាំងឡាយណាដែលសង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

    July 31, 2026
  • ព័ត៌មានជាតិ

    (នៅទីក្រុងញូវយ៉ក)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា បង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​។ ក្នុងឱកាសថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពស្តីពី “សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ៖ មេរៀនពីប្រទេសកម្ពុជា និងកូឡុំប៊ី” នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។

    July 30, 2026