Pheakdey
  • អន្តរជាតិ

    ថៃ៖ ថៃបានបោះជំហ៊ានដំបូងក្នុងការបង្កើតឱ្យមានកាស៊ីណូស្របច្បាប់នៅក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះ។ គួររម្លឹកជូនថា រដ្ឋាភិបាលថៃធ្លាប់បានលើកយកគម្រោងបង្កើតកាស៊ីណូស្របច្បាប់មកពិភាក្សាជាច្រើនដងរួចមកហើយ តែនាពេលកន្លងមកគម្រោងដ៏រសើបមួយនេះតែងរលាយបាត់ទៅវិញក្រោយប្រជាពលរដ្ឋថៃភាគច្រើបានសម្តែងនូវការមិនពេញចិត្ត។ យ៉ា​ងណាក្តី កាលពីថ្ងៃម្សិលមិញសមាជិកសភាថៃចំនួន ២៥៣នាក់ក្នុងចំណោមសមាជិកសរុបចំនួន ២៥៧នាក់បានបោះឆ្នោតគាំទ្រគម្រោងខាងលើនេះជាផ្លូវការហើយ ខណៈជំហ៊ានបន្ទាប់គឺសភាថៃនឹងបន្តសិក្សាលម្អិតក្នុងការបង្កើតច្បាប់គ្រប់គ្រងលើវិស័យមួយនេះជាមុនសិន មុននឹងអនុញ្ញាតឱ្យកាស៊ីណូអាចបើកទ្វារដំណើរការបាន។ ភ្លាមៗក្រោយមានការបោះឆ្នោតសម្រេចខាងលើនេះ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ហើយលោកបានបញ្ជាក់បន្ថែមថា កាស៊ីណូស្របច្បាប់នៅក្នុងប្រទេសថៃនឹងក្លាយជាផ្នែកមួយជម្រុញសេដ្ឋកិច្ចជាតិតាមរយៈការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។ សូមបញ្ជាក់ជូនថា កាស៊ីណូស្របច្បាប់ដែលថៃគ្រោងនឹងបង្កើតនោះគឺជាប្រភេទកាស៊ីណូដែលបើកដំណើរការនៅតាមតំបន់រមណីយដ្ឋាននិងអនុញ្ញាតឱ្យតែភ្ញៀវទេសចរអន្តរជាតិចូលលេងប៉ុណ្ណោះ ដោយថៃនឹងយកគំរូតាមកាស៊ីណូនៅក្នុងប្រទេសសិង្ហបុរី៕  អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    March 29, 2024
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់ចំនួន ៦០លានដុល្លារទៅកាន់រដ្ឋ Maryland ដើម្បីសាងសង់ស្ពាន Francis Scott Key Bridge នៅក្នុងទីក្រុង Baltimore ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះ។ ការផ្តល់ប្រាក់ខាងលើនេះត្រូវបានធ្វើឡើងតបតាមសំណើរបស់អភិបាលរដ្ឋ Maryland គឺលោក Wes Moore ខណៈរដ្ឋបាលផ្លូវ Highway សហព័ន្ធនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអនុម័តលើសំណើនេះក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ គួររម្លឹកជូនថា ដើម្បីទទួលបានស្ពានមួយខ្សែនេះមកវិញ អ្នកជំនាញអាមេរិកម្នាក់គឺលោកសាស្ត្រាចារ្យ Jean-Paul Rodrigue ដែលជាអ្នកជំនាញផ្នែកពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M បានព្យាករណ៍ថា គេអាចនឹងត្រូវការពេលចន្លោះពី ៣ទៅ៥ឆ្នាំអាស្រ័យទៅលើល្បឿននៃការធ្វើការងាររបស់ភាគីពាក់ព័ន្ធទាំងអស់ ខណៈកិច្ចការដ៏ធំមួយនេះនឹងតម្រូវឱ្យមានភាគីនិងក្រុមអ្នកជំនាញជាច្រើនត្រូវធ្វើការរួមគ្នា។ ដោយឡែកចំពោះប្រតិបត្តិការស្វែងរកជនរងគ្រោះវិញគឺគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះទើបអាចរកឃើញសាកសពជនរងគ្រោះចំនួនតែ ៤នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះទាំងអស់មានចំនួន

    March 29, 2024
  • អន្តរជាតិ

    ជប៉ុន៖ ករណីមានអ្នកស្លាប់និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយសារការប្រើប្រាស់អាហារបំប៉នសុខភាពកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល៣-៤ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មានជនរងគ្រោះចំនួន ២នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ ខណៈបើបូកទាំងតួលេខអ្នកបានស្លាប់កាលពីដើមសប្តាហ៍នេះគឺមានចំនួនសរុប ៤នាក់ហើយ។ អាហារបំប៉នសុខភាពម៉ាក  “Beni Koji Choleste Help” ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅមានជនរងគ្រោះប្រមាណជា ១០០នាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងចំណោមនោះអ្នកដែលមានសុខភាពទ្រុឌទ្រោមខ្លាំងក៏មានចំនួនច្រើនផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមជនរងគ្រោះទាំងអស់ខាងលើនេះបានប្រឈមជាមួយនឹងបញ្ហាក្រលៀនយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពួកគេបានប្រើប្រាស់អាហារបំប៉នសុខភាពម៉ាក  “Beni Koji Choleste Help” និងអាហារបំប៉នសុខភាពម៉ាក “Mio Sparkling Sake Premium (Rose)”

    March 28, 2024
  • អន្តរជាតិ

    អាមេរិក៖ សាកសពជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅអាមេរិកចំនួន ២នាក់បន្ថែមទៀតត្រូវបានក្រុមអ្នកមុជទឹករកឃើញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ។ ដូច្នេះគិតត្រឹមពេលនេះគេបានរកឃើញសាកសពជនរងគ្រោះចំនួន ៤នាក់ហើយ ក្នុងចំណោមជនរងគ្រោះសរុបចំនួន ៦នាក់ ខណៈក្រុមជនរងគ្រោះទាំងអស់សុទ្ធតែជាកម្មករសំណង់ដែលកំពុងបំពេញការងារជួសជុលមួយចំនួនជើងស្ពានក្នុងអំឡុងពេលកើតហេតុនោះ។ គួរបញ្ជាក់ជូនថា ស្ពាន The Francis Scott Key Bridge ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ដោយស្ពានមួយខ្សែនេះត្រូវបានគេប្រើប្រាស់សម្រាប់ជាផ្លូវឆ្លងកាន់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore នៃរដ្ឋ Maryland ហើយបន្ទាប់ពីស្ពានដ៏សំខាន់មួយខ្សែនេះបានបាក់គឺវាបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់លាននាក់ និងសកម្មភាពអាជីវកម្មជាច្រើនកន្លែងផងដែរ។ ដើម្បីទទួលបានស្ពានមួយខ្សែនេះមកវិញ អ្នកជំនាញអាមេរិកម្នាក់គឺលោកសាស្ត្រាចារ្យ Jean-Paul Rodrigue ដែលជាអ្នកជំនាញផ្នែកពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M បានព្យាករណ៍ថា

    March 28, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ប្រទេសឥណ្ឌាគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៣,៧ពាន់លានដុល្លារដើម្បីសាងសង់របងព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៧ ខែមីនានេះ។ បើតាមលោកនាយរដ្ឋមន្ត្រី Narendra Modi បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាបានអនុម័តលើកញ្ចប់ថវិកាសម្រាប់ការសាងសង់ខាងលើនេះរួចហើយ ខណៈពេលវេលានៃការចាប់ផ្តើមសាងសង់នៅមិនទាន់មានការកំណត់នៅឡើយទេ។ លោកនាយករដ្ឋមន្ត្រីវ័យ ៧៣ឆ្នាំរូបនេះបានបន្តថា តាមគម្រោងគឺរបងព្រំដែនខាងលើនេះនឹងមានប្រវែង ១,៦១០គីឡូម៉ែត្រ ខណៈគេអាចនឹងត្រូវការពេលវេលារហូតដល់១០ឆ្នាំ ទើបអាចបញ្ចប់ការសាងសាងរបងព្រំដែនដ៏វែងនេះបាន។ ចំពោះហេតុផលនៃការសម្រេចសាងសង់របងព្រំដែនដែលមានតម្លៃដ៏ច្រើនមហាសាលនេះវិញត្រូវបានលោក Narendra Modi បញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់និងការធ្វើសកម្មភាពខុសច្បាប់ឆ្លងដែនមួយចំនួន ខណៈនាកន្លងមកសកម្មភាពខុសច្បាប់ទាំងនេះតែងកើតមានឡើងជាញឹកញាប់នៅតាមតំបន់ព្រំដែនមួយចំនួនដែលមិនសូវមានកម្លាំងប៉ូលិសត្រួតពិនិត្យឱ្យបានហ្មត់ចត់៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍

