សុខភាព
  • មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី
    សុខភាព
    February 14, 2020 Khmernote

    មន្ត្រីចិននិយាយថា​ក្រូពេទ្យចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារវីរុកូរ៉ូណាថ្មី​ឬឈ្មោះថ្មីហៅថា​ COVID-19 ខណៈ​បុគ្គលិក​សុខាភិបាល​ជាង​១ ៧០០នាក់​ផ្សេងទៀតបាន​ឆ្លងវីរុសនេះ ដោយថា​មកពីមានការខ្វះខាត​សម្ភារៈ​ការពារខ្លួន​ត្រឹម​ត្រូវ។ អនុរដ្ឋមន្ត្រី​ក្រ​សួងសុខាភិបាល​ចិន​បាន​និយាយ​នៅ​គណៈកម្មការសុខភាព​ជាតិ​នៅ​ថ្ងៃទី១៤ កុម្ភៈ នេះថា​គិត​ត្រឹម​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍នេះ បុគ្គលិកសុខាភិបាលចំនួន​១ ៧១៦​នាក់​បាន​ឆ្លង​វីរុសកូរ៉ូណាថ្មី និងប្រាំមួយ​នាក់​បាន​ស្លាប់​។ លោក​បន្ត​ថា​ភាគច្រើន​នៃគ្រូពេទ្យ​ដែល​ឆ្លង​វីរុសនេះគឺនៅខេត្តហ៊ួប៉ី ក្នុង​នោះ​ទីក្រុងអ៊ូហាន មានចំនួន​១ ១០២​នាក់ និង​មាន​៤០០​នាក់​ផ្សេងទៀត​ឆ្លង​នៅ​តំបន់​ផ្សេង​ក្នុង​ខេត្ត​ហ៊ួប៉ី។ ហានិភ័យចំពោះ​ក្រុមគ្រូពេទ្យ​គឺត្រូវ​បាន​គេផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​កាលពីថ្ងៃទី​៧ ខែកុម្ភៈ បន្ទាប់ពីការស្លាប់​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដោយ​វីរុសកូរ៉ូណាថ្មី​ ដែលជា​វេជ្ជបណ្ឌិតចេញមុខផ្សព្វផ្សាយ​ព័ត៌មាន​ពីវីរុសនេះទៅសាធារណជន​ តែពេលនោះត្រូវអាជ្ញាធររាំងខ្ទប់។ គួរ​បញ្ជាក់ថា​គិត​​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មីមានចំនួនជាង​៦៥ ០០០​ករណី និង​ស្លាប់ជាង១ ៤០០​នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

  • រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ
    សុខភាព
    February 14, 2020 Khmernote

    រូបភាព​វីរុស​កូរ៉ូណាថ្មី ឬCOVID-19 ត្រូវ​បាន​មន្ទីរពិសោធន៍ Rocky Mountain (RML)​នៃវិទ្យាស្ថានជាតិ​ជំងឺឆ្លង និង​អាលែកហ្ស៊ីរបស់​សហរដ្ឋអាមេរិក​ បានបង្ហាញ​ជាសារណៈកាលពី​ម្សិល​មិញ ដែលនេះ​ថាជា​រូបភាពផ្សព្វ​ផ្សាយ​ដំបូង​នៃវីរុសនេះ។ មន្ទីរ​ពិសោធន៍ខាង​លើ​បាន​ផលិត​រូបភាព​វីរុស​កូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 នេះ​​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ និងទើប​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ។​ វីរុសកូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាច​មើល​ឃើញ​ដោយ​មីក្រូស្កុបធម្មតានោះទេ​។ ក្រុម​អ្នក​ពិសោធន៍បានយកគំរូវីរុសមក​ផលិត​ជា​រូបភាព និង​បាន​​ធ្វើ​ឲ្យ​មានការ​មើលឃើញ​វីរុសដោយ​ដាក់​ពណ៌រូបភាព​តាម​បច្ចេកទេសវេជ្ជសាស្រ្ត។​ ប្រភព៖ NIAID-RML រូបរាង​របស់​វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះ​ស្រដៀងទៅនឹង​វីរុស MERS-Cov ដែលកើតនៅ​មជ្ឈឹមបូព៌ា​កាលពី​ឆ្នាំ២០១២ និងក៏ស្រដៀងទៅ​នឹងវីរុស SARS-CoV ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០០២ ដែរ។ បើ​តាម​អ្នកជំនាញ​ វីរុស​ទាំងបីប្រ​ភេទនេះស្ថិត​ក្នុង​ត្រកូល​ Coronavirus

  • អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូរស័ព្ទក៏គួរ​សម្អាតដែរ
    សុខភាព
    February 13, 2020 Khmernote

