- កូវីដ-១៩March 4, 2021 Khmernote Media
នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣១នាក់ និងមានករណីជាសះស្បើយថ្មី០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣១នាក់នោះ មាន២៨នាក់គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលធ្វើអោយអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នេះកើនដល់៤០២នាក់ ក្នុងរយៈពេលជិត២សប្តាហ៍មកនេះ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖
- កូវីដ-១៩March 3, 2021 Khmernote Media
កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម វ័យក្មេង២នាក់បានជិះតាក់ស៊ីពីភ្នំពេញ ទៅដល់ព្រំដែនបាវិត ដោយមានបំណងចង់ឆ្លងដែនទៅប្រទេសកំណើតរបស់ខ្លួនវិញតែដោយសារតែគ្មានឯកសារគ្រប់គ្រាន់ ក៏ឆ្លងដែនមិនបានសម្រេច។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេក៏មានបំណងត្រឡប់ទៅភ្នំពេញវិញ ប៉ុន្តែក៏បានជួបជាមួយកំលាំងល្បាត ដោយមានការសង្ស័យ ក៏ធ្វើការឃាត់មិនអោយចេញពីសណ្ឋាគារ និងទាក់ទងមន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ដើម្បីយកសំណាកទៅពិនិត្យ។ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២១ ស្ត្រីជនជាតិវៀតណាម ខាងលើក៏ត្រូវបានយកសំណាកទៅពិនិត្យ ហើយនៅព្រឹកថ្ងៃទី០៣ ខែមីនា នេះលទ្ធផលពួកគេត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកពាក់ពន្ធ័ត្រូវបានតម្រូវអោយធ្វើចត្តាឡីស័ក និងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ដូចជាអ្នកបើកបរតាក់ស៊ីផងដែរ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅខាងក្រោមនេះ៕
- កូវីដ-១៩March 3, 2021 Khmernote Media
បើយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅមុននេះបន្តិចបានអោយដឹងថា កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់ រហូតដល់ម៉ោង ០៩:០០ ព្រឹក ថ្ងៃទី ៣ មិនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៤នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ: ២២នាក់ ក្រុងព្រះសីហនុ: ១០នាក់ ខេត្តស្វាយរៀង ២នាក់) និងមានជាសះស្បេីយ ៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន#៨៧៨នាក់ ចំនួនសំរាកពេទ្យកេីន #៣៩៦នាក់ និងចំនួនជាសះស្បេីយសរុប #៤៨២នាក់ និង ស្លាប់គ្មាន
- កូវីដ-១៩March 3, 2021 Khmernote Media
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ ក្នុងនោះគេកត់សំគាល់ឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ បានកើនឡើងរហូតដល់ ៣៧៤នាក់ (ជនជាតិខ្មែរ ៤៤នាក់) ដែលគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងនោះដែរក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាសអោយធ្វើការផ្អាកអាជីវកម្មនានា ក៏ដូចជាសាលារៀន ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនេះដែរ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
- កូវីដ-១៩March 3, 2021 Khmernote Media
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលសុទ្ធតែនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
- កូវីដ-១៩March 2, 2021 lyda
មជ្ឈមណ្ឌលរដ្ឋបានសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីថ្មីចំនួន ៤២នាក់ និងអ្នកស្លាប់ម្នាក់ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីនាំចូលចំនួន ៣ ខណៈអ្នកជំងឺ ៣៩នាក់ បានឆ្លងជំងឺនៅពេលទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ដូចជា៖ ២៤នាក់ នៅខេត្តសាមុតសាខុន, ៥នាក់ នៅខេត្តផាថុមថានី, ៤ នាក់ នៅខេត្តតាក និង ២នាក់ នៅខេត្តនុនថាបូរី និងណាខនផាថុម។ ចំណែកអ្នកជំងឺ COVID-19 ដែលបានស្លាប់ត្រូវបានគេដឹងថា មានអាយុ ៩២ឆ្នាំ
- កូវីដ-១៩March 2, 2021 lyda
តាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា វៀតណាមរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ១៣នាក់ កាលពីល្ងាចថ្ងៃច័ន្ទ ដោយក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៨នាក់ នៅក្រុង Hai Duong និង ៥នាក់ ជាការនាំចូលពីបរទេស។ ករណីក្នុងស្រុងទាំង ៨ករណី នៅក្រុង Hai Duong ត្រូវបានដាក់នៅដោយឡែករួចហើយ មុនពេលដែលរកឃើញថាឆ្លងជំងឺនេះ។ ចំណែកករណីនាំចូលទាំង ៥ករណី គឺបានឆ្លងចូលប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិ Ha Tien នៃខេត្ត Kien Giang
- កូវីដ-១៩March 2, 2021 Khmernote Media
នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៤នាក់ និងមានករណីជាសះស្បើយថ្មី០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដោយមានជនជាតិខ្មែរ ០៤នាក់ ជនជាតិវៀតណាម ០៤នាក់ និងជនជាតិចិន ១៦នាក់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
- កូវីដ-១៩March 1, 2021 Khmernote Media
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ នៅមុននេះបន្តិចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ CHEN XIANGHAN អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដែលនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម
- កូវីដ-១៩March 1, 2021 Khmernote Media
តាមការចុះផ្សាយនៅលើទំព័រ Facebook របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងថា មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់បានចូលផ្សារ ម៉ាក្រូ (Makro) កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងនារសៀលថ្ងៃទី០១ ខែមីនា ថា៖ #ប្រកាសពត៌មាន: មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់បានចូលផ្សារ ម៉ាក្រូ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។ ១. សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: