srey nuch
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងទីប្រឹក្សាក្រសួងយុត្តិធម៌សរុបចំនួន ១៨៨រូប។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាក្រសួងយុត្តិធម៌ចំនួន ១៦រូប និងតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ ដោយពុំទទួលប្រាក់បំណាច់មុខងារចំនួន ១៧២រូប ៕

    April 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ​មេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិក បាន​ឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ(KIF) គ្រោងនឹងបង្កើតឲ្យមាន Brand ដែលជាឈ្មោះ ឬយីហោផ្លូវការមួយ ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ចំពោះ “គុនខ្មែរ” ដែលជាក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរ ដូចបណ្ដា Brand ព្រឹត្តិការណ៍កីឡាធំៗលើពិភពលោកដែរ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្មីៗ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC

    April 4, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារខេត្តបាត់ដំបង បានធ្វើការបំភ្លឺរួចហើយចំពោះករណីបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងដុតបំផ្លាញម៉ូតូរបស់ខ្លួនចោលនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងនាំខ្លួនអ្នកប្រព្រឹត្តិរូបនេះ យកមកសាកសួរនិងអនុវត្តទោសទៅតាមផ្លូវច្បាប់។ អ្វីដែលគួរឱ្យសោកស្តាយនោះ មានផេកហ្វេសប៊ុកឈ្មោះ Fyy Movie បានយករូបភាពវីដេអូ ដែលសមត្ថកិច្ច កំពុងធ្វើអន្តរាគមន៍ពន្លត់ភ្លើងក្នុងហេតុការណ៍នោះទៅបង្ហោះដោយសរសេរខ្លឹមសារពីខាងលើថា៖ «សាហាវណាស់ខឹងចិត្ត ប៉ូលិសផាកអត់មួក៦ម៉ឺន បង្ហូរសាំងដុតម៉ូតូដើរចេញធ្វើព្រងើយ»។ ខ្លឹមសារដែលសរសេរដោយម្ចាស់ផេកខាងលើ គឺជាចេតនាទុច្ចរិតសុទ្ធសាធ ជាការបំពុលសង្គមបង្កឱ្យមានការភាន់ច្រឡំពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមិនបានដឹងរឿងពិត ធ្វើការវាយតម្លៃ ដោយអវិជ្ជមានមកលើមន្រ្តីនគរបាលទៅវិញ។ ពេលនេះស្នើឱ្យម្ចាស់ផេកខាងលើ ដកចេញវិញជាបន្ទាន់នូវខ្លឹមសារដែលបានសរសេរផ្ទុយពីការពិត ដែលបានកើតឡើងជាក់ស្តែង

    April 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    April 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយវីដេអូមួយ ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី តារាល្បីអនឡាញ បានប្រើហិង្សាលើស្រ្តីម្នាក់ដល់ក្នុងបន្ទប់ជួល០១កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បង្កឱ្យមានការរិះគន់ពីមហាជន ខណៈដែលមហាជនមួយចំនួន បានស្នើសុំចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទបែបនេះតទៀត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ (លោកដែន សូនី) បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៣០នាទី នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤

    April 4, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឧប្បដ្ឋានសាលាក្នុងវត្តយសសុវណ្ណអូរជុំព្រៃទន្លេ ក្នុងស្រុកបន្ទាយមាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់។ ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាលខេត្តនឹងរៀបចំបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ក៏ដោយ។ ឯកឧត្តមបានបន្តថា ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្កលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ

    April 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានជាប់ជាអាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ២០ ដែលមានការតភ្ជាប់បណ្តាញ Wi-Fi ល្អជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤នេះ។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Skytrax បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់ទី១៩ ជាមួយនឹងពិន្ទុ ៣,៥០ នៃពិន្ទុសរុប ៥,០០ ដោយឈរនៅលេខរៀងបន្ទាប់ពីអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា ប៉ុន្តែបាននាំមុខអាកាសយានដ្ឋាន Glasglow Prestwick របស់ចក្រភពអង់គ្លេស។

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិជូនមន្ត្រីរាជការ។ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើក ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ និង លើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤

    April 2, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមេសាម្សិលមិញនេះ​ នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបចូលរួមផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ នឹងរៀបចំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ នៅក្នុងព្រឹត្តិការណ៍នេះ

    April 2, 2024