សុខភាព
  • ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាលកូវីដ-១៩បានទេ
    សុខភាព
    April 22, 2020 Khmernote

    ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មាន​ភាន់​ច្រឡំ​ជា​ច្រើន​ជុំ​វិញ​ការព្យាបាល និង​វិធី​ការពារ ក្នុងនោះមាន​ទាំង​ការ​ធ្វើ​តាម​ជំនឿផ្សេងៗ ដើម្បី​បណ្តេញ​វីរុស COVID-19 និង​ញ៉ាំ​អាហារ​ណាមួយ​អាច​ទប់​ស្កាត់​វីរុស​នេះបាន។ ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បាន​៖ ទី១. ខ្ទឹមស ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​មាន​ការ​រំលែក​ច្រើននៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​បក​ស្រាយ​ថា ខ្ទឹមស​ជា​អាហារ​ជំនួយ​ដល់​សុខភាព​បាន ហើយ​វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ផងដែរ។ ទោះយ៉ាងណា គ្មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​ថា វា​អាច​ទប់ស្កាត់​មនុស្ស​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។ ទី២. ស្រា ឬភេសជ្ជៈ​មាន​ជាតិ​អាល់កុល ត្បិត​តែ​អាល់កុល​កម្ចាត់​មេរោគ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ស្រាផ្សេងៗ

  • កម្មករត្រលប់មកពីស្រុកវិញ បានពិនិត្យសុខភាពបន្តបន្ទាប់ តែរកមិនឃើញវិជ្ជមានកូវីដ-១៩ទេ
    សុខភាព
    April 22, 2020 Khmernote

    ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។ គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ

  • ក្នុងចំណោមខ្មែរអ៊ីស្លាមឆ្លងកូវីដ-១៩ ទាំង៣៣នាក់ នៅតែម្នាក់ប៉ុណ្ណោះមិនទាន់ជាសះស្បើយ
    សុខភាព
    April 21, 2020 Khmernote

    ក្នុង​ចំណោម​បងប្អូន​ខ្មែរ​អ៊ីស្លាម ដែល​បាន​ឆ្លង​ជំងឺ COVID-19 ទាំង៣៣​នាក់ ទូទាំង​ប្រទេស បាន​ជា​សះ​ស្បើយ​ ៣២នាក់​ហើយ ពោល​គឺ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ COVID-19 លើ​សហគមន៍​ខ្មែរ​អ៊ីស្លាម នៅ​រសៀល​នេះ ឯក​ឧត្តម​បញ្ជាក់​ថា បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់ ដែល​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ COVID-19 នោះ​បាន​ព្យាបាល​អស់​រយៈពេល​៤០​ថ្ងៃ​មក​ហើយ​ តែ​នៅ​មិន​​ទាន់​ជានៅឡើយ ដោយសារ​តែ​លោក​មាន​វ័យ​ច្រើន ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ដល់​ទៅ​២មុខ គឺ​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​ឈាម។ ទោះ​បី​ជា​បុរស​ខ្មែរ​អ៊ីស្លាម​រូប​នេះ​មិន​ជា​សះ​ស្បើយ​ពី COVID-19 ក៏​ពិត​មែន តែ​ឯកឧត្តម​បញ្ជាក់ សុខភាព​អ្នក​ជំងឺ​នៅ​ល្អ​ប្រសើរ មិន​មាន​សញ្ញា​អ្វីគួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ឯកឧត្តម​សង្ឃឹម​ថា បុរស​ខ្មែរ​អ៊ីស្លាមនៅខេត្តកំពង់ឆ្នាំង​រូប​នោះ​នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ។

  • ខ្មែរយើងជួបប្រទះជំងឺមហារីក៥ប្រភេទនេះ ញឹកញាប់ជាងគេ
    សុខភាព
    April 21, 2020 Khmernote

