រៀនធ្វើម្ហូប
  • [ទំព័រម្ហូប] អណ្តាតទាបំពងស្រួយ ម្ហូបក្លែមដ៏ពេញនិយម ធ្លាប់ឃើញគេលក់ និងទិញគេញ៉ាំតាមពិតងាយធ្វើបែបនេះសោះ
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    សួស្តីបងប្អូនទាំងអស់គ្នា ដែលកំពុងសម្លឹងរកម្ហូបក្លែមថ្មី ថ្ងៃនេះដែរយើងមានរូបមន្ត អណ្តាតទាបំពងស្រួយ ពិសេសមកផ្ញើ តោះយើងមកមើលគ្រៀងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ អណ្តាតទាជាប់ក្បាលម៉ាក aro ៥០០ក្រាម ទឹកត្រី ២ស្លាបព្រាបាយ ខ្ទឹមស ១៥ក្រាម ម្ស់ៅសម្រាប់បំពង ៨០ក្រាម ប្រេងសម្រាប់បំពង *វិធីធ្វើ យកខ្ទឹមសបកសំពកបុកអោយម៉ត់ល្មម ក្រោយមកទៀតកាប់អណ្តាតទាអោយដុំតូចល្មម ក្រោយមកទៀតលាងមាត់ទាដោយទឹកខ្មេះ និងអំបិល ជួយកាត់បន្ថយជាតិរំអិល និងក្លិនមិនល្អបាន ផ្សំរសជាតិដោយ ទឹកត្រី និងខ្ទឹមសបុក លាយអោយចូលគ្នា តាមដោយម្ស៉ៅសម្រាប់បំពង លាយអោយចូលគ្នាម្តងទៀត ចាក់ប្រេងសម្រាប់បំពងចូលក្នុងខ្ទះ នៅពេលដែលខ្ទះក្តៅ ដាក់អណ្តាតទាចូលទៅបំពងអោយលឿងស្រួយល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់

  • [ទំព័រម្ហូប] តោះស៊ែរតៗគ្នា ដើម្បីចែករំលែកពីរបៀបជ្រើសរើសសាច់ជ្រូកដែលល្អ ថ្មីស្រស់ មិនប៉ះពាល់ដល់សុខភាព
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    សួស្តីបងប្អូនស្រ្តីមេផ្ទះទាំងអស់គ្នា សម្រាប់បងប្អូនស្រ្តីមេផ្ទះដែលតែងទិញសាច់ជ្រូក រឺ ជ្រើសរើសសាច់ជ្រូកនៅតែមិនបានល្អនោះ ថ្ងៃនេះដែរយើងមានក្បូនក្នុងការជ្រើសរើសសាច់ជ្រូកដែលស្រស់ថ្មី មិនប៉ះពាល់ដល់សុខភាព តោះយើងមកមើលទាំងអស់គ្នា៖ សាច់ជ្រូកដែលល្អនោះពណ៍នៃសាច់ជ្រូកត្រូវមើលទៅសាច់មានពណ៍ផ្កាឈូកខ្ចីៗ មិនខៀវ មិនស្រគាំ រឺមានអារម្មណ៍ថានៅផ្នែកខាងក្នុងនៃសាច់ជ្រូកនោះមានពណ៍ដូចជាខ្ទាំក្នុង ហើយមួយវិញទៀត សាច់ជ្រូកដែលមានពណ៍ក្រហមពេកក៏មិនល្អដែរ ព្រោះអាចនឹងមានការដាក់ពណ៍ រឺចាក់សារធាតុគីមីដែលធ្វើអោយសាច់មានពណ៍ក្រហម ចំណែកនៅក្នុងបរិវេណស្បែកជ្រូកដែលល្អវិញ ត្រូវមានសភាពភ្លឺរលោង មើលទៅស្អាតមិនគ្រើមនៅលើស្បែក ចំណែកខ្លាញ់នៃខ្លាញ់ជ្រូកត្រូវមានពណ៍សថ្លា មើលទៅស្អាតមិនមានរោមជាប់នៅលើស្បែក ហើយនៅពេលដែលយើងយកដៃប៉ះហើយស្បែកជ្រូកនោះត្រូវទន់ល្មើយ នៅពេលដែលយើងយកដៃសង្កត់ថ្នមៗទៅ សាច់ជ្រូកនោះនិងឡើងវិញមិនផត

