រថយន្ត
  • ក្រុមហ៊ុនផលិតរថយន្តចិន ចង់បង្កើតប្រព័ន្ធការពារពិសេស សម្រាប់ការពារអ្នកនៅក្នុងរថយន្តមិនឲ្យឆ្លងវីរុសកូរ៉ូណា
    រថយន្ត
    February 18, 2020 lyda

    ចិន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺក្រុមហ៊ុន Geely ចង់បង្កើតប្រព័ន្ធការពារពិសេសមួយសម្រាប់បំពាក់លើរថយន្ត ដែលប្រព័ន្ធនោះអាចការពារការចម្លងវីរុសកូរ៉ូណាថ្មី COVID-19 បាន។ តាមតំណាងរបស់ក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុនចង់បង្កើតប្រព័ន្ធសម្លាប់មេរោគនៅក្នុងបរិយាកាសពិសេសមួយដែលប្រព័ន្ធនោះមានប្រសិទ្ធភាពស្មើនឹងពាក់ម៉ាស់ប្រភេទ N95 ដែលអារារាំងភាគល្អិតកំរិត 0.3 Micron រហូតដល់ទៅ៩៥%ឯណោះ។ យ៉ាងណាក្តី គេអាចនឹងត្រូវការពេលប្រមាណជា ២០ថ្ងៃ ដើម្បីសិក្សាពីការផលិតប្រព័ន្ធការពារមួយនេះ ហើយការផលិតជាក់ស្តែងអាចនឹងត្រូវការពេលដល់ ៣០ ឯណោះ។ តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា រថយន្តដែលបានបំពាក់នូវប្រព័ន្ធការពារមេរោគ COVID-19 នឹងត្រូវបានគេយកទៅប្រើប្រាស់នៅតំបន់ដែលមានការរាតត្បាតមេរោគខ្លាំង តែមិនមែនសម្រាប់ដាក់លក់នៅលើទីផ្សារជាសាធារណៈនោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Geely គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងប្រទេសចិន ហើយកន្លងមកក្រុមហ៊ុនមួយនេះក៏ធ្លាប់បានផលិតរថយន្តម៉ាក់ Volvo សម្រាប់ដាក់លក់ក្នុងទីផ្សារអាស៊ីនិងអឺរ៉ុបផងដែរ៕ អត្ថបទ៖

  • Tesla Model S ស៊េរីថ្មីអាចជិះបានរហូតដល់ទៅ ៦៣០គីឡូម៉ែត្រ បញ្ជាក់ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិក EPA
    រថយន្ត
    February 17, 2020 lyda

    ក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពឱ្យ Model S ជំនាន់ថ្មីរបស់ខ្លួន ដោយស៊េរីថ្មីនេះអាចបើកបរបានចម្ងាយ ៣៩០ម៉ាយ ឬ ៦៣០គីឡូម៉ែត្រ (សាកថ្មពេញម្ដង) វាស់ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិក EPA (United States Environmental Protection Agency)។ គួរកត់សម្គាល់ថា លទ្ធផលជាក់ស្តែងអាស្រ័យលើសីតុណ្ហភាព ការប្រើប្រាស់របស់អ្នកបើកបរក្នុងការគ្រប់គ្រងអាកាសធាតុ និងទម្លាប់បើកបររបស់ពួកគេ។ លោក Elon Musk បានសរសេរថា Model S ដែលត្រូវបានផលិតថ្មីៗនេះអាចដំណើរការបានល្អជាងស្ថិតិរបស់ EPA ជាក់ស្តែង។ លោកបានកត់សម្គាល់ថា សក្តានុពលនេះនឹងមានបានតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មី។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតទាំងនេះ

  • ទីផ្សាររថយន្តនៅក្នុងប្រទេសចិនធ្លាក់ចុះដល់ទៅ ១៨% ដោយសារវីរុសកូរ៉ូណា​​​​​​ COVID-19
    រថយន្ត
    February 15, 2020 lyda