    March 27, 2024
  • អន្តរជាតិ

    អាមេរិក៖ អ្នកជំនាញម្នាក់បានអះអាងថា អាជ្ញាធរអាមេរិកអាចនឹងត្រូវការពេលវេលាចន្លោះពី ៣ទៅ៥ឆ្នាំ ដើម្បីសាងសង់ស្ពាន The Francis Scott Key Bridge ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនានេះ។ អ្នកជំនាញដែលបានធ្វើការវិភាគខាងលើនេះគឺលោក Jean-Paul Rodrigue ដែលជាសាស្រ្តចារ្យជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M។ លោកសាស្រ្តចារ្យរូបនេះបានបន្តថា ហេតុផលដែលតម្រូវឱ្យគេត្រូវការពេលវេលាយូរក្នុងការសាងសង់ស្ពានឡើងវិញនោះក៏ព្រោះតែភាពខូចខាតរបស់ស្ពានមានទំហំធំ ខណៈតួស្ពានទាំងមូលក៏មានអាយុកាលយូរឆ្នាំមកហើយដែរ ដែលទាមទាឱ្យមានការសាងសង់គ្រឹះសំខាន់ៗជាច្រើនបន្ថែមទៀតដើម្បីធ្វើឱ្យស្ពានមានភាពរឹងមាំនិងអាចប្រើប្រាស់បានក្នុងរយៈយូរឆ្នាំបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ស្ពាន The Francis Scott Key Bridge ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ដោយស្ពានមួយខ្សែនេះត្រូវបានគេប្រើប្រាស់សម្រាប់ជាផ្លូវឆ្លងកាន់ទន្លេ Patapsco

    March 27, 2024
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មា​នមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់ដែលបង្កឡើងនាវាដឹកទំនិទញមួយគ្រឿងបានបើកទៅបុកស្ពាន Francis Scott Key Bridge នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនានេះ។ គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកទើបរកឃើញសាកសពជនរងគ្រោះម្នាក់ប៉ុណ្ណោះ ខណៈប្រតិបត្តិការណ៍ស្វែករកសាកសពជនរងគ្រោះនៅបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនាម្សិលមិញម្លេះ ហើយនៅក្នុងពេលកើតហេតុនោះគឺមានមនុស្សចំនួន ៨នាក់បានធ្លាក់ពីលើស្ពានចូលទៅក្នុងទឹក​ ខណៈភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាមេរិកបានសង្គ្រោះមនុស្សចំនួន ២នាក់ឱ្យរួចផុតពីសេចក្តីស្លាប់។ សូមបញ្ជាក់ជូនថា ស្ពាន Francis Scott Key Bridge គឺជាស្ពានសម្រាប់ឆ្លងកាត់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore ស្ថិតនៅក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក៕   អត្ថបទ៖

    March 27, 2024
  • អន្តរជាតិ

    ចិន៖ អតីតប្រធានសមាគមបាល់ទាត់ចិនម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ។ អតីតប្រធានសមាគមបាល់ទាត់ចិនរូបនេះមានឈ្មោះថា Chen Xuyuan មានអាយុ ៦៧ឆ្នាំ ខណៈរូបគាត់បានចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់នៃប្រទេសចិន (Chinese Football Association) នៅក្នុងឆ្នាំ ២០១៩។ ប្រភពខាងលើបានបន្តថា មុនពេលចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិន​ លោក Chen Xuyuan ក៏ធ្លាប់បានកាន់តួនាទីធំៗមួយចំនួននៅក្នុងវិស័យបាល់ទាត់ផងដែរ ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោក Chen Xuyuan បានទទួលប្រាក់សំណូកជាបន្តបន្ទាប់ដែលមានចំនួនសរុបជាង ១០លានដុល្លារ។ ក្រោយទទួលបានប្រាក់សំណូកដ៏ច្រើននេះហើយ លោក Chen Xuyuan បានធ្វើសកម្មភាពខុសប្រក្រតីជាច្រើនមានទាំងការរៀបចំការប្រកួត ការចុះកិច្ចសន្យាលើគម្រោងមួយចំនួននិងការវិនិយោគផ្សេងៗទាក់ទងនឹងបាល់ទាត់

    March 27, 2024
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានបើកទំនប់វារីអគ្គិសនីថ្មីមួយនៅលើទន្លេមេគង្គ (តាមភាសាចិនបានហៅទន្លេមេគង្គថា ឡានឆាង) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនានេះ។ ទំបន់វារីអគ្គិសនីថ្មីនេះត្រូវបានគេមើលឃើញថាគឺជាទំនប់វារីអគ្គិសនីទី១២ របស់ចិន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២០ពាន់លានយន់ (ជាង ២,៧ពាន់លានដុល្លារ)។ យោងតាមរូបភាពដែលគេថតបានដោយប្រព័ន្ធផ្កាយរណបបានបង្ហាញថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៤មក អាជ្ញាធរចិនបានពន្លឿនការសាងសង់ទំនប់វារីអគ្គិសនីខាងលើនេះយ៉ាងលឿនបំផុតដើម្បីឱ្យវារួចរាល់តាមផែនការដែលបានកំណត់ទុក ខណៈគម្រោងសាងសង់បានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៩ម្លេះ។ ប្រភពខាងលើបានបន្តថា ការបើកទំនប់វារីអគ្គិសនីទី១២នៅលើទឹកដីនៃប្រទេសចិននៅពេលនេះត្រូវបានធ្វើឡើងស្របពេលមានការសិក្សាជាច្រើនបានបង្ហាញថា ទំនប់វារីអគ្គិសនីនេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងទឹកទន្លេមេគង្គនិងធ្វើឱ្យបាត់បង់ធនធានត្រីយ៉ាងច្រើន ដែលជាប្រភពអាហារយ៉ាង​សំខាន់សម្រាប់ពលរដ្ឋរាប់លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ជូនថា ទន្លេមេគង្គមាន​ប្រវែង​ប្រហែល ៤,​២០០គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕ ​

    March 26, 2024
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គម្រោងកាត់បន្ថយម៉ោងធ្វើការងារឱ្យនៅតិចជាងមុនបានកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅសហរដ្ឋអាមេរិក​ ដោយប្រធានបទនេះមានការជជែកវែកញែកគ្នាចាប់តាំងពីនៅក្នុងចំណោមសាធារណៈជនទូទៅ ក្រុមអ្នកជំនាញ និងរហូតដល់ក្រុមអ្នកនយោបាយជាន់ខ្ពស់អាមេរិកផងដែរ។ បើតាមលោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានគណៈកម្មាធិការសុខភាព អប់រំ ការងារ និងសោធននិវត្តន៍នៅព្រឹទ្ធសភាបានលើកឡើងថា ការកាត់បន្ថយម៉ោងធ្វើការងារពី ៤០ម៉ោងមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍ដោយរក្សាប្រាក់ខែដដែលគឺជារឿងល្អបំផុតសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ននេះ។ លោក Bernie Sanders បានបន្តថា លោកធ្លាប់បានដាក់សំណើបង្កើតច្បាប់កាត់បន្ថយម៉ោងធ្វើការងារទៅកាន់រដ្ឋាភិបាលអាមេរិកអស់រយៈពេល ៤ឆ្នាំមកហើយ ខណៈកាលពីថ្ងៃទី​១៤ ខែមីនានេះលោកក៏បានដាក់សំណើដដែលនេះម្តងទៀតផងដែរ តែរហូតមកទល់នឹងពេលនេះគម្រោងច្បាប់ដ៏ចម្រូងចម្រាសមួយនេះនៅតែស្ថិតនៅក្នុងការពិចារណាដដែល។ បើតាមលោកស្រីសាស្រ្តាចារ្យ Juliet Schor ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងសង្គមវិទ្យានៃសាកលវិទ្យាល័យ Boston បានលើកឡើងថា នៅក្នុងការសិក្សាមួយរបស់គាត់បានបង្ហាញថាការបន្ថយម៉ោងធ្វើការងារមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍

    March 26, 2024