រថយន្ត
  • រដ្ឋ New Hampshire បង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជារដ្ឋដំបូងរបស់អាមេរិក ដែលយល់ព្រមឱ្យមានការជិះឡានហោះក្នុងរដ្ឋ
    រថយន្ត
    August 4, 2020 lyda

    ក្តីសុបិន្តនៃការមានឡានហោះជាជំនិះផ្ទាល់ខ្លួនគឺគ្មានអ្វីថ្មីនោះទេ តាមពិតទៅលោក Joel Trout Rice ធ្លាប់បានឈ្នះការដាក់ស្នើយកប៉ាតង់ឡានហោះនេះតាំងពី ឆ្នាំ១៩០១ មកម៉្លេះ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានព្យាយាមធ្វើវាឱ្យក្លាយជាការពិត។ ឆ្លងកាត់ជាច្រើនទសវត្សមកហើយ មនុស្សជាច្រើនបានព្យាយាមផលិតឡានហោះពេញលេញ និងហោះបានឆ្ងាយ ប៉ុន្តែគ្មានរដ្ឋណាមួយនៅសហរដ្ឋអាមេរិកហ៊ានអនុញ្ញាតឱ្យពួកគេបើកបរវាលើផ្លូវសាធារណៈទេ។ ប៉ុន្តែឥឡូវនេះរដ្ឋ New Hampshire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយអនុញ្ញាតឱ្យមានការជិះយានបែបនេះជាលើកដំបូងបំផុត។ កាលពីខែមុនលោកអភិបាល Chris Sununu បានចុះហត្ថលេខាលើសេចក្ដីព្រាង ដឹកជញ្ជូនលេខ HB 1182 ដែលអនុញ្ញាតឱ្យមានឡានហោះធ្វើដំណើរនៅជុំវិញរដ្ឋ។ ដូច្នេះរដ្ឋ New Hampshire នឹងក្លាយជាអ្នកនាំមុខគេលើបច្ចេកវិទ្យានៃមធ្យោបាយធ្វើដំណើរ ដែលមនុស្សជាច្រើនធ្លាប់រំពឹងនឹងឃើញឡានហោះនេះរាប់សិបឆ្នាំមកហើយ។ ឡានហោះនេះក៏នឹងមិនអាចជិះលើផ្លូវសាធារណៈផ្ដេសផ្ដាសបានឡើយ ដោយវាអនុញ្ញាតឱ្យមានការជិះពីព្រលានយន្តហោះ ទៅកាន់គោលដៅរបស់អ្នកជិះប៉ុណ្ណោះ។

  • Cristiano Ronaldo ជះលុយ ១១លានដុល្លារ ទិញរថយន្ត Bugatti Centodieci ដែលមានតែ ១០គ្រឿង លើពិភពលោកនេះ ដើម្បីអបអរពាន Serie A
    រថយន្ត
    August 3, 2020 lyda

    ដើម្បីអបអរសាទរការឈ្នះពាន Serie A ជាលើកទី៩ជាប់ៗគ្នារបស់ក្លឹប Juventus នាពេលថ្មីៗនេះ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានឱ្យកាដូខ្លួនឯងជាមួយនឹងរថយន្ត Bugatti Centodieci ប្រភេទ Limited Edition ដែលមានតែ ១០គ្រឿង ប៉ុណ្ណោះនៅលើពិភពលោកនេះ។ គួរឱ្យដឹងដែរផងថា កំពូលតារាបាល់ទាល់សញ្ជាតិព័រទុយហ្កាល់រូបនេះ តែងតែប្រមូលទិញរថយន្តប្រណីតៗ​បញ្ចូលក្នុង Collection របស់គាត់។ ជាមួយនឹងតម្លៃប្រមាណ ១១ លានដុល្លារអាមេរិក រថយន្ត Bugatti Centodieci គឺពិតជាមិនថោកនោះទេ ប៉ុន្តែសម្រាប់កីឡាករគីឡូ Cristiano Ronaldo គាត់គ្មានបញ្ហាជាមួយលុយប៉ុណ្ណឹងទេ ខណៈដែលក្លឹប

