កូវីដ-១៩
  • ថ្ងៃនេះ នៅរាជធានីភ្នំពេញរកឃើញវិជ្ជមានថ្មី ចំនួន ២៤៣នាក់បន្ថែមទៀត
    កូវីដ-១៩
    April 15, 2021 Khmernote Media

    នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៤៤នាក់នោះ គឺមាន ៤នាក់ជាករណីនាំចូល ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង៣៣៩នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣៤៤នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៤៣នាក់ មានជនជាតិខ្មែរ ចំនួន ១៤៨នាក់ ( ស្ត្រី១៣៧នាក់ និងបុរស ១០៤នាក់) និងជនជាតិចិន ចំនួន០២នាក់ បុរស០១នាក់ ស្ត្រី០១នាក់៕

  • ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៣៤៤នាក់ ខណៈអ្នកជំងឺចំនួន២៩នាក់ជាសះស្បើយ
    កូវីដ-១៩
    April 15, 2021 Khmernote Media

    នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៣៤៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

  • ក្រសួងបង្ហាញពីវិធី តាមដានរោគសញ្ញា និងការថែទាំ ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ
    កូវីដ-១៩
    April 15, 2021 Khmernote Media

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះដែរ ក្រសួងសុខាភិបាលបានបង្ហាញពីវិធីតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងកូវីដ-១៩ នៅតាមផ្ទះ ដោយក្នុងនោះអ្នកជំងឺកូវីដ-១៩ ត្រូវបានបែងចែកជាពីកម្រិត គឺករណីគ្មានរោគសញ្ញា និងករណីមានរោគសញ្ញា។ ក្នុងនោះក្រសួងសុខាភិបាលក៏បានបង្ហាញពីការអនុវត្តវិធនាការសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះដូចគ្នា។ សូមអានការណែនាំខាងក្រោម៖

  • រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល៣ថ្ងៃ អោយអ្នកជំងឺកូវីដ ១០នាក់បង្ហាញខ្លន បើមិនដូច្នេះទេនឹងបញ្ជូនសំណុំរឿងទៅតុលាការ
    កូវីដ-១៩
    April 15, 2021 Khmernote Media

    រដ្ឋបាលរាជធានីភ្នំពេញ  បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និងទី១២ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ០២រូបប៉ុណ្ណោះ នៅសល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ទៀត ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា ២- ឈ្មោះ យូ

  • រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន ១នាក់ ជាអ្នកលក់នំនៅផ្សារក្រោម ក្នុងខេត្តសៀមរាប
    កូវីដ-១៩
    April 15, 2021 Khmernote Media

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ អ្នកលក់នំកូរ នៅផ្សារក្រោម ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

  • បន្ទាន់!  សម្តេចតេជោ សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ២សប្តាហ៍ ចាប់ពីយប់នេះទៅ
    កូវីដ-១៩
    April 14, 2021 Sovann

    យោងតាមបទបញ្ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល២សប្តាហ៍ចាប់ពីម៉ោង ០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងក្នុងសហគមន៍២០កុម្ភៈ បានកើនឡើងដល់ជិត៥ពាន់នាក់។ សូមអានសេចក្តីសម្រេចនៅខាងក្រោម៖

  • Update-គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្មករសរុបចំនួន ៦៧៩នាក់ហើយ នៅក្នុងរោងចក្រចំនួន២៤ បានឆ្លងកូវីដ១៩
    កូវីដ-១៩
    April 14, 2021 Khmernote Media

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០ កម្មករ-កម្មារិនី សរុបចំនួន​ ៦៧៩នាក់​ នៅក្នុង​រោងចក្រ សរុបចំនួន​ ២៤ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​

  • Update- គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ អ្នកពាក់ព័ន្ធករណីផ្ទុះកូវីដនៅផ្សារអូរឬស្សីកើនឡើងដល់៣៨៧ នាក់ហើយ
    កូវីដ-១៩
    April 14, 2021 Khmernote Media

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី​ អ្នកពាក់ព័ន្ធ សរុបចំនួន ៣៨៧ នាក់ ត្រូវបានរកឃើញ​វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០២ ។ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ សូមទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ

  • លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើង
    កូវីដ-១៩
    April 14, 2021 Khmernote Media

    នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញម្ហូបអាហារ ដោយមិនបានគិតពីហានិភ័យក្នុងការឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរសារនៅក្នុងគ្រុបតេឡេក្រាមថា៖ “ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្តើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ ។ សូមចូលរួមអនុវត្តវិធានការ

  • ដំណឹងបន្ទាន់! មន្ត្រីរាជការនៅក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន០៣រូប មានវិជ្ជមានកូវីដ-១៩
    កូវីដ-១៩
    April 14, 2021 Khmernote Media

    យោងតាមការពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកវីរុសកូវីដ១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានវីរុសកូវីដ១៩។ មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖ ១- លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ២- លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ៣- លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