    មហារីក​មាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជា​ប្រភេទ​​ជំងឺ​មហារីក​ទាំង​៥ ដែល​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។ តាម​ការ​អង្កេត​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ខាង​​លើ នៅ​ប្រទេស​កម្ពុជា​យើង វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី៤៨-៥១ឆ្នាំ ។ “បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ដូចជា វៀតណាម និងថៃ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អ្នក​កើត​ជំងឺ​មហារីក មាន​វ័យ​ក្មេង ជាង​ប្រទេស​ទាំងពីរ​នេះ“។ ម្យ៉ាង​វិញ​ទៀត​អ្នក​កើត​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា អាយុ​តិច​ជាង​៣០ឆ្នាំ មាន​លើស​ពី១០% ដែល​តួលេខ​នេះ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ចន្លោះពី ៤-៦%។ កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក

  • ក្រសួងទាត់ចោល ការប្រកាសថា មានការឆ្លងកូវីដ-១៩ក្នុងសហគមន៍
    សុខភាព
    April 20, 2020 Khmernote

    កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល ប្រកាស​ថា កម្ពុជា​រក​ឃើញ​ភស្តុតាង ការ​ឆ្លង​រាល​ដាល COVID-19 ក្នុង​សហគមន៍ តែ​ក្នុង​ទ្រង់ទ្រាយ​តូច។ តែ​នៅ​ថ្ងៃ​នេះ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន អំពីស្ថានភាព COVID-19 នៅកម្ពុជា ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ទាត់ចោល​ភស្តុតាង​ទាំង​នោះ​ហើយ។ ចំពោះ​មូលហេតុ​​ក្រសួង​ទាត់​ចោល ការ​ឆ្លង​រាល​ដាល COVID-19 នោះ ដោយ​សារ​តែ​រក​ឃើញ​ពន្លឺ​ខ្លះៗ លើ​ជន​ជាតិ​ចិន វៀត​ណាម និង​កាដាណា ដែល​បាន​ឆ្លង COVID-19 កន្លង​មក ហើយក្រសួងយក​វត្ថុ​វិភាគ​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ស្នាក់​នៅ​ជាមួយ​ជន​បរទេស​ក្នុង​ខុនដូ ស្ថិតក្នុងសង្កាត់បឹង​កេង​កង១ ទៅ​ធ្វើ​តេស្ត​រក​វីរុស COVID-19

  • តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុកកូវីដ-១៩ម្នាក់អស់ប៉ុន្មាន?
    សុខភាព
    April 20, 2020 Khmernote

    មាន​ចម្ងល់​មក​ជា​យូរ​ហើយ​ ទាក់ទងនឹង​​ថ្លៃ​ចំណាយការព្យាបាល​ចំពោះ​អ្នក​ផ្ទុក COVID-19 រហូត​ជា​សះស្បើយ ក្នុង​ម្នាក់​អស់​ប៉ុន្មាន? លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មានថ្ងៃនេះ​ថា ​ថ្លៃ​ចំណាយ​ចំពោះ​អ្នក​ផ្ទុក COVID-19 ទម្រាំ​ដល់​ព្យាបាល​ជា​សះស្បើយ​ក្នុង​ម្នាក់​អស់​ជាង ២ ០០០ ដុល្លារ។ ក្នុង​នោះ​លោក​ជំទាវ​បាន​បន្ត​បន្ថែម​ទៀត​ថា ករណី​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​បរទេស ហើយ​ថ្លៃ​ចំណាយ​ក៏ប្រែប្រួល​ទៅ​តាម​លទ្ធផល​ធ្វើ​តេស្តផងដែរ ព្រោះ​អ្នក​ជំងឺ​ខ្លះ​ធ្វើ​តេស្ត​រហូត​ដល់​ទៅ​ជាង ១០ ដងឯណោះ ។ មួយ​វិញ​ទៀត​វា​ក៏​អាស្រ័យ​លើ​ការ​ស្នាក់នៅ​យូរ ឬ​ឆាប់​របស់​អ្នក​ជំងឺ​ផងដែរ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ធ្វើ​តេស្ត​​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ១ ដង មាន​តម្លៃ ១០០ ទៅ

  • ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា
    សុខភាព
    April 20, 2020 Khmernote

