កូវីដ-១៩
  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញទីតាំងភូមិដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេនៅរាជធានីភ្នំពេញ
    កូវីដ-១៩
    May 3, 2021 Khmernote Media

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ៖ + ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ + ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ + ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ + ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ +

  • ដំណឹងបន្ទាន់ ! បុគ្គលិកផ្នែកត្រី នៃតំបន់អាហារស្រស់ ២នាក់ ក្នុងផ្សារម៉ាក្រូ សាខាភ្នំពេញ មានវិជ្ជមានកូវីដ-១៩ សូមអ្នកប៉ះពាល់រឺសង្ស័យ តាមដានសុខភាពរបស់ខ្លួន
    កូវីដ-១៩
    May 2, 2021 Khmernote Media

    យោងតាមការប្រកាសរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅមុននេះបន្តិចបានអោយដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់គឺជាបុគ្គលិកធ្វើការនៅផ្សារម៉ាក្រូ សាខាសែនសុខ រាជធានីភ្នំពេញ ផ្នែកត្រី នៃតំបន់អាហារស្រស់។ សេចក្តីជូនដំណឹងនោះបានរៀបរាប់ថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ផ្សារម៉ាក្រូ (Makro) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ #អ្នកជំងឺកូវីដ១៩​​ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់

  • មនុស្ស១៤នាក់ ក្នុងនោះមាន ៨នាក់មានវិជ្ជមានកូវីដ-១៩ បានលួចរត់ចេញពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាប
    កូវីដ-១៩
    May 2, 2021 Khmernote Media

    យោងតាមលិខិតរដ្ឋបាលខេត្តព្រះសីហនុ លេខ ៦៤០/២១ សជណ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានធ្វើការជូនដំណឹងទៅកាន់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ស្តីពីការលួចរត់គេច បុគ្គលចំនួន១៤នាក់ ស្រីចំនួន៥នាក់ (មានវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់) ចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប។ ការជូនដំណឹងនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកទង្វើររបស់បុគ្គលទាំង១៤នាក់ខាងលើ គឺជាអំពើចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើអោយបានតឹងរ៉ឹងបំផុត៕

  • ចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងមកដល់ថ្ងៃនេះ អ្នកនៅភ្នំពេញបានឆ្លងជំងឺនេះ កើនដល់ជាង១ម៉ឺននាក់ហើយ
    កូវីដ-១៩
    May 2, 2021 Khmernote Media

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្នុងទម្រង់ប្រកាសថ្មី បានបញ្ជាក់អោយពលរដ្ឋកម្ពុជា បានឃើញយ៉ាងច្បាស់ៗថា គិតចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងរហូតមកដល់បច្ចុប្បន្ន ជំងឺកាចសាហាវមួយនេះបានកើតឡើងនៅកម្ពុជា រហូតដល់ 14,520ករណី គិតត្រឹមម៉ោង 7ព្រឹកថ្ងៃទី02 ខែឧសភា ឆ្នាំ2021។ ក្នុងនោះដែរចំពោះករណីចម្លងនៅរាជធានីភ្នំពេញ បានកើតឡើងរហូត 10,069ករណី ខណៈអ្នកស្លាប់ទូទាំងប្រទេសមានរហូតដល់ 103ករណី។ ទោះជាយ៉ាងណាក្តី ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយធ្វើការបែងចែកតំបន់មានការចម្លងជាបី គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីធ្វើការគ្រប់គ្រងស្ថានការបច្ចុប្បន្ន៕

  • ថ្ងៃនេះ នៅភ្នំពេញ ក្រសួងរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៤៥៤នាក់ទៀត
    កូវីដ-១៩
    May 2, 2021 Khmernote Media

    នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ ក្នុងនោះផងដែរ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅភ្នំពេញកើនដល់ ១០,០៦៩នាក់ ជាសះស្បើយសរុប ៣,៤៦៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦,៥១៥នាក់៕

  • ចូលរួមរំលែកទុក្ខ! ថ្ងៃនេះ ពលរដ្ឋខ្មែរ 6នាក់ទៀតហើយ បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩
    កូវីដ-១៩
    May 2, 2021 Khmernote Media

    នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ ទន្ទឹមនឹងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន ០៦នាក់បន្ថែមទៀត បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះមានអ្នកភ្នំពេញ ០៥នាក់ និងខេត្តព្រះសីហនុ ០១នាក់៕

  • ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៣០នាក់បន្ថែមទៀត និងជាសះស្បើយ ១៦៩នាក់
    កូវីដ-១៩
    May 2, 2021 Khmernote Media

    នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣០នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៦៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧៣០នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរចូលមកប្រទេសកម្ពុជា និង ៧២៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

  • ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត
    កូវីដ-១៩
    May 1, 2021 Khmernote Media

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ១៣រូបបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក៕

  • ចូលរួមរំលែកទុក្ខ! ថ្ងៃនេះ ពលរដ្ឋខ្មែរ៣នាក់ទៀតហើយ បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ដែលសុទ្ធតែមនុស្សចាស់
    កូវីដ-១៩
    May 1, 2021 Khmernote Media

    នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៨៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៨នាក់ផងដែរ។ ទន្ទឹមនឹងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីជនជាតិខ្មែរ ចំនួន០៣នាក់ ដែលមានបុរសអាយុ ៦១ឆ្នាំ, ស្ត្រីអាយុ៦៧ឆ្នាំ និងស្ត្រីអាយុ ៧៦ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ សូមអានលិខិតខាងក្រោម៖

  • ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថែម៣៨៨នាក់ទៀត និងជាសះស្បើយ៤៨នាក់
    កូវីដ-១៩
    May 1, 2021 Khmernote Media

    នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៨៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៨៨នាក់ ក្នុងនោះមាន១នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង ៣៨៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