  • ក្រុមហ៊ុន Toyota បញ្ចេញរថយន្ត Land Cruiser ស៊េរីឆ្នាំ2021 មានជម្រើសកៅអី3ជួរ ហើយតម្លៃវិញគឺចាប់ពី 86,840 ដុល្លារ ក្នុងទីផ្សារអាមេរិក
    រថយន្ត
    August 1, 2020 lyda

    កាលពីឆ្នាំមុនលោក Jonny Lieberman ដែលជានាយករបស់ទស្សនាវដ្តីរថយន្ត Motor Trend ធ្លាប់បានប្រាប់ថា ក្រុមហ៊ុន Toyota គ្រោងនឹងឈប់ផលិតរថយន្ត Land Cruiser តទៅទៀតហើយនៅឆ្នាំ២០២២ ហើយតាំងពីនោះមកយើងក៏មិនច្បាស់ពីជោគវាសនារបស់ម៉ូដែលនេះដែរ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Toyota នៅតែប្រកាសដំណឹងល្អខ្លះៗ សម្រាប់ប្រិយមិត្តអ្នកចូលចិត្តរថយន្តនេះតាំងតែពីដើមមក ដោយយ៉ាងហោចណាស់វានៅសល់ពេលមួយឆ្នាំទៀត ទម្រាំតែម៉ូដែលចាស់វស្សាមួយនេះនឹងឈប់ផលិត។ ក្រុមហ៊ុន Toyota បានបង្ហាញជាផ្លូវការនូវរថយន្ត Land Cruiser Heritage Edition ស៊េរីថ្មីឆ្នាំ2021 ហើយវាក៏មើលទៅមិនខុសប្លែកពីម៉ូដែលចាស់ប៉ុន្មានដែរ ប៉ុន្តែវាបានផ្ដល់នូវជម្រើសកៅអី 3ជួរ និងការបន្ថែមពណ៌ឱ្យជ្រើសរើសចំនួន 2 បន្ថែមទៀត

  • ប្រទេសថៃបានដាក់ដំណើរការសេវាកម្មទូកអគ្គិសនីជាលើកដំបូងបំផុត និងបង្កើតឡើងដោយប្រជាជនថៃផ្ទាល់
    រថយន្ត
    August 1, 2020 lyda

    ប្រទេសថៃបានដាក់ដំណើរការសេវាកម្មទូកអគ្គិសនី សម្រាប់ការធ្វើពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាសធ្ងន់ធ្ងរ។ ទូកដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថាមពលកកើតឡើងវិញ (Energy Absolute) របស់ថៃ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃសុក្រ នៅតាមបណ្តោយដងទន្លេចៅប្រាយ៉ា ក្បែរទីក្រុងបាងកក។ ក្រុមហ៊ុនបាននិយាយថា ទូកនេះត្រូវបានបំពាក់ដោយអាគុយលីចូមអ៊ីយ៉ុងធំ អាចផ្ទុកមនុស្សបានរហូតដល់ ២០០នាក់ ហើយអាចធ្វើដំណើរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលសាកអាគុយត្រឹមតែ ២០នាទី។ ការកកស្ទះតាមផ្លូវបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងបាងកក ដោយសារកត្តាជាច្រើនរួមទាំងកំណើនប្រជាជន។ ចរាចរណ៍បានថយចុះនាពេលថ្មីៗនេះដោយសារការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែការបំពុលបរិយាកាសនៅតែជាបញ្ហាធ្ងន់ធ្ងរដដែល។ Energy Absolute គ្រោងនឹងដាក់ទូកអគ្គិសនីចំនួន ២០គ្រឿង ដោយភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ជាយក្រុង។ នាយកប្រតិបត្តិលោក Somphote Ahunai មានប្រសាសន៍ថា ការផ្លាស់ប្តូរទៅប្រើរថយន្ត ឡានក្រុង

  • បុរសម្នាក់បានបន្លំឯកសារខ្ចីលុយពីកម្មវិធីការពារហានិភ័យជំងឺ COVID-19 ពីរដ្ឋចំនួន ៣.៩ លានដុល្លារ ហើយទៅទិញ Lamborghini Huracan ជិះយ៉ាងរំភើយ ទីបំផុតត្រូវឃាត់ខ្លួន
    រថយន្ត
    July 29, 2020 lyda