    មន្ត្រី​សុខាភិបាល​សិង្ហបុរី​បាននិយាយថា​​ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី​​ (Covid-19) គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នទៅលើវត្ថុប្រើប្រាស់ដែលប៉ះពាល់​ញឹកញាប់នៅទីសាធារណៈរួមទាំងទូរស័ព្ទដៃរបស់​យើង​ផងដែរ។ នៅក្នុងសន្និសីទកាសែតកាល​ពីថ្ងៃទី១២​ ខែកុម្ភៈ លោក Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានល្អដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី​នេះ។ លោកបានបញ្ជាក់ទៀតថា ការការពារដ៏ល្អបំផុតគឺការលាងដៃជាមួយនឹង​សាប៊ូឲ្យបានញឹកញាប់ និងប្រុងប្រយ័ត្នទៅលើវត្ថុដែលប្រើប្រាស់ញឹកញាប់ក្នុងទីសាធារណៈ​​រួមទាំងទូរសព្ទដៃផងដែរ។ នៅ​លើ​ទូរស័ព្ទ​ដៃ គឺ​លោក​សម្ដៅលើ​ការសម្អាត​លើកញ្ចក់ទូរសព្ទនេះតែម្ដង​។​ ចំណែក​អ្នកដែលឈឺលោកថា​គួរតែទៅពិនិត្យឲ្យបានត្រឹមត្រូវ និងចៀសវាសការពិនិត្យដោយវេជ្ជបណ្ឌិតច្រើននាក់ដែលនាំឲ្យពិបាកក្នុងការវិនិច្ឆ័យរោគ។ គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងមានរហូតដល់ជាង​ ៦០ ០០០នាក់ និងអ្នកស្លាប់ជាង ១​ ៣០០នាក់​ដែលអ្នកឆ្លងនៅប្រទេសសិង្ហបុរីមានចំនួន ៥០ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១៥នាក់ និង ៣៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

  • ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​
    សុខភាព
    February 12, 2020 Khmernote

    មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖ ១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​ វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖ + ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា

  • ធ្វើយ៉ាងម៉េច ទើបដឹងថាមានកូនក្រៅស្បូន?
    សុខភាព
    February 12, 2020 Khmernote

    កូន​ក្រៅ​ស្បូន គឺជា​ការ​បង្ក​កំណើត​របស់​កូន ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ប្រហោង​ស្បូន ហើយ​កូន​ក្រៅ​ស្បូន​នេះ​ដែរ ភាគច្រើន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន ដែល​បង្ក​លក្ខណៈ​មិន​អាច​មាន​ផ្ទៃពោះ​ដូច​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ​បម្រើ​ការងារនៅគ្លីនិក មង្គល​ទួល​សង្កែ។ លោក​បន្ត​ថា វា​មិន​ត្រឹមតែ​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ក្នុង​ក្រពេញ​អូវែ មាត់ស្បូន ឬ​ក្នុង​ពោះ​ជាដើម ហើយ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​នេះ ហើយ​ក្នុង​នោះ​មាន​ដូចជា៖ – ជក់​បារី – រលាក​ដៃស្បូន – មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន – ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពី​មុន – មាន​ជំងឺ Endometriosis – ធ្លាប់​វះកាត់​ដៃ​ស្បូន​ពី​មុន – ធ្លាប់​វះកាត់​ពោះ​ពី​មុន

  • ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ
    សុខភាព
    February 10, 2020 Khmernote