    ទីផ្សាររថយន្តនៅប្រទេសចិនបានចាប់ផ្តើមរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលធ្វើឱ្យការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមតួលេខពីសមាគមអ្នកផលិតរថយន្តនៅប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តធំៗនៅក្នុងប្រទេស បានលក់រថយន្តបានតិចជាង ២លានគ្រឿង នៅទូទាំងប្រទេសកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ ១៨% ចាប់តាំងពីខែមករាឆ្នាំ ២០១៩ ។ វីរុសបានធ្វើឱ្យមានវិបត្តិនៅក្នុងទីផ្សាររថយន្ត ដែលធ្វើឱ្យការលក់បានធ្លាក់ចុះ ហើយអ្នកជំនាញក៏បានព្រមានដែរថា ផលប៉ះពាល់នឹងមានកាន់តែខ្លាំងទៀតសម្រាប់ខែកុម្ភៈ។ អ្នកជំនាញបានព្រមានថា វីរុសនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្ត ហើយពួកគេជឿជាក់ថាផលប៉ះពាល់នឹងអាក្រក់ជាងកាលពីជំនាន់ផ្ទុះវីរុសសារ SARS ឆ្នាំ២០០៣ ដែលកាលនោះការលក់រថយន្តនៅក្នុងប្រទេសធ្លាក់ចុះតែ ១៣% ក្នុងខែមេសា ឆ្នាំ២០០៣ និង ៨% ក្នុងខែឧសភាឆ្នាំដដែល។ សមាគមអ្នកផលិតយានយន្តរបស់ប្រទេសចិនបានបន្ថែមថា វីរុសកូរ៉ូណានឹងរំខានដល់សង្វាក់ផ្គត់ផ្គង់ដោយស្វ័យប្រវត្តិរបស់ប្រទេស និងមានភាពវឹកវរលើឧស្សាហកម្មរថយន្តទូទាំងពិភពលោក។ រោងចក្ររថយន្តរាប់សិបគ្រឿងនៅទូទាំងប្រទេសចិនត្រូវបានបិទនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយខណៈដែលរោងចក្រខ្លះបានចាប់ផ្តើមបើកជាថ្មី សមាគមរថយន្តបានបង្ហាញថា

  • រថយន្ត HUMMER ស៊េរីថ្មីបង្ហាញខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីបាត់មុខអស់ 10ឆ្នាំ
    រថយន្ត
    February 4, 2020 lyda

    បន្ទាប់ពីបាត់មុខ 10ឆ្នាំ ពេលនេះរថយន្ត Hummer ត្រលប់មកវិញហើយ! ប៉ុន្តែវានឹងប្តូរខ្លួនជាថ្មីក្នុងនាមជារថយន្តអគ្គសនីវិញ ជាមួយនឹងកម្លាំង 1,000សេះ និងកម្លាំងបង្វិល 11,500 lbf-ft ។ ការពិតដំណឹងដែលថា Hummer នឹងត្រឡប់មកវិញមានរាប់ខែមកហើយ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ថា វានឹងចេញមកពេលណា។ ឥឡូវនេះយើងអាចស្គាល់ឈ្មោះពេញរបស់វាគឺ GMC Hummer EV ហើយវាក៏បានបញ្ចេញ Teaser នៅចំថ្ងៃ Super Bowl ផងដែរ ដោយក្នុងស្ពតពាណិជ្ជកម្មនោះផ្ទាល់ ត្រូវបានសម្ដែងដោយតារាឆ្នើម NBA លោក LeBron James ។

  • Tesla ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី២ នៅលើពិភពលោក ជាមួយនឹងតម្លៃទីផ្សារជាង ១០០ ពាន់លានដុល្លារអាមេរិក
    រថយន្ត
    January 24, 2020 lyda

    ក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្ត ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើពិភពលោក ដែលមានតម្លៃទីផ្សារ ១០២.៧ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីមួយនេះ បានវ៉ាដាច់ក្រុមហ៊ុន Volkswagen របស់ប្រទេសអាឡឺម៉ង់ ខណៈក្រុមហ៊ុន Toyota Motor ឈរនៅចំណាត់ថ្នាក់លេខ១។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៥៦៩ដុល្លារ នៅពេលការជួញដូរបានបញ្ចប់នៅថ្ងៃពុធ ដែលជាមូលហេតុតម្លៃទីផ្សាររបស់ខ្លួនកើនឡើង។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានកើនឡើងទ្វេដង ក្នុងរយៈពេលបីខែកន្លងមកនេះ។ ការចាប់អារម្មណ៍របស់វិនិយោគិនភាគច្រើនគឺទៅលើរោងចក្រថ្មីរបស់ Tesla នៅស៊ាងហៃ ដែលជាមូលដ្ឋានផលិតកម្មដំបូងរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។ ពួកគេជឿជាក់ថា ការពង្រីកនេះធ្វើឱ្យក្រុមហ៊ុនស្ថិតក្នុងជំហរមួយ ដើម្បីពន្លឿនការលក់នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ ទោះយ៉ាងណាអ្នកវិភាគខ្លះនិយាយថា