  • [ទំព័រម្ហូប] មកដឹងពីអត្ថប្រយោជន៍ពិសេសៗទាំង ៨របស់ផ្លែគីវី ចំពោះសុខភាពទិញទទួលទានហើយមិនស្ដាយលុយ
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    នៅពេលដែលយើងដែរតាមបណ្តាផ្សារទំនើបនានា យើងតែងតែឃើញផ្លែគីវី ដែលមានសំបកពណ៍ត្នោត ហើយសាច់ផ្នែកខាងក្នុងមានពណ៍ បៃតង រឺ ពណ៍លឿង តាមពូជរបស់វា។ តោះមកដឹងពីអត្ថប្រយោជន៍ទាំង៨នៃផ្លែគីវីដូចខាងក្រោម៖ ១.ជួយបង្កើនប្រព័ន្ធការពារអោយរាង្គកាយ ជួយប្រឆាំងជាមួយមេរោគ និងបាក់តេរីផ្សេងៗ ២.ជួយបង្កើនសារធាតុខលឡាជេន ជួយអោយស្បែករឹងមាំរឺងណែនភ្លឺរលោង ៣.ជួយប្រឆាំងការកើតជម្ងឺមហារីក ៤.ស្បែកសភ្លឺជាងមុនដល់ទៅបីដង ព្រោះនៅក្នុងផ្លែគីវីពោរពេញទៅដោយ វីតាមីនអ៉ី ដែលជួយអោយស្បែកមានសំណើមមិនស្ងួតទៀតផង ៥.ការពារការស្ទះខ្លាញ់ក្នុងសរសៃឈាម ៦.ជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ជាពិសេសជួយដល់ការបញ្ចេញចោល ៧.ពន្យាភាពចាស់ជរា និងការពារខួរក្បាលចុះខ្សោយ ៨.ជួយអោយអ្នកដែលកើតជម្ងឺហឺតប្រសើរឡើង ក្រោយពីយើងបានដឹងពីអត្ថប្រយោជន៍នៃផ្លែគីវីហើយ តោះកុំភ្លេចទិញមកទទួលទានទាំងអស់គ្នា ធានាថារសជាតិឆ្ងាញ់មិនចាញ់អត្ថប្រយោជន៍វានោះទេ។

  • [ទំព័រម្ហូប] ឆាម្រេចខ្មៅគ្រឿងសមុទ្រ រសជាតិប្រៃ ផ្អែម ហឹរម្រេច ចូលជាតិគ្នាសាហាវតែម្តង
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    បង្គា ខ្យង មឹក សាច់ណែនៗ ពេញចានតែម្តងជាមួយនឹងមុខម្ហូបថ្ងៃនេះ ឆាម្រេចខ្មៅគ្រឿងសមុទ្រ ជាតិសាហាវតែម្តងបងប្អូន សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានគ្រឿងសមុទ្រហាមរំលងណា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បង្គាស្រស់ ២០០ក្រាម មឹកស្រស់ ២០០ក្រាម ខ្យងជំពូកទា ២០០ក្រាម ម្ស៉ៅស៊ុបខ្នរ 1/2 ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ ខ្ទឹមបារាំងហាន់សម្រាប់ឆា 1/2 ចានចង្កឹះ ម្ទេសប្លោកបីពណ៍ ហាន់សម្រាប់ឆា ១ចានចង្កឹះ ម្រេចម៉ត់ ១ស្លាបព្រាបាយ ស្រាចិន ២ស្លាបព្រាបាយ ស្លឹកខ្ទឹមហាន់សម្រាប់រោយពីលើ *វិធីធ្វើ ចាក់ប្រេងឆាចូលក្នុងខ្ទះ

  • [ទំព័រម្ហូប] តោះស៊ែរចែកគ្នា! WHO ណែនាំចំណុចត្រូវធ្វើ និងគួរចៀសវាងនៃអាហារ ការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    ទទួលទានអាហារដែលក្តៅ ប្រើស្លាបព្រាកណ្តាស លាងដៃអោយបានទៀងទាត់រហូត អាចចៀសផុតពីការឆ្លងជំងឺផ្សេងៗជាពិសេសជំងឺកូវីដ។ អង្គការសុខភាពពិភពលោក WHO បានបង្ហើបប្រាប់ថា​ ជំងឺកូវីដ-១៩ មេរោគអាក្រក់នេះអាចត្រូវបានសម្លាប់នៅកម្តៅសីតុណ្ហភាព ៧០អង្សារសេ រឺអាហារដែលបានចំអិនថ្មីៗហើយឆ្អិនល្អ លើសពីនេះទៅទៀតយើងមកមើលពី ការណែនាំរបស់ WHO ទាំងអស់គ្នា៖ គួរជ្រើសរើសទទួលទានអាហារដែលចំអិនឆ្អិនក្តៅៗ ហើយថ្មី រាល់អាហារទាំងអស់ត្រូវឆ្លងកាត់ការចំអិន និងកម្តៅអោយក្តៅៗមិនក្រោម ៧០អង្សាសេឡើយ ជៀសវាងអាហារដែលមិនចំអិនបានឆ្អិនល្អ រឹ ពាក់កណ្តាលឆ្អិនពាក់កណ្តាលឆៅ ប្រយ័ត្នប្រយ៉ែងអោយបានល្អ ក្នុងការរក្សាភាពស្អាតនៅពេលដែលប៉ះពាល់ជាមួយនិងគ្រឿងផ្សំផ្សេងៗ ដើម្បីការពារមេរោគដែលផ្ទុកនៅ បន្លែ សាច់ ផ្លែឈើ រឺ របស់ដែលមិនទាន់បានសំអាតបានច្បាស់លាស់

  • [ទំព័រម្ហូប] ចុងសប្ដាហ៍ហើយ តោះសាកមុខម្ហូបថ្មី “បាយញាំគ្រឿងសមុទ្រ” ឆ្ងាញ់ប្លែកពីបាយឆា
    រៀនធ្វើម្ហូប
    November 28, 2021 Bee Food

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយញាំគ្រឿងសមុទ្រមកចែកជូន ធានាថាឆ្ងាញ់ជាប់មាត់តែម្តង សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានគ្រឿងសមុទ្យមិនគួររំលងមុខម្ហូបនេះឡើង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ គ្រឿងសមុទ្រតាមចំណូលចិត្ត បង្គា បង្កង មឹក ក្តាម បាយស ១ចានចង្កឹះ ម្ទេសកូននាង ៥ទៅ១០គ្រាប់ ខ្ទឹមស ៥គ្រាប់ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ ស្ករត្នោត 1/4 ស្លាបព្រាបាយ ខ្ទឹមសបំពង ១ស្លាបព្រាបាយ *វិធីធ្វើ យកម្ទេសហើយនិងខ្ទឹមសយកមកចិញ្ច្រាំអោយល្អិតល្មម រួចយកទៅបុកអោយចូលគ្នាអោយម៉ត់ ផ្សំរសជាតិដោយ ស្ករត្នោត ទឹកត្រី និងទឹកក្រូចឆ្មា

  • [ទំព័រម្ហូប] គ្រឿងសមុទ្របំពងពិសេស មុខម្ហូបសម្រាប់អ្នកដែលចូលចិត្តទទួលទានគ្រឿងសមុទ្រ មិនគួររំលង
    រៀនធ្វើម្ហូប
    November 27, 2021 Bee Food

    សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានមុខម្ហូបសម្រាប់អ្នកដែលចូលចិត្តទទួលទានគ្រឿងសមុទ្រ ហាមរំលងអោយសោះជាមួយនឹង គ្រឿងសមុទ្របំពងស្រួយពិសេស ធានាឆ្ងាញ់ជាប់មាត់ជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បង្គាស្រស់បកសំបករួច ២០ក្បាល មឹក ២០ក្បាល ខ្យងជំពូកទា ១៥០ក្រាម ម្ស៉ៅសម្រាប់បំពង ២ចានចង្កឹះ ពងមាន់ ២គ្រាប់ ទឹកកំបោរថ្លា 1/2 ចានចង្កឹះ ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ ម្ស៉ៅស៊ុប ១ស្លាបព្រាបាយ ស្លឹកខ្ទឹមសម្រាប់រោយពីលើ *វិធីធ្វើ តោះជាដំបូងយើងយកមឹកលាងទឹកអោយស្អាត រួចយក មឹក បង្គា ខ្យង មកដាក់ចូលនៅក្នុងចានសម្រាប់លាយ តាមដោយ ម្ស៉ៅសម្រាប់បំពងចាក់ចូលទៅ

  • [ទំព័រម្ហូប] អត្ថប្រយោជន៍នៃផ្លែល្ហុង ដែលអ្នកមិនចូលចិត្តទទួលទានផ្លែឈើនេះគួរងាកមកសាកល្បង
    រៀនធ្វើម្ហូប
    November 27, 2021 Bee Food