    មនុស្ស​ជាង​១០០ ០០០នាក់​នៅ​ប្រទេស​បង់ក្លាដេស​បាន​ប្រឆាំង​នឹង​បទបញ្ជា​បិទ​ទី​ក្រុង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​មេដឹកនាំ​សាសនា​ឥស្លាម​លោក Maulana Zubayer Ahmad Ansari នៅ Brahmanbaria នេះបើ​យោង​តាមការ​ឲ្យដឹង​​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី។ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី២០ ខែមេសា នេះថា ​ពិធី​បុណ្យ​សព​របស់មេ​ដឹកនាំ​រូប​នេះ​បាន​បំពាន​ការ​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី​ប្រាំ​នាក់ ដែលនេះ​​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19​ពី​ព្រឹត្តិការណ៍​នេះ។ ដោយសារ​អ្នក​ចូល​រួម​មាន​ចំនួន​ច្រើន​ពេក សមត្ថកិច្ច​មិន​អាចគ្រប់គ្រង​បាននោះទេ តែ​សម្ថកិច្ច​ក៏​បាន​បង្កើត​គណៈកម្មការដើម្បី​ស៊ើប​អង្កេត​លើ​ការ​ប្រ​មូល​ផ្តុំ​ក្នងសកម្មភាព​សាសនាមួយនេះដែរ។ គិត​មក​ដល់​ថ្ងៃ​នេះ​ ប្រទេស​បង់ក្លាដេស​មាន​អ្នកឆ្លង​សរុប​ចំនួន ២ ៤៥៦នាក់ ក្នុង​នោះ​អ្នក​ជា ៧៥នាក់ និង​អ្នកស្លាប់ ៩១នាក់ ប៉ុន្តែ​តួលេខ​អាច​នឹង​ខ្ពស់ជាង​នេះ និង​មិន​ទាន់​ដឹង​ច្បាស់​ដោយសារ​ខ្វះ​ឧបករណ៍​ធ្វើ​តេស្ដ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត

  • នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!
    សុខភាព
    April 18, 2020 Khmernote

    អ្នក​ណាៗ​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​នៅ​ផ្ទះ​យូរ​ដឹង​តែ​ធុញ អផ្សុក នឹក​រក​អី​ធ្វើ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​កើត​ឡើង​ដូច​ជា ខ្ជិល លែង​ខ្វល់​ពី​សុខភាព លែង​ខ្វល់​ពី​រូបរាង។ ជាពិសេស ​ស្រីៗ បើ​នៅ​ផ្ទះ​មាន​ធ្វើ​រឿង​ប៉ុន្មាន​នេះ​ញឹក​ញាប់ ប្រយ័ត្ន​បាក់​សម្រស់​លែង​ស្អាត។ ១.ញាំ​មិន​ឈប់ ភាគ​ច្រើន​ឲ្យ​តែ​មាន​ពេល​នៅ​ផ្ទះ​យូរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​មាន​ទម្លាប់ញ៉ាំមិន​ចេះ​ឈប់ ព្រោះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី។ ទម្លាប់​នេះ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ វា​អាច​ធ្វើ​ឲ្យខូច​រាង លើស​ទម្ងន់​លែង​ស្អាត​បាន។ ២.គេង​យប់​ជ្រៅ ស្រីៗ​ភាគ​ច្រើន​ងប់ងល់​ណាស់​នឹង​រឿង​ភាគ​នានា អ្នក​ខ្លះ​មើល​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ងងឹត​មិន​ព្រម​គេង​តែម្តង។ ការ​គេង​យប់​ជ្រៅ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ទូទៅ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ស្រីៗវិញ វា​អាច​បណ្តាល​ឲ្យ​ឆាប់​ចាស់ ភ្នែក​ខ្មៅ ស្លក់​មុខ​បាក់​សម្រស់​អស់។ ៣.មិន​ហាត់​ប្រាណ

  • ដំណឹងល្អ! ពលរដ្ឋខ្មែរនៅកូរ៉េទាំង៣នាក់ មានទាំងទារកផងនោះ ជាសះស្បើយពីកូវីដ១៩ហើយ
    សុខភាព
    April 18, 2020 Khmernote

    ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំង​៣នាក់ ដែល​បាន​ឆ្លង​ជំងឺ COVID-19 ពេល​នេះ​បាន​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យហើយ។ ឯកឧត្តម ឡុង ឌីម៉ង់ ឯក​​អគ្គរាជទូត​​កម្ពុជា ប្រចាំ​​សាធារណរដ្ឋ​​កូរ៉េ បាន​​ឲ្យ​​ដឹង​​ថា ពលរដ្ឋ​ខ្មែរទាំង​៣នាក់​បាន​រៀបចំ​បែប​បទ​ដើម្បី​ចេញ​ពី​ពេទ្យ​នៅ​ព្រឹកថ្ងៃទី១៧ ខែមេសា បន្ទាប់​ពី​តេស្ត​ឃើញអវិជ្ជមាន COVID-19 ចំនួន​២លើក​ជាប់​គ្នា។ បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ គ្រូពេទ្យ​កូរ៉េ​បានផ្តាំ​ថា ពេល​ត្រលប់​មក​ផ្ទះវិញ​ក្នុង​មួយ​សប្ដាហ៍ បើមានអាការ:​ចេញ​រោគសញ្ញា​ជំងឺ​នេះ​ឡើង​វិញត្រូវ​ផ្ដល់​ដំណឹង​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​បន្ត​ទៀត។ ពលរដ្ឋ​ខ្មែរ​ទាំង​៣នាក់ ដែល​បាន​ជា​សះស្បើយ​ពី COVID-19 នោះ​រួម​មាន ស្ត្រី​អាយុ​២៣ឆ្នាំ បាន​រៀបការ​ជាមួយ​ប្តី​ជនជាតិ​កូរ៉េ រួម​ទាំង​កូន​ប្រុស​អាយុ​៣ខែ និង​ម្តាយ​អាយុ ៤៦ឆ្នាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

  • ចិនបន្ថែមតួលេខ​អ្នកស្លាប់ដោយកូវីដ១៩នៅទីក្រុងអ៊ូហាន​ជាង១ពាន់នាក់ទៀត
    សុខភាព
    April 17, 2020 Khmernote

    ទីក្រុង​អ៊ូហាន ប្រទេស​ចិន​ដែល​តំបន់​ផ្ទុះ​វីរុស COVID-19 លើក​ដំបូង​បាន​ដំឡើង​តួលេខ​អ្នក​ស្លាប់​នៅ​ថ្ងៃ​ទី១៧ ខែមេសានេះ​ ជិត៥០%​បន្ថែមទៀតលើ​ចំនួន​អ្នកស្លាប់ដែលបាន​កត់ត្រាកន្លង​មក​​ដោយ​ថា​ការ​រាយការណ៍​ករណីស្លាប់ពីមុន​មាន​កំហុស​ឆ្គងខ្លះៗ​។ អាជ្ញាធរ​​ទីក្រុង​អ៊ូហាន​បាន​បង្ហោះសារ​ក្នុង​បណ្ដាញ​សង្គម​ថា​ចំនួន​អ្នក​ស្លាប់​នៅ​អ៊ូហាន​បាន​បន្ថែម​១ ២៩០​នាក់​ទៀត​ដែល​នេះ​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​ក្នុង​ទីក្រុង​នេះ​មាន​ ៣ ៨៦៩នាក់។ ការ​ផ្លាស់ប្តូរ​តួលេខ​នេះ​ ​ក៏បាន​​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំង​ប្រទេស​ចិន​កើន​ជិត ៣៩%​បន្ថែមទៀត ឬស្មើ​នឹង​ ៤ ៦៣២នាក់។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​នៅ​ទីក្រុង​អ៊ូហាន​ក៏​បាន​លើក​ហេតុផល​ជា​ច្រើន​ទាក់ទង​នឹង​កំហុស​ឆ្គង​នេះ​ថា​មក​ពី​បុគ្គលិក​ពេទ្យ​ពិបាក​ក្នុង​ការ​រាយការណ៍​ដោយ​សារ​ករណីឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​រាយការណ៍​យឺត បាត់​ទិន្នន័យ ឬ​រាយការណ៍​ខុសជាដើម​។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​ទីក្រុង​អ៊ូហាន​បាន​បន្ត​ថា​មកពី​កន្លែង​ធ្វើ​តេស្ដ និង​ព្យាបាល​មិនគ្រប់គ្រាន់ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​បាន​ស្លាប់​នៅ​ផ្ទះ ដូចនេះហើយ​ទើប​ការ​ស្លាប់​នេះ​មិន​បាន​រាយការណ៍​ត្រឹមត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