  • អង់គ្លេសកំពុងដាក់ប្រើប្រាស់តាក់ស៊ីអគ្គិសនី ហើយក៏កំពុងដំឡើងកន្លែងសាកថ្មឥតខ្សែ FREE ដើម្បីបង្កើនភាពងាយស្រួល
    រថយន្ត
    January 17, 2020 lyda

    ចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកជម្រើសនៃការដឹកជញ្ជូនប្រកបដោយចីរភាព រួមមានការបញ្ចូលថ្មឥតខ្សែ សម្រាប់ឡានក្រុងអគ្គិសនី និងការណែនាំឱ្យប្រើតាក់ស៊ីអគ្គិសនី ដែលជួយបង្កើនគុណភាពខ្យល់ និងប្រើប្រាស់សាំងតិច។ ឡានតាក់ស៊ីអគ្គិសនីមួយចំនួនឥឡូវនេះកាន់តែមានភាពងាយស្រួលក្នុងការសាកថ្ម ដោយមានការណែនាំអំពីបច្ចេកវិទ្យាសាកឥតខ្សែនៅទីក្រុង Nottingham ។ រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងវិនិយោគទឹកប្រាក់ ៣.៤ លានផោន (៤.៤៣លានដុល្លារ) ទៅក្នុងបច្ចេកវិទ្យាថ្មី ដែលជាផ្នែកមួយនៃការសាកល្បងរយៈពេល ៦ខែ។ ក្នុងការសាកល្បងនេះរថយន្តតាក់ស៊ីអគ្គិសនី Nissan និង LEVC ចំនួន ១០គ្រឿង នឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាសាកឥតខ្សែនេះ ហើយក៏នឹងផ្តល់ជូនអ្នកបើកបរដោយគ្មានតម្លៃជួលផងដែរ។ គុណសម្បត្តិនៃការសាកឥតខ្សែ គឺតាក់ស៊ីជាច្រើនអាចសាកថ្មក្នុងពេលតែមួយ មិនដូចឌុយ ឬកន្លែងសាកថ្ម ដែលអ្នកបើកបរពេលខ្លះត្រូវតម្រង់ជួរ។ នៅពេលអនាគតរដ្ឋាភិបាលអាចធ្វើឱ្យការសាកថ្មឥតខ្សែកាន់តែទូលំទូលាយ ដោយអាចឱ្យសាធារណជនចូលប្រើប្រាស់បានផងដែរ ដែលធ្វើឱ្យម្ចាស់យានយន្តអគ្គិសនីអាចសាកបានកាន់តែងាយស្រួលនៅពេលចេញ និងនៅក្នុងទីក្រុង៕

  • ក្រុមហ៊ុន TOYOTA ចំណាយទឹកប្រាក់ ៣៩៤លានដុល្លារអាមេរិក វិនិយោគលើគម្រោងតាក់ស៊ីហោះ
    រថយន្ត
    January 16, 2020 lyda

    ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនអាមេរិកដែលទើបបង្កើតថ្មី Joby Aviation ដើម្បីអភិវឌ្ឍតាក់ស៊ីហោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះនិយាយថា វានឹងជួយក្រុមហ៊ុនអាមេរិក ដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បង្កើតយន្តហោះទំនើបថ្មីដែលអាចធ្វើឱ្យមនុស្សនៅជុំវិញទីក្រុងធ្វើដំណើរតាមអាកាសបាន។ ក្រុមហ៊ុន Toyota ក៏បានបញ្ចូលទឹកប្រាក់ចំនួន ៣៩៤លានដុល្លារ ទៅក្នុងគម្រោងផងដែរ ដែលធ្វើឱ្យ Toyota ក្លាយជាវិនិយោគិនកំពូលរបស់ Joby Aviation ។ តាក់ស៊ីហោះអេឡិចត្រូនិចរបស់ Joby Aviation ត្រូវបានរចនាឡើង ដើម្បីហោះឡើង/ចុះចត នៅនឹងកន្លែង។ ក្រុមហ៊ុន Toyota នឹងចែករំលែកជំនាញរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យាយានយន្តអគ្គិសនី ក៏ដូចជាការផលិតគុណភាព

