សុខភាព
  • អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង
    សុខភាព
    May 15, 2020 Khmernote

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះ​ដូង ជា​ជំងឺ​ដែល​មាន​ទំនាក់​ទំនង​គ្នា ដែល​មាន​ន័យ​ថា បើ​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​អាច​មាន​ហានិភ័យ​​ទាក់​ទង​នឹង​ជំងឺ​បេះ​ដូង​ផង​ដែរ។ យ៉ាង​ណា​មិញ សកម្មភាពប្រចាំថ្ងៃ រាប់​ទាំង​​ការ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​របប​អាហារ​ល្អ​សម្រាប់​សុខភាព ​ជា​គន្លឹះ​​សំខាន់​មួយ​ដែល​អាច​​ចូល​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​​​ជំងឺ​បេះដូង​​លើ​អ្នកជំងឺទឹក​នោមផ្អែម។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖ ពពួក​​​សណ្តែក​កួរ​ ​ប្រភេទ​សណ្តែក​កួរ​​​ ​មាន​ជាតិ​​កាក​សរសៃ​ (Fiber)​ច្រើន​ ដែល​ជា​ប្រភព​ជីវជាតិ​ល្អ​សម្រាប់​បេះ​ដូង ពិសេស​​ជួយ​តុល្យភាព​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង។ បន្ថែម​ពី​នោះ​ សណ្ដែកប្រភេទនេះ​​ក៏​ផ្តល់​រសជាតិ​ឆ្ងាញ់​​ច្រើន​បែប​ នៅ​ក្នុង​​មុខ​ម្ហូប​ផង​ដែរ។​ ផ្លែ​ឈើ​ស្រស់​ ផ្លែ​ឈើ​ស្រស់​ៗ ជំនួស​​ឱ្យ​ពពួក​ផ្លែ​ឈើ​​​វេច​ខ្ចប់​ក្នុង​កំប៉ុង ឬ​កញ្ចប់​ ជា​ជម្រើស​ល្អ ដែល​អាច​ចៀស​ពី​​ហានិភ័យ​ជំងឺ​ខាង​លើ​ផង​ដែរ។ ជម្រើស​​ផ្លែ​ឈើ​ស្រស់​ទាំង​នោះ មាន​ច្រើន​តាម​ចូល​ចិត្ត​ដែល​មាន ផ្លែ​ប៉ោម ទំពាំង​បាយ​ជូរ ឬ​សារី​ជា​ដើម។ អាហារ​ពពួក​​មាន​ខ្លាញ់​មិន​ឆ្អែត (Monounsaturated

  • ខ្លាច​រលក​ចម្លង​កូវីដ-១៩ លើកទី២ រដ្ឋមន្រ្តីក្រសួងសុខាភិបាលចេញវិធានការបន្ទាន់
    សុខភាព
    May 14, 2020 Khmernote

    ជា​ការការពារ​រលក​ទី២ នៃ​ការ​ចម្លង​វីរុស COVID-19 នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បាន​ក្រើន​រំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន និងការពារ​ខ្លួន​ជា​ចាំបាច់។ ក្នុង​នោះរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ទោះ​ជា​ប្រទេស​កម្ពុជា​រក​មិន​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​ក្ដី ក៏​ប៉ុន្តែ​បុគ្គល​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ជា​ចាំបាច់។ បុគ្គល​គ្រប់​រូប​ត្រូវ​អនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ប្រើ​ក្រមា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់​មាត់​ពេល​ក្អក កណ្ដាស់ បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល

  • ហេតុអ្វីអ្នកជំងឺទឹក​នោម​ផ្អែមចាំបាច់ត្រូវដឹងកម្រិតជាតិស្ករ​ក្នុងឈាម?
    សុខភាព
    May 13, 2020 Khmernote

