- srey nuch
- SEA GAMES
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូដង្ហែភ្លើងគប់កីឡាកម្ពុជា បានចាកចេញពីប្រទេសវៀតណាមកាលពីយប់មិញ និងបន្តមកដល់ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែមីនានេះ ។ នៅក្នុងឱកាសនៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។ បន្ទាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍
March 25, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត នូវម៉ូតូ HONDA BEAT 2023 ដល់សិស្សដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោ លើ២វិញ្ញាសា(តែងនិពន្ធ និងស្មូតកំណាព្យ)ចំនួន ២រូបរួមមាន៖ ១- ឃឹម សូនីតា ទទួលបានចំណាត់ថ្នាក់លេខ១ ខាងតែងនិពន្ធ (សិស្សមកពី វីទ្យាល័យរលាំងឈូក ស្រុកសំរោងទង)។ ២-សាត់ ស្រីណុច ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកស្មូតកំណាព្យ
March 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក សរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប ការ ងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ធ្វើឡើងរយៈ ពេល៤ថ្ងៃចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០២៣។សន្និបាតនេះ មានការអញ្ជើញ ចូល រួមពីថ្នាក់ដឹកនាំក្រសួ
March 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅបណ្ដាសង្កាត់ចំនួន ៥ ដូចខាងក្រោម៖ ១. នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៦០D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
March 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹង ស្ដីពី សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ៦០០មម ទៅទំហំ៥០០មម នៅលើផ្លូវលេខ១១០ កែងផ្លូវលេខ៥៥ ចាប់ពីផ្លូវលេខ៥៩៨ រហូតដល់ផ្លូវលេខ២០០៥ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវ
March 24, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កោតសរសើរណាស់ វិទ្យាល័យហ៊ុនសែនភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្ដូរមកលក់នំធម្មជាតិ ឬនំខ្មែរឈប់លក់នំកញ្ចប់នាំចូលក្នុងសាលាហើយ ដើម្បីសុខភាពរបស់ក្មេងៗនៅក្នុងសាលា នេះបើយោងតាមគណីហ្វេសប៊ុកមួយឈ្មោះ ឌុច សារ៉ម បានបង្ហោះរូបភាពជាច្រើនសន្លឹក និងមានការចែករំលែកជាច្រើនផងដែរ ក្នុងបណ្ដាញសង្គម។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « វិទ្យាល័យហ៊ុនសែនភ្នំសំពៅខ្ញុំឈប់លក់ចំណីខូចសុខភាពសម្រាប់ក្មេងហើយគឺងាកមកលក់នំខ្មែរសុទ្ធសាធវិញ។ ចុះសាលាខាងអ្នក??? #អរគុណក្រសួងដែលយកចិត្តទុកដាក់លើអាហារក្មេង ខ្ញុំជឿជាក់ថាលោក-លោកស្រីនឹងទទួលបានសុខភាពល្អមិនខានព្រោះលោកបានគិតគូរដល់សុខភាពរួម។ ឥទ្ធិលពលនៃការគិតគូរដល់ជនរួមជាតិនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងខ្លាចំពោះលោក-លោកស្រីយ៉ាងពិតប្រាកដ។ » គួរបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ស្ដីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម
March 24, 2023 - SEA GAMES
វៀតណាម៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ ៣០០នាក់។ យោងតាមប្រភពខាងលើ បានឱ្យដឹងថា ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ចូលរួម ក្រោមអធីបតី ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
March 24, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ស្ត្រីជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ករណីទី១៖ ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីទី២៖
March 24, 2023 - ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដោះស្រាយ។ ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក,
March 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី ប្រភេទ “ក” ចំនួន ៦កន្លែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងលិខិតលេខ ០០៨/ ២៣ មស. ជម ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជានឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រភេទ “ក” ចំនួន៦កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ឆ្នាំ២០២៣ តាមតម្រូវការដូច ខាងក្រោម៖ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The
March 23, 2023