    ការ​រមួល​សាច់​ដុំ​ ឬគ្នា​យើង​​និយម​ហៅ​ថា​រមួលក្រពើនោះ​គឺ​ជា​ផល​រំខានមួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​។ មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​រមួល​ក្រពើគឺ​បណ្ដាល​មក​ពី​ចលនា​ឈាម​រត់​ទៅ​ចិញ្ចឹម​ចុង​ដៃ​ ចុង​ជើង​មិន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក​ ​មិន​បាន​ពន្យឺត​សាច់​ដុំ​ឲ្យ​បាន​ស្រួល​បួល​សិន​ដែល​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ សរសៃ​ប្រសាទ​ស្ពឹក​អស់​ខ្វះ​ជាតិ​ទឹក​ និង​បាត់​បង់​ជាតិ​ប៉ូតាស្យូម​​និង​ម៉ាញេស្យូម​ ឬ​ក៏​របួស​នៅ​ជុំវិញ​ឆ្អឹង​កង​ខ្នង​ជា​ដើម។ ប្រព័ន្ធ​របត់​ឈាម​គឺ​ជា​ប្រព័ន្ធ​ដ៏​សំខាន់​របស់​សារពាង្គកាយ​យើង។ ចលនា​ឈាម​រត់​​​នាំ​ទៅ​ជាមួយ​នឹង​អុកស៊ីហ្សែន សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​តាម​សរសៃ​អាទ័រ​ទៅ​ចិញ្ចឹម​សរីរាង្គ​កាយ​របស់​យើង​ដើម្បី​មាន​ការ​លូត​លាស់​ និង​បន្ត​មុខងារ​បាន​ល្អ។ សញ្ញា​ដែល​មាន​លំហូរ​ឈាម​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​រមាស់​ ឬ​ឆៀប​ៗ​ចុង​ដៃ ​ឬ​តំបន់​ដែល​ប៉ះពាល់​នោះ​ខុស​ពី​ធម្មតា​តែ​ម្ដង។ ​ការ​ឈឺ​ចាក់​ៗ​នៅ​តំបន់​ដែល​ប៉ះពាល់​ក៏​ដូចជា​ការ​កន្ត្រាក់​សាច់​ដុំ​​អាច​ជា​សញ្ញា​​បញ្ជាក់​ថា​មាន​លំហូរ​ឈាម​​​មិន​គ្រប់​គ្រាន់​។ មាន​វិធី​ងាយ​ស្រួល​ដើម្បី​ដោះ​ស្រាយ​ពេល​​មាន​ចលនា​ឈាម​រត់​ខ្សោយ​ និង​ធ្វើ​ឲ្យ​មាន​ការ​រមួល​សាច់​ដុំ​ឬរមួលក្រពើនេះ​។នៅ​ពេលយើង​មាន​សាច់​ដុំ​រមួល​ យើង​​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​ចុះ​ឡើង​ដើម្បី​ឲ្យ​ឈាម​មាន​ចលនា​​រត់​ទៅ​តំបន់​ដែល​ប៉ះពាល់។ យើង​មិន​ត្រូវ​ប្រើ​ពេល​វេលា​សង្កត់ ​ឬ​ស្អំ​ដោយ​មិន​ព្រម​ធ្វើ​ចលនា​យូរ​ពេក​នោះ​ទេ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដើម្បី​ឲ្យ​ប្រព័ន្ធ​របត់​ឈាម​ធ្វើ​ការ​បាន​ដូចជា​ក្រោក​ដើរ​ជា​ដើម។ ទាញ​ដៃ​ទាញ​ជើង​ចុះ​ឡើង​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ងាយ​ឲ្យ​ឈាម​រត់​ឆ្លង​កាត់​ដែរ។ ការ​អនុវត្ត​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​រមួល​សាច់​ដុំ​ទេ តែ​​ថែម​ទាំង​អាច​ជួយ​ឲ្យ​ចលនា​ឈាម​រត់​នាំ​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អុកស៊ីហ្សែន​ទៅ​ទូ​ទាំង​សារពាង្គ​កាយ​បាន​ល្អ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​សរីរាង្ គ​និង​សាច់ដុំ​បំពេញ​មុខងារ​បាន​ល្អ​ផង​ដែរ។ ការ​តាំង​សមាធិ​ក៏​អាច​ជំរុញ​ចលនា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ដក​ដង្ហើម​វែង​ៗ​ តាំង​សមាធិ​និង​ហាត់​យ៉ូហ្កា​គឺ​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​កាត់​បន្ថយ​សំពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើង​អាច​​អនុវត្ត​បាន​នៅ​ផ្ទះ

  • ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ
    សុខភាព
    February 7, 2020 Khmernote

    ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។ “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។ លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន

  • ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាព​​ប្រឆាំងវីរុសកូរ៉ូណាថ្មី​
    សុខភាព
    February 7, 2020 Khmernote

    អ្នក​ស្រាវជ្រាវ ​ចិន​បាន​ខ្នះខ្នែងយ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ថ្នាំ​ដែល​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មីបាន​ឲ្យលឿន​តាម​ដែល​អាច​ធ្វើទៅ​​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ថ្នាំ​ប៉ុន្មាន​ប្រភេទ​ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល ប្រឆាំង​នឹង​វីរុសកូរ៉ូណាថ្មី​ ដោយ​ថ្នាំ​ខ្លះ​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ព្យាបាល​សាក​ល្បង (Clinical trial) និង​ថ្នាំ​ខ្លះ​ទៀត​បាន​កំពុង​តែ​ស្ថិត​ក្នុង​ការ​រៀប​ចំ​ចូល​ក្នុង​គោល​ការ​ណ៍​នៃ​ការ​ព្យាបាល​ (Treatments Guidelines)​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​នេះ។ ១. ថ្នាំ REMDESIVIR ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ ក្រុម​ហ៊ុន​ថ្នាំ​ពេទ្យ​សហរដ្ឋ​អាមេរិក Gilead Sciences។ ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាពខ្ពស់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា បង្ក​ជំងឺ SARS និងជំងឺ MERS ក្នុង​ការ​ពិសោធន៍​ទៅ​លើកោសិកា និង​សត្វ​។ ការ​ធ្វើ​តេស្ត ព្យាបាល​សាកល្បង (Clinical trial) ត្រូវ​បាន​ធ្វើ​ឡើង​ពី​មុន​មក​នៅ​ពេល​ដែល​វីរុស Ebola ផ្ទុះ​ឡើង។ ថ្នាំ​នេះ គេ​បាន​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ល្អក្នុង​ការ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​ (2019-nCoV)