  • តម្លៃរថយន្តនៅប្រទេសវៀតណាមចុះថោកខ្លាំង ដោយសារតែកត្តាមួយនេះ
    រថយន្ត
    January 15, 2020 lyda

    វៀតណាម៖ ប្រភពខាងឧស្សាហកម្មបាននិយាយថា ការផ្គត់ផ្គង់ការនាំចូលយ៉ាងសម្បូរបែប ការដាក់បញ្ចូលម៉ូដែលថ្មីៗ និងការប្រកួតប្រជែងដ៏តឹងរឹង បានធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះ។ ក្នុងនោះរថយន្ត Toyota Innova ដែលជាក្រុមរថយន្តពហុបំណង ដែលពេញនិយមបំផុតនៅប្រទេសវៀតណាម ត្រូវបានគេឃើញថា បានធ្លាក់ចុះតម្លៃរហូត ១៣% ដែលស្មើនឹង ៤,៣៣០ដុល្លារអាមេរិក កាលពីខែមុន។ ពោលគឺ Toyota Innova ធ្លាក់ថ្លៃនៅសល់តែ ៣៣,៣៦០ ដុល្លារអាមេរិកប៉ុណ្ណោះ។ តម្លៃរថយន្ត Toyota Vios ថយចុះ ១៣%, រថយន្ត Kia ថយចុះ ១២% ហើយរថយន្តប្រណីត រួមមានរថយន្ត

  • General Motors នឹងលើកយក HUMMER ត្រឡប់មកវិញ ដោយប្រែក្លាយវាជារថយន្តអគ្គីសនី ហើយទំនងជាបង្ហាញខ្លួនខែក្រោយ នៅឯ Super Bowl
    រថយន្ត
    January 13, 2020 lyda

    យោងតាមសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន General Motors គ្រោងនឹងនាំយករថយន្ត HUMMER ត្រឡប់មកវិញ ហើយវានឹងប្រែក្លាយជារថយន្តភីកអាប់ដើរដោយថាមពលអគ្គីសនី នៅដើមឆ្នាំ 2020 ។ វាក៏ទំនងជានឹងបង្ហាញខ្លួនយ៉ាងយូរនៅខែក្រោយ នៅឯ Super Bowl ជាមួយកីឡាករ​បាល់បោះ LeBron James ដើម្បីផ្សព្វផ្សាយជាលើកដំបូង។ ពេលនេះក្រុមហ៊ុនផលិតរថយន្ត General Motors រាយការណ៍ថា ខ្លួនគ្រោងនឹងកែលម្អរថយន្ត HUMMER ជាគំរូរថយន្តដឹកទំនិញប្រភេទភីកអាប់តែមួយ ដែលមានគោលបំណងទាក់ទាញអ្នកធ្វើដំណើរតាមផ្លូវ។ WSJ និយាយថា

  • Lamboghini សហការជាមួយនឹង Alexa ដើម្បីផ្តល់ជូនបទពិសោធន៍ថ្មីដល់អ្នកបើកបរជាមួយការបញ្ជាដោយសម្លេង
    រថយន្ត
    January 10, 2020 choung samrith

    Sant’Agata Bolognese / Las Vegas ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន រថយន្តស្វ័យ័ត Automobili Lamborghini បានសហការជាមួយ Alexa សម្រាប់សេរីរថយន្ត Huracán EVO របស់ខ្លួនក្នុងឆ្នាំ ២០២០ ដើម្បីបង្កើនបទពិសោធន៍នៃការបើកបររថយន្តស្ព័រទំនើប ជាមួយសេវាកម្មបញ្ជាដោយសម្លេងពីក្រុមហ៊ុន Amazon។ រថយន្ត Huracán EVO ដំបូងបង្អស់ដែលមានបំពាក់ សេវាកម្មសម្លេង Alexa ត្រូវបានដាក់បង្ហាញនៅលើឆាកពិភពលោកសម្រាប់ការច្នៃប្រឌិត ដែលជាពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅរដ្ឋ Las