srey nuch
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណៈជន សិស្ស-និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឬអង្គការ ទាំងអស់ឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២៣នេះ ក្រសួងត្រូវការជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្មីចំនួន ២០កន្លែងលើជំនាញរដ្ឋបាល នីតិសាស្ត្រ គ្រប់គ្រង ព័ត៌មានវិទ្យា សេដ្ឋកិច្ច អក្សរសាស្ត្រភាសាបរទេស ធនាគារនិងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។ កន្លែងទំនាក់ទំនងលក់ និងទទួលពាក្យប្រឡង នៅទីស្តីការក្រសួង (នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក) អាសយដ្ឋាន អាគារលេខ៣

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១. តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C

    March 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នងទាំងស្រុង បានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ដោយប្រើប្រាស់ទឹកអស់ ១៤ឡាន។ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ យូ ដារ៉ា អាយុ៣៦ឆ្នាំ។ ប្រភេទសំណង់ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ

    March 20, 2023
  • SEA GAMES

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបង្ហាញពីការត្រៀម​ខ្លួន​យ៉ាងល្អ ក្នុងការចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ក្នុងនាមជាកូនខ្មែរមួយរូប និងក្នុងនាមជាកីឡាការិនីមួយរូប ​ស្រួង ភាវី ពិតជា​មានក្តី​រំភើប​រីករាយ និងមោទកភាពជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ និងកិត្តិយស​ជូនជាតិ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ឆ្លើយឆ្លងតាមប្រព័ន្ធសារអេឡិចត្រូនិកពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨

    March 20, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានអំពាវនាវជាមុនរកអ្នកជំងឺចំហបេះដូងជាជនជាតិខ្មែរចំនួន ១៥នាក់ ដោយនាពេលខាងមុខ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើដំណើរមកពិនិត្យអ្នកជំងឺនៅកម្ពុជា ហើយនាំទៅព្យាបាលនៅប្រទេសកូរ៉េផ្ទាល់តែម្ដង។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ស្រួង ភាវី បានសរសេររៀបរាប់ដូច្នេះថា៖ «សូមគោរពជម្រាបជូនពុកម៉ែបងប្អូននៅដំណឹងល្អម្ដងទៀត នៅក្នុងអំឡុងខែ៤ខាងមុខនេះ ក្រុមគ្រូពេទ្យកូរ៉េ ពួកគាត់នឹងចុះទៅខ្មែរពិនិត្យមើលផ្ទាល់ ដល់ប្អូនៗដែលមានជំងឺបេះដូងចំហចំនួន១៥នាក់ ដើម្បីយកមកព្យាបាលនៅកូរ៉េតែម្តង។ ដូច្នេះបើពុកម៉ែបងប្អូនដែលមានអ្នកជំងឺនេះ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២០ឆ្នាំ សូមសរសេរឈ្មោះ លេខទូរស័ព្ទ រូបថតរបស់អ្នកជំងឺ និងអាសយដ្ឋានដាក់ចូលក្នុងខម្មិនខាងក្រោម ដើម្បីងាយស្រួលយើងខ្ញុំធ្វើការជូន។ សូមអរគុណ! »

    March 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដើមឈើសាធារណៈចំនួន ៤ដើម ត្រូវបានបេតុងចាក់ហ៊ុមព័ទ្ធ នៅទីតាំងទល់មុខក្រសួងសុខាភិបាល នៅផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ពេលនេះត្រូវបានអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ចុះណែនាំ ឱ្យម្ចាស់ទីតាំងនោះ រុះរើបេតុងចេញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម។ បើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា​ នៅវេលាម៉ោង១១៖៥៨នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយបានការដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ ចាន់បណ្ឌិត លោកអភិបាលរងខណ្ឌ ចុះណែនាំ ហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុមព័ទ្ធដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ២៨៩

    March 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅមុននេះបន្តិច បានលើកឡើង ក្រោយពីការបង្ហាញខ្លួនរបស់ លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ ច្នៃពីហូលខ្មែរ បែបពាក់កណ្ដាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award 2023 ផ្ទុះការរិះគន់ពីសំណាក់មហាជន ក្នុងបណ្ដាញសង្គម។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី

    March 20, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ មានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការយាងមកដល់ទឹកដីបវរ និងសំបូរទៅមរតកវប្បធម៌របស់ខ្មែរ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ

    March 20, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេសចំពោះអង្គវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា

    March 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មុនធ្វើដំណើរលើផ្លូវល្បឿនលឿន។ ក្រសួងសាធារណការ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។ ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន

    March 20, 2023