  • អ្នក​វិទ្យាសាស្រ្តចិន​រកឃើញ​ថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីពីរ​បន្ថែមទៀត​
    សុខភាព
    February 6, 2020 Khmernote

    ក្រុម​អ្នក​វិទ្យាសាស្រ្តចិន​បាន​ប្រកាស​ថា​ក្រុ​មការងារ​របស់ខ្លួន​បាន​រកឃើញ​ថ្នាំពីរ​ប្រ​ភេទ​ដែលគេជឿថា​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​បាន និងមាន​ប្រសិទ្ធភាពជាង​ថ្នាំដែលប្រើ​កន្លង​មក​។​ លោក​ស្រី Li Lanjuan ជាប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឈាន​មុខ​គេ​មួយ​របស់​ប្រទេស​ចិន ក្នុង​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​វីរុស​ណូវែល​កូរ៉ូណា​នោះ បាន​ប្រកាស់​ពី​ការ​រក​ឃើញ​ថ្នាំ Abidol និង Darunavir កាលពី​ថ្ងៃអង្គារ​។ លោក​ស្រី​បន្តថា​ការ​រក​ឃើញ​នេះ គឺ​សំដៅ​លើ​ថ្នាំ ពីរ​មុខ​បន្ថែម​ទៀតដែល​អាច​មាន​ប្រសិទ្ធភាពបញ្ឈប់​វីរុស​​កូរ៉ូណាថ្មី។ គួរ​បញ្ជាក់​ថា​លោក​ស្រី​បាន​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ មក​ពី​ខេត្ត Zhejiang មក​កាន់​ខេត្ត ហ៊ូប៉ី ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ដើម្បីស្រាវ​ជ្រាវ​រក​វិធី​ព្យាបាល​បន្ទាន់​ចំពោះ​វីរុស​ថ្មី​នេះ។ លោក​ស្រី​សាស្ត្រាចារ្យ​បាន​បន្ត​ទៀតថា ថ្នាំ​ប្រឆាំង​វីរុស HIV ឈ្មោះ​ថ្នាំ Kelizhi ដែល​កំពុង​ប្រើ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​ល្អ​ទេ ហើយ​មាន​ផល​រំខាន​ច្រើន​ទៀត​ផង។ បើ​តាម​អ្នក​វិទ្យាសាស្ត្រមួយ​រូបទៀត​ លោក Chen Zuobing ដែល​ជា​សមាជិក​ក្នុង​ក្រុម​​នេះ​ដែរ​

  • មន្ត្រីចិន៖ ​អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មី​ជិត៩០០​នាក់ហើយ​ បាន​ជាសះស្បើយ
    សុខភាព
    February 5, 2020 Khmernote

    មន្ត្រីសុខសភិបាលចិន​និយាយថាគិតត្រឹម​ថ្ងៃអង្គារ ម្សិល​មិញ​អ្នក​ជំងឺ​ដែល​ឆ្លងវីរុសកូរ៉ូណា​ថ្មី​ជិត៩០០​នាក់​ហើយ​បាន​ជាសះស្បើយ និង​ត្រូវអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ។ កាសែត​ចិន Xinhou ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ដកស្រង់​សម្ដី​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ចិន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ មាន​អ្នក​ជំងឺ ផ្ទុកវីសរុសកូរ៉ូណាថ្មុីសរុប ៨៩២​នាក់​ហើយបានជាសះស្បើយ​​និង​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ។ យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​ចិនបញ្ជាក់ទៀតថា​ គ្រាន់តែនៅ​​​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញមួយ​ថ្ងៃ​​មាន​អ្នក​ជំងឺដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​២៦២​នាក់​បានជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចេញ​ពី​ពេទ្យ ដែល​ក្នុង​ចំណោម​នោះ មាន ១២៥​អ្នក​មក​ពី​ខេត្តហ៊ូប៉ី។ មន្ត្រី​ដដែលឲ្យដឹងថា​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ មាន​ករណី​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី កើន​ដល់ ២៤៣២៤ ករណី​ហើយ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៤៩០​នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