    ១- អ្វីជា​កម្រិតជាតិស្ករក្នុង​ឈាម? ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ឬ​សារធាតុ​គ្លុយកូស​ក្នុង​ឈាម គឺ​សំដៅ​លើ​កម្រិត​បរិមាណ​ជាតិ​ស្ករ​របស់​យើង​នៅ​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​ទាំង​នោះ​ គឺ​មាន​ប្រភព​ចេញ​ពី​អាហារ ​ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ និង​ចេញ​ពី​ការ​បញ្ចេញ​សារជាតិ​ស្ករ​ដែល​បម្រុង​ទុក​នៅ​ក្នុង​ថ្លើម និង​សាច់ដុំ។ ជាតិ​ស្ករ ឬ គ្លុយកូស​ គឺ​ជា​ប្រភព​ថាមពល​ដ៏​ចម្បង​របស់​រាង​កាយ។ នេះ មាន​ន័យ​ថា រាង​កាយ​របស់​យើង រួម​ទាំង​ខួរក្បាល​ផង​នោះ ពិត​ជា​ត្រូវ​ការ​ជាតិ​ គ្លុយកូស ដើម្បី​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជាតិ​ស្ករ​ច្រើន​ពេក ឬ​ក៏​តិច​ពេក គឺ​សុទ្ធ​តែ​មិន​ល្អ និង​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ចំពោះ​រាងកាយ។ ២- អ្វីជាការតេស្ដតាមដានជាតិ​ស្ករ​ក្នុង​ឈាម? ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​​រាល់​ថ្ងៃ គឺ​​សំខាន់​ណាស់​ព្រោះ​ថា​ជួយ​ឲ្យ​យើង​​អាអាចតាមដានជំងឺ​ទឹក​នោម​ផ្អែម​របស់​យើង​បាន​ និង​ការពារ​ពី​ផល​វិបាក​ផ្សេងៗ​ដោយ​សារ​ជំងឺ​នេះ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​អាច​ធ្វើតេស្ត​បាន​នៅ​ផ្ទះ ឬ​នៅ​សាលា​រៀន

  • ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ
    សុខភាព
    May 12, 2020 Khmernote

    ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធ ទើប​មាន​កូន​ថ្មីថ្មោង ស្រឡាញ់​ ថ្នាក់​ថ្នម បណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេក រហូត​បាន​ចិត្ត ឬ​ហៅ​ថា ទម្រើស។ គេ​តែង​និយាយ​ថា ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត ទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។ បញ្ហា​នេះ ប្រហែល​សំខាន់ ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗ ពូកែ​ងរង៉ក់ គួរ​ស្វែងយល់ ដើម្បី​ទប់ទល់​ជាមួយ​លោក​កូន។ ពិចារណា​ប៉ុន្មាន​ចំណុច​នេះ ជាមួយ “Helloគ្រូពេទ្យ” ទាំង​អស់​គ្នា៖ ១- វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត

  • ក្រៅពីមានជំងឺកូវីដ-១៩ អ្នកជំងឺនៅបន្ទាយមានជ័យ និងកំពង់ឆ្នាំង មានជំងឺ៣មុខនេះប្រចាំកាយទៀត
    សុខភាព
    May 11, 2020 Khmernote

    អ្នក​ជំងឺ COVID-19 នៅ​មិន​ជា​សះស្បើយ​២នាក់​ ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​នៅ​កំពង់​ឆ្នាំង ហើយ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នក​ជំងឺ​ទាំង​២​នាក់​នោះ តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ទៀត បន្ថែម​ពី​លើ COVID-19។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ​ថា ស្ត្រី​អ្នក​ជំងឺ COVID-19 នៅ​ខេត្ត​បន្ទាយមាន​ជ័យ ក្រោយ​ពី​បញ្ជូន​មក​ព្យាបាល​នៅភ្នំពេញ នឹង​តម្រូវ​ឲ្យ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត​ព្យាបាល​បន្ថែម​មួយ​មុខ​ទៀត ដើម្បី​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល។ ចំណែក​ឯ​បុរស​ឆ្លង COVID-19 នៅ​កំពង់ឆ្នាំង​វិញ ដោយសារ​លោក​មាន​ជំងឺ​ទឹកនោមផ្អែម និង​លើស​ឈាម​ប្រចាំកាយ ក៏​មាន​គ្រូពេទ្យ​ឯកទេស​ជំងឺទាំង២​ព្យាបាល​បន្ថែម​ពី​ជំងឺ COVID-19 ដែរ។ ស្រ្តី​នៅ​ខេត្ត​បន្ទាយ​មានជ័យ អាយុ ៣៦ឆ្នាំ ​បាន​រក​ឃើញ​វិជ្ជមាន COVID-19

  • ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
    សុខភាព
    May 10, 2020 Khmernote