    បុរសម្នាក់ឈ្មោះថា David T. Hines អាយុ ២៩ឆ្នាំ រស់នៅទីក្រុង Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានតុលាការសហព័ន្ធចោទប្រកាន់ពីបទប្រើប្រាស់លុយកម្ចីពីកម្មវិធីការពារ (Paycheck Protection Program) ដែលជាផ្នែកមួយនៃច្បាប់ CARES Act សម្រាប់ហានិភ័យនៅពេលមានវិបត្តិជំងឺ COVID-19 ចំនួន ៣.៩ លានដុល្លារអាមេរិក ទៅទិញរបស់របរថ្លៃៗជាច្រើន ជាពិសេសគឺរថយន្ត Lamborghini Huracan ស៊េរីឆ្នាំ២០២០ តម្លៃ ៣១៨,០០០ដុល្លារ យកមកជិះយ៉ាងរំភើយ។ បើយោងតាម នាយកដ្ឋានយុត្តិធម៌ បានឱ្យដឹងថាលោក David T.

  • រថយន្ត Lexus NX ស៊េរីថ្មីឆ្នាំ2021 បង្ហាញវត្តមានហើយ ជាមួយនឹងប្រព័ន្ធបន្ថែមទំនើបថ្មី ប៉ុន្តែរូបរាងមិនសូវខុសពីជំនាន់ចាស់ទេ
    រថយន្ត
    July 28, 2020 lyda

    រថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបង្ហាញវត្តមានហើយ ដោយយើងអាចសម្គាល់វាបានភ្លាមៗព្រោះមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ។ យ៉ាងណាក៏ដោយវាមិនមែនមិនប្ដូរអ្វីសោះនោះទេ ដោយផ្នែកខាងក្រៅគឺមានការផ្លាស់ប្ដូរត្រង់ផ្លិតទឹក ក៏ដូចជាកញ្ចក់សងខាងមានភាពទំនើបជាងមុន។ ចំណែកបរិក្ខារខាងក្នុងរថយន្តវិញ ប្រសិនបើអ្នកមិនមែនជាហ្វេនរថយន្តនេះទេ កាន់តែមើលមិនឃើញថាវាប្លែកត្រង់ណា គឺវាគ្រាន់តែមានកុងទ័រ tachometer ថ្មី និងទ្រនាប់ស៊ីហ្លេថ្មីប៉ុណ្ណោះ។ ថ្វីបើគ្មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់សម្រាប់បរិក្ខារនានា ប៉ុន្តែរថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបន្ថែមនូវមុខងារ Blind spot monitoring system with Rear cross traffic alert ដែលមុខងារនេះគឺសំខាន់សម្រាប់ការផ្តល់ដំណឹងពេលវ៉ាជែង និងការអាយ៉ែចេញរថយន្តពីចំណតរបស់លោកអ្នក។ ការផ្លាស់ប្តូរផ្សេងទៀតមានដូចជា ប្រព័ន្ធសំឡេង

  • ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មី 2ម៉ូដែល បន្ថែមពីលើ​ Cybertruck
    រថយន្ត
    July 24, 2020 lyda

    លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla គ្រោងនឹងបង្ហាញនូវរថយន្តអគ្គិសនីថ្មីចំនួន 2ម៉ូដែល រួមទាំងរថយន្តតូចអគ្គិសនីថ្មីមួយផងដែរ បន្ទាប់ពីបញ្ចេញភីកអាប់ Cybertruck រួចហើយនោះ។ រំលឹកដែរថាលោក Elon Musk ធ្លាប់បាននិយាយថា Cybertruck គឺជាផលិតផលថ្មីចុងក្រោយរបស់ក្រុមហ៊ុន Tesla មួយរយៈពេល ប៉ុន្តែយ៉ាងណាលោកទំនងជាប្ដូរចិត្តបន្ថែមម៉ូដែលថ្មីៗទៀត។ កាលពីដើមឆ្នាំនេះលោក Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងរចនារថយន្តអគ្គិសនីនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារពិភពលោក ហើយវាបានចេញនូវគំនូររចនាដែលបង្ហាញពីប្រភេទរថយន្តតូច (compact) ។ លើសពីនេះទៅទៀតមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ា ដែលនៅពីក្រោយគម្រោងថ្មីមួយបាននិយាយថា Tesla កំពុងផលិតរថយន្តអគ្គិសនីដឹកអ្នកដំណើរ

  • រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ2021 ចេញមុខហើយ ជាប្រភេទ Limited Edition មានលក់តែ 1,000 គ្រឿង
    រថយន្ត
    July 23, 2020 lyda

    ទីបំផុត Lexus បានបញ្ចេញម៉ូដែល NX ស៊េរីថ្មីឆ្នាំ2021 ដែលប្រើប្រាស់ Hybrid platform និងការរួមបញ្ចូលគ្នានៃកញ្ចប់របស់ F Sport ជាមួយនឹងលក្ខណៈពិសេសរបស់ Black Line ទាំងខាងក្នុងនិងក្រៅ ដែមើលទៅកាន់តែទំនើបនិងសង្ហារជាងមុន។ រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ 2021 នឹងមានតែ 1,000 គ្រឿងប៉ុណ្ណោះ សម្រាប់លក់ចេញទូទាំងពិភពលោក ហើយវានឹងត្រូវផលិតឡើងក្នុងរយៈពេល 3ខែទៀត ជាមួយនឹងតម្លៃស្ដង់ដារគឺ 46,810 ដុល្លារអាមេរិក ថ្លៃជាង

  • Ford និយាយថា រថយន្តប្រណាំងអគ្គិសនីគំរូ Mustang Mach-E របស់ខ្លួនមានកម្លាំង 1400សេះ ជាមួយនឹងម៉ូទ័រ 7គ្រឿង
    រថយន្ត
    July 21, 2020 lyda

    ក្រុមហ៊ុន Ford បានបង្កើតគំរូរថយន្តប្រណាំង Mustang Mach-E ដែលមានកម្លាំងរហូតដល់ទៅ 1,400សេះ ខណៈល្បឿនវិញមិនមានការបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែវានិយាយថាលឿនលើសពីច្បាប់ផ្លូវថ្នល់ទៅទៀត។ ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់យានគំរូដែលត្រូវបានគេហៅថា Mustang Mach-E 1400 ដើម្បីបង្ហាញពីសមត្ថភាពសក្តានុពលនៃរថយន្តអគ្គិសនីគ្រប់ម៉ូដែលរបស់ខ្លួន ខណៈរថយន្តប្រភេទអគ្គិសនី Mustang Mach-E ប្រភេទធម្មតារបស់ក្រុមហ៊ុននេះនឹងចាប់ផ្តើមឈានដល់ការចែកចាយនៅចុង ឆ្នាំ2020 នេះហើយ។ ​​ជម្រាបដែរថា Ford កំពុងជះលុយជាង 11.5 ពាន់លានដុល្លារ លើរថយន្តអគ្គិសនីសម្រាប់ទីផ្សារទូទាំងពិភពលោក រួមទាំងរថយន្ត Mustang Mach-E រហូតដល់ឆ្នាំ2022។ រថយន្ត Mustang Mach-E 1400

  • ញាក់សាច់ ! ទិញឡាន 570 ឆ្នាំ2015 អត់ពន្ធជិះបានជិតមួយខែ ត្រូវគយចាប់ជាប់ ឥលូវគយតម្រូវអោយបង់ពន្ធ និងប្រាក់ពិន័យ អស់ជាង10ម៉ឺនដុល្លារ
    រថយន្ត
    July 21, 2020 Khmernote Media

    កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា រថយន្តគេចពន្ធជាច្រើនគ្រឿងដែលត្រូវបានបង្ក្រាបបាននាពេលកន្លងមក នឹងត្រូវដាក់ដេញថ្លៃលក់ជាសាធារណៈ ប្រសិនបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះ មិនចូលខ្លួនដោះស្រាយ។ ក្នុងនោះដែរបុរសម្នាក់ជាមន្ត្រីយោធាមានឈ្មោះថា លឿង ហុង បានប្រកាសនៅលើ Facebook របស់ខ្លួនថាឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ក្រោយពេលដែលគយតម្រូវអោយបង់ពន្ធនិងប្រាក់ពិន័យដល់ទៅជាង១០ម៉ឺនដុល្លារ។ បុរសខាងលើបានរៀបរាប់ថា៖ “ខ្ងុំលឿងហុង សូមស្បថថាថ្ងៃក្រោយនិងឈប់ទិញឡានអត់ពន្ឋជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់ ។ (ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ) ឥឡូវត្រូវ បង់ពន្ឋ100% + ពិន័យ10% =