- កូវីដ-១៩January 22, 2021 lyda
ថៃ៖ សារព័ត៌មាន The Thaiger បានឲ្យដឹងថា តារាសម្តែងដ៏ល្បីជនជាតិថៃម្នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ថែមទាំងបានបង្ហោះវីដេអូស្តីពីលទ្ធផលវិជ្ជមានរបស់គាត់តាមរយៈបណ្តាញសង្គម Instagram ទៀតផង ដើម្បីឲ្យមិត្តភក្តិនិងមនុស្សជុំវិញខ្លួនគាត់ផ្សេងទៀតបានដឹងពីរឿងនេះនិងអាចចាត់វិធានការជាបន្ទាន់មួយដើម្បីឆ្លើយតបនឹងបញ្ហានេះផងដែរ ។ តារាដ៏ល្បីរូបនេះមានឈ្មោះថា Techin Ployphe ឬនៅក្នុងសិល្បៈគាត់គាត់មានឈ្មោះហៅក្រៅថា DJ Matoom អាយុ ៣៣ ឆ្នាំ ហើយរូបគាត់បានជួបមិត្តភក្តិម្នាក់ដែលវិជ្ជមានជំងឺកូវីដ ១៩ តាំងពីថ្ងៃទី៩ ខែមករា មកម្លេះ ហើយរហូតដល់ថ្ងៃទី១៩ ខែមករា ទើបមិត្តម្នាក់នោះដឹងខ្លួនថា បានឆ្លងជំងឺកូវីដ ១៩ ហើយបន្ទាប់មកលោក Matoom និងម្តាយបង្កើតរបស់គាត់ក៏បានទៅធ្វើតេស្តរកជំងឺកូវីដ
- កូវីដ-១៩January 22, 2021 Khmernote Media
ថ្លែងនៅក្នុងពិធីសម្ពោធអោយប្រើប្រាស់អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនអ្នកដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលជំនួយវ៉ាក់សាំងនេះនៅមានកំណត់នៅឡើយ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចនឹងទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ពេលដែលវ៉ាក់សាំងមកដល់ ព្រោះវាជាទំនិញយុទ្ធសាស្ត្រ។ គួរបញ្ជាក់ផងដែរថា បើតាមគម្រោង COVAX នឹងផ្ដល់វ៉ាក់សាំងមកកម្ពុជា ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនយើង ប៉ុន្តែជំហានដំបូង នៅខែមិថុនា អាចផ្តល់ប្រមាណ៣ភាគរយប៉ុណ្ណោះ៕
- កូវីដ-១៩January 22, 2021 Khmernote Media
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៣នាក់ និងមានករណីជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់គឺ បុរសជនជាតិខ្មែរអាយុ៦៦ឆ្នាំ និង ៧០ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១ ដែលមានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
- កូវីដ-១៩January 21, 2021 lyda
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤២ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ១៧នាក់ ជាករណីអ្នកធ្វើដំណើរពីបរទេស ខណៈភាគច្រើននៃករណីក្នុងសហគមន៍ គឺត្រូវបានរកឃើញនៅខេត្តសាមុតសាខន ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺ COVID-19 តែម្ដង។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨៨នាក់ បានប៉ះពាល់ទៅនឹងជំងឺ COVID-19 នៅពេលដែលពួកគេបានទៅតំបន់ដែលមានហានិភ័យខ្ពស់។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៨៨ករណី ជាករណីក្នុងសហគមន៍ ខណៈមាន ៣៧ករណី ជាការតាមស្វែងរកចំពោះអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗ
- កូវីដ-១៩January 21, 2021 Khmernote Media
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៥នាក់ និងមានករណីជាសះស្បើយចំនួន០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់គឺជាពលករប្រុសស្រីដែលធ្វើដំណើរមកពីប្រទេសថៃ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១កន្លងទៅ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៧នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
- កូវីដ-១៩January 20, 2021 lyda
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នេះបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៩ករណី និងការស្លាប់ថ្មី ១នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមទាំងអ្នកជំងឺដែលមិនចេញរោគសញ្ញាចំនួន ៨នាក់ ដែលបានធ្វើដំណើរមកពីបរទេស។ តួលេខថ្មីៗទាំងនេះនាំឱ្យប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១២,៦៥៣ នាក់ និងការស្លាប់សរុបចំនួន ៧១នាក់ ។ ក្នុងចំណោមករណីទាំងអស់មានអ្នកជំងឺចំនួន ២៨នាក់ ជាការចម្លងនៅក្នុងសហគមន៍ ខណៈអ្នកជំងឺ ២៣នាក់ ផ្សេងទៀត
- កូវីដ-១៩January 20, 2021 Khmernote Media
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៧នាក់ និងមានករណីជាសះស្បើយចំនួន០៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៧នាក់នោះ គឺជាពលករប្រុសស្រីដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៦នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
- កូវីដ-១៩January 19, 2021 lyda
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដោយក្នុងនោះមានករណីចំនួន ១៣ ករណី ជាការនាំចូលពីបរទេស ដែលត្រូវបានគេដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃភ្លាម។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដែលនាំឱ្យការស្លាប់សរុបនៅតែមាន ៧០នាក់ ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៣៣នាក់ ជាករណីក្នុងសហគមន៍ និង ១២៥នាក់ ជាការតាមរកអ្នកដែលបានប៉ះពាល់ជាមួយករណីសកម្មមុនៗ (រួមមានទាំងពលករចំណាកស្រុកចំនួន ១០៦នាក់) ដែលធ្វើឱ្យករណីសរុបនៅប្រទេសថៃបានកើនដល់ ១២,៥៩៤ នាក់ ចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅប្រទេសនេះ។ ប្រទេសថៃនាពេលថ្មីៗនេះក៏បាននិយាយថា
- កូវីដ-១៩January 19, 2021 lyda
គណៈកម្មការសុខាភិបាលជាតិនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បាននិយាយថា ចិនដីគោកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១៨ករណី ដោយក្នុងនោះមាន ១០៦ករណី ជាការចម្លងក្នុងសហគមន៍ និង ១២ករណី មកពីបរទេស។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំងអស់មាន ៤៣នាក់ ត្រូវបានរាយការណ៍នៅខេត្តជីលីនភាគឦសាន, ៣៥នាក់ នៅភាគខាងជើងខេត្តហឺប៉ី, ២៧នាក់ នៅខេត្តហីឡុងជាំង និង ១នាក់ នៅទីក្រុងប៉េកាំង។ ករណីមិនចេញរោគសញ្ញាថ្មីៗចំនួន ៩១ករណី ក៏ត្រូវបានកត់ត្រាផងដែរ ខណៈអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ៨១១នាក់ ស្ថិតនៅក្រោមការតាមដានខាងវេជ្ជសាស្ត្រ។ មិនមានអ្នកស្លាប់ថ្មីត្រូវបានចុះបញ្ជីនោះទេ ហើយអ្នកជំងឺ ៣២នាក់
- កូវីដ-១៩January 19, 2021 Khmernote Media
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់នោះ គឺ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករមកពីថៃទេ) ជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ចំណែកឯ ០១នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៥នាក់។