    ល្ហុង គឺជាផ្លែឈើដែលអាចទទួលទានបានទាំងខ្ចីនិងទុំ ហើយថែមទាំងមានរសជាតិឆ្ងាញ់ ជាណិសេសអាចយកមកធ្វើជាអាហារបានយ៉ាងច្រើនយ៉ាងបែប ដូចជា បុកល្ហុង រឺជ្រក់ល្ហុង លើសពីនេះទៅទៀតល្ហុងនៅមានប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដេរ តោះយើងមកមើលពីអត្ថប្រយោជន៍ទាំងអស់គ្នា៖ ប្រឆាំងនឹងជម្ងឺមហារីក ជំនួយបេះដូង ជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានល្អ បង្កើនការចងចាំនិងជំនួយដល់ខួរក្បាល កាត់បន្ថយអាការៈទល់លាមក  

  • [ទំព័រម្ហូប] តិចនិកងាយៗចំនួន ៣ ក្នុងការជ្រើសរើសបន្លែប្រភេទស្លឹកដែលថ្មី ស្រស់ល្អ ជួយឱ្យអាហារមានរសជាតិឆ្ងាញ់ ហើយទាក់ទាញ
    រៀនធ្វើម្ហូប
    November 27, 2021 Bee Food

    ការជ្រើសបន្លែ ក៏រាប់បញ្ចូលទៅក្នុងចំណុចសំខាន់មួយដែលធ្វើឱ្យម្ហូបអាហាររបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់។ កាលណាយើងចេះជ្រើសរើសបន្លែគ្រប់ប្រភេទ ជាពិសេសប្រភេទស្លឹកបានស្រស់ល្អ ក៏ជួយឱ្យរសជាតិ និងសោភណ្ឌភាពអាហារឆ្ងាញ់ និងទាក់ទាញផងដែរ។ ដូច្នេះ ថ្ងៃនេះក្រុមការងារនឹងបង្ហាញការជ្រើសរើសបន្លែដែលយើងទទួលទានស្លឹក ដោយយើងគម្បីគួរជ្រើសរើសតាមក្បួនងាយៗខាងក្រោម៖ ១.ស្លឹកមិនត្រូវស្វិតស្រពោន ២.ដើមត្រូវធំថ្លោះល្អ ៣.នៅបរិវេណស្លឹកអាចមានស្នាមដង្កូវរឹសត្វសុីបន្តិច  

  • [ទំព័រម្ហូប] កំពុងរកនឹងម្ហូបថ្មីញ៉ាំឱ្យប្លែកមាត់មែនទេ តោះមកសាកមីនុយថ្មី “មីសួអប់សាច់ជ្រូកបីជាន់ពិសេស” ធានាថាជាប់ចិត្ត
    រៀនធ្វើម្ហូប
    November 27, 2021 Bee Food

    សួស្តីបងប្អូនទាំងអស់គ្នា​ សម្រាប់បងប្អូនស្រ្តីមេផ្ទះដែលកំពុងស្វែងរកមុខម្ហូបងាយៗថ្មីអោយឆ្ងាញ់នោះ កុំរំលងមីសួរអប់សាច់ជ្រូកបីជាន់នេះអោយសោះ សាច់ជ្រូកទន់ឆ្ងាញ់អប់ជាមួយនឹងមីសួររសជាតិអំបិលម្ទេសរួចបញ្ចូលគ្នា បង្កើតនៅរសជាតិឈ្ងុយឆ្ងាញ់នឹកស្មានមិនដល់ តោះកុំអោយខាតពេលយូរយើងមកមើលគ្រឿងផ្សំនិងវិធិធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មីសួរ ២កញ្ចប់ សាច់ជ្រូកបីជាន់ ៤០០ក្រាម អំបិល ១ស្លាបព្រាបាយ ទឹកខ្មេះ ២ស្លាបព្រាបាយ ម្ទេសស្រស់ចិញ្ច្រាំ ១​ស្លាបព្រាបាយ ខ្ទឹមសវចិញ្ច្រាំ ១ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកាហ្វេ ស្ករស ១ស្លាបព្រាកាហ្វេ ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ ស្លឹកខ្ទឹមសម្រាប់រោយពីលើ *វិធីធ្វើ លាយសាច់ជ្រូកបីជាន់អោយស្អាតល្អ រួចដាំទឹកអោយពុះ ដាក់អំបិលចូលទៅ តាមដោយសាច់ជ្រូកបីជាន់ស្ងោររយះពេល ១ម៉ោង នៅពេលដែលស្ងោរសាច់បីជាន់រយះពេល១ម៉ោងហើយ នាំយកសាច់បីជាន់នោះ