    ចម្អិន​ម្ហូប​អាហា​រម្តងៗ យើង​តែង​ប្រើ​គ្រឿង​ផ្សំ​​ជា​ច្រើនមុខ ដើម្បី​​បន្ថែម​រសជាតិ​អាហារ​​ឲ្យកាន់​​តែ​ឆ្ងាញ់ ក្នុង​នោះ​មាន​គ្រឿង​ផ្សំ​ ៣ ​មុខ ​ដែល​គេ​ប្រើ​ញឹក​ញាប់​ជាងគេ គឺ អំបិល ស្ករ និង​ប៊ីចេង។ ចំពោះ​គ្រឿង​ផ្សំ​ទាំង​៣​នេះ អ្នក​ជំនាញ​អះ​អាង​ថា បើ​យើង​ប្រើ​ច្រើន​ពេក​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ ១. អំបិល អំបិល​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម ដែល​សឹង​គ្រប់​មុខ​ម្ហូប​មិន​អាច​ខ្វះ​អំបិល​បាន​ឡើយ​ទោះ​តិច ឬ​ច្រើ។ តែ​ទោះ​យ៉ាង​ណា​យើង​ម្នាក់ៗ​ត្រូវ​កំណត់​បរិមាណ​វា​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ប៉ុណ្ណោះ ទើប​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើសសម្ពាធ​ឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ- ពោះវៀន ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។ ២.

  • បើមានរោគសញ្ញាទាំង១០នេះបង្ហាញថា រាងកាយខ្វះជាតិកាល់ស្យូមហើយ
    សុខភាព
    May 9, 2020 Khmernote

    កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចខាងក្រោម៖ ១.ស្បែក​ស្ងួត កង្វះ​ជាតិ​កាល់ស្យូម​អាច​មើល​ដឹង​តាមរយៈ​សភាព​ស្បែក។ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក (eczema) និង​ជំងឺស្បែក Psoriasis។ ២. អស់​កម្លាំង ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។ ៣. ជំងឺ​បាក់ទឹកចិត្ត កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។ ៤. ការ​គេង​មិន​លក់

  • ចេញរោគសញ្ញាទាំងនេះ បង្ហាញថាតម្រងនោមមានបញ្ហាហើយ
    សុខភាព
    May 8, 2020 Khmernote

    តម្រង​នោម​យើង​ខូច ឬ​ដំណើរ​ការច្រោះជាតិពុល​មិន​ល្អ​ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន។ តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​បាត់​បង់​សមត្ថភាព​ច្រោះ​ជាតិ​ពុល​ចេញពី​ឈាម​ហើយ​យើង​អាច​សង្កេត​ដឹង​ថា តម្រង​នោម​មាន​បញ្ហា​​ពេល​ដែល​វា​ចេញ​រោគ​សញ្ញា​មួយចំនួន​ខាង​ក្រោម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​តម្រង​នោម អាច​ចេញ​រោគ​សញ្ញា​តិចតួច​ ហើយ​ជួន​កាល វា​អាច​គ្មាន​រោគ​សញ្ញា​ចេញ​ឲ្យ​ដឹង​មុន​ទេ។ នៅ​ពេល​ដែល​តម្រង​នោម​មាន​បញ្ហា​ រោគ​សញ្ញា​ទូទៅ​ដែល​ចេញ​ឲ្យ​ដឹង​មាន​ដូច​ជា៖ – ទឹកនោម​ថយចុះ – ចាល់ជាតិទឹកក្នុងខ្លួន – ហើមអវៈយវៈ – ហត់ អស់កម្លាំង ខ្សោយ – វង្វេងវង្វាន់ – ក្អួតចង្អោរ – ចង្វាក់បេះដូងដើរមិនទៀងទាត់ –

  • មកពីបែបនេះ ទើបស្ត្រីឆ្លងកូវីដ-១៩ នៅបន្ទាយមានជ័យ បុរសនៅកំពង់ឆ្នាំង ព្យាបាលយូរហើយ តែមិនទាន់ជា
    សុខភាព
    May 7, 2020 Khmernote

    ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ COVID-19 ទាំង​១២២​ករណី​នៅ​កម្ពុជា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ ១២០នាក់​ហើយ នៅ​សល់​តែ​ ២​នាក់​ប៉ុណ្ណោះ។ អ្នក​ជំងឺ​២នាក់​នោះ ជា​ជន​ជាតិ​ខ្មែរ ដោយ​ម្នាក់​ជា​ស្ត្រី នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​ជា​បុរស នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ចំណាយ​ពេល​ព្យាបាល​យូរ​មក​ហើយ​ដែរ តែ​ទាន់​ជា​សះ​ស្បើយ។ តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ ស្រ្តី​ឆ្លង​ជំងឺ COVID-19 រូប​នោះ អាយុ ៣៦ឆ្នាំ ហើយ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 តាំង​ពី​ថ្ងៃទី២៩ ខែ​មីនា មក​ម្ល៉េះ។ ចាប់​តាំង​ពី​ថ្ងៃ​ព្យាបាល​មក ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​ដង​ហើយ នៅ​តែ​វិជ្ជមាន COVID-19 ដដែល

  • ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអ្វី?
    សុខភាព
    May 5, 2020 Khmernote

    បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា