រថយន្ត
  • ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថា នឹងបញ្ចេញរថយន្តប្រភេទ Eco-Friendly រហូតដល់ ១៣ម៉ូដែល នៅឆ្នាំ២០២២
    រថយន្ត
    November 8, 2019 lyda

    ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថ្មីៗនេះ ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចេញរថយន្តដែលមិនប៉ះពាល់បរិស្ថាន (eco-friendly) ចំនួន 13ម៉ូដែល នៅឆ្នាំ2022 រួមមាន Sedan ចំនួន 6ម៉ូដែល និងប្រភេទ SUV ចំនួន 7ម៉ូដែល។ គំនួសពណ៌នាពេលខាងមុខពីការប្តេជ្ញាចិត្តបែបអេកូឡូហ្សីរួមបញ្ចូល៖ ថាមពលពន្លឺព្រះអាទិត្យ, hybrid និង plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ក្នុងឆ្នាំ២០២០ ដែលត្រូវបានបង្ហាញនៅចុងខែនេះ នៅឯពិព័រណ៍អូឡូសអាន់ជឺឡេស។ លើសពីនេះទៀតរថយន្តម៉ាក Sonata HEV ស៊េរីថ្មី នឹងត្រូវមកដល់នៅឆ្នាំក្រោយ។ លោក Mike O’Brien

  • អធិការបតីអ្នកស្រី Angela Merkel និយាយថា ចង់ឱ្យអាល្លឺម៉ង់មានស្ថានីយ៍សាកថ្ម ១លានកន្លែង នៅឆ្នាំ២០៣០
    រថយន្ត
    November 4, 2019 lyda

    ប្រទេសអាល្លឺម៉ង់គួរតែមានស្ថានីយ៍សាកថ្មមួយលានកន្លែង សម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ២០៣០ នេះបើតាមសម្ដីអធិការបតីអ្នកស្រី Angela Merkel បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំនៅថ្ងៃច័ន្ទជាមួយឧស្សាហកម្មរថយន្ត ស្ដីអំពីរបៀបដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរទៅប្រើរថយន្តមានការបំភាយតិច។ អ្នកស្រី Merkel និយាយថា៖ “សម្រាប់គោលបំណងនេះយើងចង់បង្កើតទីតាំងបញ្ចូលភ្លើងចំនួន ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០ ហើយឧស្សាហកម្មនឹងត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ វាគឺជាអ្វីដែលយើងនឹងនិយាយ”។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់មានកន្លែងសាកភ្លើងសាធារណៈចំនួន ២០,០០០កន្លែង ដែលចំនួននេះនៅមិនទាន់គ្រប់តាមគោលដៅនោះទេ។ ការប្រជុំនៅឯមន្ទីររដ្ឋមន្ដ្រីនោះ គឺជាការប្រជុំលើកទី២ ដែលទាមទារឱ្យមានការចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដូច្នេះវិស័យដឹកជញ្ជូនរបស់អាឡឺម៉ង់អាចជួយបំពេញគោលដៅបំភាយឧស្ម័នជាតិ។ កិច្ចប្រជុំនេះនឹងផ្តោតលើការជម្រុញកាត់បន្ថយប្រេងសាំង និងប្រេងម៉ាស៊ូត ទៅប្រើរថយន្តដែលដំណើរការកោសិកាឥន្ធនៈអ៊ីដ្រូសែន ក៏ដូចជារថយន្តដែលដំណើរការដោយអាគុយ ដោយរដ្ឋាភិបាល និងឧស្សាហកម្មនឹងចែករំលែកថ្លៃឧបត្ថម្ភធន ដើម្បីទាក់ទាញអ្នកទិញ។ រដ្ឋាភិបាលក៏មានគោលបំណងការពារការងារផលិតរថយន្ត និងគ្រឿងបន្លាស់ផងដែរ។ អ្នកស្រី

  • FORD នឹងប្រកាសពីវត្តមានរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួននៅខែក្រោយ ដែលការរចនានឹងយកលំនាំតាមរថយន្ត Mustang
    រថយន្ត
    October 25, 2019 lyda

