- tey mira
- ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ប្រភព ក្រសួងព័ត៍មាន
August 14, 2026 - ព័ត៌មានជាតិ
“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាដែលបានសម្រេចនាពេលកន្លងមក។ ជាកិច្ចឆ្លើយតប លោកស្រី Aleks Zittle
August 13, 2026 - ព័ត៌មានជាតិ
ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបដុំសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមការរៀបចំរបស់ក្រសួង មណ្ឌលកំណែមានទីតាំងនៅសាលារៀនចំនួន១០ ក្នុងរាជធានីភ្នំពេញ រួមមានមណ្ឌលកំណែភាសាបរទេស មណ្ឌលកំណែគណិតវិទ្យា មណ្ឌលកំណែប្រវត្តិវិទ្យា មណ្ឌលកំណែអក្សរសាស្ត្រខ្មែរ មណ្ឌលកំណែរូបវិទ្យា មណ្ឌលកំណែគីមីវិទ្យា
August 13, 2026 - ព័ត៌មានជាតិ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានពិភាក្សាជាមួយក្រុមហ៊ុនបារាំង លើគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ដើម្បីបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ។ ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS (Société d’Économie Mixte d’Aménagement et de gestion du marché d’intérêt national de Rungis) នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍
August 13, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីសាធារណរដ្ឋកូរ៉េ ឆ្នាំសិក្សា២០២៦-២០២៧ សរុបចំនួន ២៨នាក់ (ស្រី២០នាក់) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង មុននឹងពួកគេចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ពីកម្មវិធីផ្សេងៗនៃប្រទេសកូរ៉េ ដែលជាមោទនភាព និងជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមតាមរយៈកិច្ចខិតខំរៀនសូត្រផ្ទាល់ខ្លួន ការបើកឱកាសពីរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរ។ ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងដែលជារៀមច្បង និងនិស្សិតជ័យលាភីដែលជាទំពាំងស្នងឫស្សី និងជាអនាគតសសរទ្រូងដ៏សំខាន់របស់កម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា មុខវិជ្ជាសិក្សាទាំងអស់របស់ក្មួយៗ គឺពិតជាមានសារៈសំខាន់សម្រាប់តម្រូវការទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ជំនាញផ្នែកបញ្ញាសប្បនិម្មិត
August 13, 2026 - ព័ត៌មានជាតិ
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំអាជ្ញាធរមានសមត្ថកិច្ចទប់ឲ្យជាប់ កុំឲ្យខេត្តមួយនេះក្លាយទៅជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅជាដាច់ខាត។ បើតាមប្រមុខរាជរដ្ឋាភិបាល ការបង្កើតសេដ្ឋកិច្ចសយឺតបន្តិចក៏ដោយ ប៉ុន្តែផ្ទះយើងនៅស្អាត។ ពេលដែលវារីក តែវាខ្មៅហើយពិបាកណាស់ ខេត្តមួយចំនួននៅក្នុងប្រទេសរបស់យើងដែលមានការផ្សព្វផ្សាយសំអុយឈ្មោះហើយគឺវាពិបាកណាស់នៅក្នុងការបោសសម្អាតឲ្យគេជឿឡើងវិញ ហើយយកល្អគឺកុំឲ្យវាប្រឡាក់ ដោយសម្តេចបានគូសបញ្ជាក់ថា បើមិនប្រយ័ត្ន មិនទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ជាពិសេសបទឧក្រិដ្ឋឆ្លងដែនគឺអាចក្លាយជាខេត្តឆ្លងកាត់ដ៏ធំក្នុងរឿងឧក្រិដ្ឋកម្មគ្រឿងញៀន ដែលត្រូវទប់ឲ្យជាប់កុំឲ្យកើតឡើងបាន ក្នុងនោះស្នងការខេត្តដែលទើបតែងតាំងថ្មីគឺត្រូវនឹងជំនាញនេះស្រាប់ ដោយលោកធ្លាប់ជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ខណៈដែលមន្ត្រីពាក់ព័ន្ធនឹងបទល្មើសចំនួន ៩រូបត្រូវបានដកចេញពីមុខដំណែង។ សម្តេចធិបតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងចំណោមខេត្តភូមិភាគឦសានទាំង៤ ខេត្តស្ទឹងត្រែងនេះគឺជាខេត្តដែលប្រទាក់ក្រឡា ហើយមានការឆ្លងកាត់ច្រើនជាងគេ មានមកពីភូមាជាដើម។ ផ្លូវទឹកជិត
August 12, 2026 - ព័ត៌មានជាតិ
ស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៃភូមិភាគឦសាននិងតំបន់កណ្ដាលប្រទេស។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍មូលធនមនុស្សតាមរយៈការកែលម្អសេវាសាធារណៈ ជាពិសេស សុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឹងប្រែងពង្រីកការតភ្ជាប់ ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ តាមបណ្ដាខេត្តជុំវិញ និងប្រទេសជិតខាងតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ ស្ពាន និងបានពុះពារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគតាមរយៈការតភ្ជាប់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។
August 12, 2026 - ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសនឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ
August 12, 2026 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Richard Nguyen Anh Khoa នាយកគ្រប់គ្រងក្រុមហ៊ុន Genuine Partner Logistics នៅស្ថានទូតកកម្ពុជា ក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប លោក Richard បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកូរ៉េ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ និងឆាប់រហ័ស។ ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍ចំពោះគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Genuine Partner Logistics និងសង្ឃឹមថាក្រុមហ៊ុននឹងអាចជួយសម្រួលការដឹកជញ្ជូនផលិតផលរបស់កម្ពុជាមកកាន់ប្រទេសកូរ៉េកាន់តែទូលំទូលាយ។
August 8, 2026 - PR
(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាផ្សារទំនើបកូនខ្មែរ បានប្រកាសបើកដំណើរការសាខាថ្មីទី១៧ «ផ្សារ ជីប ម៉ុង ស៊ុភើម៉ាឃីត កួរស្រូវ» កាលពីព្រឹកថ្ងៃទី ០២ សីហា ២០២៦ ក្រោមវត្តមានចូលរួមថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ
August 4, 2026