    ក្រុមហ៊ុន Ford នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ពួកគេនឹងដាក់បង្ហាញរថយន្តដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា “Mach 1” ដែលការរចនាគឺបំផុសគំនិតដោយរថយន្តម៉ាក Mustang ។ ក្រុមហ៊ុនផលិតរថយន្តដែលមានអាយុកាលមួយសតវត្សរ៍នេះ បានលាក់ជិតជាយូរមកហើយនៅអ្វីដែលត្រូវរំពឹងពីរថយន្តប្រភេទ SUV អគ្គិសនីរបស់ខ្លួន ក្រៅពីនិយាយថាវានឹងយកគំំរូតាមរថយន្ត Mustang ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ហើយថាវានឹងអាចធ្វើដំណើរបានចម្ងាយជាង 300ម៉ាយ (480គីឡូម៉ែត្រ) ពេលសាកថ្មពេញម្ដង។ រថយន្តថ្មីនេះក៏ត្រូវបានគេប្រទះឃើញជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងការធ្វើតេស្ត camouflage។ មានការរំពឹងទុកថា វានឹងមានតម្លៃប្រហែល ៥០,០០០ដុល្លារ។ រថយន្ត EV ស៊េរីថ្មីនេះត្រូវបានគេរំពឹង ថានឹងក្លាយជារថយន្តគំរូមួយរបស់ក្រុមហ៊ុន Ford ដែលជាចំណែកមួយនៃទឹកប្រាក់ចំនួន 11

  • ភាគខាងលិចសិង្ហបុរីនឹងក្លាយជាទីតាំងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicle
    រថយន្ត
    October 24, 2019 lyda

    ផ្នែកខាងលិចនៃប្រទេសសឹង្ហបុរីទាំងមូល នឹងក្លាយជាកន្លែងសាកល្បងយានយន្តស្វ័យភាព Autonomous Vehicles (AVs) ក្រោមផែនការដែលបានបង្ហាញដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា។ ផែនការនេះនឹងរួមបញ្ចូលតំបន់មួយចំនួនដូចជា៖ Woodlands, Bukit Merah និង Choa Chu Kang ហើយផ្លូវសាធារណៈចម្ងាយជាង ១,០០០គីឡូម៉ែត្រ ត្រូវបានបើកសម្រាប់ការសាកល្បងយានយន្តបើកបរដោយខ្លួនឯងនេះ។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអង្គការធ្វើតេស្តយានយន្តទាំងនេះជាបណ្តើរៗ ក្នុងបរិបទចរាចរណ៍ និងស្ថានភាពផ្លូវកាន់តែទូលំទូលាយ។ នៅក្នុងការប្រៀបធៀបកន្លែងសាកល្បងធំបំផុតនាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់ Buona Vista មានផ្លូវប្រហែល ៧០គីឡូម៉ែត្រប៉ុណ្ណោះ សម្រាប់ការធ្វើតេស្ត។ កន្លែងសាកល្បងដែលត្រូវបានពង្រីកនឹងរួមបញ្ចូលកន្លែងសាកល្បងដែលមានស្រាប់នៅ Buona Vista, Sentosa,

  • បែកធ្លាយរូបរាង Lexus LC ស៊េរីថ្មី 2020 ប្រភេទបើកដំបូល ជាមួយនឹងពណ៌ទឹកប៉ិចយ៉ាងសិចស៊ី
    រថយន្ត
    October 21, 2019 lyda

    Lexus បានត្រៀមលក្ខណរួចជាស្រេច ដើម្បីផ្សព្វផ្សាយរថយន្ត LC Convertible (បើកដំបូល) ជាមួយនឹងការថតរូប photoshoot នៅឯផ្លូវសាធារណៈមួយ។ ក្នុងនោះផងដែរអ្នកស៊ើបការណ៍របស់ Carscoop ក៏បាននៅទីនោះ ដើម្បីថតរូបស៊េរីថ្មីនេះ។ អ្វីដែលអ្នកស៊ើបការណ៍ទទួលបានពីកន្លែង photoshoot គឺ Lexus ពណ៌ទឹកប៉ិចនេះបំពាក់ដោយម៉ាស៊ីន powertrains ដដែល ប៉ុន្តែដំបូលបើករបស់វាមានលក្ខណៈល្អប្រសើរជាងមុន។ មាន 2ជម្រើស គឺ LC 500h (Hybrid) ម៉ាស៊ី V6, ទំហំចំណុះ 3.5លីត្រ, កម្លាំង 345សេះ និង

  • ក្រុមហ៊ុន Toyota និង Lexus នឹងត្រៀមខ្លួនបញ្ចេញរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ2021
    រថយន្ត
    October 21, 2019 lyda

    ក្រុមហ៊ុន TOYOTA និងបុត្រសម្ព័នរបស់ខ្លួនគឺ Lexus បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការរថយន្តអគ្គិសនី ៣ម៉ូដែល នៅឆ្នាំ 2021 ។ ដោយដកស្រង់សម្ដីរបស់ “រនុកក្នុង” ដែលមិនបញ្ចេញឈ្មោះបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះនឹងបញ្ចេញរថយន្តអគ្គីសនី ( electric powertrains) ប៉ុន្តែពួកគេនៅតែមិនបញ្ចេញការប្រកាសណាមួយទាក់ទងនឹងរថយន្តទាំងនេះនោះទេ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថា ទាំងពីរក្រុមហ៊ុននឹងបញ្ចេញស៊េរីកូនកាត់ថ្មី plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ផងដែរ។ ថ្លែងនៅក្នុងពិធីបង្ហាញរថយន្ត RX ស៊េរីចុងក្រោយ លោក Naoisha Hatta អគ្គនាយករងនៃក្រុមហ៊ុន Lexus បាននិយាយថា

  • HUMMER អាចនឹងត្រឡប់មកវិញឆាប់ៗ ហើយជាប្រភេទអគ្គីសនីទៀតផង
    រថយន្ត
    October 19, 2019 lyda

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន General Motors នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់អគ្គីសនី និងរថយន្ត SUV នៅឆ្នាំ២០២១ ដែលអាចរួមបញ្ចូលទាំងការចាប់ផ្តើមឡើងវិញនូវម៉ូដែល HUMMER ផងដែរ។ រ៉យទ័របាននិយាយថា រថយន្តទាំងនេះនឹងត្រូវផលិតនៅរោងចក្រ Detroit-Hamtramck ។ គួររំលឹកដែរថា General Motors បានបញ្ឈប់ម៉ូដែល HUMMER កាលពីឆ្នាំ២០១០ ក្នុងអំឡុងពេលពួកគេកំពុងក្ស័យធន។ យ៉ាងណាក៏ដោយ General Motors គ្រាន់តែបានបញ្ជាក់ជាសាធារណៈថា ខ្លួននឹងណែនាំភីកអាប់អគ្គិសនីថ្មី ប៉ុន្ដែមិនបញ្ជាក់ថ្ងៃនោះទេ។ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ពួកគេគ្រោងនឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ខ្នាតតូចនៅ ឆ្នាំ២០២១ បន្ទាប់មកម៉ូដែលម៉ាស៊ីនខ្លាំងនៅ ឆ្នាំ២០២២ និងរថយន្ត

  • ក្រុមហ៊ុន Hyundai វិនិយោគ ៣៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង
    រថយន្ត
    October 19, 2019 lyda

    ក្រុមហ៊ុនហ៊ីយ៉ាន់ម៉ូធ័រដាយគ្រុប (Hyundai Motor Group) បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគ ៤១ ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) ជាមួយគ្រឿងចល័ត និងបច្ចេកវិទ្យាយានយន្តផ្សេងៗទៀត នៅឆ្នាំ២០២៥ ។ វាជាការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ដើម្បីក្លាយជាការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តបើកបរដោយខ្លួនឯង ដែលបានទទួលការគាំទ្រពីរដ្ឋាភិបាលផងដែរ។ ផែនការដែលក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយ រួមបញ្ចូលទាំងរថយន្តបើកបរខ្លួនឯង, រថយន្តភ្ជាប់បណ្តាញ និងអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ការចែករំលែកការជិះ ដែលគម្រោងនេះចេញឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត និងសាខារបស់ខ្លួនចំនួន ២ បានប្រកាសការវិនិយោគចំនួន ១.៦ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរដោយខ្លួនឯង Aptiv (APTV.N) ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅលើទូកតែមួយនេះផងដែរ ដោយប្រកាសផ្តល់ថវិកាបន្ថែមសម្រាប់បច្ចេកវិទ្យាយានយន្តស្វ័យភាព ដោយប្រធានាធិបតីលោក មូន

  • រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ 2020 បង្ហាញមុខជាផ្លូវការនៅឯប្រទេសថៃ
    រថយន្ត
    October 14, 2019 lyda

    ក្រុមហ៊ុន Isuzu បានបាត់មុខពីទីផ្សារអាមេរិកយូរណាស់មកហើយ ជាពិសេសបើយើងនិយាយពីប្រភេទភីកអាប់របស់ក្រុមហ៊ុននេះ។ ប៉ុន្តែយ៉ាងណាសម្រាប់ទីផ្សារដទៃទៀត ពួកគេនៅតែបន្ដធ្វើអាជីវកម្ម ហើយជាក់ស្ដែងពេលនេះ Isuzu បានបង្ហាញនូវវត្តមាននៃម៉ូដែល D-Max ដែលបានបាត់មុខរយៈពេល 8ឆ្នាំ មកហើយ។ គួររំលឹកដែរថា D-Max ជារថយន្តដែលផលិតនៅក្រោមមូលដ្ឋានគំរូតាមរថយន្ត Chevy Colorado ហើយការងាកក្រោយមកវិញនេះ ក៏ប្រហែលជាមិនធ្វើឱ្យអតិថិជនខកបំណងឡើយ ជាមួយនឹងរូបរាងយ៉ាងសង្ហារ បូករួមនឹងការអាប់ឌែតយ៉ាងសម្បូរបែប។ ផ្នែកខាងក្រៅកាន់តែមើលទៅមានភាពទាន់សម័យ ខណៈចង្កៀងបំភ្លឺ LED ត្រូវបានកែប្រែថ្មី។ វាត្រូវបានផលិតឡើងជា 3​​ ជម្រើស ដែលទី1 គឺប្រភេទធម្មតា (Regular Cab) ទី2

  • ក្រុមហ៊ុនតូយ៉ូតាបង្ហាញមុខ Mirai ស៊េរីថ្មី 2021 ដែលជារថយន្តដើរដោយអ៉ីដ្រូសែន មិនប៉ះពាល់បរិស្ថាន
    រថយន្ត
    October 11, 2019 lyda

    រថយន្តប្រើប្រព័ន្ធអ៉ីដ្រូសែន Hydrogen fuel-cell មានពេលវេលាតឹងតែងណាស់ក្នុងការបង្ហាញខ្លួនមកកាន់ពិភពខាងក្រៅ។ រថយន្តប្រភេទនេះមានគុណសម្បត្តិអេកូឡូស៊ីច្រើនជាងប្រភេទអគ្គិសនី ឬរថយន្តស៊ីសាំងណាទាំងអស់។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា បើគ្មានកន្លែងសម្រាប់បញ្ចូលប្រព័ន្ធអ៉ីដ្រូសែននោះទេ ទោះបីជារថយន្តដែលល្អបំផុតនៅលើពិភពលោក ក៏នឹងក្លាយជារថយន្តដែលគ្មានប្រយោជន៍បំផុតវិញដូចគ្នា។ ប៉ុន្តែយ៉ាងណាមិញបញ្ហាទាំងនេះ មិនបានបញ្ឈប់ក្រុមហ៊ុនតូយ៉ូតាពីការណែនាំ “Mirai” ឱ្យពិភពលោកបានស្គាល់ នៅឯពិព័រណ៍យានយន្តក្រុងតូក្យូនោះទេ។ រថយន្ត Mirai មើលទៅអស្ចារ្យ ហើយក្រុមហ៊ុនតូយ៉ូតាក៏កំពុងកំណត់ទិសដៅឱ្យមានការកើនឡើង ៣០% លើសមត្ថភាពចម្ងាយបើកបរ ដោយសារការជឿនលឿនផ្នែកម៉ាស៊ីន Powertrain និងធុងផ្ទុកអ៉ីដ្រូសែនធំជាងមុន។ រថយន្ត Mirai ជំនាន់មុនអាចបើកបានតែចម្ងាយ 310ម៉ាយ (រាល់ពេលពេញម្ដង) ប៉ុន្តែបូករួមនឹងបច្ចេកវិទ្យាថ្មីនេះ វានឹងកើនដល់ 400ម៉ាយ។ តូយ៉ូតាគ្រាន់តែសង្ឃឹមថា ពួកគេនឹងអាចលក់រថយន្តនេក្រៅស្រុក